កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អ្នកឃ្លាំមើលជំរុញអន្តរជាតិចាត់វិធានការជាក់លាក់លើរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានឡើងវិញ
អ្នកឃ្លាំមើលសង្គម ជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាក់លាក់លើរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបង្ក្រាបលើសារព័ត៌មានឯករាជ្យយ៉ាងអនាធិបតេយ្យ។អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ តុលា នេះថា បើសហគមន៍អន្តរជាតិត្រឹមតែបង្ហាញពីការព្រួយបារម្ភ ឬភ័យព្រួយពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជាដោយគ្មានវិធានការណាមួយជាក់លាក់ទេ នោះរដ្ឋាភិបាលគឺនៅតែព្រហើនគាបសង្កត់សិទ្ធិសេរីភាពសារព័ត៌មានដោយគ្មានញញើតដដែល។
អានបន្ត -
ចលនាមាតាធម្មជាតិថាការបាត់បង់សេរីភាពរបស់សកម្មជនបរិស្ថានបង្ហាញពីការស្លាប់បាត់បង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
អង្គការចលនាមាតាធម្មជាតិ អះអាងថា ការបាត់បង់សិទ្ធិសេរីភាពអស់រយៈពេល ១០០ថ្ងៃរបស់សកម្មជនបរិស្ថានដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារ គឺបង្ហាញយ៉ាងច្បាស់ពីការស្លាប់បាត់បង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។អង្គការចលនាមាតាធម្មជាតិ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ តុលា នេះ ដោយភ្ជាប់រូបថតសកម្មជនបរិស្ថានដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទាំង ៥នាក់ថា ការឈានជើងចូលក្នុងគុករហូតដល់ទៅពីរដងរបស់យុវជនចលនាមាតាធម្មជាតិ មិនមែនជាកំហុសរបស់ពួកគេ ប៉ុន្តែជាកំហុសដ៏ធំរបស់ក្បាលម៉ាស៊ីនដឹកនាំដែលដាច់ធម៌មេត្តា ផ្ដាច់សំឡេងពួកគេមិនឲ្យនិយាយពីបរិស្ថានបន្តទៀតប៉ុណ្ណោះ។
អានបន្ត -
មេដឹកនាំបក្សជំទាស់ ៥រូបនិងមនុស្ស៣នាក់ទៀតចូលបំភ្លឺនៅតុលាការខេត្តកណ្តាលពីបទរំលោភលើទំនុកចិត្ត
មេដឹកនាំគណបក្សជំទាស់ចំនួន ៥រូប និងមនុស្សមួយចំនួនទៀត បានចូលបំភ្លឺនៅតុលាការខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែតុលា ពីបទ «រំលោភលើទំនុកចិត្ត» តាមបណ្តឹងរបស់ឈ្មោះ ឃិន យឿន អតីតសមាជិកគណបក្សជំទាស់ និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ក្នុងមណ្ឌលភូមិភាគ៣។
អានបន្ត -
អ្នកឃ្លាំមើល៖ អន្តរជាតិពិបាកជឿលើការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា
អ្នកឃ្លាំមើលលើកឡើងថា អន្តរជាតិពិបាកនឹងជឿលើការធានាក្នុងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាខ្លាំងណាស់ ដោយសារតែការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យ ចេះតែបន្តកើតមានសព្វថ្ងៃនេះ។ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ តុលា នេះថា ក្នុងក្រសែភ្នែកអន្តរជាតិមានភស្តុតាងជាច្រើនមុននឹងពួកគេបានសម្រេចចាត់ថ្នាក់កម្ពុជាជាប្រទេសដែលរឹតត្បិតសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលក៏ហាក់ដូចជាមិនបន្ធូរដៃក្នុងការបង្ក្រាបលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យដែរ។
អានបន្ត -
ពលរដ្ឋខ្លះនៅស្រុកពីរនៃខេត្តព្រៃវែងប្រឈមបាត់បង់ដីចម្ការនិងលំនៅឋាន ក្រោយមានវត្តមានក្រុមហ៊ុនបូមខ្សាច់
រស់នៅផ្ទះចម្ងាយមិនដល់ ៥ម៉ែត្រពីច្រាំងទន្លេដែលបានធ្លាក់ចូលទឹកម្តងបន្តិចៗ និងកំពុងសម្រាន្តលេងនៅលើអង្រឹង ដោយសម្លឹងមើលទៅកាន់កូនតូច២នាក់ និងផ្ទះ ជាប់នឹងច្រាំងទន្លេ។អ្នកស្រី មុំ រតនា អាយុ ៤២ឆ្នាំ ជាស្ត្រីមេផ្ទះ ដែលគ្រួសារអ្នកស្រីរស់នៅភូមិក្បាលកោះពាមរាំង ពីដូនតាមកដល់បច្ចុប្បន្ន បាននិយាយថា រាល់ថ្ងៃបារម្ភខ្លាំង ពីព្រោះផ្ទះរបស់គាត់គ្រាន់តែរើដោយសារបាក់ច្រាំងទន្លេបានធ្វើឡើង២ទៅ៣ដង ហើយក៏គ្មានលទ្ធភាពក្នុងការរើទៀតទេ គឺមានតែទុកឱ្យបាក់ដល់ផ្ទះតែប៉ុណ្ណោះ។ ពលរដ្ឋអះអាងថា សកម្មភាពបូមខ្សាច់ នៅតាមដងទន្លេមេគង្គមានសំឡេងទ្រហឹងអឹងកង អស់រយៈពេលជាង ១០ឆ្នាំមកហើយ និងបានបង្កប៉ះពាល់ខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
អានបន្ត -
ពលរដ្ឋ ៥ ភូមិនៅខេត្តក្រចេះទាមទាររកអយុត្តិធម៌ដោយសារក្រុមហ៊ុនវៀតណាមរំលោភយកដីហើយប្តឹងពួកគាត់ទៅតុលាការថែមទៀត
ពលរដ្ឋ ៥ភូមិនៅខេត្តក្រចេះបារម្ភថា ប្រសិនបើអាជ្ញាធរអូសបន្លាយពេលមិនដោះស្រាយជម្លោះដីធ្លីនេះជូនពួកគាត់ អ្នកភូមិនឹងគ្មានដីបង្កបង្កើនផលចិញ្ចឹមជីវិតទៀតឡើយ។ ពលរដ្ឋជាង ២រយ ៥០គ្រួសារ (២៥២) រស់នៅក្នុងភូមិចំនួន ៥ ក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ បង្ហាញពីភាពអយុត្តិធម៌ បន្ទាប់ពីក្រុមហ៊ុនវៀតណាម បានរំលោភយកដីកសិកម្មរបស់ពួកគាត់ទាំងមូល ហើយប្តឹងតំណាងពួកគាត់ ៦នាក់ ទៅតុលាការ ដើម្បីគំរាមកំហែងមិនឱ្យពួកតវ៉ាថែមទៀត។
អានបន្ត -
ក្រសួងការបរទេសអាមេរិកព្រួយបារម្ភនឹងការចាប់ខ្លួនអ្នកសារព័ត៌មានម៉ិច ដារ៉ា
ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកសារព័ត៌មានកម្ពុជាលោកម៉ិច ដារ៉ា និងស្នើឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិចម្រុះនិងជំរុញសារព័ត៌មានសេរី។ ករណីចាប់ខ្លួនអ្នកសារព័ត៌មានដ៏ឆ្នើមរបស់កម្ពុជារូបនេះត្រូវបានអ្នកសារព័ត៌មាននៅសហរដ្ឋអាមេរិកចោទសួរជាថ្មីកាលពីថ្ងៃអង្គារអំពីអន្តរាគមន៍របស់អាមេរិកខណៈពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken មានកំណត់នឹងទៅចូលរួមប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅទីក្រុងវៀងចន្ទ ប្រទេសឡាវនាចុងសប្តាហ៍នេះ។
អានបន្ត -
តំណាងរាស្រ្តម៉ាឡេស៊ីគ្រោងស្នើឱ្យមានសវនាការដេញដោលលើការចាប់បញ្ជូនអ្នករិះគន់មកកម្ពុជា
តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់ អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន ហើយត្រូវបានបញ្ជូនមកកម្ពុជា តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសារព័ត៌មានម៉ាឡេស៊ីមួយឈ្មោះថា FMT(Free Malaysia Today) ដែលបានដកស្រង់សម្តីរបស់តំណាងរាស្រ្តម្នាក់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
អានបន្ត -
អភិបាលស្រុកមួយរូបត្រូវដកតំណែង បន្ទាប់ពីមានការសូកប៉ាន់ដើម្បីទទួលមុខតំណែងនៅកន្លែងថ្មី
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយបញ្ចប់តំណែងរបស់លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។ ការសម្រេចនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោក លី សាម៉េត ដែលជាទីប្រឹក្សារបស់លោកបានធានាថានឹងជួយរកតំណែងក្នុងជួររដ្ឋាភិបាលដល់លោក កន សុខកាយ ជាថ្នូរនឹងការផ្ដល់សំណូកជាច្រើនម៉ឺនដុល្លារ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើសំណុំរឿងលោក កើត សារ៉ាយ ខណៈមេធាវីស្នើសុំឱ្យទម្លាក់បទចោទ
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានបដិសេធការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិទាក់ទងនឹងជម្លោះដីធ្លីនៅក្នុងខេត្តព្រះវិហារ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលរួមសវនាការកាលពីថ្ងៃទី៩ ខែតុលា។ លោក សាន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថា កាលបរិច្ឆេទប្រកាសសាលក្រមមិនទាន់កំណត់ទេ ប៉ុន្តែនឹងជូនដំណឹងនៅពេលក្រោយ។
អានបន្ត -
សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនឧកញ៉ា លី សាម៉េត បាននៅឡើយ
ស្នងការនគរបាលក្រុងភ្នំពេញអះអាងថា សមត្ថកិច្ចនៅមិនទាន់រកឃើញ និងចាប់ខ្លួនឧកញ៉ា លី សាម៉េត បាននៅឡើយទេ ក្រោយពេលដែលឧកញ៉ា និងជាទីប្រឹក្សាលោក ហ៊ុន សែន រូបនេះ ត្រូវបានលោក ហ៊ុន សែន ទម្លាយពីរឿងឆបោកប្រាក់រាប់លានដុល្លារ។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល ស្រាវជ្រាវលើមន្ត្រីនិងអ្នកនៅក្បែរថ្នាក់ដឹកនាំផ្សេងទៀត ដោយគ្មានការលើកលែង ដើម្បីបង្ហាញពីតម្លាភាពនៃការអនុវត្តច្បាប់។
អានបន្ត -
ស្ថានទូតបារាំងព្រួយបារម្ភអំពីការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា
ស្ថានទូតបារាំងប្រចាំកម្ពុជាមានក្ដីព្រួយបារម្ភអំពីការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា។ ស្ថានទូតបារាំងបានបង្ហោះសារពីក្ដីព្រួយបារម្ភនេះនៅលើបណ្ដាញសង្គមកាលពីព្រលប់ថ្ងៃទី៩ ខែតុលា ព្រមទាំងបញ្ជាក់ថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងតម្លាភាព និងការទទួលខុសត្រូវរបស់ស្ថាប័ននានា ហើយចូលរួមចំណែកក្នុងដំណើរការល្អប្រសើរនៃប្រជាធិបតេយ្យ។
អានបន្ត -
ប្រពន្ធលោក នី ណាក់ ខកចិត្តចំពោះមន្ត្រីពន្ធនាគារដែលមិនអនុញ្ញាតឱ្យអ្នកផ្សេងជួបសួរសុខទុក្ខស្វាមី
ភរិយាអ្នកជំនាញកសិកម្ម និងជាអ្នករិះគន់បញ្ហាអសកម្មរបស់រដ្ឋាភិបាល ខកចិត្តចំពោះមន្រ្ដីពន្ធនាគារដែលមិនអនុញ្ញាតឱ្យអ្នកផ្សេងទៅជួបសួរសុខទុក្ខស្វាមីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្ដត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា–វៀតណាមក្រោមហេតុផលខ្លាចបង្កភាពរញ៉េរញៃដល់ពន្ធនាគារ។
អានបន្ត -
សហគមន៍មូលដ្ឋានចំនួន៨ទទួលបានមូលនិធិ ដើម្បីលើកកម្ពស់ជីវភាពនិងពង្រឹងការអភិរក្សព្រៃឈើ
សហគមន៍មូលដ្ឋានចំនួន ៨បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់មូលនិធិខ្នាតតូចពីគម្រោង USAID អភិរក្ស ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ជីវភាពសហគន៍ ក៏ដូចជាអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប និងដែនជម្រកសត្វព្រៃ។ ការផ្តល់មូលនិធិខ្នាតតូចដោយផ្ទាល់ដល់សហគមន៍មូលដ្ឋាន នេះគឺដោយសារតែ សហគមន៍ ជាអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វព្រៃ។ វាគឺជាវិធីសាស្រ្តគ្រឹះរបស់គម្រោង USAID អភិរក្ស ក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍ ដែលដឹកនាំផ្ទាល់ដោយសហគមន៍មូលដ្ឋាន។ នេះបើយោងតាមUSAID អភិរក្ស (USAID Conserve) នាថ្ងៃអង្គារ ទី៨ ខែតុលានេះ។
អានបន្ត -
កម្ពុជា និងហ្វីលីពីនពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស
រដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន (Philippines) ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស។ ការជួបពិភាក្សាគ្នារបស់ថ្នាក់ដឹកនាំទាំងពីរនេះ ក្រោយពីគេរកឃើញទីភ្នាក់ងារហ្វីលីពីនមួយបាននាំស្ត្រីជនជាតិហ្វីលីពីនមកកម្ពុជា ចំនួន ២០នាក់ ដើម្បីពពោះជំនួសក្នុងទិសដៅជួញដូរទារក។ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃអ្នកស្រី ជូ ប៊ុនអេង និងឯកអគ្គរដ្ឋទូតហ្វីលីពីន អ្នកស្រី ហ្លីរីដា អាន់កាម៊ីល (Flerida Ann Camille P. Mayo) បានជួបប្រជុំពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ ទប់ស្កាត់អំពើជួញដូរមនុស្សនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ តុលា។
អានបន្ត -
មនុស្ស ៣៥នាក់ រងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករ នៅខេត្តកំពង់ស្ពឺ
មនុស្ស ៣៥នាក់បានរងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តកំពង់ស្ពឺ ។ មន្ត្រីសហជីព និងអ្នកជំនាញចរាចរណ៍ ស្នើដល់រដ្ឋាភិបាលឱ្យរឹតបន្តឹងការត្រួតពិនិត្យភាពស្របច្បាប់របស់អ្នកបើកបររថយន្ត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មកររោងចក្រមួយបានកើតឡើងនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មកររាប់សិបនាក់រងរបួស កាលពីព្រឹកថ្ងៃទី៩ ខែតុលា។
អានបន្ត -
អតីតសង្ឃ ហោ សុខុន ស្នើសុំអង្គការសិទ្ធិមនុស្សជួយផ្តល់គ្រូពេទ្យនិងមេធាវីសម្រាប់ការពារក្តីដល់រូបលោក
អតីតសង្ឃឈ្មោះ ហោ សុខុន ស្នើសុំឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជួយផ្តល់គ្រូពេទ្យព្យាបាលជំងឺ និងមេធាវីសម្រាប់ការពារក្តីឱ្យខ្លួន បន្ទាប់ពីលោកបានធ្វើការស្នើសុំការផ្លាស់ប្ដូរបន្ទប់ឃុំឃាំង តែត្រូវបានហាមឃាត់។មនុស្សដែលស្និទ្ធនឹងលោក ហោ សុខុន ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៨ តុលា នេះថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចឃុំខ្លួនអស់រយៈពេលជាង ២០ថ្ងៃ លោក ហោ សុខុន មានស្ថានភាពស្គមស្គាំងខ្លាំង និងមានបញ្ហាសុខភាពមួយចំនួន។
អានបន្ត -
សកម្មជន លោក កើត សារ៉ាយ អំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក
សកម្មជនសង្គម លោក កើត សារ៉ាយ ដែលជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក។ នៅក្នុងសវនាការជំនុំជម្រះ នៅថ្ងៃទី៩ ខែតុលា លោក កើត សារ៉ាយ ប្រាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញថា លោកមិនបានញុះញង់ដូចការចោទប្រកាន់នោះទេ។
អានបន្ត -
តុលាការកោះហៅមេដឹកនាំគណបក្សជំទាស់ ៥រូបឲ្យចូលបំភ្លឺនៅថ្ងៃទី៩ តុលានេះ
តុលាការខេត្តកណ្តាលបានចេញដីកាកោះហៅមេដឹកនាំគណបក្សជំទាស់ចំនួន ៥រូប ព្រមទាំងមនុស្សមួយចំនួនទៀតឲ្យចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលានេះ ពីបទ«រំលោភលើទំនុកចិត្ត»។ គឺជាបណ្តឹងដែលធ្វើឡើងដោយឈ្មោះ ឃិន យឿន អតីតសមាជិកគណបក្សជំទាស់ដូចគ្នា និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ក្នុងមណ្ឌលភូមិភាគ៣ តែមិនបានជាប់ឆ្នោត។
អានបន្ត -
មេដឹកនាំគណបក្សកម្ពុជានិយមថានឹងតស៊ូមតិដើម្បីសិទ្ធិសេរីភាព ក្រោយចូល«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»
មេដឹកនាំគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សរបស់លោកនិងគណបក្សដែលជាសមាជិកនៃ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»នឹងខិតខំតស៊ូមតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជា។ ការថ្លែងរបស់អ្នកនយោបាយជើងចាស់រូបនោះធ្វើឡើងក្រោយគណបក្សរបស់លោកបានសម្រេចចូលរួមក្នុង«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»ដែលមានគណបក្សជំទាស់៤ជាសមាជិក ហើយត្រូវបានបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៣។
អានបន្ត