កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ច្រានចោលរបាយការណ៍រិះគន់ការយាយីលើអ្នកសារព័ត៌មាន
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនានេះ បានហៅរបាយការណ៌ខេមបូចាថាជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេដោយគ្រាន់តែជាបូកសរុបព្រឹត្តិការណ៍ និងមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មាននោះឡើយ។
អានបន្ត -
មន្ត្រី៖ ការលួចកាប់ឈើក្នុងឧទ្យាននៅតែបន្តមាន ថ្វីបើមានការអប់រំ
ព្រះវិហារៈ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងថា ករណីជនល្មើសលួចចូលទៅកាប់ឈើដែលមានទំហំធំៗនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែកើតមានជាបន្តបន្ទាប់ បើទោះបីមានការអប់រំផ្សព្វផ្សាយ និងណែនាំអំពីសារៈសំខាន់នៃព្រៃឈើយ៉ាងណាក៏ដោយ។
អានបន្ត -
Blog: គួររំឮកវីរភាពលោកបណ្ឌិត កែម ឡី ឡើងវិញក្នុងបណ្តាញសង្គម
អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅដៃម្ខាងទៀតកាន់ប៊ិច នៅចំខាងមុខមានកុំព្យូទ័រ បើកស្តាប់ការវិភាគពីបញ្ហាសង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយលោកបាននិយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន និងមានសត្វសាហាវច្រើន»។
អានបន្ត -
តើការកកឈាមក្នុងសរសៃឈាមអាចបង្កហានិភ័យយ៉ាងណា ?
ប្រទេសជាច្រើននៅអឺរ៉ុប បានប្រកាសផ្អាកការចាក់ថ្នាំបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍ឱសថ AstraZeneca មួយរយៈ ដើម្បីជាកិច្ចការពារ។ ហេតុផល គឺបណ្តាលមកពីមានករណីអ្នកចាក់ថ្នាំបង្ការនេះហើយ កើតរោគឈាមកក ក្នុងសរសៃឈាម។ រហូតមកទល់នឹងពេលនេះ គេពុំទាន់រកឃើញអំពីចំណងហេតុនិងផលរវាងថ្នាំបង្ការនិងការកើតជំងឺមានដុំកំណកឈាមត្រុមបូស្ស Thrombose នៅឡើយទេ។ តើ ដុំកំណកឈាម ជាអ្វី ? ដុំកំណកឈាម ជាតំណាងហានិភ័យ និងអាចបង្កគ្រោះថ្នាក់យ៉ាងណាខ្លះ ?
អានបន្ត -
អ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញថ្មីចំនួន១០៥នាក់ទៀត
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១០៥នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១០៤នាក់ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
អានបន្ត -
ដល់ពេលដែលអាជ្ញាធរផាកពិន័យរាល់ការជួបជុំ ប្រមូលផ្ដុំ មិនសមទំនងណាមួយហើយឬនៅ?
ការជួបជុំឬប្រមូលផ្ដុំដោយកន្លែងនៅទីសាធារណៈនៅតែកើតមាន បើទោះបីជាមានការអំពាវនាវឲ្យរក្សាគម្លាត កាត់បន្ថយការជួបជុំ ឬប្រមូលផ្ដុំយ៉ាងណាក៏ដោយ។ ជាក់ស្ដែងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា បានឃាត់មនុស្សជាង៥០នាក់ និងម៉ូតូចំនួន ២៥គ្រឿង បន្ទាប់ពីពួកគេបានប្រមូលផ្តុំ ជួបជុំគ្នាច្រើនកុះករនៅទីក្រុងកោះពេជ្រ។ បន្ទាប់ពីឃាត់ខ្លួនពួកគេទាំងនោះត្រូវបាន អនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញបន្ទាប់ពីអប់រំ។ បើផ្អែកតាមច្បាប់ថ្មី«អ្នកបំពានវិធានការពារកូវីដ១៩ត្រូវពិន័យពី១លានទៅ២០លានរៀល និងអាចជាប់គុកពី៦ខែដល់ទៅ២០ឆ្នាំ»។ បន្ទាប់ពីច្បាប់ថ្មីដាក់ចេញក្រសួងសុខាភិបាលក៏បានកំណត់បន្ថែមថា បុគ្គលណាដែលមិនពាក់ម៉ាសនៅទីសាធារណៈ និងកន្លែងជួបជុំមនុស្សច្រើន និងមិនរក្សាគម្លាតបុគ្គល គឺនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពីចន្លោះ២០ម៉ឺនរៀលទៅ១លានរៀល។ ដូច្នេះដល់ពេលដែលអាជ្ញាធរផាកពិន័យរាល់ការជួបជុំឬប្រមូលផ្ដុំមិនសមទំនងណាមួយហើយឬនៅ?
អានបន្ត -
បណ្ដាញយុវជនកម្ពុជា (CYN) រកឃើញបទល្មើសព្រៃឈើ ១០០ករណីក្នុងព្រៃព្រះរកា
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៩ មីនា ស្ដីពីការរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ស្ថិតក្នុងខេត្តព្រះវិហារ។ មន្ត្រីសមាគមបណ្ដាញយុវជនកម្ពុជា ស្នើសុំឲ្យអាជ្ញាធររដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ចំពោះជនល្មើស និងបើកសិទ្ធិឲ្យសកម្មជនការពារព្រៃឈើ ចូលល្បាតព្រៃដូចឡើងវិញ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព។
អានបន្ត -
លោកស្រីឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ
(ភ្នំពេញ)៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។ នេះបើតាម លោកស្រី ហ៊ុន ស៊ីណាត សរសេរបង្ហោះក្នុង Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនានេះ។
អានបន្ត -
គ្រួសារ៖ មុនបាត់ខ្លួន សកម្មជនថៃ«កាន់លិខិតឆ្លងដែនខ្មែរ»
ភ្នំពេញ — អំឡុងពេលរស់នៅកម្ពុជាដើម្បីគេចចេញពីការតាមចាប់ចងរបស់អាជ្ញាធរថៃ មកទល់នឹងពេលបាត់ខ្លួននៅខែមិថុនា ឆ្នាំ២០២០ សកម្មជនថៃ Wanchalearm Satsaksit បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា។ នេះបើតាមការបញ្ជាក់និងបង្ហាញឯកសារពីក្រុមគ្រួសារ។
អានបន្ត -
ខេមបូចា រកឃើញថាក្នុងឆ្នាំ២០២០ អ្នកកាសែត៧២នាក់ត្រូវបានយាយីក្រោមរូបភាពផ្សេងៗ
របាយការណ៍របស់ខេមបូចា ឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ មានករណីយាយីចំនួន៣៥ករណីដែលកើតឡើងលើអ្នកសារព័ត៌មានចំនួន៧២នាក់។
អានបន្ត -
នាយករដ្ឋមន្រ្តីបញ្ជាឱ្យរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រុងទ្រាយធំនៅទូទាំងប្រទេសឱ្យបាន១លាននាក់ក្នុងមួយខែ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមពីថ្នាក់ជាតិ ដើម្បីចុះទៅតាមបណ្ដាខេត្តទាំងអស់ក្នុងការបើកយុទ្ធនាការទ្រុងទ្រាយធំនៅទូទាំងប្រទេស ដើម្បីចាក់វ៉ាក់សាំងឱ្យពលរដ្ឋចំនួន១លាននាក់ក្នុងមួយខែ។
អានបន្ត -
របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន
របាយកាណ៍ថ្មីមួយបង្ហាញថា អ្នកសារព័ត៌មានគឺជាមុខសញ្ញានៃការប្រើអំពើហិង្សា គំរាមកំហែង និងបណ្ដឹងព្រហ្មទណ្ឌក្នុងឆ្នាំ២០២០ ខណៈរដ្ឋាភិបាលបានដៅលើសេរីភាពសារព័ត៌មាន តែមិនបានស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងអ្នកយកព័ត៌មាន និងការីនិពន្ធនោះទេ។
អានបន្ត -
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ ៤០ នាក់បន្ថែមនៅរាជធានី-ខេត្តចំនួន ៨ ខណៈអ្នកជាសះស្បើយមាន ៦ នាក់
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងមនុស្សចំនួន ៤០ នាក់ ដែលបានឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយភាគច្រើននៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានរកឃើញអ្នកជាសះស្បើយចំនួន ៦ នាក់ផងដែរ។
អានបន្ត -
រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេល១ខែ ឲ្យបាន១លាននាក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងបើកយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនមួយលាននាក់នៅទូទាំងប្រទេសក្នុងរយៈពេលមួយខែ ស្របពេលមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែកំពុងបន្ត ។
អានបន្ត -
លោក ហ៊ុន សែន៖ កម្ពុជាគ្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបាន១លាននាក់ក្នុង១ខែ តាមរយៈយុទ្ធនាការ ទ្រង់ទ្រាយធំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទទី២៩ខែមីនានេះ បានបញ្ជាទៅកាន់អភិបាលខេត្តទាំងអស់ ត្រូវទទួលខុសត្រូវរៀបចំកន្លែងស្នាក់នៅសម្រាប់គ្រូពេទ្យថ្នាក់ជាតិ ចុះទៅចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅតាមខេត្ត។ ការថ្លែងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់លោក ហ៊ុន សែន ដូច្នេះ គឺធ្វើឡើងខណៈដែលកម្ពុជាគ្រោងនឹងបើកយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបាន១លាននាក់ក្នុងមួយខែ។ លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា គណៈកម្មការចំពោះកិច្ចរៀបចំចាក់វ៉ាក់សាំង ត្រូវចំណាយតែការធ្វើដំណើរ និងអាហារ សម្រាប់គ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងតាមខេត្ត ដែលមានទីកន្លែងចាក់វ៉ាក់សាំងសរុបជាង៣០០កន្លែង នៅទូទាំងប្រទេស។ គេមិនទាន់អាចដឹងបាននៅឡើយទេថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនេះ នឹងត្រូវប្រើប្រាស់កំលាំងគ្រូពេទ្យសរុបប៉ុន្មាននាក់នៅឡើយ។ ទោះយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា ការប្រើប្រាស់កម្លាំងគ្រូពេទ្យចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនេះ នឹងមិនប៉ះពាល់ដល់គ្រូពេទ្យ ដែលកំពុងព្យាបាលជំងឺទូទៅនោះទេ។
អានបន្ត -
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាថា ការយាយីអ្នកសារព័ត៌មាន បណ្ដាលឲ្យសេរីភាពសារព័ត៌មានឆ្នាំ២០២០ ស្ថិតក្នុងភាពអាប់អួ
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ២០២០ គ្មានភាពប្រសើរទេ។ ប៉ុន្តែ អាជ្ញាធរជំនាញច្រានចោលរបាយការណ៍នេះ និងហៅរបាយការណ៍ថា មានចេតនាបំភ័ន្តសាធារណៈជនឲ្យយល់ច្រឡំ ពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។
អានបន្ត -
ពលរដ្ឋសហគមន៍បុរីកីឡាខ្លះអហោសិកម្មឲ្យម្ចាស់ក្រុមហ៊ុនផានអ៊ីមិចតែបន្តទាមទារដំណោះស្រាយដីធ្លី
ពលរដ្ឋរងគ្រោះដីធ្លីមួយចំនួននៅក្នុងសហគមន៍បូរីកីឡា ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមអហោសិកម្មឲ្យម្ចាស់ក្រុមហ៊ុនផានអ៊ីមិច (Phan Imex) គឺអ្នកស្រី ស៊ុយ សុផាន ដែលបានស្លាប់កាលពីយប់ថ្ងៃទី២៨ ខែមីនា។ ប៉ុន្តែពួកគាត់ប្ដេជ្ញាថា នឹងបន្តទាមទារឲ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីឲ្យចប់សព្វគ្រប់ទើបសុខចិត្ត។
អានបន្ត -
ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងបក្ខពួក ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
(បន្ទាយមានជ័យ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ និងបក្ខពួកពីរនាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចស្ដារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធការដឹកមនុស្សឆ្លងដែនខុសច្បាប់។
អានបន្ត -
ជំងឺកូវីដ-១៩ ឆក់យកជីវិតមនុស្សទី ១១ នៅកម្ពុជា
ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ ខែកុម្ភះបានឆក់យកជីវិតជនរងគ្រោះទី ១១ របស់ខ្លួន ខណៈដែលអ្នកជំងឺម្នាក់ទៀតត្រូវបានប្រកាសថា បានទទួលមរណភាពកាលពីយប់មិញ។អ្នកស្លាប់គឺ ជាបុរសអាយុ ៣៩ ឆ្នាំដែលរស់នៅខណ្ឌ ចំការមន រាជធានីភ្នំពេញ។ គាត់បានធ្វើតេស្ត៍រកឃើញមេរោគកូវីដនៅថ្ងៃទី ២១ ខែមីនា ហើយត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែនៅម៉ោង ៨ និង ១៣ នាទីព្រឹកថ្ងៃដដែល។
អានបន្ត -
បណ្តាញយុវជនរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន១០០ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ
សមាគមបណ្តាញយុវជនកម្ពុជា CYN បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមការងាររបស់សមាគមបានរកឃើញថា មានការកើតឡើងបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណី ព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ។ បើតាមសមាគមមួយនេះ បទល្មើសកាប់បំផ្លាញព្រៃឈើកើតឡើងច្រើនបែបនេះ គឺចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះកន្លងមក។
អានបន្ត