កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អង្គការសហប្រជាជាតិតែងតាំងបញ្ញវន្តថៃជើងចាស់ ឱ្យឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ — លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញច្បាប់ថៃដែលមានពិសោធន៍ នៅអង្គការសហប្រជាជាតិ លើកិច្ចការសិទ្ធិមនុស្សនៅកូរ៉េខាងជើង និងស៊ីរី ត្រូវបានតែងតាំងផ្លូវការជាអ្នករាយការណ៍ពិសេស អ.ស.ប. ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋចោទក្រុមហ៊ុនវៀតណាម PNT ថា កាប់បំផ្លាញព្រៃឡង់ទ្រង់ទ្រាយធំថ្មីទៀត
ប្រជាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារអះអាងថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) កំពុងពង្រាយកម្លាំងកម្មកររាប់សិបនាក់ ចូលកាប់រំលំដើមឈើធំៗ ក្នុងដែនជម្រកសត្វព្រៃជិត ២សប្តាហ៍មកហើយ។ ការលើកឡើងនេះ គឺក្រោយពីពួកគេបានចុះស្រាវជ្រាវពីបទល្មើសព្រៃឈើនៅតំបន់នោះ។
អានបន្ត -
ពលរដ្ឋជាង១០០គ្រួសារបានប្រើអណ្តូងទឹកលើភ្នំដងរែកឡើងវិញ ក្រោយទាហានថៃយល់ព្រមដកបន្លាលួស
មន្ត្រីជាន់ខ្ពស់ខេត្តព្រះវិហារ ឱ្យដឹងថា ពលរដ្ឋជាង១០០គ្រួសាររស់នៅលើភ្នំដងរែក បានប្រើប្រាស់អណ្តូងទឹកជាធម្មតាឡើងវិញហើយ ក្រោយពីមានជំនួបចរចារវាងអាជ្ញាធរកម្ពុជាជាមួយភាគីថៃដែលឈរជើងនៅតំបន់នោះ។
អានបន្ត -
អាជ្ញាធរបន្តណែនាំពលរដ្ឋឱ្យឈប់ចូលទន្ទ្រានដីព្រៃឧទ្យានជាតិគិរីរម្យ
កំពង់ស្ពឺៈ អាជ្ញាធរខេត្តកំពង់ស្ពឺនៅតែបន្តការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឱ្យឈប់ចូលកាប់ទន្ទ្រានព្រៃឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» ព្រមទាំងអនុវត្តវិធានការច្បាប់ជាប្រចាំ។ ប៉ុន្តែការទន្ទ្រាននៅតែបន្តកើតមាន ខណៈលិខិតបដិសេធលើលិខិតសម្គាល់សិទ្ធិកាន់កាប់ដីត្រូវបានអាជ្ញាធរប្រកាសជាបន្តបន្ទាប់។
អានបន្ត -
គ្រូពេទ្យម្នាក់ដាក់ពាក្យប្តឹងទៅក្រសួង២ ជួយរកយុត្តិធម៌រឿងអាជ្ញាធរខេត្តប៉ៃលិនបណ្តេញចេញពីក្របខណ្ឌ
គ្រូពេទ្យនៅខេត្តប៉ៃលិន លោក ខឹម មុនីកុសល ដែលរងការបណ្តេញចេញពីក្របខណ្ឌរដ្ឋនោះ បានដាក់ពាក្យប្តឹងទៅកាន់ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ដើម្បីឱ្យក្រសួងទាំងពីរជួយរកយុត្តិធម៌ដល់លោក។
អានបន្ត -
បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយជេរប្រមាថថ្នាក់ដឹកនាំតាមបណ្ដាញសង្គម Tik Tok
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា អាជ្ញាធរបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ម៉ៅ សុផល ជាអ្នកបើករថយន្តដឹកដី នៅម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយពីបានរកឃើញថា បុរសរូបនោះ បានផុសវីដេអូដោយប្រើពាក្យសម្តីមិនសមរម្យនិងជេរប្រមាថទៅលើថ្នាក់ដឹកនាំ។
អានបន្ត -
បណ្តាញសហគមន៍ព្រៃឡង់ រិះគន់ទីភ្នាក់ងារអាមេរិក USAID ខណៈបារម្ភការបន្តបាត់បង់ព្រៃឈើ
ភ្នំពេញ — ក្រុមសមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បានចោទប្រកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ថា បានយកឈ្មោះបណ្តាញសហគមន៍ និងទិញអតីតសមាជិកបណ្តាញសហគមន៍ទៅបម្រើប្រយោជន៍គម្រោងមួយដោយផ្តោតលើការអភិរក្សព្រៃឈើក្នុងតំបន់ព្រៃឡង់។ នេះបើតាមលិខិតចំហមួយរបស់បណ្តាញសហគមន៍ព្រៃឡង់ ដែលបានចេញផ្សាយជាសាធារណៈលើបណ្តាញសង្គម។
អានបន្ត -
បុរសម្នាក់ត្រូវចាប់ខ្លួនព្រោះបង្ហោះវីដេអូមិនឱ្យកម្មករទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន
ថ្មីៗនេះ មានបុរសម្នាក់បានថតវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok ដោយហាមកម្មករទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន។ ក្នុងវីដេអូ Tik Tok ប្រមាណជា៣០វិនាទី បុរសរូបនោះបានលើកឡើងថា ប្រសិនជាកម្មករទទួលយកវ៉ាក់សាំងរបស់ចិនមកចាក់ គឺនៅរយៈពេល២ទៅ៣ឆ្នាំទៀត អ្នកចាក់នឹងស្លាប់។
អានបន្ត -
សង្គមស៊ីវិលស្នើរដ្ឋាភិបាលអនុវត្តវិធានការលុបថ្លៃភាស៊ីសម្រាប់អ្នកលក់ដូតាមកញ្ច្រែងល្អីឲ្យមានប្រសិទ្ធភាព
មន្ត្រីសង្គមស៊ីវិលផ្នែកការពារសិទ្ធិអ្នកប្រកបរបសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា បើទោះជារដ្ឋាភិបាល បានចេញសារាចរលុបចោលការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំ២០១៦មកក្តី ក៏អាជ្ញាធរនិងសន្តិសុខផ្សារតាមបណ្តាខេត្ត-ក្រុងមួយចំនួននៅតែបន្តទារលុយពីពលរដ្ឋដដែល។
អានបន្ត -
រដ្ឋាភិបាលត្រៀមចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) បានអំពាវនាវឱ្យត្រៀមលក្ខណៈសម្រាប់ការចាក់វ៉ាក់សាំងជូនកម្មករកាត់ដេរព្រោះថារដ្ឋាភិបាលបានផ្តល់អាទិភាពដល់ពួកគេនៅក្នុងបញ្ជីឈ្មោះមនុស្សដែលត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ។
អានបន្ត -
ក្រសួងការងារកម្ពុជាប្រកាសចាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបំផុសកម្មករកុំឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានព្រមានថា នឹងអនុវត្តទៅតាមផ្លូវច្បាប់ទៅលើជនណាដែលដើរបំផុសបំផុលញុះញង់ដល់កម្មករ កម្មការិនីកុំឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ការព្រមាននេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាកំពុងរៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្មករ កម្មការិនីកាត់ដេរ និងដេរស្បែកជើងនៅកម្ពុជា។ រីឯការចាក់វ៉ាក់សាំងនេះវិញ នឹងធ្វើឡើងបន្ទាប់ពីវ៉ាក់សាំងចិន១លាន៥សែនដូសមកកម្ពុជានៅចុងសប្តាហ៍នេះ។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យរកយុត្តិធម៌រឿងប្រើហិង្សាក្នុងគ្រួសារ ខណៈលោក ឌួង ឆាយ បួសជាសង្ឃ
កាលពីថ្ងៃទី ១៥ ខែមីនា អតីតភរិយារបស់លោក ឌួង ឆាយ លោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូមួយនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ដែលបានបង្ហាញពីការប្រើអំពើហិង្សាក្នុងគ្រួសារដោយលោក ឌួង ឆាយ បានវាយលោកស្រីជាច្រើនដង។
អានបន្ត -
ក្រសួងអប់រំសហការបង្កើតបណ្ណាល័យទំនើប នៅតំបន់ដាច់ស្រយាល
ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដែលមានការគាំទ្រពីមូលនិធិ (KinchanFoundation) កំពុងបង្កើតបណ្ណាល័យទំនើបភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្ដចំនួន ៩ នៅកម្ពុជា ពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីជំរុញការអានដល់សិស្ស។
អានបន្ត -
ប្រមុខការទូតកម្ពុជា ប្ដេជ្ញាពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជាមួយចិន
ប្រមុខការទូតកម្ពុជា ប្ដេជ្ញាពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជាមួយចិន បើទោះជាកន្លងមក មានការរិះគន់ថា ចិនកំពុងប្រើយន្តការនេះ ដើម្បីគ្រប់គ្រងការចែករំលែកផលប្រយោជន៍ និងសន្តិសុខទឹកនៅតំបន់ទន្លេមេគង្គទាំងមូលក៏ដោយ។
អានបន្ត -
ពលរដ្ឋ ២៤គ្រួសារនៅខេត្តសៀមរាបចោទអាជ្ញាធរអប្សរារំលោភយកដីស្រែចម្ការពួកគាត់
ពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបចោទ អាជ្ញាធរអប្សរាថា រំលោភយកដីពួកគាត់ទំហំ ៩៦ហិកតារ ដើម្បីបង្កើតភូមិធម្មជាតិទាក់ទាញភ្ញៀវទេសចរ។ ក្រុមពលរដ្ឋទាំងនោះចាត់ទុកទង្វើរបស់អាជ្ញាធរអប្សរាថា ធ្វើបាបពលរដ្ឋយ៉ាងអយុត្តិធម៌។
អានបន្ត -
ជំងឺកូវីដ-១៩ ឆ្លងរាលដាលដល់ខេត្តត្បូងឃ្មុំ ខណៈអាជ្ញាធររកមិនទាន់ឃើញប្រភពចម្លង
អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាលើកដំបូងលើមន្រ្តីនគរបាលខេត្តម្នាក់ បន្ទាប់ពីអ្នកជំងឺលេចចេញរោគសញ្ញា ហើយទៅស្វែងរកការព្យាបាលនៅគ្លីនិកឯកជន២កន្លែង មុននឹងយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩នេះ។
អានបន្ត -
ក្រសួងសម្រេចយករាជធានីភ្នំពេញ និងខេត្ត ៤ ទៀត ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានសម្រេចយករាជធានី និងខេត្តចំនួន ៤ សម្រាប់កំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
អានបន្ត -
ក្រសួងវប្បធម៌ថាគំរោងអភិរក្ស «បឹងអច្ឆរិយៈអង្គរ» មិនអាចអនុវត្តបានទេ
ក្រសួងវប្បធម៌ប្រកាសថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» របស់ក្រុមហ៊ុនណាហ្គា គ្រុប (Naga Group) ប៉ះពាល់ដល់តំបន់អង្គរដែលបានចុះបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួងវប្បធម៌ថា គំរោងអភិរក្ស «បឹងអច្ឆរិយៈអង្គរ» នេះ មិនអាចអនុវត្តបានទេ។
អានបន្ត -
ពលរដ្ឋរស់នៅជាយក្រុងភ្នំពេញខ្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំង
លោក ជឿន សំអុល កំពុងអាំងសាច់គោនៅចិញ្ចើមផ្លូវ ខណៈរថយន្តកំពុងមមាញឹកដឹកទឹកដាក់តាមផ្ទះអ្នកភូមិ ស្របពេលបណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋត្រូវបានទុកចោលដោយសារតែពុំមានទឹក។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន២៩នាក់បន្ថែមទៀត ខណៈជាសះស្បើយ៣៤នាក់
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩នាក់បន្ថែមទៀត ក្នុងនោះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន២៧នាក់ និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
អានបន្ត