កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ឧកញ៉ាម្នាក់បង្កហិង្សាលើប្រពន្ធ បានសាងព្រះផ្នួស ព្រមទាំងរួចផុតពីការសាកសួររបស់ប៉ូលីស
នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ខ្លួនមិនទាន់បានសាកសួរលោក ដួង ឆាយ ជាឧកញ៉ាម្នាក់ ដែលត្រូវបានថតជាប់ឃើញបង្កហិង្សាលើភរិយារបស់ខ្លួនម្តងហើយម្តងទៀតដោយត្រូវរង់ចាំបញ្ជាពីព្រះរាជអាជ្ញាជាលើកទីពីរ ពីព្រោះលោក ឆាយ បានក្លាយជាព្រះសង្ឃហើយកាលពីចុងសប្តាហ៍។
អានបន្ត -
មានអ្នកស្លាប់ម្នាក់ទៀតដោយសារជំងឺកូវីដ១៩ នៅថ្ងៃនេះ ធ្វើអោយចំនួនករណីស្លាប់ក្នុងប្រទេសកម្ពុជាកើនដល់ ៥ នាក់
មេរោគកូវីដ-១៩ បានឆក់យកជីវិតរបស់ជនរងគ្រោះម្នាក់ទៀតនៅថ្ងៃនេះដោយសារអ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយសារវីរុសដ៏សាហាវនេះ នៅព្រឹកនេះ។អ្នកស្លាប់ត្រូវបានគេស្គាល់ឈ្មោះអ៊ិន ម៉ានីតា អាយុ ៦២ ឆ្នាំដែលជាម្តាយរបស់តារាកំប្លែងស្រីក្នុងស្រុកដែលគេស្គាល់ថា ស្រីពីន។
អានបន្ត -
WHO ជំរុញឲ្យក្រុមហ៊ុនផ្សេងទៀតធ្វើដូច AstraZeneca ដោយផ្តល់អាជ្ញាប័ណ្ណ លើបច្ចេកទេសផលិតវ៉ាក់សាំង ដល់ក្រុមហ៊ុនដទៃផលិតបន្
(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ដទៃទៀត គួរតែយកលំនាំតាមក្រុមហ៊ុនអង់គ្លេស AstraZeneca នោះគឺការផ្តល់អាជ្ញាប័ណ្ណផ្នែកបច្ចេកទេស ឲ្យក្រុមហ៊ុនផ្សេងទៀតផលិតបន្ត នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
អានបន្ត -
សមត្ថកិច្ចឃាត់ខ្លួនអ្នកភូមិ ៤ នាក់ គោយន្ត ៦ គ្រឿង និងឈើជាង ១ ម៉ែត្រគុប
ស្ទឹងត្រែង/មណ្ឌលគិរីៈ អ្នកភូមិចំនួន ៤ នាក់ គោយន្ត ៦ គ្រឿង និងឈើជាង ១ ម៉ែត្រគុប ត្រូវបានមន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើបង្ក្រាបចាប់ក្នុងអំឡុងពេលនៃការចុះល្បាតរយៈពេល ៣ ថ្ងៃ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អានបន្ត -
សហជីពបារម្ភថា ការធ្វើដំណើរទៅស្រុកកំណើតរបស់កម្មករនៅថ្ងៃចូលឆ្នាំខ្មែរ អាចនាំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩
ភ្នំពេញ — ខណៈរដ្ឋាភិបាលចេញសារាចរណែនាំពីការឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ តំណាងសហជីពសម្តែងការព្រួយបារម្ភពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ ប្រសិនបើកម្មករសម្រុកធ្វើដំណើរទៅស្រុកកំណើតនៅតាមបណ្តាខេត្តនានា។
អានបន្ត -
ស្ត្រីវ័យ៦២ឆ្នាំម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ឱ្យដឹងថា ស្រ្តីអាយុ៦២ឆ្នាំ ដែលស្លាប់ដោយសារកូវីដ-១៩ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រសួងបន្តថា ស្ត្រីរូបនេះបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ខណៈកំពុងសម្រាកព្យាបាលជំងឺនេះ ក្រោយពីបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
ក្រសួងអប់រំៈ សកម្មភាពអប់រំក្រៅប្រព័ន្ធឆ្នាំ ២០២០ ធ្លាក់ចុះដោយផលប៉ះពាល់កូវីដ ១៩
ភ្នំពេញៈ សកម្មភាពអប់រំក្រៅប្រព័ន្ធនៅឆ្នាំ ២០២០ មានការធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលការធ្លាក់ចុះនេះបណ្ដាលមកពីបញ្ហានៃការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ នេះបើតាមរបាយការណ៍ស្ដីពីការអប់រំក្រៅប្រព័ន្ធដែលក្រសួងអប់រំបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមីនា។
អានបន្ត -
មន្ត្រីមន្ទីរសុខាភិបាលប៉ៃលិនត្រូវបានបណ្ដេញចេញក្រោយបង្ហោះសារបញ្ហាកន្លែងចត្តាឡីស័ក
ប៉ៃលិនៈ មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនម្នាក់ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រោយពីបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធបញ្ហាកូវីដ ១៩ នៅមណ្ឌលចត្តាឡីស័ក ដែលត្រូវបានចោទប្រកាន់ថាមានចេតនាញុះញង់ និងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាព។
អានបន្ត -
កូវីដ១៩បានឆក់យកជីវិតអ្នកជំងឺខ្មែរវ័យ៧៥ឆ្នាំម្នាក់ទៀត បន្ទាប់ពីរកឃើញមានផ្ទុកជំងឺនេះមិនដល់២៤ម៉ោងផង
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់បន្ថែមទៀតក្នុងនោះ២នាក់ជាករណីនាំចូល។ ចំណែក ៧១នាក់ទៀត គឺជាការឆ្លងក្នុងសហគមន៍ដែលនៅភ្នំពេញមាន២៨នាក់ ខេត្តព្រះសីហនុ៣២នាក់ ខេត្តកំពង់ធំ៥នាក់ ខេត្តកណ្ដាល៣នាក់ និង ខេត្តសៀមរាប ព្រៃវែង កែប មានម្នាក់ៗដូចគ្នា។ ជាមួយនឹងការរកឃើញដ៏ច្រើនសន្ធឹកនេះ កម្ពុជាក៏បានរកឃើញអ្នកស្លាប់ម្នាក់បន្ថែមទៀតដោយសារតែជំងឺកូវីដ១៩នេះនៅព្រឹកថ្ងៃនេះផងដែរ។ ក្រសួងសុខាភិបាលបានបង្ហាញឱ្យដឹងថា អ្នកស្លាប់ថ្មីនេះ គឺជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និង ជាប្រធានគណៈកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អានបន្ត -
សកម្មជនព្រៃឈើ ព្រះសង្ឃ សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមគ្នាធ្វើយុទ្ធនាការទាមទារឲ្យមានការល្បាតព្រៃដោយសេរី
សកម្មជនព្រៃឈើ ព្រះសង្ឃ សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមគ្នាធ្វើយុទ្ធនាការទាមទារឲ្យមានការល្បាតព្រៃដោយសេរី កុំឲ្យមានការគំរាមកំហែង ឬការរារាំងពីស្ថាប័នមានសមត្ថកិច្ច ជាពិសេស ក្រសួងបរិស្ថាន។ ពួកគេបានចាប់ផ្ដើមធ្វើយុទ្ធនាការនេះ កាលពីថ្ងៃទី២១ ខែមីនា នៅចំទិវាអន្តរជាតិព្រៃឈើ ដោយចាប់ផ្ដើមធ្វើនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ។
អានបន្ត -
គ្រូពេទ្យឯកទេសផ្នែកកុមារម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល ឱ្យដឹងថា បុរសវ័យចំណាស់ដែលជាគ្រូពេទ្យជំនាញជំងឺកុមារម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះបានកើនដល់៤នាក់។
អានបន្ត -
ពលករខ្មែរ១០នាក់ ឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ ខណៈលំហូរពលករចូលកម្ពុជាមានការកើនឡើង
យ៉ាងហោចក៏មាន ពលករខ្មែរចំនួន១០នាក់ ដែលកំពុងធ្វើការនៅក្នុងខេត្តសាមុតប្រាកាន ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ នៅក្នុងសហគមន៍ជាចង្កោមថ្មីនៅប្រទេសថៃ។ ខេត្តសាមុតប្រាកាន គឺជាខេត្តទី២ ដែលផ្ទុះចេញនូវការឆ្លងជំងឺកូវីដ-១៩ លើពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ បន្ទាប់ពីខេត្តសាមុតសាខន។ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅលើពលករខ្មែរ ស្របពេលដែល មានលំហូរពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ ក៏មានការកើនឡើងកាន់តែច្រើនផងដែរ។
អានបន្ត -
លោកស្រីឱ វណ្ណឌីន៖វិបត្តិកូវីដបច្ចុប្បន្នកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរហើយ តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ
នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ កម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ម្នាក់បន្ថែមទៀតហើយ ខណៈអ្នកឆ្លងថ្មីនៅតែបន្តកើនឡើងជាលំដាប់។ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានអះអាងថា ករណីស្លាប់នេះ គឺបង្កឡើងដោយជំងឺកូវីដ១៩បំលែងថ្មី។ ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថា ស្ថានភាពចុងក្រោយនេះ គឺជាសារបង្ហាញថា ជំងឺកូវីដ១៩កំពុងតែញាំញីខ្លាំងឡើងៗនៅក្នុងប្រទេសកម្ពុជាហើយ ជាពិសេស គឺវីរុសបំលែងថ្មីតែម្តង។ ប៉ុន្តែ លោកស្រីថា វានៅមិនទាន់ដល់កម្រិតដែលត្រូវប្រកាសអាសន្ននោះទេ។ សម្រាប់លោកស្រីឱ វណ្ណឌីន ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន និងបង្កើនការការពារឱ្យខ្ពស់មែនទែនដោយត្រូវជៀងវាងជាចម្បងនៅការជួបជុំផឹកស៊ី ព្រោះកន្លងមក ការឆ្លងថ្មីភាគច្រើន គឺកើនចេញពីការជួបជុំគ្នាផឹកស៊ីនេះតែម្តង។
អានបន្ត -
អតីតវេជ្ជបណ្ឌិតនៅពេទ្យកុមារជាតិអាយុ៧៥ឆ្នាំបានស្លាប់ដោយសារកូវីដក្រោយពីបានធ្វើតេស្ដវិជ្ជមាន១ថ្
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃចន្ទទី២២មីនានេះថា វេជ្ជបណ្ឌិតចូលនិវត្តន៍អាយុ៧៥ និងជាប្រធានគណកម្មការវេជ្ជសាស្រ្ដនិងវិទ្យាសាស្រ្ដកីឡានៃគណៈកម្មាធិការជាតិអូឡាំពិក មានអាសយដ្ឋាននៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩នៅម៉ោង៨នាទីព្រឹកថ្ងៃទី២២មីនានេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
អានបន្ត -
យុវជនមួយក្រុមធ្វើយុទ្ធនាការស្នើរដ្ឋជួយអន្តរាគមន៍ផ្អាកបង់ថ្លៃទឹកភ្លើងនិងធនាគារបណ្តោះអាសន្ន
យុវជនមួយក្រុមកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ កម្មករ កម្មការិនី និងពីយុវជននានា ដើម្បីដាក់សំណើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍លើកលែងការបង់ថ្លៃទឹក ភ្លើង និងជួយអន្តរាគមន៍ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកការបង់ប្រាក់កម្ចីធនាគារមួយរយៈពេលក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។
អានបន្ត -
ក្រុងព្រះសីហនុកើន ៣២ករណីថ្មី ដែលនាំឲ្យចំនួនសរុប ១៨២ករណី
កំណត់ត្រារបស់ខេត្តព្រះសីហនុតិចជាង ១០ ករណីថ្មីដែលត្រូវបានរកឃើញក្នុង មួយថ្ងៃ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះត្រូវបានបំបែក នៅពេលដែលមានករណីថ្មីចំនួន ៣២ ត្រូវបានបញ្ជាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រនាថ្ងៃនេះ។
អានបន្ត -
ជនល្មើសចំនួន ៤ នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភយកដីធ្លីនៅខេត្តព្រះវិហារ
បុរសចំនួន ៤ នាក់ត្រូវបានចោទប្រកាន់នៅក្នុងសាលាដំបូងខេត្តព្រះវិហារពីបទក្លែងបន្លំជាមន្រ្តីបរិស្ថាន ឈូសឆាយដីរដ្ឋចំនួន ១០ ហិកតាហើយបានអះអាងជារបស់ពួកគេ។ យោងតាមឯកសាររបស់តុលាការដែលកាសែតខ្មែរថាមស៍ទទួលបានជនសង្ស័យទាំង ៤ នាក់មានឈ្មោះសេង និស្សយ័ អាយុ ៥៦ឆ្នាំ ហួន ចាន់ធឿន អាយុ ៥៦ឆ្នាំ សុខ ហួត អាយុ ៥៩ឆ្នាំ ខាត ហ៊ុល អាយុ ៦១ឆ្នាំរស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។
អានបន្ត -
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនមនុស្សចាស់ នឹងចាប់ផ្តើមនៅថ្ងៃស្អែក
យុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រាហ្សេណិកា (Astra Zeneca) ជូនដល់ប្រជាពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមធ្វើនៅថ្ងៃអង្គារស្អែកនេះ នៅមន្ទីរពេទ្យនិងមណ្ឌលសុខភាពចំនួន១៤ទីតាំង។
អានបន្ត -
ហេតុអ្វីបានជាអំពើហិង្សានៅតែមិនទាន់រលុបបាត់ពីសង្គមខ្មែរ?
អំពើហិង្សាគឺជាវិបត្តិដ៏រុំារ៉ៃមួយ ដែលបាននិងកំពុងតែញាំញីសង្គមខ្មែរឲ្យប្រេះស្រាំជារៀងរាល់ថ្ងៃ។ តាមរយៈកាសែតនិងបណ្ដាញសង្គម គេតែងតែឃើញមានព័ត៌មានស្ដីពីអំពើហិង្សា ដែលកើតឡើងក្នុងសណ្ឋានផ្សេងៗគ្នា នៅគ្រប់ទីកន្លែង និងជារៀងរាល់ថ្ងៃ។ ទាំងនេះសរបង្ហាញឲ្យឃើញថា អំពើហិង្សាមិនធ្លាប់ឃ្លាតឆ្ងាយពីសង្គមកម្ពុជាទេ។ ហេតុអ្វីបានជាដូច្នេះ?
អានបន្ត -
ទស្សនៈចម្រុះរបស់ពលរដ្ឋ សង្គមស៊ីវិល អ្នកវិភាគ និងរដ្ឋាភិបាល ជុំវិញច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីចុងខែធ្នូ ២០២០ កន្លងទៅ បានធ្វើឱ្យតាមដងវិថី តំបន់ផ្សារ ហាងអាជីវកម្ម និងសាលារៀន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមមានសភាពអ៊ូអរស្ទើរវិលមករកជីវភាពដូចដើមឡើងវិញ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ បានប្រែស្ងប់ស្ងាត់ជាថ្មីម្ដងទៀត បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាលើកទី៣ ឬហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ ដែលជាដំណាក់កាលឆ្លងជាចង្កោមក្នុងសហគមន៍ទ្រង់ទ្រាយធំបំផុត ដោយនៅតែបន្ដរាលដាល និងឈានដល់មានករណីអ្នកឆ្លងបានស្លាប់ជាបន្តបន្ទាប់ទៀតផង។
អានបន្ត