កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
រដ្ឋមន្ត្រីការពារជាតិឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈរកឃើញយោធាចាក់វ៉ាក់សាំងហើយមានជំងឺកូវីដ១៩
ភ្នំពេញ — រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ស្នើឲ្យកងទ័ពនិងក្រុមគ្រូពេទ្យទាហាន បង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩ ក្រោយរកឃើញមន្ត្រីយោធាមួយចំនួនដែលទទួលបានវ៉ាក់សាំងលើកទីមួយនិងលើកទីពីររួចហើយ ប៉ុន្តែត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះ។
អានបន្ត -
លោកស្រី ខា ស្រស់៖ជំនាន់យើងនៅសល់ត្រីស៊ី ប៉ុន្តែកូនយើងជំនាន់ក្រោយបានអី
ពលរដ្ឋជនជាតិដើមភាគតិចរស់នៅតាមដងទន្លេមេគង្គក្នុងភូមិទន្សោង តែងចេញនេសាទនៅពេលព្រឹកនិងល្ងាចតាមរយៈការដាក់រាយមងនិងសន្ទួចរកត្រីជាលក្ខណៈគ្រួសារ ក្រៅពីមុខរបរចូលព្រៃប្រមូលអនុផលព្រៃឈើ ការធ្វើស្រែនិងចម្ការ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ពួកគាត់កាន់តែពិបាករកត្រី ដោយសារកត្តាអាកាសធាតុ ទំនប់វារីអគ្គិសនី និងការលួចនេសាទខុសច្បាប់។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលយល់ថា ក្រសួងធម្មការ គួរតែរកយុត្តិធម៌ចំពោះសាមណេរដែលរងអំពើហិង្សា
មន្ត្រីសង្គមស៊ីវិលដែលតាមឃ្លាំមើលរំលោភសិទ្ធិមនុស្ស យល់ថាក្រសួងធម្មការ គួរតែរកយុត្តិធម៌ចំពោះសាមណេរចំនួន ៩អង្គ ដែលរងអំពើហិង្សាវាយនឹងរំពាត់ តាមបទបញ្ជារបស់ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា ការសម្រេចព្រះទ័យវាយនឹងរំពាត់នេះដោយសារតែសាមណេរទាំងនោះបានធ្វើខុសធម៌វិន័យក្នុងព្រះពុទ្ធសាសនា ហើយអ្វីដែលព្រះតេជគុណធ្វើនេះ គឺដើម្បីចង់ឱ្យសាសនាព្រះពុទ្ធបានរុងរឿងប៉ុណ្ណោះ។
អានបន្ត -
តុលាការខេត្តសៀមរាបផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង ៣នាក់ដាក់គុក ៥ឆ្នាំ រឿងរួមគំនិតក្បត់
សាលាដំបូងខេត្តសៀមរាបបានសម្រេចផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ៣នាក់ ដាក់ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងរួមគំនិតក្បត់។ សកម្មជនបក្សប្រឆាំងចាត់ទុករឿងនេះថា ជាការបំភិតបំភ័យផ្នែកនយោបាយ ដើម្បីកុំឱ្យពួកគេចូលរួមសកម្មភាពនយោបាយជាមួយថ្នាក់ដឹកនាំគណបក្សនេះបន្តទៀត។
អានបន្ត -
រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតអតីតដីព្រៃឈើជាង ២៦០ ហិកតា និងកំពុងតាមចាប់អ្នកកាប់រានដីនេះ
កំពង់ស្ពឺៈ ក្រៅពីបានចេញដីកាសម្រេចដកហូតអតីតដីព្រៃឈើចំនួន ៩ ទីតាំង មានផ្ទៃដីសរុបចំនួន ២៦៦,៣១ ហិកតា ទុកជាសម្បត្តិរដ្ឋវិញនៅក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៦ ខែមីនា រដ្ឋបាលខេត្តក៏កំពុងស្វែងរកជនល្មើសដែលបានចូលទៅកាប់ទន្ទ្រានរានយកដីព្រៃរដ្ឋទាំងនេះ យកមកផ្តន្ទាទោសផងដែរ។
អានបន្ត -
All Sequenced ‘February 20’ Cases Are ‘UK’ Covid-19 Variant: US CDC
All Covid-19 cases genetically sequenced in the ongoing “February 20” outbreak in Cambodia — which has seen more than 1,000 patients total — have been the more contagious B.1.1.7 variant, believed to be the only variant currently circulating in Cambodia, the U.S. Centers for Disease Control and Prevention in Phnom Penh said Thursday.
អានបន្ត -
កូវីដ១៩ ជំរុញឱ្យស្រ្តីមួយក្រុមប្រមូលស្នាមមេដៃដាក់ជូនរដ្ឋាភិបាល ស្នើសុំមិនយកថ្លៃទឹកថ្លៃភ្លើងរយៈពេល៣ខែ
យុទ្ធនាការ៤សុំ ត្រូវបានរៀបចំដោយសមាគមស្រ្តីដើម្បីសង្គម ស្នើឱ្យរដ្ឋាភិបាលមិនយកថ្លៃទឹកភ្លើងរយៈពេលបីខែ លើប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងរាជធានីភ្នំពេញ បានផ្តើមចាប់ពីថ្ងៃទី១៤ ខែមីនា។ ក្រៅតែពីថ្លៃទឹកភ្លើង ក្រុមស្រ្តីដដែលស្នើឱ្យរដ្ឋាភិបាល ជួយអន្តរាគមន៍បញ្ចុះតម្លៃប្រេងឥន្ទនៈ បន្ទប់ជួល និងថ្លៃការប្រាក់ធនាគារ។ បើតាមកញ្ញាកែវ ទិត្យលីដា យុទ្ធនាការ៤សុំនេះ បានប្រមូលស្នាមមេដៃចំនួន១៧៦ស្នាមមេដៃពីប្រជាពលរដ្ឋក្រីក្រ អ្នកប្រកបរបរលក់ដូរកំប៉ិកកំប៉ុកតាមផ្ទះ សិស្សនិស្សិត កម្មកររោងចក្រ និងកម្មករសំណង់ជាដើម ដើម្បីដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
លោកស្រីឱ វណ្ណឌីន៖កងទ័ពម្នាក់ដែលឆ្លងកូវីដទោះចាក់វ៉ាក់សាំង២ដងនោះអាចឆ្លងមុនចាក់ឬមិនបន្តការពារក្រោយចាក់
កងទ័ពកម្ពុជាម្នាក់ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដងរួចរាល់ទៅហើយក្តី។ ចំពោះបញ្ហានេះ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបកស្រាយថា មូលហេតុនៃការឆ្លងនេះ អាចមាន២ចំណុច។ ទី១ គឺកងទ័ពរូបនេះអាចឆ្លងជំងឺកូវីដ១៩ដោយមិនដឹងខ្លួនមុនទៅចាក់វ៉ាក់សាំងបង្ការ ហើយទី២ គឺអាចឆ្លងដោយសារតែរូបគេមិនបានគោរព និងអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវក្រោយពីចាក់វ៉ាក់សាំង។ បើតាមលោកស្រីឱ វណ្ណឌីន ការចាក់វ៉ាក់សាំង មិនមែនមានន័យថា មិនឆ្លងជំងឺកូវីដ១៩នោះទេ តែវាគ្រាន់តែការពារពីការវាយលុកនៃជំងឺនេះមិនឱ្យមានភាពធ្ងន់ធ្ងរខ្លាំងតែប៉ុណ្ណោះ។
អានបន្ត -
អាជ្ញាធរខេត្តកោះកុង កំពុងស៊ើបករណីឈ្មួញម្នាក់ចាក់ដីលុបព្រែកនិងព្រៃកោងកាង
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយឈ្មោះ Taing Sonny បានផ្សព្វផ្សាយតាមរយៈឃ្លីបវីដេអូជិត៣នាទី ដោយបានរៀបរាប់ថា ដីព្រៃកោងកាងរបស់រដ្ឋ និងដីចំណីមាត់ព្រែកជាច្រើនហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ត្រូវជនខិលខូចចាក់ដីលុបយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឡើយ។
អានបន្ត -
បទយកការណ៍៖ កូនៗកម្មករអូសរទេះនៅប៉ោយប៉ែតខ្វះអាហារហូបចុក បន្ទាប់ពីឪពុកម្ដាយបាត់បង់ការងារ
រសៀលថ្ងៃមួយកាលពីដើមខែមីនា ក្មេងៗជាច្រើននាក់កំពុងរត់ប្រលែងជាប្រញាយនៅខាងមុខផ្ទះ ក្នុងសហគមន៍ក្រីក្រមួយនាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កុមារីម្នាក់អាយុ៧ឆ្នាំ ពាក់អាវពណ៌ផ្កាឈូកដៃខ្លី ខោខ្លីលើក្បាលជង្គង់ ញើសហូរជោកសក់ក្បាលក្រញាសពណ៌ទង់ដែង ទឹកមុខស្លេកស្លាំងផងនោះ ក៏កំពុងរត់លេងជាមួយក្មេងដទៃទៀតដែរ។
អានបន្ត -
អតីតសមាជិកព្រឹទ្ធសភាអតីតបក្ស សម រង្ស៊ី ទទួលបានការលើកលែងទោស
ភ្នំពេញៈ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភានៃអតីតគណបក្ស សម រង្ស៊ី ដែលជាប់ទោស ១ ឆ្នាំកន្លះ ត្រូវបានប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ ចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី ៣ មីនា តាមការក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមព្រះរាជក្រឹត្យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។
អានបន្ត -
អង្គការសិទ្ធិមនុស្ស Human Rights Watch ស្នើ EU ដាក់ទណ្ឌកម្មឧត្តមសេនីយ៍១២នាក់
វ៉ាស៊ីនតោន — អង្គការការពារសិទ្ធិមនុស្សHuman Rights Watchបានស្នើឲ្យសហភាពអឺរ៉ុបចាត់«វិធានការខ្លាំងៗ»ឆ្លើយតបនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យនិងថែមទាំងបានប្រើវិធានការក្តៅដើម្បីបង្ក្រាបក្រុមអ្នករិះគន់ក្នុងរយៈពេលថ្មីៗនេះ។
អានបន្ត -
អ្នកស្រឡាញ់ព្រៃឈើធ្វើយុទ្ធនាការទាមទារឱ្យក្រសួងអនុញ្ញាតឱ្យពួកគេចុះល្បាតព្រៃឡើងវិញ
ព្រះសង្ឃ និស្សិត យុវជន និងប្រជាសហគមន៍ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិរាប់ជិត ១ពាន់នាក់ បានរួមគ្នាធ្វើយុទ្ធនាការតាមបណ្តាញសង្គម និងតាមមូលដ្ឋានរបស់ពួកគេរៀងៗខ្លួន ដើម្បីទាមទារឱ្យក្រសួងបរិស្ថាន បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពការពារព្រៃឈើររបស់ពលរដ្ឋ។
អានបន្ត -
រដ្ឋាភិបាលថាក្រុមមនុស្សផ្សេងបន្ថែមទៀតនឹងទទួលបានវ៉ាក់សាំងAstraZeneca
ក្រសួងសុខាភិបាលកំពុងពិចារណាពង្រីកវិសាលភាពលើក្រុមអាទិភាពត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ AstraZeneca បន្ទាប់ពីមានការកើនឡើងនៃការចាក់កាលពីសប្ដាហ៍មុន ខណៈវ៉ាក់សាំងផលិតក្នុងប្រទេសឥណ្ឌាមួយនេះក៏ត្រូវរាយការណ៍ថាចាក់ឲ្យអ្នកដែលមានអាយុក្រោម៦០ឆ្នាំផងដែរ។
អានបន្ត -
ក្រសួងអនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន បង្កើតបក្សថ្មី តែត្រូវដកពាក្យ«សង្គ្រោះ បំរើ ការពារ»
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប បង្កើតគណបក្ស «កែទម្រង់កម្ពុជា» ឬ (Cambodia Reform Party) ប៉ុន្តែតម្រូវឱ្យដកចេញនូវពាក្យ «សង្គ្រោះ បំរើ ការពារ» ពីក្នុងសញ្ញាសម្គាល់របស់គណបក្ស។
អានបន្ត -
សមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនម្នាក់ ក្រោយប៉ះគ្នាជាមួយពលរដ្ឋជុំវិញជម្លោះដីធ្លី
លោក ហែម គ្នី មេប៉ុស្តិ៍នគរបាលឃុំត្រពាំងភ្លាំង ក្នុងខេត្តកំពត ប្រាប់ វីអូឌី នៅថ្ងៃអង្គារម្សិលមិញថា កាលពីថ្ងៃចន្ទ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងសន្តិសុខរបស់ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន ជាមួយប្រជាពលរដ្ឋ បណ្តាលឱ្យពលរដ្ឋមួយចំនួនរងរបួសស្រាល ខណៈក្រុមហ៊ុនមួយនេះបានដាក់គ្រឿងចក្រចុះកាយក្រវាត់ព្រំដី ប៉ះពាល់ដីធ្លី និងផលដំណាំប្រជាពលរដ្ឋស្ថិតក្នុងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
អានបន្ត -
លោក សាន់ ម៉ាឡា៖មនុស្ស១ពាន់នាក់ហើយបានប្ដូរប្រូហ្វាល់«សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ»
ក្រុមយុវជន និងសកម្មជនព្រៃឈើមួយចំនួនរៀបចំយុទ្ធនាការតស៊ូមតិការពារព្រៃឈើលើបណ្តាញសង្គមតាមរយៈការប្តូរប្រូហ្វាល់ដែលបង្ហាញសារថា«សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ» ក្នុងគោលបំណងដើម្បីសង្គ្រោះព្រៃឈើ ជាពិសេសព្រៃព្រះរកា និងព្រៃឡង់។
អានបន្ត -
ពលរដ្ឋជាង២០គ្រួសារ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានដីជាកម្មសិទ្ធរបស់ខ្លួនវិញ ក្រោយមានការជួយពីក្រុមការងារខុទ្ទកាល័យសម្តេចតេជោ
(បន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, លោក អ៉ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ដីកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ជូនប្រជាពលរដ្ឋជាង ២០គ្រួសារ ឱ្យមានសិទ្ធិកាន់កាប់ និងអាស្រ័យផល លើដីរបស់ខ្លួនឡើងវិញ ក្រោយមានក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ចប់វិវាទ តាមបែបឈ្នះឈ្នះ។
អានបន្ត -
ព្រឹត្តិការណ៍ថ្ងៃទី ២០កុម្ភៈ កើនដល់ ៩៩៩ ករណីបន្ទាប់រកឃើញថ្មី ៧៥ ករណីថ្ងៃនេះ ដែលនាំឲ្យមានចំនួនសរុបកើនដល់ ១៥០៤ករណី
ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០កុម្ភៈមិនបានបង្ហាញសញ្ញាណាមួយនៃការថយចុះនោះទេ ខណៈដែលករណីថ្មីចំនួន ៧៥ ត្រូវបានបញ្ជាក់នៅព្រឹកនេះ ខណៈខេត្តមួយផ្សេងទៀតបានរាយការណ៍ករណីដំបូងរបស់ខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។
អានបន្ត -
កម្មកររោងចក្រមួយចំនួនបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩ស្នើរដ្ឋាភិបាលផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
កម្មករ-កម្មការរិនីនៅតាមរោងចក្រ បារម្ភខ្លាំងចំពោះសុវត្ថិភាព និងសុខភាពរបស់ពួកគេ ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងការខាតបង់ប្រាក់អត្ថប្រយោជន៍ ប្រសិនបើពួកគេឆ្លងជំងឺ ហើយរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ ផ្តល់អាទិភាពដល់ក្រុមកម្មករ។
អានបន្ត