កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • កម្ពុជាសោកស្ដាយ ដែលរបាយការណ៍អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ
    អានបន្ត

    កម្ពុជាសោកស្ដាយ ដែលរបាយការណ៍អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ

    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ តំណាងអចិន្ត្រៃយ៍កម្ពុជា បានចាត់ទុកថា របាយការណ៍នេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៃការអភិវឌ្ឍរបស់កម្ពុជាឡើយ។

    អានបន្ត
  • ក្រសួង​មហាផ្ទៃ​ចាត់ទុក​ព័ត៌មាន​ដែល​ថា កម្ពុជា​លាក់​រឿង​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ជា​ការ​មួលបង្កាច់
    អានបន្ត

    ក្រសួង​មហាផ្ទៃ​ចាត់ទុក​ព័ត៌មាន​ដែល​ថា កម្ពុជា​លាក់​រឿង​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ជា​ការ​មួលបង្កាច់

    មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នកកាសែត​ស៊ើបអង្កេត​អន្តរជាតិ OCCRP ថា កម្ពុជា​កំពុង​លាក់​បាំង​ព័ត៌មាន​អំពី​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ជា​ការ​មួល​បង្កាច់​ដោយ​គ្មាន​មូលដ្ឋាន។ ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​ក្រោយ​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ​បាន​រក​ឃើញ​ថា កម្ពុជា​កំពុង​លាក់​បាំង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស ក្រោយ​ពី​នគរបាល​ប្រទេស​សិង្ហបុរី (Singapore) បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ឧក្រិដ្ឋជន​ដើម​កំណើត​ចិន​មាន​សញ្ជាតិ​ខ្មែរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​សិង្ហបុរី ។ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ចាត់ទុក​ការ​រក​ឃើញ​របស់​ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ OCCRP ថា មាន​ចេតនា​មូល​បង្កាច់​ទាំង​ស្រុង​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​យល់​ពី​បែបបទ​នៃ​ការ​បំពេញ​ភារកិច្ច​របស់​រដ្ឋ​អធិបតេយ្យ។

    អានបន្ត
  • ចៅក្រម​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​​ញុះញង់​លើ លោក កើត សារ៉ាយ
    អានបន្ត

    ចៅក្រម​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​​ញុះញង់​លើ លោក កើត សារ៉ាយ

    សាលាដំបូង​រាជធានី​ភ្នំពេញ​​​នឹង​ជូន​ដំណឹង​ថ្ងៃ​ប្រកាស​សាលក្រម​សំណុំ​រឿង​ញុះញង់​លើ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ នៅ​ពេល​ក្រោយ​ ខណៈ​ដែល​មេធាវី​ និង​មន្ត្រី​សង្គម​ស៊ីវិល​​ថា​​ភស្តុតាង​ដែល​ចោទ​ប្រកាន់​​លោក​ កើត​ សារ៉ាយ​ មាន​វិមតិសង្ស័យ​ ឬ​​មិន​មាន​ភស្តុតាង​រឹង​មាំ​នោះ​ទេ ។ សាលាដំបូង​រាជធានី​​ភ្នំពេញ​​នៅ​ថ្ងៃ​ទី៩ ខែតុលា​ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​​ លោក កើត​ សារ៉ាយ​ លើ​សំណុំ​រឿង​​​ «មិន​រាង​ចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​​បទមជ្ឈិម​ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

    អានបន្ត
  • បក្ស​កម្ពុជា​និយម​សម្រេច​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​ជាមួយ​បក្សប្រឆាំង​បួន​ផ្សេងទៀត
    អានបន្ត

    បក្ស​កម្ពុជា​និយម​សម្រេច​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​ជាមួយ​បក្សប្រឆាំង​បួន​ផ្សេងទៀត

    គណបក្ស​កម្ពុជា​និយម​ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញា​ឫទ្ធិ បានប្រកាស​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​ជាមួយ​គណបក្ស​នយោបាយ​ប្រឆាំង​ចំនួន​បួន​ផ្សេងទៀត ដើម្បី​រូប​រួមគ្នា​ជា​សំឡេង​អ្នកប្រជាធិបតេយ្យ​សេរី​តែមួយ​សម្រាប់​ការ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នាពេលខាងមុខ។ គណបក្សនយោបាយ​ប្រាំ​ដែល​បាន​ចូល​រួម​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត រួមមាន​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុ​ជា និង​គណបក្ស​កម្ពុជា​និយម។

    អានបន្ត
  • ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន
    អានបន្ត

    ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន

    ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ជា​មួយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០គ្រួសារ នៅ​ស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។ មន្ត្រី​សង្គម​ស៊ី​វិល យល់​ឃើញ​ថា អាជ្ញាធរ​មិន​គួរ​អូស​បន្លាយ​​ដោះស្រាយ​បញ្ហា​រហូត​ដល់​មាន​ការ​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ​នោះ​ឡើយ។

    អានបន្ត
  • អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​ស្នើ​សុំ​កម្ពុជា​បញ្ចប់​ការបង្ក្រាប​សំឡេង​ប្រឆាំង
    អានបន្ត

    អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​ស្នើ​សុំ​កម្ពុជា​បញ្ចប់​ការបង្ក្រាប​សំឡេង​ប្រឆាំង

    អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការបង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង​និង​រៀបចំ​ការបោះឆ្នោតដោយ​សេរី​និង​ត្រឹមត្រូវ​ក្នុង​ខណៈ​ពេល​ដែល​លំហរ​សេរីភាព​នៃ​ការបញ្ជេញ​មតិ​កាន់តែ​រួម​តូច។​

    អានបន្ត
  • តំណាងកម្ពុជាសម្តែងការសោកស្តាយ ខណៈតំណាង UN ស្នើឲ្យកម្ពុជាបញ្ឈប់បង្ក្រាបសំឡេងរិះគន់
    អានបន្ត

    តំណាងកម្ពុជាសម្តែងការសោកស្តាយ ខណៈតំណាង UN ស្នើឲ្យកម្ពុជាបញ្ឈប់បង្ក្រាបសំឡេងរិះគន់

    តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៤ ដោយ​បាន​សម្តែង​ការ​សោក​ស្ដាយ​ចំពោះ​របាយ​ការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ អ្នក​រាយការណ៍​ពិសេស​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៥៧​នៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កាល​ពី​ថ្ងៃ​ចន្ទ ​ទី​៧ តុលា ​ដែល​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់ការ​បង្ក្រាប​ទៅលើ​សំឡេង​អ្នក​រិះគន់​ ឬ​សំឡេង​របស់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។

    អានបន្ត
  • ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ចូលរួមសវនាការ​នៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ
    អានបន្ត

    ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ចូលរួមសវនាការ​នៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ

    ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ត្រូវបានតុលាការកំពូលបើកសវនាការលើបណ្តឹងសារទុក្ខរបស់ពួកគេដោយសារសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំផ្តន្ទាទោសឱ្យពួកគេជាប់ទោស២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ ហើយពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើពួកគេ ខណៈសង្គមស៊ីវិលថា ​តុលាការគួរទម្លាក់បទចោទលើពលរដ្ឋទាំងនោះ។យោងតាមពលរដ្ឋដែលបានចូលឆ្លើយនៅតុលាការកំពូលនៅថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា ពួកគេមិនពេញចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដែលបានផ្ដន្ទាទោសពួកគេ៤នាក់ឱ្យជាប់ទោសម្នាក់ៗ២ឆ្នាំ ប៉ុន្ដែត្រូវព្យួរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយ​ចោទពីបទ​«ធ្វើឱ្យខូចខាតដោយ​ចេតនា​​មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាព​ក្នុងឋានៈ​ជាសហចារី»។

    អានបន្ត
  • លោក ហ៊ុន សែន ប្រកាស​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ
    អានបន្ត

    លោក ហ៊ុន សែន ប្រកាស​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ

    មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្រោង​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ ដោយ​ដាក់​ឈ្មោះ​ថា អង្គ​កឋិនទាន «មហា​សាមគ្គី​គ្រួសារ​ខ្មែរ» ដែល​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង គ្រប់​គណបក្ស​នយោបាយ គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួម​បាន​ទាំងអស់​គ្នា ពីព្រោះ​ខ្មែរ​លើ ខ្មែរ​កណ្តាល ខ្មែរក្រោម គឺជា​ខ្មែរ​តែ​មួយ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក បាន​គិតគូរ​ពី​ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ បន្ទាប់ពី​លោក​បាន​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​វត្ត​អារាម​ជាច្រើន​ក្នុង​ទឹកដី​ខ្មែរ​កណ្តាល​នា​ពេល​កន្លង​មក។

    អានបន្ត
  • អភិបាល​ស្រុក​ល្វាឯម​ កន សុខកាយ អស់​តំណែង​ក្រោយ​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត
    អានបន្ត

    អភិបាល​ស្រុក​ល្វាឯម​ កន សុខកាយ អស់​តំណែង​ក្រោយ​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ចប់​មុខ​តំណែង​លោក កន សុខកាយ ពី​តួនាទី​អភិបាល​ស្រុក​ល្វាឯម ក្នុង​ខេត្ត​កណ្ដាល ក្រោយ​ពេល​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត ក្នុង​​ទឹក​ប្រាក់​៣០​ម៉ឺន​ដុល្លារ​ដើម្បី​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​តុលា​នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ការ​បញ្ចប់​តំណែង​លោក កន សុខកាយ​ ​ធ្វើ​ឡើង​ដោយសារ «សាមី​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌​​និង​វិជ្ជា​ជីវៈ​ធ្ងន់ធ្ងរ​ ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

    អានបន្ត
  • លោក ស៊ុន ចាន់ថុល បង្ហាញ​អត្ថប្រយោជន៍​​ព្រែកជីក​ហ្វូណន​ ដល់​វិនិយោគិន​អាមេរិក ហើយ​​សង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”
    អានបន្ត

    លោក ស៊ុន ចាន់ថុល បង្ហាញ​អត្ថប្រយោជន៍​​ព្រែកជីក​ហ្វូណន​ ដល់​វិនិយោគិន​អាមេរិក ហើយ​​សង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”

    មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែក​ជីក​ហ្វូណនតេជោ ដែលគ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ១,៧ ពាន់​លានដុល្លារ អាចផ្តល់​អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោក​ក៏​បាន​លើក​ឡើងផងដែរ​​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង ផ្ទុយ​ពីការយល់​ឃើញ​​​របស់​ក្រុមអង្គការ​​សង្គម​ស៊ីវិល។ ខណៈ​ពេល​លោក​កំពុង​ចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ដែលរៀបចំដោយ​មជ្ឈមណ្ឌលសិក្សាអំពី​យុទ្ធសាស្ត្រ និងកិច្ច​ការ​អន្តរជាតិ (CSIS) នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មានប្រសាសន៍ថា ព្រែកជីកនេះ នឹងមិនមាន​ផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននៅក្នុងប្រទេស​កម្ពុជា ឬប្រទេសវៀតណាមឡើយ។

    អានបន្ត
  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ
    អានបន្ត

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី និង​លំនៅឋាន​ដោយ​បង្ខំ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សលាកបត្រ​ព័ត៌មាន​ស្ដីពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​កម្ពុជា ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភព​លោក ឆ្នាំ២០២៤។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា ប្រជាពលរដ្ឋ​ជាង ២ម៉ឺន​២ពាន់​គ្រួសារ (២២.១០៨) ត្រូវ​បាន​បណ្ដេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ចាប់​តាំង​ពីថ្ងៃទី២៧ ​ខែ​តុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ២០២៤ ដោយ​ផ្អែក​លើ​អត្ថបទ​សារព័ត៌មាន​ចំនួន ៣៦៨ អត្ថបទ ទាក់ទង​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ចំនួន ៤០ករណី។

    អានបន្ត
  • ជនជាតិ​ដើម​ភាគ​តិច ៤ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព​ ដែល​ឈ្មួញ​រំលោភ​យក
    អានបន្ត

    ជនជាតិ​ដើម​ភាគ​តិច ៤ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព​ ដែល​ឈ្មួញ​រំលោភ​យក

    ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៤​​ភូមិ នៅ​ខេត្ត​មណ្ឌលគិរី បាន​លើក​គ្នា​តវ៉ា ៤​ថ្ងៃ​ជាប់​គ្នា​ នៅ​ដើម​ខែ​តុលា​នេះ ដើម្បី​ទាមទារ​ដី​ព្រៃ​កប់​សព​ដែល​ជា​តំបន់​គោរព​បូជា​របស់​សហគមន៍​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខិលខូច ធ្វើ​ប្លង់​រឹង (ប្លង់​កម្មសិទ្ធិ) រំលោភ​យក​ដោយ​ស្ងាត់ៗ។ ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ៤រយគ្រួសារ រស់​នៅ​ក្នុង​ភូមិពូលុ ភូមិឡាំមេះ ភូមិពូចា និងភូមិពូទិល ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​តស៊ូ​មតិ​ទាមទារ​ដី​ព្រៃ​កប់​សព ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​ទ្រព្យ​សម្បត្តិ​រួម​របស់​អ្នកភូមិ សម្រាប់​អភិរក្ស​ត​ជំនាន់ និង​ជា​កន្លែង​រំលឹក​ដឹង​គុណ ព្រលឹង​ដូនតា។

    អានបន្ត
  • តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង
    អានបន្ត

    តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង

    តុលាការ​ខេត្ត​រតនគិរី ចេញ​ដីកា​សម្រេច​ដាក់​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រៀងរាល់ ២​ខែ​ម្តង​ជា​កំហិត។លោក មាជ សុវណ្ណារ៉ា អះអាង​ថា តុលាការ​បាន​ហាមឃាត់​លោក​មិន​ឲ្យ​ធ្វើ​សកម្មភាព​នានា ដូចជា អំពើ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ឬ​ប្រព្រឹត្ត​ឲ្យ​មាន​ការ​រើសអើង​តាម​គ្រប់​រូបភាព និង​មធ្យោបាយ​ណា​ដែល​អំពើ​ប្រព្រឹត្ត​ទាំងនោះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​របៀប​រៀបរយ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ឡើយ។

    អានបន្ត
  • អ្នកឃ្លាំមើល​សង្គម​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ តែ​បែរ​ជា​បង្ក្រាប​ទៅ​លើ​អ្នករិះគន់
    អានបន្ត

    អ្នកឃ្លាំមើល​សង្គម​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ តែ​បែរ​ជា​បង្ក្រាប​ទៅ​លើ​អ្នករិះគន់

    បញ្ហា​​​ធំ​ៗ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​រួម​មាន​​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ វិបត្តិសេដ្ឋកិច្ច​ ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ និង​បញ្ហា​ធនធាន​ធម្មជាតិ​ជា​ដើម​នៅ​តែ​កើត​ឡើង​ក្នុង​ឆ្នាំ​២០២៤ នេះ។ អ្នក​ឃ្លាំ​មើល​សង្គម​​​សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ដោះ​ស្រាយ​បញ្ហា ប៉ុន្តែ​បែរ​ជា​​​​បង្ក្រាប​ទៅ​លើ​អ្នក​រិះគន់​​ទៅ​វិញ។

    អានបន្ត
  • សហគមន៍អន្តរជាតិព្រួយបារម្ភ និងថ្កោលទោសកម្ពុជាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សដើរថយក្រោយ
    អានបន្ត

    សហគមន៍អន្តរជាតិព្រួយបារម្ភ និងថ្កោលទោសកម្ពុជាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សដើរថយក្រោយ

    សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសបានបង្ហាញក្តីកង្វល់នៅថ្ងៃទី០៧ ខែតុលាចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងអ្នកនយោបាយ សកម្មជនការពារបរិស្ថាន និងអ្នកសារព័ត៌មានឯករាជ្យ។ ក្តីកង្វល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពីសំណាក់ក្រុមប្រទេសលោកខាងលិចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

    អានបន្ត
  • សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន
    អានបន្ត

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន​ឱ្យ​បាន ៣​លាន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ឱ្យ​ជីវភាព​គ្រូបង្រៀន​ប្រសើរ​ឡើង និង​ធ្វើ​ឱ្យ​ការ​បង្រៀន​មាន​ប្រសិទ្ធភាព។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី៧ តុលា បាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឱ្យ​បាន ១​ភាគ​៤ នៃ​ប្រាក់ខែ​តំណាងរាស្ត្រ ឬ​ប្រមាណ ៧​រយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ទើប​អាច​ឱ្យ​គ្រូ​បង្រៀន​មាន​ជីវភាព​សមរម្យ។

    អានបន្ត
  • ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ
    អានបន្ត

    ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ

    ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ជា​ទង្វើ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

    អានបន្ត
  • ក្បាលម៉ាស៊ីនគណបក្សឆន្ទះខ្មែរ ក្នុងរចនាសម្ព័ន្ធបេក្ខជនក្រុមប្រឹក្សាខេត្ត១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន៥រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយ​គណ​បក្ស​ប្រជាជនកម្ពុជា
    អានបន្ត

    ក្បាលម៉ាស៊ីនគណបក្សឆន្ទះខ្មែរ ក្នុងរចនាសម្ព័ន្ធបេក្ខជនក្រុមប្រឹក្សាខេត្ត១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន៥រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយ​គណ​បក្ស​ប្រជាជនកម្ពុជា

    ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្នុងរចនាសម្ព័ន្ធគណបក្សឆន្ទះខ្មែរ បេក្ខជនក្រុមប្រឹក្សាខេត្ត គណបក្សឆន្ទះខ្មែរ ០១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន គណបក្សឆន្ទះខ្មែរ០៥រូប សរុបរួម០៦រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។

    អានបន្ត
  • មន្ត្រី​បរិស្ថាន​មួយ​ចំនួន​នៅ​ខេត្តស្ទឹងត្រែង​រង​ការ​ចោទ​ថា ចាប់​ពលរដ្ឋ​ជំរិត​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង
    អានបន្ត

    មន្ត្រី​បរិស្ថាន​មួយ​ចំនួន​នៅ​ខេត្តស្ទឹងត្រែង​រង​ការ​ចោទ​ថា ចាប់​ពលរដ្ឋ​ជំរិត​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង

    ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​បរិស្ថាន​មួយ​ចំនួន​ដែល​ប្រចាំការ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​បាន​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ជា​ច្រើន​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។ ចាប់​តាំង​ពី​ឆ្នាំ២០២៣ រហូត​មក​ទល់​នេះ ពលរដ្ឋ​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នកភូមិ ៥នាក់​ហើយ ដែល​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ប្រឌិត​សំណុំ​រឿង​មិន​ពិត ដើម្បី​​ឃាត់​ខ្លួន​ពលរដ្ឋ​ស្លូតត្រង់​ជំរិត​ទារ​លុយ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo