កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើដោយមានការរិះគន់ពីសង្គមស៊ីវិលថា ដាក់ទោសធ្ងន់ជ្រុល
សង្គមស៊ីវិលការពារសិទ្ធិមនុស្សលើកឡើងថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលទើបត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានការដាក់ទោសប្រជាពលរដ្ឋធ្ងន់ជ្រុល។
អានបន្ត -
ក្រុមយុវជននិងសកម្មជនព្រៃឈើរៀបចំយុទ្ធនាការតស៊ូមតិការពារព្រៃឈើលើបណ្តាញសង្គម
ក្រុមយុវជនសកម្មជនព្រៃឈើ បង្កើតយុទ្ធនាការប្តូរប្រហ្វីល ហ្វ្រេម (Profile Frames) ហ្វេសប៊ុក (Facebook) ដែលសរសេរថា «សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ» ដែលចែករំលែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ «រក្សាទុកព្រៃព្រះរការ» (SAVE PREY PREAH ROKA)។
អានបន្ត -
សាច់ញាតិសកម្មជនកំពុងជាប់ឃុំស្នើឲ្យមន្ត្រីពន្ធនាគារដាក់ប្រព័ន្ធទូរស័ព្ទ ដើម្បីសួរសុខទុក្ខក្នុងអំឡុងពេលកូវីដ១៩
សាច់ញាតិសកម្មជនកំពុងជាប់ឃុំ លើកឡើងអំពីក្តីបារម្ភដូចៗគ្នា ជុំវិញស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅទូទាំងប្រទេស ជាពិសេសបញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ។
អានបន្ត -
Workers from factories closed by COVID-19 demand full compensation
Garment workers affected by factory closures are demanding full compensation as a report released by the Business and Human Rights Resource Center shows that thousands of Cambodians who produced clothes for some of the biggest global brands have yet to be paid wages owed to them since factories closed last year.
អានបន្ត -
កម្មកររងផលប៉ះពាល់ដោយសាររោងចក្របិទទ្វារក្នុងវិបត្តិកូវីដ១៩ បន្តទាមទារប្រាក់សំណង
កម្មករកាត់ដេររងផលប៉ះពាល់ដោយសារការបិទរោងចក្រកំពុងបន្តទាមទារប្រាក់សំណង ខណៈរបាយការណ៍របស់មជ្ឈមណ្ឌលធនធានអាជីវកម្ម និងសិទ្ធិមនុស្ស( Business and Human Rights Resource Center) បង្ហាញថាកម្មករកម្ពុជារាប់ពាន់នាក់ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនយីហោធំៗលំដាប់ពិភពលោក មិនទាន់បានទទួលប្រាក់ឈ្នួល ចាប់តាំងពីរោងចក្របិទកាលពីឆ្នាំមុន។
អានបន្ត -
សាច់ញាតិសកម្មជនកំពុងជាប់ឃុំស្នើឲ្យមន្ត្រីពន្ធនាគារដាក់ប្រព័ន្ធទូរស័ព្ទ ដើម្បីសួរសុខទុក្ខក្នុងអំឡុងពេលកូវីដ១៩
សាច់ញាតិសកម្មជនកំពុងជាប់ឃុំ លើកឡើងអំពីក្តីបារម្ភដូចៗគ្នា ជុំវិញស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅទូទាំងប្រទេស ជាពិសេសបញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ។ ការលើកឡើងនេះដោយសារតែក្រុមស្ត្រីថ្ងៃសុក្រ នៅថ្ងៃទី១២ ខែមីនា បានទៅសួរសុខទុក្ខប្តីរបស់ខ្លួននៅពន្ធនាគារព្រៃស ប៉ុន្តែមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យពួកគេ បានចូលជួបសួរសុខទុក្ខឡើយ។
អានបន្ត -
អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ភ្នំពេញជាទីតាំងប្រឈមខ្ពស់នឹងការឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី
ទីក្រុងភ្នំពេញជាទីតាំងមួយត្រូវបានកំណត់សញ្ញាណថាមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលនូវវីរុសកូវីដ១៩បម្លែងខ្លួនថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងវីរុសកូវីដ១៩ដែលធ្លាប់ឆ្លងនៅកម្ពុជានាពេលកន្លងមក។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ លោកស្រីបន្តថា វីរុសកូវីដ១៩បម្លែងថ្មីនេះ មានសភាពធ្ងន់ធ្ងរជាងវីរុសកូវីដ១៩ដែលធ្លាប់រកឃើញនៅកម្ពុជាពេលកន្លងមក។
អានបន្ត -
អ្នកជំនាញស្នើសុំក្រសួងព័ត៌មានឱ្យពិចារណាជាមុនសិន មុនសម្រេចដកហូតអាជ្ញាប័ណ្ណស្ថាប័នកាសែតណាមួយ
អ្នកជំនាញខាងសារព័ត៌មាននៅកម្ពុជា មើលឃើញថា ក្រសួងព័ត៌មានមិនបានបំពេញតួនាទីឱ្យបានអព្យាក្រឹត្យនោះទេ ទាក់ទិននឹងការសម្រេចលុបចោលអាជ្ញាប័ណ្ណស្ថាប័នកាសែតមួយចំនួន ដោយមិនបានពិនិត្យមើលលើផ្លូវច្បាប់ត្រឹមត្រូវ។
អានបន្ត -
ច្បាប់ថ្មី៖អ្នកបំពានវិធានការពារកូវីដ១៩ត្រូវពិន័យពី១លានទៅ២០លានរៀល និងអាចជាប់គុកពី៦ខែដល់ទៅ២០ឆ្នាំ
ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវបានប្រកាស់ប្រើប្រាស់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១១មីនាឆ្នាំ២០២១តទៅ។ ច្បាប់ថ្មីនេះត្រូវបានតាក់តែង និងអនុម័តជាច្បាប់ប្រញាប់ ដើម្បីយកទៅអនុវត្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ច្បាប់នេះ បានកំណត់ពិន័យអ្នកបំពានវិធានការពារជំងឺកូវីដ១៩ពីចន្លោះ១លានដល់២០លានរៀល និងអាចត្រូវជាប់ពន្ធនាគារពី៦ខែរហូតដល់២០ឆ្នាំឯណោះ។
អានបន្ត -
UNDP៖ ឆ្នាំ២០១៩ ប្រាក់ឈ្នួលរវាងស្រ្តីនិងបុរសឃ្លាតគ្នា១៩% ទោះបីការងារដូចគ្
យោងតាមរបាយការណ៍អង្កេតរបស់អង្គការ UNDP ដែលបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា តាមរយៈការប្រើប្រាស់ទិន្នន័យដែលបានមកពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា (CSES) ឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ និងប្រើប្រាស់វិធីសាស្រ្តវិភាគ Oaxaca-Blinder បានរកឃើញថា ស្ត្រីកម្ពុជា ជាមធ្យមទទួលបានប្រាក់ឈ្នួលតិចជាងបុរសចំនួន ១៩% សម្រាប់ការងារដូចគ្នា។
អានបន្ត -
ការបំបៅកូនរបស់ស្ត្រីប៉ូលិសទទួលការកោតសរសើរ រិះគន់ និងព្រមាន
កាលពីថ្ងៃទី២ ខែមីនា ដោយបានប្រើគណនីហ្វេសប៊ុកឈ្មោះ Sokha Konkatlao ក្នុងពេលបំពេញការងារ លោកស្រី ស៊ីថុង សុខា បានថតបង្ហោះរូបដែលលោកស្រីក្នុងឯកសណ្ឋានជាប៉ូលិសចរាចរណ៍ កំពុងបំបៅកូន នៅលើកៅអីមុខតុ ដែលដាក់នៅតាមដងផ្លូវ។ លោកស្រីសរសេរសារអមជាមួយរូបថតនៅលើហ្វេសប៊ុកថា៖ «ព្រោះតែជាពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស់ (នេះហើយជីវិតពិត)»។
អានបន្ត -
សាលាក្រុងរៀបចំដី១០ហិកតា សម្រាប់បូជាអ្នកស្លាប់ដោយកូវីដ១៩
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដីទំហំជាង១០ហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំឡរបច្ចេកទេសទំនើប សម្រាប់បូជាសព អ្នកដែលទទួលមរណភាពដោយកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា បន្ទាប់ពីកម្ពុជាមានករណីស្លាប់ ដោយជំងឺនេះជាលើកដំបូង កាលពីថ្ងៃទី១១ ខែមីនា។
អានបន្ត -
សមត្ថកិច្ចចាប់ជនជាតិចិនចំនួន ៦ នាក់ ក្រោយពីបានលួចឆ្លងតាមព្រំដែនប្រទេសវៀតណាមចូលមកកម្ពុជា
សមត្ថកិច្ច កាលពីថ្ងៃទី១១ មីនា បានឃាត់ខ្លួនជនជាតិចិនចំនួន៦ នាក់ ក្នុងនោះមានស្ត្រីម្នាក់ ក្រោយពីបានឆ្លងតាមព្រំដែនពីប្រទេសវៀតណាម( Vietnam) ចូលមកប្រទេសកម្ពុជា តាមច្រកជ័យជោគ ជាប់នឹងខេត្តតាកែវ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិល៣៩ស្ថាប័នស្នើឱ្យលើកកម្ពស់សិទ្ធិស្ត្រីនៅកន្លែងការងារ
ក្រុមអង្គការ សមាគមនិងសហជីព ចំនួន ៣៩ស្ថាប័ន ដែលភាគច្រើនធ្វើការផ្នែកលើកស្ទួយសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស ខកចិត្តជាខ្លាំងចំពោះករណីមន្ត្រីនគរបាលជាស្ត្រីម្នាក់នៅខេត្តស្ទឹងត្រែង ប្រឈមនឹងវិធានការវិន័យដោយសារការបង្ហោះរូបភាពបំបៅដោះកូនក្នុងសំលៀកបំពាក់ឯកសណ្ឋាននគរបាលក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។
អានបន្ត -
អ្នកឃ្លាំមើលជំរុញឱ្យគណបក្សសង្គ្រោះជាតិរៀបចំយុវជនបន្តវេនដូចបក្សកាន់អំណាចកំពុងធ្វើ
ក្រុមអ្នកតាមដានការណ៍នយោបាយមើលឃើញថា គណបក្សសង្គ្រោះជាតិអាចនឹងបាត់បង់ឱកាសប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើបក្សនេះមិនគិតគូរពីការរៀបចំអ្នកបន្តវេន ដូចអ្វីដែលគណបក្សកាន់អំណាចកំពុងធ្វើសព្វថ្ងៃនេះទេ។
អានបន្ត -
សង្គមស៊ីវិលបារម្ភថា ច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩ ចូលជាធរមានប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋមាននិន្នាការផ្ទុយពីរដ្ឋាភិបាល
មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភថា ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ ក្ដីបារម្ភនេះ បន្ទាប់ពីព្រឹទ្ធសភារបបឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់នេះយ៉ាងប្រញាប់ប្រញាល់ ដូចការគ្រោងទុក នៅព្រឹកនៅថ្ងៃទី១១ មីនា។
អានបន្ត -
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈចំនួន៦៥២នាក់
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៣៩នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់៦៥២នាក់ គិតមកត្រឹមថ្ងៃនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកឆ្លងទាំង៣៩នាក់ ក្នុងនោះមានជនជាតិខ្មែរ ២៨នាក់ ជនជាតិចិន ៧នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិកូរ៉េម្នាក់។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងត្រលប់ទៅរដ្ឋសភាវិញនៅថ្ងៃនេះ ក្រោយព្រឹទ្ធសភាអនុម័ត
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អាចនឹងបញ្ជូនទៅរដ្ឋសភាវិញនៅរសៀល ថ្ងៃព្រហស្បតិ៍នេះ ក្រោយព្រឹទ្ធសភា បានអនុម័តគាំទ្រ ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញនាព្រឹកនេះ ដោយសម្លេងជាឯកច្ឆ័ន៣៩រូប លើ៣៩។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងប្រាប់ RFI ថា សេចក្តីព្រាងច្បាប់ដែលមាន ០៦ជំពូក និង១៨មាត្រានេះ ត្រូវសមាជិកសភាពិនិត្យ ពិភាក្សាថា មិនមានប៉ះពាល់ដល់ធម្មនុញ្ញភាពនៃច្បាប់កំពូលរបស់ជាតិទេ ដូច្នេះសេចក្តីព្រាងច្បាប់ ដែលមានលក្ខណៈប្រញ៉ាប់នេះ ត្រូវបញ្ជូនត្រលប់ទៅរដ្ឋសភាវិញ ដើម្បីរដ្ឋសភារៀបចំថ្វាយទៅព្រះមហាក្សត្រឡាយព្រះហស្តលេខា។
អានបន្ត -
មន្រ្តីជាន់ខ្ពស់បង្ហាញក្តីបារម្ភខ្លាំង ខណៈកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង
បន្ទាប់ពីកម្ពុជារាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានពណ៌នាស្ថានភាពជំងឺកូវីដ១៩ ជា «រឿងគួរឲ្យព្រួយបារម្ភខ្លាំង» ជាពិសេសដោយសារវត្តមានវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចឆ្លងលឿន និងមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងជាងមុន។
អានបន្ត -
មន្ត្រីសុខាភិបាលស្នើឱ្យពលរដ្ឋដែលទៅចាក់វ៉ាក់សាំងកូវីដ-១៩ រក្សាគម្លាតសុវត្ថិភាព
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលស្នើដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងកូវីដ-១៩ រក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងទៅឈរប្រជ្រៀតគ្នានៅពេលរង់ចាំចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការចម្លងកាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍។
អានបន្ត