កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
លោក ហ៊ុន សែន អនុញ្ញាតឲ្យសាសនិកឥស្លាមអាចបញ្ចុះសពបាន បើមានករណីស្លាប់ដោយសារជំងឺកូវីដ១៩
វ៉ាស៊ីនតោន — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានប្រកាសអំពីករណីលើកលែងពិសេសសម្រាប់អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលអនុញ្ញាតឲ្យមានការបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បាន ប្រសិនបើមានករណីស្លាប់ដោយសារជំងឺនេះ ដោយលើកហេតុផលអំពីការគោរពប្រពៃណីនិងទំនៀមទម្លាប់ឥស្លាម។
អានបន្ត -
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូងបង្អស់ នៅថ្ងៃទី១១ ខែមីនា នេះ។ ក្រសួងសុខាភិបាលឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មាននៅមុននេះបន្តិចថា បុរសខ្មែរម្នាក់ អាយុ៥០ ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីគាត់ត្រូវបានរកឃើញថា មានផ្ទុកជំងឺនេះ កាលពីថ្ងៃទី២៧ កុម្ភៈ។
អានបន្ត -
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃសម្តែងការសោកស្តាយជាខ្លាំង ករណីព្រមានស្ត្រីជាមន្ត្រីនគរបាលបំបៅដោះកូនតាមផ្លូវ
ភ្នំពេញៈ ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃបានសម្តែងការសោកស្តាយជាខ្លាំង ដែលអធិការនគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានធ្វើការព្រមានលោកស្រីអនុសេនីយ៍ទោម្នាក់ ករណីបំបៅដោះកូននៅក្នុងពេលបំពេញបេសកកម្មតាមផ្លូវ បន្ទាប់ពីសាធារណជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងពីបញ្ហានេះនៅពេញបណ្តាញសង្គមហ្វេសប៊ុក។
អានបន្ត -
ច្បាប់ស្តីពីវិធានការប្រឆាំងកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់
ភ្នំពេញ — ច្បាប់ស្តីពីវិធានការប្រឆាំងជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះក្រោយពីព្រឹទ្ធសភាបានអនុម័ត ដោយឥតកែប្រែកាលពីព្រឹកមិញ។ ព្រះមហាក្សត្រដែលកំពុងគង់នៅប្រទេសចិន បានព្រះរាជអនុញ្ញាតឲ្យលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់នេះ។
អានបន្ត -
អ្នកនាំពាក្យ៖ ស្ត្រីនគរបាលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសនោះទេ ហើយទទួលបានការលើកទឹកចិត្តថែមទៀត
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា លោកស្រីអនុសេនីយ៍ទោ ស៉ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសធំដុំនោះទេ ហើយលោកស្រីត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងដែរ។
អានបន្ត -
បទវិភាគ៖ អ្វីខ្លះជាដើមហេតុនាំឱ្យលោក ហ៊ុន សែន ប្រកាសធ្វើនាយករដ្ឋមន្ត្រីរហូតលែងចង់?
លោក ហ៊ុន សែន តែងដូរចិត្តជារឿយៗ អំពីការគ្រោងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក។ ម្ដងលោកថានឹងបន្តធ្វើតែពីរអាណត្តិទៀត។ ម្ដងលោកថានឹងធ្វើរហូតបើគេនៅតែបោះឆ្នោតឱ្យលោក។ ថ្មីៗ នេះ លោកក្រឡះសំដីម្ដងទៀត។ លោកថានឹងធ្វើរហូតទាល់តែលោកលែងចង់ធ្វើខ្លួនឯង។
អានបន្ត -
នគរបាលស្រីដែលត្រូវបានទទួលការស្តីបន្ទោសពីថ្នាក់លើដោយសារបំបៅដោះកូនទទួលបានការសុំអភ័យទោស
នគរបាលស្រីម្នាក់ដែលត្រូវបានស្តីបន្ទោសចំពោះការបង្ហោះរូបថតបំបៅកូននៅក្នុងឯកសណ្ឋាន បានទទួលអំណោយជាន័យក្នុងការសុំទោសពីអគ្គស្នងការនគរបាលជាតិកាលពីម្សិលមិញ បន្ទាប់ពីសាធារណៈជនបានប្រតិកម្មប្រឆាំងជុំវិញភាពអយុត្តិធម៌នេះ។
អានបន្ត -
លោក សម រង្ស៊ី ត្រូវបានរិះគន់ចំពោះការអំពាវនាវឲ្យប្រជាជនធ្វើតាមគំរូរបស់ប្រទេសមីយ៉ាន់ម៉ា
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យប្រជារាស្ត្រខ្មែរឲ្យងើបឈរឡើង ដើម្បីប្រឆាំងរបបផ្តាច់ការ ដូចអ្វីដែលប្រជារាស្ត្រភូមាកំពុងតែធ្វើនៅថ្ងៃច័ន្ទនេះ ដែលត្រូវបានពិពណ៌នាដោយក្រសួងយុត្តិធម៌ និងមន្រ្តីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចថាជាការសកម្មភាព «ឧក្រិដ្ឋកម្ម» របស់គាត់ដែលត្រូវបានផ្តន្ទាទោសនាពេលថ្មីៗនេះ។
អានបន្ត -
សិស្សសាលាព្រះស៊ីសុវត្ថិធ្វើយុទ្ធនាការឈប់ប្រើប្លាស្ទិក
សិស្សសាលាមួយក្រុមរៀននៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ធ្វើយុទ្ធនាការឈប់ប្រើប្រាស់ថង់ប្លាស្ទិក និងកាត់បន្ថយសំរាមផ្សេងៗទៀត ដើម្បីសោភ័ណភាពសាលារៀន ក៏ដូចជាជួយថែរក្សាបរិស្ថានដល់ប្រទេសកម្ពុជាទាំងមូល។
អានបន្ត -
អាជ្ញាធររាជធានី-ខេត្ត នឹងមិនប្រើយន្តការច្បាប់ណាមួយទេ ខណៈកូវីដ១៩នៅអាចគ្រប់គ្រងបាន
អាជ្ញាធររាជធានី និងខេត្ត ដែលកំពុងមានការប្រឈមនឹងការរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ អះអាងថា នឹងមិនមានការប្រើប្រាស់យន្តការច្បាប់ណាមួយនៅឡើយទេ ប្រសិនបើស្ថានការណ៍កូវីដ១៩នៅអាចគ្រប់គ្រងបាន។ ក៏ប៉ុន្តែក្នុងករណីមានការបំពាន អាជ្ញាធរនឹងមានការចាត់វិធានការទៅតាមអនុក្រឹតដែលបានចែងកន្លងមក។
អានបន្ត -
រយៈពេល៣ថ្ងៃ រដ្ឋបាលខេត្តសៀមរាបដឹកពលករ មកពីថៃជាង៧០០នាក់
សៀមរាប៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ មីនា អាជ្ញាធរខេត្តសៀមរាប បានដឹកជញ្ជូនពលករខ្មែរពីថៃសរុបប្រមាណជាង៧០០នាក់ ដែលក្នុងនោះ អ្នកខ្លះ ធ្វើដំណើរទៅកាន់ខេត្តរៀងៗខ្លួន ហើយអ្នកខ្លះ ត្រូវទុកឲ្យធ្វើចត្ដាឡីស័កនៅតាមខេត្តជាប់ព្រំដែន។
អានបន្ត -
លីកាដូ ស្នើកែលម្អឱ្យបានឆាប់នូវលក្ខខណ្ឌដែលស្ត្រីនិងក្មេងស្រីកំពុងប្រឈមក្នុងពន្ធនាគារ
អង្គការសិទ្ធិមនុស្សលីកាដូ ស្នើឱ្យមានការកែលម្អឱ្យបានឆាប់រហ័សទៅលើលក្ខខណ្ឌដែលស្ត្រីនិងក្មេងស្រីជាប់ឃុំកំពុងប្រឈម ក្រោយអង្គការនេះរកឃើញថា ស្ថានភាពនៅក្នុងពន្ធនាគារមានភាពលំបាកនិងចង្អៀតណែនខ្លាំង។
អានបន្ត -
កិច្ចសន្យាក្រោយការបង្ហោះរូបបំបៅដោះកូនក្នុងម៉ោងការងារ បង្កឲ្យមានប្រតិកម្
ករណីបង្ហោះរូបថតបំបៅកូនរបស់អ្នកស្រី ស៊ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ប្រចាំអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានក្លាយជាប្រធានបទពិភាក្សាពេញបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ កាន់តែមានការជជែកគ្នាបន្ថែមទៀតនោះ គឺការតម្រូវឲ្យធ្វើកិច្ចសន្យា ក្រោយការបង្ហោះរូបនេះ។ លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង អះអាង កិច្ចសន្យានោះ គឺជាការអប់រំឲ្យបំពេញការងារត្រឹមត្រូវ មិនដាក់ពិន័យអ្វីនោះឡើយ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ដូចជាតំណាងអង្គការសង្គមស៊ីវិល សុទ្ធតែលើកទឹកចិត្តឲ្យស្ត្រីគ្រប់រូបបំបៅដោះកូន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
អានបន្ត -
អាជ្ញាធរខេត្តតាកែវ រៀបចំសណ្តាប់ធ្នាប់លើផលប៉ះពាល់ករណីពលរដ្ឋយកចំណីផ្លូវធ្វើអាជីវកម្ម
តាកែវៈ អភិបាលខេត្តតាកែវបានប្រាប់មន្ត្រីជំនាញ និងអាជ្ញាធរស្រុកក្នុងមូលដ្ឋានខេត្តនេះឱ្យដោះស្រាយលើបញ្ហាពលរដ្ឋយក ចិញ្ចើមផ្លូវជាតិធ្វើអាជីវកម្មដាក់លក់ទំនិញផ្សេងៗ និងដោះស្រាយ ផលប៉ះពាល់ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ។
អានបន្ត -
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃគាំទ្រនគរបាលជាស្រ្តីដែលបំបៅដោះកូនក្នុងពេលធ្វើការ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង រិះរកវិធីលើកទឹកចិត្តស្ត្រីនគរបាលម្នាក់ដែលបំបៅដោះកូននៅពេលបំពេញបេសកកម្មតាមដងផ្លូវ ជាជាងកោះហៅស្ត្រីរូបនោះទៅធ្វើកិច្ចសន្យា ក្រោមហេតុផលថាប៉ះពាល់កិត្តិយសនគរបាលនិងស្ត្រីខ្មែរ។
អានបន្ត -
អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស ស្នើសុំតុលាការឱ្យកែទម្រង់នីតិវិធីពន្យារពេលដោះលែងអ្នកជាប់ឃុំ
អ្នកច្បាប់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យតុលាការកែទម្រង់នីតិវិធី ក្នុងការពន្យារពេលដោះលែងអ្នកជាប់ឃុំ ព្រោះការអនុវត្តតាមទម្លាប់សព្វថ្ងៃនេះ គឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់អ្នកជាប់ឃុំ។
អានបន្ត -
អ្នកការពារសិទ្ធិមនុស្សសោកស្ដាយ ដែលក្រសួងកិច្ចការនារីថា ស្រ្តីបំបៅដោះកូនត្រូវប្រយ័ត្នចៀសវាងការរិះគន់ថាធ្វើអោយប៉ះពាល់សេចក្ដីថ្លៃថ្នូរបស់ស្រ្
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាខកចិត្តនៅពេលដែលក្រសួងកិច្ចការនារីមិនបានទាមទារឱ្យអធិការស្រុកសៀមប៉ាងសុំទោសមន្រ្តីនគរបាលក្រោមបង្គាប់ខ្លួន តែបែរជាដាស់តឿនឱ្យស្រ្តីជាម្ដាយត្រូវបិទបាំងពេលបំបៅដោះកូន ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរទៅវិញ។
អានបន្ត -
កម្ពុជារកឃើញករណីឆ្លងកូវីដ ៦៤នាក់ថែមទៀត ប្រមាណ៤០នាក់ជាជនជាតិខ្មែរ
ភ្នំពេញ — ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្ស ៦៤ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលក្នុងនោះមានជនជាតិខ្មែរប្រមាណ ៤០ នាក់ ហើយការឆ្លងនេះបានរាលដាលទៅដល់ខេត្តសៀមរាបផងដែរ។
អានបន្ត -
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជំហរចូលរួមដោះស្រាយបញ្ហាភូមា
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជំហរចូលរួមជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមជួយឲ្យប្រទេសភូមា ឬមីយ៉ាន់ម៉ា(Myanmar) វិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួង ការបរទេស ចុះថ្ងៃទៅ៩ ខែមីនា។
អានបន្ត -
ព្រឹទ្ធសភាគ្រោងពិភាក្សាអនុម័តច្បាប់ស្តីពីការបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍
វ៉ាស៊ីនតោន — ព្រឹទ្ធសភាកម្ពុជាគ្រោងនឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពីការបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលរដ្ឋសភាបានអនុម័តកាលពីសប្តាហ៍មុនមកពិភាក្សានិងអនុម័តនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
អានបន្ត