កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
នគរបាលខេត្តស្ទឹងត្រែងស្តីបន្ទោសមិត្តរួមការងារ ដោយសារបំបៅកូននៅតាមទីសាធារណៈ
មន្រ្តីប៉ូលីសខេត្តស្ទឹងត្រែងម្នាក់ត្រូវបានថ្នាក់លើស្តីបន្ទោសចំពោះការបំបៅកូនរបស់ខ្លួននៅពេលកំពុងបំពេញការងារ ប៉ុន្តែក្រោយពីមានការរិះគន់នៅលើបណ្តាញសង្គមបន្តបន្ទាប់បានធ្វើឱ្យមន្ត្រីថ្នាក់ខេត្តដកការព្រមាននេះវិញ។
អានបន្ត -
អាជីវករផ្សារបាត់ដឹង បង្ហាញក្តីបារម្ភក្រោយដឹងថាមានអ្នកឆ្លងកូវីដ១៩ម្នាក់ធ្លាប់ទៅទីនោះ
អាជីវករនិងប្រជាពលរដ្ឋដែលប្រកបរបររកស៊ីនៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងព្រួយបារម្ភ បន្ទាប់ពីមានស្ត្រីជាអ្នកបោះដុំសម្លៀកបំពាក់នៅរាជធានីភ្នំពេញម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩ បានធ្វើដំណើរទៅកាន់ផ្សារនោះ។
អានបន្ត -
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សម្តែងការសោកស្តាយជាខ្លាំង ដែលអធិការស្រុកសៀមប៉ាងព្រមានស្ត្រីជាមន្ត្រីនគរបាលបំបៅដោះកូន
ស្ទឹងត្រែងៈ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី ១០ ខែមីនានេះ បានចេញលិខិតមួយផ្ញើជូនគណៈអភិបាលខេត្តស្ទឹងត្រែង ដោយសម្តែងការសោកស្តាយជាខ្លាំង ដែលអធិការស្រុកសៀមប៉ាង បានធ្វើការព្រមានលោកស្រី អនុសេនីយ៍ទោម្នាក់ដែលបំបៅកូននៅក្នុងពេលបំពេញបេសកកម្មតាមផ្លូវ។
អានបន្ត -
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រតិកម្មដែលនគរបាលស្រ្ដីម្នាក់ត្រូវបានស្ដីបន្ទោសរឿងបំបៅដោះកូនអំឡុងពេលធ្វើការ
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបង្ហាញការសោកស្ដាយដែលនគរបាលជាស្រ្ដីម្នាក់នៅខេត្តស្ទឹងត្រែង ត្រូវបានថ្នាក់លើរបស់នាងហៅទៅព្រមាននិងឱ្យធ្វើសន្យាបញ្ឈប់ បន្ទាប់ពីនគលបាលស្រ្ដីរូបនោះ បានបំបៅដោះកូនតូចនៅពេលកំពុងចេញបំពេញការងារនៅកន្លែងសាធារណៈ។ មន្រ្តីក្រសួងមហាផ្ទៃរូបនេះបន្តថា ស្រ្ដីនគបាលរូបនោះគួរតែត្រូវបានកោតសរសើរនឹងលើកទឹកចិត្ត ដើម្បីឱ្យនាងមានឱកាសគ្រប់គ្រាន់ដើម្បីមើលថែកូនតូចរបស់ខ្លួន។
អានបន្ត -
អ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីរដ្ឋាភិបាលមើលឃើញផ្ទុយគ្នាពីកេរដំណែលរបស់អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍ពិសេស អ.ស.ប
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីរដ្ឋាភិបាលមើលឃើញផ្ទុយគ្នាជុំវិញកេរដំណែលរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith)។ ក្រុមអ្នកការពារសិទ្ធិមនុស្ស យល់ថា អ្នកស្រីហ៊ាននិយាយត្រង់ៗ រិះគន់រដ្ឋាភិបាល និងដាក់របាយការណ៍ប្រាប់ទៅពិភពលោកឲ្យដឹងអំពីស្ថានភាពពិតប្រាកដនៃការធ្លាក់ចុះដុនដាបនៃវិស័យសិទ្ធិមនុស្សនៅកម្ពុជា។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលវិញ ចោទថា របាយការណ៍ដែលអ្នកស្រីដាក់ជូនទៅអង្គការសហប្រជាជាតិ មានភាពលម្អៀង និងមិនឆ្លុះបញ្ចាំងពីការពិតនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា «គ្រប់ករណី» នោះទេ។
អានបន្ត -
ច្រកទ្វារអ៊ីនធឺណិតជាតិមានគោលបំណងលុបបំបាត់ការប្រកួតប្រជែងសម្រាប់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត
ច្រកទ្វារអ៊ីនធឺណិតជាតិ (NIG) នឹងលុបបំបាត់ការប្រកួតប្រជែងសម្រាប់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតនានា (ISPs) នៅកម្ពុជា។ ទោះជាយ៉ាងណា សកម្មភាពនេះក៏អាចកំណត់ក្រុមហ៊ុនដែលវិនិយោគទឹកប្រាក់រាប់លានដុល្លារក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតរបស់កម្ពុជាពីការសំរេចបានមកវិញនូវការវិនិយោគដែលពួកគេបានពឹងផ្អែកផងដែរ។ នេះបើយោងតាមនាយកប្រតិបត្តិ នៃក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតឈានមុខគេមួយនៅកម្ពុជាដែលសុំមិនបញ្ចេញឈ្មោះ។
អានបន្ត -
អ្នកការពារសិទ្ធិមនុស្សសោកស្ដាយ ដែលក្រសួងកិច្ចការនារីថា ស្រ្តីបំបៅដោះកូនត្រូវប្រយ័ត្នចៀសវាងការរិះគន់ថាធ្វើអោយប៉ះពាល់សេចក្ដីថ្លៃថ្នូរបស់ស្រ្តី
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាខកចិត្តនៅពេលដែលក្រសួងកិច្ចការនារីមិនបានទាមទារឱ្យអធិការស្រុកសៀមប៉ាងសុំទោសមន្រ្តីនគរបាលក្រោមបង្គាប់ខ្លួន តែបែរជាដាស់តឿនឱ្យស្រ្តីជាម្ដាយត្រូវបិទបាំងពេលបំបៅដោះកូន ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរទៅវិញ។
អានបន្ត -
អាជ្ញាធរកំពុងរៀបចំកន្លែងបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ តាមបញ្ជានាយករដ្ឋមន្រ្
ភ្នំពេញ — ខណៈមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាជាបន្ទាន់ឲ្យក្រុមអាជ្ញាធររាជធានីខេត្ត ត្រៀមឈាបនដ្ឋាន ឬកន្លែងបូជាសពសម្រាប់អ្នកស្លាប់ដោយជំងឺនេះ ដោយមិនឲ្យមានការបញ្ចុះសពឡើយ។
អានបន្ត -
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដចំនួន៤៩នាក់ទៀត ខណៈតារាចម្រៀងម្នាក់ក៏ឆ្លងជំងឺនេះដែរ
ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៩នាក់បន្ថែមទៀត ហើយស្របពេលគ្នានេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសម្នាក់បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ នេះដែរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៤៩នាក់នោះ មានជនជាតិចិន ២៨នាក់ ជនជាតិខ្មែរ ២០នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ស្របពេលអ្នកឆ្លងម្នាក់ទៀតជាបុរសជនជាតិលីប៊ី ធ្វើដំណើរមកពីប្រទេសលីប៊ី មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
រដ្ឋាភិបាលឱ្យបន្តការពារសិទ្ធិស្រ្តីដើម្បីឱ្យពួកគេបានសម្រេចចិត្តគ្រប់កម្រិតរួមទាំងវិស័យនយោបាយ
តាមរយៈសារលិខិតអបអរខួបទី១១០ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ជានិច្ចកាល រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើនសមាមាត្រស្ត្រីក្នុងស្ថាប័នសាធារណៈ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែច្រើនឡើងក្នុងការដឹកនាំនិងធ្វើសេចក្តីសម្រេចចិត្ត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យចំនួនស្ត្រីនៅក្នុងស្ថាប័ននីតិបញ្ញត្តិ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយអាណត្តិទៅមួយអាណត្តិ។
អានបន្ត -
តើប៉ូលិសអន្តរជាតិអាចនាំលោក សម រង្ស៊ី មកប្រឈមមុខនឹងការជាប់ពន្ធនាគារដែរឬទេ?
ខណៈមន្រ្តីរដ្ឋាភិបាលបានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) និងយន្តការធ្វើបត្យាប័នដើម្បីនាំមេដឹកនាំប្រឆាំងដែលត្រូវបានផ្តន្ទាទោសត្រលប់មកប្រទេសកម្ពុជា ភាពដែលអាចកើតឡើងនៃរឿនេះក៏ត្រូវបានលើកឡើងចំពេលមាន ការជម្រុញផ្នែកនយោបាយ នៅពីក្រោយការផ្តន្ទាទោសនេះ។
អានបន្ត -
សន្តិសុខដែលដោះលែងស្រ្តីចិនពីកន្លែងធ្វើចត្តាឡីស័កកំពុងប្រឈមមុខនឹងជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ
បុរសសន្តិសុខម្នាក់ដែលបានជួយឱ្យស្រ្តីជនជាតិចិនរត់ចេញពីការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា កាលពីម្សិលមិញនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទចេតនាមិនគោរពបញ្ជារបស់រដ្ឋបាលនៅនឹងកន្លែងតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ បើតាមច្បាប់នេះ គឺបុរសសន្តិសុខរូបនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១ខែ ទៅ១ ឆ្នាំ និងរងពិន័យជាទឹកប្រាក់១សែនរៀល ទៅ២លានរៀល ។
អានបន្ត -
ក្រសួងអប់រំបន្តអំពាវនាវឱ្យអាណាព្យាបាលយកចិត្តទុកដាក់បង្រៀនកូនតាមអនឡាញបន្ទាប់ពីការបិទសាលារាលដាលដល់ខេត្តព្រៃវែង
នៅចំពោះមុខការបិទសាលារៀនជាបន្តបន្ទាប់ ក្រសួងអប់រំបន្តអំពាវនាវឱ្យអាណាព្យាបាល ឪពុកម្តាយសិស្សានុសិស្ស យកចិត្តទុកដាក់បង្រៀនកូនតាមអនឡាញ។ អ្នកនាំពាក្យក្រសួងអប់រំ លោករស់ សុវាចា បានលើកឡើងនៅថ្ងៃទី០៩ ខែមីនានេះថា ការយកចិត្តទុកដាក់ប្រង្រៀនកូនតាមអនឡាញ គឺរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩ និងជួយពង្រឹងគុណភាពអប់រំនៅក្នុងស្ថានភាពកូវីដ១៩នេះ។ ការអំពាវនាវរបស់ក្រសួងអប់រំធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រសួងអប់រំនៅថ្ងៃទី៨មីនាម្សិលម៉ិញ បានផ្អាកដំណើរការគ្រឹះស្ថានសិក្សានៅស្រុកពាមរក៍ ខេត្តព្រៃវែងជាបណ្តោះអាសន្ន។
អានបន្ត -
កម្ពុជាផ្អាកការងាររដ្ឋាភិបាលមួយផ្នែកធំនិងកំហិតការធ្វើដំណើរ ខណៈការឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនឡើង
វ៉ាស៊ីនតោន — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាកាលពីយប់ថ្ងៃចន្ទ ឲ្យផ្អាកសកម្មភាពការងាររដ្ឋាភិបាលមួយផ្នែកធំ និងទទូចឲ្យព្រឹទ្ធសភាកម្ពុជា អនុម័តឲ្យបានឆាប់នូវច្បាប់គ្រប់គ្រងជំងឺកូវីដ១៩ ខណៈការឆ្លងនៅក្នុងសហគមន៍កើនឡើងជាបន្តបន្ទាប់។
អានបន្ត -
សមភាពយេនឌ័រមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ការបង្កើនឱកាសការងារក្នុងការងារសមរម្យសម្រាប់ស្ត្រីគឺចាំបាច់សម្រាប់កំណើននិងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សង្គមស៊ីវិលបារម្ភថា វិបត្តិនយោបាយនៅភូមា អាចជះឥទ្ធិពលអាក្រក់ដល់កម្ពុជា
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា បញ្ហានយោបាយនៅប្រទេសភូមា ឬ មីយ៉ាន់ម៉ា (Myanmar) បានគំរាមកំហែងដល់ប្រទេសនៅក្នុងតំបន់ ជាពិសេសកម្ពុជា នឹងឈានទៅរកការដឹកនាំបែបផ្ដាច់ការកាន់តែខ្លាំង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីរដ្ឋាភិបាលយោធាប្រទេសភូមា បានបង្ក្រាបលើក្រុមបាតុករបណ្ដាលឱ្យស្លាប់មនុស្សជាច្រើននាក់ ហើយសហគមន៍អន្តរជាតិ មិនទាន់អន្តរាគមន៍បាននៅឡើយ។
អានបន្ត -
កម្មករខ្មែរជាង ៣០០ នាក់ផ្ទុះការតវ៉ា បន្ទាប់ពីថៅកែថៃបញ្ឈប់កម្មករខ្មែរជាង ៣០ នាក់
ភ្នំពេញៈ ពលករខ្មែរជាង ៣០០ នាក់ ក្នុងចំណោមជាង ៣ ០០០ នាក់ ដែលបម្រើការងារនៅរោងចក្រ GFN ដែលកែច្នៃអាហារស្ថិតនៅតំបន់ណងយ៉ៃ ក្នុងស្រុកណងយ៉ៃ ខេត្តឈុនប៊ុរី ប្រទេសថៃបានផ្ទុះការតវ៉ាកាលពីយប់ថ្ងៃទី ៧ មីនា បន្ទាប់ពីរោងចក្រនេះបានបញ្ឈប់ពលករខ្មែរជាង ៣០ នាក់ដោយសារតែពួកគេទាមទារលក្ខខណ្ឌការងាររួមជូនកម្មករខ្មែរ។
អានបន្ត -
អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើសុំឲ្យកែលម្អបញ្ហាប្រឈមរបស់ស្ត្រីក្នុងពន្ធនាគារ
អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើសុំឲ្យរដ្ឋាភិបាលកែលម្អជាបន្ទាន់នូវបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលមានស្ថានភាពលំបាក និងចង្អៀតណែនខ្លាំង។ មន្ត្រីពន្ធនាគារទទួលស្គាល់អំពីការខ្វះខាតធនធាន នៅក្នុងពន្ធនាគារ និងស្វាគមន៍កិច្ចសហការពីអង្គការដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
អានបន្ត -
«ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ ១៩» ជាប្រធានបទនៃទិវាអន្តរជាតិនារីដែលបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ស្ត្
ភ្នំពេញៈ «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩» គឺជាប្រធានបទនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ក្នុងឆ្នាំ ២០២១ នេះដែលជាការបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្ត្រីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។ នេះជាខ្លឹមសារនៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវាអន្តរជាតិនារី។
អានបន្ត -
កម្មករប្រតិកម្មផ្សេងៗគ្នាចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈមានករណីឆ្លងក្នុងចំណោមកម្មកររោងចក្រ
ភ្នំពេញ — រោងចក្រ Y & W Garment ស្ថិតក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានអគារសម្រាប់កម្មករធ្វើការជាពីរទីតាំង។ ទីតាំងដែលមានខ្លោងទ្វារធំជាប់នឹងផ្លូវឆ្ពោះទៅរង្វង់មូលគួរស្រូវ មិនមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទេ។
អានបន្ត