កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកពុលស្រាសល្មមនឹងស្លាប់ព្រោះហ៊ានយកថ្នាំសម្លាប់សត្វល្អិតលាយស្រាផឹក
អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកពុលស្រាសល្មមនឹងស្លាប់ព្រោះហ៊ានយកថ្នាំសម្លាប់សត្វល្អិតលាយស្រាផឹក។ ការលើកឡើងបែបនេះ ខណៈពលរដ្ឋស្លាប់ដោយសារពុលស្រាសនៅខេត្តកំពង់ឆ្នាំងបានកើនឡើងដល់ ៧នាក់ហើយ ក្នុងចំណោមអ្នកពុលសរុបចំនួន ១៣១នាក់។
អានបន្ត -
អឺរ៉ុប បន្តលើកពីបញ្ហាចាប់ខ្លួន ខណៈមន្ត្រីកម្ពុជាពន្យល់ច្បាស់ពីការអនុវត្តច្បាប់
ភ្នំពេញៈ សហភាពអឺរ៉ុបបន្តលើកពីការចាប់ខ្លួនសកម្មជនជាប់ពាក់ព័ន្ធនឹងអតីតបក្សប្រឆាំង ករណីលោក កឹម សុខា និងបញ្ហាផ្អាកប្រព័ន្ធអនុគ្រោះពន្ធEBA នៅក្នុងជំនួបទ្វេភាគីថ្ងៃចុងក្រោយតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៧ វិច្ឆិកាជាអ្វីដែលមន្ត្រីកម្ពុជាថាមិនមានអ្វីថ្មី ក៏ប៉ុន្តែបានពន្យល់តបវិញយ៉ាងច្បាស់ថា វាជាយន្តការអនុវត្តច្បាប់។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អានបន្ត -
លោក ស ខេង ប្រាប់ឱ្យមន្ត្រីពាក់ព័ន្ធ និងអភិបាលខេត្ត ជិះឧទ្ធម្ភាគចក្រពិនិត្យព្រៃឈើ
មណ្ឌលគិរី: លោក ស ខេង បានប្រាប់ឱ្យក្រសួងពាក់ព័ន្ធ និងអភិបាលខេត្តដែលសម្បូរទៅដោយព្រៃឈើជាពិសេសខេត្តមណ្ឌលគិរី ត្រូវជិះឧទ្ធម្ភាគចក្រចុះពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិដែល «ជាទ្រព្យសម្បត្តិដូនតារបស់យើង» ឲ្យបានទៀងទាត់ ដោយមិនត្រូវពឹងតែទៅលើការជិះរថយន្ត ឬដើរមើលព្រៃឈើដែលគេកាប់បំផ្លាញនោះទេ។
អានបន្ត -
រដ្ឋាភិបាលចាប់ផ្ដើមគម្រោងកសាង និងកែលម្អផ្លូវក្រុងសៀមរាបតម្លៃ១៤០លានដុល្លារ
គម្រោងកសាង និងកែលម្អផ្លូវនានាប្រវែងសរុបជាង ១០០គីឡូម៉ែត្រនៅខេត្តសៀមរាប ត្រូវបានបើកដំណើរការនៅថ្ងៃនេះ ដោយរំពឹងថា ទីក្រុងទេសចរណ៍មួយនឹងក្លាយជាទីក្រុងឆ្លាតវៃ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្អាកសវនាការទាំងអស់ក្រោយផ្ទុះករណីឆ្លងកូវីដ១៩ចូលសហគមន៍
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនាការទាំងអស់ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ត្រូវបានរកឃើញនៅលើស្ត្រីជាភរិយានៃមន្ត្រីជាន់ខ្ពស់ពន្ធនាគារ។
អានបន្ត -
តុលាការក្រុងភ្នំពេញផ្អាកសវនាការអ្នកជាប់ឃុំ ២សប្ដាហ៍ ខណៈអាជ្ញាធរបិទបរិវេណពន្ធនាគារព្រៃស ផ្អាកឲ្យសាច់ញាតិចូលសួរសុខទុក្ខ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការ ចំពោះអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារប៉េហ្ស៊ី (PJ) និងពន្ធនាគារព្រៃស ឬហៅថា មណ្ឌលអប់រំកែប្រែទី១ និងទី២ រយៈពេល ២សប្ដាហ៍ ដោយសារឆ្មាំពន្ធនាគារ កំពុងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ជាមួយគ្នានេះ អាជ្ញាធរបានបិទបរិវេណពន្ធនាគារព្រៃស និងផ្អាក ឲ្យសាច់ញាតិចូលសួរសុខទុក្ខ ឬផ្ញើម្ហូបអាហារចូលក្នុងពន្ធនាគារ នៅកំឡុងពេល ឆ្មាំពន្ធនាគារ កំពុងធ្វើចត្តាឡីស័ក។
អានបន្ត -
កូវីដ១៩៖ក្រសួងអប់រំប្រកាសវ៉ាកងធំសាលារដ្ឋ និងឱ្យសាលាឯកជនផ្អាក២សប្តាហ៍លើកលែងតែសិស្សថ្នាក់ទី១២
នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជាបានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំ២០១៩-២០២០ ដោយអនុវត្តតាមវិធានការសុវត្ថិភាពសុខភាព និងការណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែ នៅថ្ងៃនេះដែរ ក្រសួងអប់រំ បានប្រកាសបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ និងបានសម្រេចឱ្យសាលាឯកជនទាំងអស់ផ្អាកសកម្មភាពបង្រៀនរយៈពេល២សប្តាហ៍ ដើម្បីចូលរួមការពារការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍បន្ថែមទៀត។
អានបន្ត -
គេចពីការចាប់ផ្សឹក សកម្មជនសង្ឃស្វះស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស
ព្រះតេជព្រះគុណ បូរ បេត មិនបានជួបញោមស្រី (ម្តាយ) ដោយផ្ទាល់ជិត៥ខែមកហើយ ក្រោយពេលបានលាក់ព្រះកាយ ក្នុងខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃ ចាប់ពីដើមខែសីហា។ ចុងក្រោយនេះ ព្រះតេជព្រះគុណដែលជាសកម្មជនសង្ឃមួយអង្គការពារព្រៃឈើ បានសម្រេចនិមន្តចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ ដោយបារម្ភពីការចាប់ផ្សឹក។ ព្រះអង្គកំពុងស្វះស្វែងរកសិទ្ធិជ្រកកោន ដូចសកម្មជននយោបាយជាច្រើននាក់ផ្សេងទៀត ដែលរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលកាន់អំណាច៣៥ ឆ្នាំមកហើយ។
អានបន្ត -
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២១ ផ្ដល់អទិភាពដល់ក្រសួង ៥ ទទួលបានច្រើនជាងគេ
ភ្នំពេញៈ ក្រសួងចំនួន ៥ ទទួលបានទំហំចំណាយថវិកាសរុបច្រើនជាងគេសម្រាប់ឆ្នាំ ២០២១ បើធៀបទៅនឹងក្រសួងដទៃ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ការផ្តល់កញ្ចប់ថវិកាទាំងនេះ គឺដើម្បីធានាដល់សេដ្ឋកិច្ច និងការខូចខាត ដែលបានប៉ះពាល់ និងកំពុងប៉ះពាល់ពីជំងឺកូវីដ ១៩ និងវិបត្តនានា។
អានបន្ត -
លោក កឹម សុខា ថា កងកម្លាំងស៊ីវិលដែលតាមដានឃ្លាំមើលធ្វើឱ្យពលរដ្ឋខ្លាចនិងបង្កការបារម្ភ
ប្រធានបក្សប្រឆាំងលោក កឹម សុខា អះអាងថា កម្លាំងសមត្ថកិច្ចដែលមិនស្លៀកពាក់ឯកសណ្ឋាន មានទាំងជិះម៉ូតូ និងជិះឡាន បានតាមដានលោក និងតាមថតសកម្មភាពរបស់លោក ស្ទើរតែនៅគ្រប់ខេត្តនៃភាគឦសាន។ ប៉ុន្តែអ្នកនាំពាក្យនគរបាលឆ្លើយតបវិញថា បើមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលតាមដានមែននោះ គឺមិនបង្ហាញឱ្យលោក កឹម សុខា ដឹងខ្លួននោះទេ។
អានបន្ត -
សង្គមស៊ីវិលច្រានចោលការចោទប្រកាន់ថា ពួកគេនៅពីក្រោយខ្នងនៃការតវ៉ារបស់ពលរដ្ឋ
សង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធីច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា សង្គមស៊ីវិលជាអ្នកញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ា។ ពួកគេយល់ថា ការលើកឡើងនេះ គឺជាការគេចវេះមិនទទួលខុសត្រូវលើបញ្ហាដែលកើតឡើងលើប្រជាពលរដ្ឋ។
អានបន្ត -
ស៊ុយអែតប្រកាសបិទស្ថានទូតប្រចាំកម្ពុជានៅចុងឆ្នាំ២០២១ ខណៈបារម្ភអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ
ភ្នំពេញ — ចាប់តាំងពីការសម្រេចជាផ្លូវការនៃការផ្លាស់ប្តូរជំនួយលែងជួយរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ទៅឲ្យអង្គការសង្គមស៊ីវិលវិញ រដ្ឋាភិបាលស៊ុយអែតបានប្រកាសថាខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញនៅចុងឆ្នាំ២០២១។ រដ្ឋាភិបាលនេះមិនបានបញ្ជាក់មូលហេតុឲ្យចំនោះទេ។ តែមន្រ្តីសិទ្ធិមនុស្សលើកឡើងថាការសម្រេចចិត្តនេះមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
តុលាការនឹងបន្តសវនាការសំណុំរឿងអតីតមន្ត្រីបក្សប្រឆាំងជាង១០០នាក់នៅដើមឆ្នាំ២០២១
តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការលើសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់បក្សនិងសកម្មជនអតីតបក្សប្រឆាំង ជាង១០០នាក់ ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ទៅខែមករា និងខែមីនា ឆ្នាំ២០២១ ក្រោយពីបានសាកសួរជនជាប់ចោទជាង៣០នាក់។
អានបន្ត -
សំណុំរឿងរួមគំនិតក្បត់៖តុលាការលើកពេលសវនាការមន្រ្តីនិងសកម្មជនអតីតបក្សប្រឆាំងទៅធ្វើដើមឆ្នាំក្រោយវិញ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសួរឆ្លើយទៅលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០០នាក់ពាក់ព័ន្ធនឹងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ បន្ទាប់ពីសួរឆ្លើយលើមន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងមួយចំនួនរួចមក តុលាការសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចប្រកាសលើកសវនាការនេះទៅធ្វើនៅដើមឆ្នាំ២០២១វិញ។
អានបន្ត -
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១ ដោយសម្លេងឯកច្ឆ័ន្ទខុសពីការំពឹងរបស់សង្គមស៊ីវិល
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានរដ្ឋសភាជាតិអនុម័តជាស្ថាពរហើយនៅថ្ងៃពុធទី២៥ វិច្ឆិកានេះ ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅរដ្ឋសភា។ ការប្រជុំនិងអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ចាយវាយឆ្នាំ២០២១នេះ ធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីជាង ១ខែមុន។ ក៏ប៉ុន្តែសេចក្តីព្រាងច្បាប់នេះរងការរិះគន់ពីសង្គមស៊ីវិលថាចំណាយលើវិស័យដែលមិនចាំបាច់ច្រើន។
អានបន្ត -
រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាជាតិឆ្នាំ២០២១
រដ្ឋសភាឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយយកតួលេខពីគណៈរដ្ឋមន្ត្រីទាំងស្រុង។ សមាជិករដ្ឋសភាគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនព្រួយបារម្ភពីប្រសិទ្ធភាពការងាររបស់រដ្ឋសភាឯកបក្សថា ពុំបានសួរដេញរដ្ឋាភិបាល ដើម្បីរុញឱ្យការប្រើប្រាស់កញ្ចប់ថវិកាជាតិមានតម្លាភាព និងចំទិសដៅនោះទេ។
អានបន្ត -
រដ្ឋសភាអនុម័តច្បាប់ចំនួន ៧ ក្នុងសម័យប្រជុំពេញអង្គកាលពីម្សិលមិញ
ភ្នំពេញ: រដ្ឋសភាកាលពីម្សិលមិញបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ និងសេចក្តីព្រាងច្បាប់ ៦ ផ្សេងទៀត ប៉ុន្តែមិនទាន់មានគម្រោងបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័តបន្តទេ ខណៈសង្គមស៊ីវិលថា ការអនុម័តច្បាប់ទាំងនេះមានលក្ខណៈលឿនពេកដែលធ្វើឱ្យគ្មានអត្ថន័យគ្រប់គ្រាន់។
អានបន្ត -
អ្នកជំនាញសិទ្ធិមនុស្សហៅការកោះហៅមនុស្សជាង១០០នាក់ឡើងសវនាការថា«មានហេតុផលនយោបាយ»
វ៉ាស៊ីនតោន — អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានសម្តែងការ«ព្រួយបារម្ភយ៉ាងខ្លាំង»ចំពោះការកោះហៅមនុស្សយ៉ាងតិច១១៣នាក់ឡើងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយចាត់ទុកចំណាត់ការរបស់តុលាការក្រុងភ្នំពេញថា«ហាក់ដូចជាមានហេតុផលនយោបាយ»។
អានបន្ត -
លោក ហ៊ុន សែន ប្ដេជ្ញាការពារត្រកូលហ៊ុន ទោះបីជារលាយផែនដីក៏ដោយ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងចំៗថា លោកនឹងការពារអំណាចគ្រួសារត្រកូលហ៊ុនមិនឲ្យមានអ្នកណាម្នាក់កម្ចាត់បាននោះទេ ទោះបីជារលាយផែនដីនេះក៏ដោយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា លោក ហ៊ុន សែន មិនគួរការពារតែអំណាចគ្រួសាររបស់លោកនោះទេ តែគួរការពារប្រជាពលរដ្ឋទាំងអស់ដូចគ្នា។
អានបន្ត -
សមត្ថកិច្ចរឹតបន្តឹងសន្តិសុខ ខណៈក្រុមមន្ត្រីអតីតបក្សប្រឆាំងជាង១០០នាក់បំភ្លឺនៅតុលាការ
កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានរឹតបន្តឹងសន្តិសុខនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ ខណៈពេលតុលាការបើកសវនាការលើសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់បក្សនិងសកម្មជន អតីតបក្សប្រឆាំងជាង១៥០នាក់ ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។
អានបន្ត