កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
មន្ត្រីបក្សប្រឆាំងស្នើលោក ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម ព្រោះទង្វើបែបនេះ ជាការបំភិតបំភ័យ និងបំពានសិទ្ធិប្រជាពលរដ្ឋ និងមិនថ្លៃថ្នូរជាមេដឹកនាំសម័យទំនើបនេះទេ។
អានបន្ត -
តុលាការសម្រេចលើកពេលជំនុំជម្រះរឿងក្ដីមន្ត្រី និងសកម្មជនបក្សប្រឆាំង ទៅដើមឆ្នាំ២០២១
តុលាការក្រុងភ្នំពេញសម្រេចលើកពេលជំនុំជម្រះរឿងក្តីសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ១០០ នាក់ ទៅខែមករា និងខែមីនា ឆ្នាំ២០២១ ខាងមុខ។
អានបន្ត -
មន្ត្រី៖ លទ្ធផលស្ទង់មតិរឿងពុករលួយមិនអាចយកមកប្រើជាផ្លូវការបានទេ
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចាត់ទុកលទ្ធផលស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជាស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ ២០២០ ថា មិនអាចយកមកប្រើជាផ្លូវការបាន ដោយសារការស្ទង់មតិនេះមិនឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមកម្ពុជា ថ្វីបើគិតជាភាគរយមានការថយចុះក៏ដោយ។
អានបន្ត -
លោក ហ៊ុន សែន៖ ខ្ញុំនឹងតស៊ូបន្ថែមទៀតប្រឆាំងនឹងអ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាក់ថា លោកនឹងតស៊ូបន្ថែមទៀតប្រឆាំងនឹងអ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន និងបានលើកឡើងថា ការសម្របសម្រួលនយោបាយអាចកើតមានក្រោយពេលអ្នកនយោបាយដែលជាប់សំណុំរឿងនៅតុលាការត្រូវបានតុលាការកាត់ទោសរួចរាល់។
អានបន្ត -
គណបក្ស ៣ ដែលទើបចងសម្ព័ន្ធ ប្តេជ្ញាដោះស្រាយបញ្ហារួមគ្នា និងបណ្តុះគំនិតជាតិនិយមគំរូថ្មី
ភ្នំពេញៈ គណបក្សនយោបាយចំនួន ៣ ដែលចងសម្ព័ន្ធភាពជាមួយគ្នាបានប្រកាសជាផ្លូវការនូវសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដោយអះអាងថាសម្ព័ន្ធនេះនឹងរួមគ្នាដោះស្រាយវិបត្តិនានាក្នុងសង្គមនយោបាយតាមរយៈខ្មែរ និងខ្មែររួមទាំងបណ្តុះគំនិតជាតិនិយមគំរូថ្មីដល់យុវជនជំនាន់ក្រោយ ជាអ្វីដែលសង្គមស៊ីវិលរំពឹងពីលទ្ធភាពនៅមានកម្រិត។
អានបន្ត -
សំណុំរឿងរួមគំនិតក្បត់៖ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងបដិសេធក្រុមមេធាវីដែលផ្តល់ដោយគណៈមេធាវីកម្ពុជា
នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលើសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍លើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០០នាក់។ ម្សិលមិញ គណៈមេធាវីកម្ពុជាបានសម្រេចផ្តល់មេធាវីចំនួន៦រូប ដើម្បីចូលរួមការពារក្តីដល់ពួកគេ។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅក្រៅប្រទេសបដិសេធក្រុមមេធាវីទាំងនេះ ដោយអះអាងថា ពួកគេមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯង។
អានបន្ត -
មន្ត្រីបក្សប្រឆាំងស្នើឱ្យបញ្ឈប់សាងសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម
សមាជិកជាប់ឆ្នោតគណបក្សប្រឆាំងស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់ការសាងសង់ ឬវាយកម្ទេចស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅលើទឹកដីខ្មែរចោល ដោយលើកឡើងថា ស្ដូបនេះជាបង្ហាញពីការឈ្លានពានរបស់វៀតណាមលើទឹកដីកម្ពុជា។ ទោះយ៉ាងណា មន្ត្រីគណបក្សកាន់អំណាចថា ស្តូបនេះបង្ហាញពីប្រវត្តិដែលវៀតណាមជួយកម្ពុជាហើយថា បើមន្ត្រីបក្សប្រឆាំងចង់កម្ទេចស្តូបនេះចោល អាចសាកល្បងចូលមកបាន។
អានបន្ត -
CCHR ជំរុញរដ្ឋាភិបាលឱ្យពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាយេនឌ័រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញដល់រដ្ឋាភិបាលពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី ខណៈអង្គការនេះសង្កេតឃើញស្តី្រនៅតែរងអំពើហិង្សាច្រើនរូបភាពពីបុរស។
អានបន្ត -
លោក ហ៊ុន សែន ដាក់គោលដៅប្ដឹងអ្នកសារព័ត៌មានដែលស្រង់សម្ដីលោកបាត់ខ្លឹមសារ
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន សម្ដែងការខឹងសម្បារចំពោះអ្នកសារព័ត៌មានមួយចំនួនដែលស្រង់សម្ភីលោកដោយដុំៗ ដែលលោកថា ធ្វើឱ្យបាត់ខ្លឹមសារដើម។ លោកថា លោកត្រូវប្រើវិធានការច្បាប់ដើម្បីចាត់ការអ្នកសារព័ត៌មានទាំងនោះ។ អ្នកជំនាញផ្នែកសារព័ត៌មានថា នេះជាសារគំរាមកំហែងថ្មីមួយទៀតប្រឆាំងនឹងអ្នកសារព័ត៌មាន។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងថា បណ្ដឹងបរិហារកេរ្តិ៍របស់លោកនៅតុលាការបារាំងកំណត់ពេលជំនុំជម្រះនៅឆ្នាំ២០២២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា បណ្ដឹងបរិហារកេរ្តិ៍មួយដែលលោកដាក់នៅតុលាការបារាំង ត្រូវបានកំណត់យកទៅបើកជំនុំជម្រះនៅឆ្នាំ២០២២ខាងមុខ ដែលនាំឱ្យលោករិះគន់ចំពោះភាពយឺតយ៉ាវនៃដំណើរការនីតិវិធីច្បាប់របស់តុលាការប្រទេសមហាអំណាចមួយនេះ។
អានបន្ត -
លោក ហ៊ុន សែន រិះគន់មេធាវីក្រុមសិទ្ធិមនុស្សមួយចំនួនថាញុះញង់ពលរដ្ឋឲ្យតវ៉ា
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងសរសើរក្រុមមេធាវីរបស់រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកផ្ទាល់ ដែលមានគ្នាប្រមាណ១៥០នាក់ ខណៈលោករិះគន់មេធាវីមួយចំនួនរបស់អង្គការសង្គមស៊ីវិល ដែលលោកថា«ញុះញង់»ប្រជាពលរដ្ឋឲ្យចេញមុខតវ៉ា។
អានបន្ត -
អង្គការ ១១ សរសើររដ្ឋសភា និងក្រសួងសេដ្ឋកិច្ចដែលតែងទទួលយកធាតុចូលក្នុងការធ្វើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ
ភ្នំពេញៈ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ១១ កោតសរសើរដល់រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលតែងតែទទួលយកមតិយោបល់ និងធាតុចូលរបស់សង្គមស៊ីវិលក្នុងការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងបានស្នើឱ្យរាជរដ្ឋាភិបាល គួរបង្កើតវេទិកាទៀងទាត់ឱ្យសាធារណជនចូលរួមផ្តល់ជាមតិយោបល់លើបញ្ហានេះផងដែរ។
អានបន្ត -
កម្ពុជាកំពុងធ្វើស្ថិតិជនបរទេសអន្តោប្រវេសន៍ឱ្យបានច្បាស់
ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងធ្វើស្ថិតិជនបរទេសអន្តោប្រវេសន៍ស្នាក់នៅអចិន្រៃ្តយ៍នៅតាមរាជធានី-ខេត្ដ ឱ្យមានភាពច្បាស់លាស់ ដើម្បីយកមករក្សាទុកនៅក្រសួងមហាផ្ទៃ ខណៈជនបរទេសអន្តោប្រវេសន៍ស្នាក់នៅអចិន្រៃ្តយ៍នៅកម្ពុជាមានជាង ៩ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍។
អានបន្ត -
តុលាការបើកសវនាការលើជនជាប់ចោទនៃអតីតបក្សប្រឆាំងប្រមាណ ១៥០ នាក់ថ្ងៃនេះ
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនឹងចាប់ផ្ដើមបើកសវនាការជំនុំជម្រះជនជាប់ចោទប្រមាណ ១៥០ នាក់ ចាប់ពីថ្ងៃទី ២៥ និង ២៦ វិច្ឆិកា ពាក់ព័ន្ធនឹងបទចោទ «ឧបឃាត» «រួមគំនិតក្បត់» និង «ញុះញង់» ដែលជនជាប់ចោទមានទាំងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្ក្រោះជាតិ និងអ្នកគាំទ្រ ដែលប្រកាសគាំទ្រការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងថាកម្ពុជាគ្មានលទ្ធភាពបង្ខំតុលាការភ្នំពេញពន្លឿនរឿងក្តីធំៗបានទេ ខណៈសំណុំរឿងលោកប្តឹងទៅតុលាការបារាំងត្រូវប្រើពេលជាង៣ឆ្នាំ
នៅក្នុងជំនួបសំណេះសំណាលជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក នាព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះគឺជាការឆ្លើយតបទៅនឹងអ្នករិះគន់លោកពីរឿងផ្តល់ជំនួយជាង២លានម៉ាស់ និងសម្ភារៈពេទ្យមួយចំនួនទៅឲ្យប្រទេសឡាវ និងការផ្តល់ជំនួយម៉ាស់ជាង២លាន រួមទាំងសម្ភារៈពេទ្យផងដែរទៅឲ្យប្រទេសភូមា ខណៈដែលប្រទេសកម្ពុជាមានឋានៈជាប្រទេសក្រីក្រនៅឡើយ។ ទាក់ទងទៅនឹងការកំណត់សវនាការរវាងតុលាការខ្មែរ ដែលរងការរិះគន់ថាយឺតយ៉ាវ និងតុលាការបរទេស លោក ហ៊ុន សែន ក៏បានស្នើឲ្យបរទេសមួយចំនួនចោទសួរខ្លួនឯង ខណៈដែលសំណុំរឿងរបស់លោក ដែលប្តឹងលោកសម រង្ស៊ី ពីបទបរិហាកេរ្តិ៍ ទៅតុលាការបារាំងត្រូវចំណាយពេលដល់ទៅជាង៣ឆ្នាំ។
អានបន្ត -
ការស្ទង់មតិរកឃើញថា អ្នកពុករលួយជាងគេ គឺប៉ូលិស មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមន្ត្រីតុលាការ
របាយការណ៍ស្ទង់មតិ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ឆ្នាំ ២០២០ នេះ រកឃើញថា អំពើពុករលួយនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ស្ទើរគ្រប់វិស័យ និងស្ថាប័ន។ ក្នុងនោះ អ្នកពុករលួយជាងគេ គឺប៉ូលិស មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមន្ត្រីតុលាការ។
អានបន្ត -
ការស្ទង់មតិ៖ តុលាការ នគរបាល និងរដ្ឋាភិបាល នៅតែពុករលួយជាងគេ
ភ្នំពេញ — អំពើពុករលួយ នៅតែបន្តយាយីស្ថាប័នសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា បើទោះជាប្រជាពលរដ្ឋខ្មែរមួយចំនួនផ្តល់ការយល់ឃើញថា មានការថយចុះការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា។ នេះបើតាមរបាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយជាសាកលឆ្នាំ២០២០ របស់អង្គការតម្លាភាពអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
អានបន្ត -
លោក ឃួង ស្រេង៖ ការតវ៉ារបស់កម្មករប្រមូលសំរាម «មានអ្នកនយោបាយញុះញង់នៅពីក្រោយ»
ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីមូលហេតុដែលនាំឱ្យកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីធ្វើការតវ៉ាកន្លងមក ដើម្បីទាមទារនូវលក្ខខណ្ឌមួយចំនួនថា «មានអ្នកនយោបាយញុះញង់នៅពីក្រោយពួកគាត់» ប៉ុន្តែលោកមិនបានបញ្ជាក់ពីឈ្មោះ ឬអត្តសញ្ញាណរបស់អ្នកនយោបាយនោះទេ។
អានបន្ត