កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • APHR ជំរុញ​ឱ្យ​កម្ពុជា​ដោះលែង​ពលករ​ខ្មែរ នួន តឿន និង​អ្នក​កាសែត លោក ម៉ិច ដារ៉ា
    អានបន្ត

    APHR ជំរុញ​ឱ្យ​កម្ពុជា​ដោះលែង​ពលករ​ខ្មែរ នួន តឿន និង​អ្នក​កាសែត លោក ម៉ិច ដារ៉ា

    ក្រុម​សមាជិក​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ពលករ​ខ្មែរ កញ្ញា នួន តឿន និង​អ្នក​កាសែត​ឯករាជ្យ លោក ម៉ិច ដារ៉ា។ APHR ថា​ខ្លួន​មាន​ការ​រំខាន​ចិត្ត​ជា​ខ្លាំង​ដោយសារ​ករណី​ចាប់​បញ្ជូន​កញ្ញា នួន តឿន ដោយ​បង្ខំ​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) មក​កម្ពុជា​វិញ​កាលពី​ពេល​ថ្មីៗ​នេះ។

    អានបន្ត
  • បក្សកម្ពុជានិយមសម្រេចចូលរួមក្នុង«សម្ពន្ធភាពឆ្ពោះទៅអនាគត»ជាមួយបក្ស៤ផ្សេងទៀត
    អានបន្ត

    បក្សកម្ពុជានិយមសម្រេចចូលរួមក្នុង«សម្ពន្ធភាពឆ្ពោះទៅអនាគត»ជាមួយបក្ស៤ផ្សេងទៀត

    គណបក្សកម្ពុជានិយម បានប្រកាសគាំទ្រ និងសម្រេចចូលរួមក្នុង «សម្ពន្ធភាពឆ្ពោះទៅអនាគត» ជាមួយគណបក្សនយោបាយចំនួន៤ផ្សេងទៀត ដែលនឹងរូបរួមគ្នាជាសំឡេងអ្នកប្រជាធិបតេយ្យសេរីតែមួយក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា គណបក្សកម្ពុជានិយម គាំទ្រក្នុងការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យ និងគណបក្សដែលមាននិន្នាការ ប្រជាធិបតេយ្យសេរី គោលការណ៍អហិង្សា គោរព លើកស្ទួយសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១។ជាមួយគ្នាការសម្រេចចិត្តចូលរួមខាងលើ ធ្វើឡើងក្នុងគោលបំណង កសាងសង្គមស៊ីវិល័យជឿនលឿនថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម សង្គមស្អាតស្អំ ជាពិសេស ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនា សម្រាប់ប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជាតិខ្មែរជាចម្បងទី១។

    អានបន្ត
  • តុលាការ​ខេត្ត​រតនគិរី​កំហិត​សេរីភាព​របស់​ លោក​ មាជ សុវណ្ណារ៉ា
    អានបន្ត

    តុលាការ​ខេត្ត​រតនគិរី​កំហិត​សេរីភាព​របស់​ លោក​ មាជ សុវណ្ណារ៉ា

    ប្រធាន​គណបក្ស​ជំនាន់​ថ្មី ​លោក ​មាជ សុវណ្ណារ៉ា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​បាន​ចូល​ទៅ​តុលាការ​ខេត្ត​រតនគិរី ​ដើម្បី​តតាំង​នឹង​ការ​ចោទ​ប្រកាន់​រូប​លោក​ថា​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»​នៅ​ក្នុង​ករណី​មួយ​ដែល​មាន​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ។​ ក្រោយ​សវនាការ​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ ដោយ​បញ្ជាក់​ថា ​តុលាការ​មិន​ឃាត់​ខ្លួន​លោក​ទេ​ ប៉ុន្តែ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​លើ​រូប​លោក។​

    អានបន្ត
  • អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព
    អានបន្ត

    អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព

    នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោល​បទ​ប្រកាន់​និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព​ វិញ ដើម្បី​លោក​បាន​បន្ត​អាជីព​ជា​អ្នកសារព័ត៌មាន​ជួយ​ដល់​សង្គម។ ពួកគាត់​ចាត់​ទុក​លោក ម៉ិច ដារ៉ា ជា​អ្នកសារព័ត៌មាន ដែល​ហ៊ាន​រាយការណ៍​ព័ត៌មាន​រសើប​ ជាពិសេស​ ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

    អានបន្ត
  • តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?
    អានបន្ត

    តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?

    នៅឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវឡើងដល់២០៨ដុល្លារក្នុងមួយខែ។ សហជីពក្នុងវិស័យកាត់ដេរ បង្ហាញការខកចិត្ត​ នៅពេលឃើញតួលេខដំឡើងប្រាក់ឈ្នួលកម្មករដែលឡើងបានតែ៤ដុល្លារបន្ថែមទៀតនេះ។ សម្រាប់សហជីព ប្រាក់ឈ្នួល២០៨ដុល្លារ នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការជាប្រចាំថ្ងៃរបស់កម្មករនៅឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាង ការដំឡើងប្រាក់ឈ្នួលកម្មករ ជាការខិតខំជួយដោះស្រាយបញ្ហាជីវភាពកម្មករឲ្យកាន់តែល្អប្រសើរ។

    អានបន្ត
  • មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភក្ដិ​សួរសុខទុក្ខ​កញ្ញា​ ភួន កែវរស្មី
    អានបន្ត

    មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភក្ដិ​សួរសុខទុក្ខ​កញ្ញា​ ភួន កែវរស្មី

    មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភ័ក្ដិ​សួរសុខទុក្ខ​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី អំឡុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ គួរតែ​ពិនិត្យ និង​បើក​ឱកាស​ឲ្យ​មិត្តភ័ក្ដិ​កញ្ញា ភួន កែវរស្មី បាន​សួរ​សុខទុក្ខ​កញ្ញា​ឡើង​វិញ។

    អានបន្ត
  • HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន
    អានបន្ត

    HRWចាត់ទុកការចាប់ខ្លួនពលករខ្មែរនៅម៉ាឡេស៊ីជាការរឹតត្បិតសេរីភាពបញ្ចេញមតិហួសព្រំដែន

    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ(Human Right Watch) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានចាត់ទុកការចាប់ខ្លួនពលករខ្មែរដែលធ្វើការនៅម៉ាឡេស៊ីពីសំណាក់រដ្ឋាភិបាលកម្ពុជា ថា ជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ នៅក្រៅព្រំដែនកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីកម្ពុជា និងម៉ាឡេស៊ីបានសហការគ្នា ចូលចាប់ខ្លួនពលករខ្មែរម្នាក់យកមកដាក់ពន្ធនាគារនៅកម្ពុជា បន្ទាប់ពីពលកររូបនោះបានរិះគន់ខ្លាំងៗអតីតនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែនលើបណ្ដាញសង្គម។

    អានបន្ត
  • ការចាប់បញ្ជូន​ខ្លួន​អ្នកធ្វើការ​តាមផ្ទះ​ពី​ប្រទេស​ម៉ាឡេស៊ី​​បង្ហាញសញ្ញានៃ​ការផ្លាស់ប្ដូរ​តំបន់​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់
    អានបន្ត

    ការចាប់បញ្ជូន​ខ្លួន​អ្នកធ្វើការ​តាមផ្ទះ​ពី​ប្រទេស​ម៉ាឡេស៊ី​​បង្ហាញសញ្ញានៃ​ការផ្លាស់ប្ដូរ​តំបន់​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់

    ពលការិនី​ខ្មែរ​មួយ​រូប​ដែល​ធ្វើការ​តាមផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាននិរទេស​​ដោយសារតែមតិយោបល់ដែល​ពលការិនី​រូបនេះ​បង្ហោះ​នៅលើ​បណ្ដាញសង្គម រិះគន់​មេដឹកនាំ​កម្ពុជា​ ដែលនេះជាសញ្ញា​បង្ហាញថា​សក្ដានុពលរបស់​ប្រទេសម៉ាឡេស៊ី​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់​​​និង​អ្នក​​នយោបាយប្រឆាំង​កំពុង​ផ្លាស់ប្ដូរ​ហើយ ។

    អានបន្ត
  • អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់ ឱ្យ​អាជ្ញាធរ​កម្ពុជា ដោយសារ​តែ​រិះគន់​លោក ហ៊ុន សែន
    អានបន្ត

    អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់ ឱ្យ​អាជ្ញាធរ​កម្ពុជា ដោយសារ​តែ​រិះគន់​លោក ហ៊ុន សែន

    ក្រុម​អង្គការ​សិទ្ធិមនុស្ស រិះគន់​សមត្ថកិច្ច​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ឱ្យ​អាជ្ញាធរ​កម្ពុជា។ ពួកគេ​ថា​នេះ​ជា​ទង្វើ​បំពាន​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ រំលោភ​សិទ្ធិមនុស្ស និង​ផ្តល់​គំរូ​អាក្រក់​ដល់​ប្រទេស​ក្នុង​តំបន់ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា នួន តឿន ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី ដែល​ឃុបឃិត​គ្នា ​ចាប់​បញ្ជូន​ពលករ​ខ្មែរ និង​ជា​សកម្មជន​បក្ស​ប្រឆាំង ដោយសារ​ការ​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​លើ​បណ្ដាញ​សង្គម​ពី​ក្រៅ​ប្រទេស។

    អានបន្ត
  • ពលករខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅម៉ាឡេស៊ីត្រូវបានចាប់បញ្ជូនមកដាក់ទោសនៅកម្ពុជា
    អានបន្ត

    ពលករខ្មែរដែលរិះគន់រដ្ឋាភិបាលកម្ពុជានៅម៉ាឡេស៊ីត្រូវបានចាប់បញ្ជូនមកដាក់ទោសនៅកម្ពុជា

    សមត្ថកិច្ចម៉ាឡេស៊ីបានបញ្ជូនពលករខ្មែរម្នាក់មកដាក់ទោសនៅកម្ពុជា ក្រោយរូបគេបាននិយាយរិះគន់ឥតសំចៃមាត់នៅតាមបណ្តាញសង្គមអំពីបញ្ហាព្រំដែនជាមួយវៀតណាម ពិសេសអំពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ តុលានេះថា ពលករខ្មែរនៅម៉ាឡេស៊ីរូបនោះមានឈ្មោះ នួន តឿន និងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ២ដែលអាចប្រឈមនឹងការដេកក្នុងគុកយ៉ាងតិច ៥ឆ្នាំ។

    អានបន្ត
  • ព័ត៌មានពេលរាត្រី ៤​ តុលា៖ លោក​មាជ សុវណ្ណារ៉ា​ នឹង​ចូល​បំភ្លឺ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​ ពាក់​ព័ន្ធនឹង​ប្រាក់​ឈ្នួល​កម្មករ
    អានបន្ត

    ព័ត៌មានពេលរាត្រី ៤​ តុលា៖ លោក​មាជ សុវណ្ណារ៉ា​ នឹង​ចូល​បំភ្លឺ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​ ពាក់​ព័ន្ធនឹង​ប្រាក់​ឈ្នួល​កម្មករ

    ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក​មាជ សុវណ្ណារ៉ា​ នឹង​ចូល​បំភ្លឺ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​ ពាក់​ព័ន្ធនឹង​ប្រាក់​ឈ្នួល​កម្មករ។ ការពិភាក្សា​ដេញដោល​របស់​បេក្ខជន​អនុប្រធានាធិបតី​​អាមេរិក​ទាក់ទាញ​អ្នកបោះឆ្នោត​មិន​ទាន់​សម្រេច​ចិត្ត និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

    អានបន្ត
  • អ្នក​ឃ្លាំមើល​ថា ការ​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ និង​ប្រឈម​ទណ្ឌកម្ម
    អានបន្ត

    អ្នក​ឃ្លាំមើល​ថា ការ​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ និង​ប្រឈម​ទណ្ឌកម្ម

    សារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្សាយ​ព្រោងព្រាត ទាក់ទង​នឹង​សំណុំ​រឿង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ខណៈ​អង្គការ​ជាតិ អន្តរជាតិ រួមមាន បណ្ដា​ប្រទេស​លោក​សេរី សហភាព​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​នានា នាំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​អ្នក​កាសែត​រូប​នេះ ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។ អ្នក​ឃ្លាំមើល​យល់​ថា ប្រតិកម្ម និង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​នេះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ និង​ប្រឈម​ទណ្ឌកម្ម​ថ្មីៗ បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​សេរី ប្រជាធិបតេយ្យ។

    អានបន្ត
  • គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​អួត​ថា​ប្រទេស​១០០​កោតសរសើរ​កម្ពុជា​ពី​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ
    អានបន្ត

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​អួត​ថា​ប្រទេស​១០០​កោតសរសើរ​កម្ពុជា​ពី​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា កម្ពុជា​កំពុង​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នា​ពេល​កន្លង​មក បន្ទាប់ពី​មាន​ការ​កោតសរសើរ​របស់​ប្រទេស​ចំនួន ១០០ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍ UPR លើក​ទី​៤។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​អនុម័ត​របាយការណ៍​លទ្ធផល​នៃ​ការ​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​កាលកំណត់ UPR លើក​ទី​៤ របស់​កម្ពុជា នៅ​ថ្ងៃទី​២ ខែ​តុលា នេះ​ថា មាន​ការ​ផ្តល់​អនុសាសន៍​ចំនួន ២៧៥ ប៉ុន្តែ​កម្ពុជា​ទទួល​យក​តែ ២៣២​អនុសាសន៍​ប៉ុណ្ណោះ ខណៈ ៤៣​អនុសាសន៍​ទៀត គឺជា​អនុសាសន៍​ដែល​មាន​ចរិត​នយោបាយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​មិន​ស្រប​ជាមួយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល ៤៦​ស្ថាប័ន អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​និង​ដោះលែង​លោក ម៉ិច ដារ៉ា ជាបន្ទាន់
    អានបន្ត

    អង្គការ​សង្គម​ស៊ីវិល ៤៦​ស្ថាប័ន អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​និង​ដោះលែង​លោក ម៉ិច ដារ៉ា ជាបន្ទាន់

    សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៦ អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ពី​ពន្ធនាគារ​ជាបន្ទាន់ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។

    អានបន្ត
  • សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ថ្កោលទោស​រដ្ឋាភិបាល ចំពោះ​ការ​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា
    អានបន្ត

    សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ថ្កោលទោស​រដ្ឋាភិបាល ចំពោះ​ការ​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា

    សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ថ្កោលទោស​រដ្ឋាភិបាល ករណី​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដោយ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ពួកគេ​ចាត់​ទុក​រឿង​នេះ​ថា​ជា​ការ​បង្ក្រាប​ទៅ​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ និង​គំរាម​កំហែង​អ្នកសារព័ត៌មាន​ដទៃ​ទៀត។ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រសួងព័ត៌មាន​ថា​ការ​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់។ ក្រៅ​ពី​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ។

    អានបន្ត
  • ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ម៉ិច ដារ៉ា
    អានបន្ត

    ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ម៉ិច ដារ៉ា

    ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ​(ASEAN Parliamentarians for Human Rights) ​ហៅ​កាត់​ថា ​APHR ​ដែល​ជា​បណ្តាញ​អ្នក​តំណាង​រាស្ត្រ​គាំទ្រ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះ​លែង​អ្នក​កាសែត​ឯករាជ្យ​លោក​ ម៉ិច ដារ៉ា ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​កញ្ញា។​ លោក​ ដារ៉ា ​ត្រូវ​បាន​កង​កម្លាំង​អាជ​អាវុធ​ចាប់​ខ្លួន​កាលពី​ចន្ទ​ ពេល​លោក​ធ្វើ​ដំណើរ​ជាមួយ​គ្រួសារ​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ​ កាត់​តាម​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​ចោទ​ដោយ​តុលាការ​កម្ពុជា​ពីបទ​ញុះញង់​ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​របស់​លោក​លើ​បណ្តាញ​សង្គម។​

    អានបន្ត
  • តុលាការ​ចោទ​លោក ម៉ិច ដារ៉ា ពី​បទ​«ញុះញង់» ខណៈ​ស្ថាន​ទូត​អាមេរិក​និង​អង្គការ​នានា​ទាមទារ​ឱ្យ​ដោះលែង​លោក
    អានបន្ត

    តុលាការ​ចោទ​លោក ម៉ិច ដារ៉ា ពី​បទ​«ញុះញង់» ខណៈ​ស្ថាន​ទូត​អាមេរិក​និង​អង្គការ​នានា​ទាមទារ​ឱ្យ​ដោះលែង​លោក

    ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ជាច្រើន​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ឯក​រាជ្យ​គឺ​លោក​ ម៉ិច ដារ៉ា ​និង​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​អ្នក​កាសែត​រូប​នោះ​ជា​បន្ទាន់​ ក្រោយ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។​ លោក​ ម៉ិច​ ដារ៉ា​ ត្រូវ​គេ​ស្គាល់​ថា​ អ្នក​កាសែត​មាន​ភាព​សកម្ម​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ online scams ​និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ចំពោះ​ភាព​ក្លាហាន​នៃ​ការ​រាយ​ការណ៍​ព័ត៌មាន​អំពី​ប្រធាន​បទ​ដ៏​រសើប​ទាំង​នោះ។​

    អានបន្ត
  • អង្គការ​អន្តរជាតិ​ថា រដ្ឋាភិបាល​បាន​បរាជ័យ ចំពោះ​ការ​ធានា​របស់​ខ្លួន​លើក​កម្ពស់​សិទ្ធិមនុស្ស
    អានបន្ត

    អង្គការ​អន្តរជាតិ​ថា រដ្ឋាភិបាល​បាន​បរាជ័យ ចំពោះ​ការ​ធានា​របស់​ខ្លួន​លើក​កម្ពស់​សិទ្ធិមនុស្ស

    បណ្ដាញ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិពលរដ្ឋ (CIVICUS) និង​អង្គការ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ (FORUM-ASIA) នៅ​ថ្ងៃ​ទី២ ខែតុលា បាន​ដាក់​របាយការណ៍​ទៅ​កិច្ចប្រជុំ​ដំណើរ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) របស់​អង្គការ​សហប្រជាជាតិ​លើក​ទី៤៦។ ក្នុង​របាយការណ៍ ដែល​បាន​ស្នើ​នេះ អង្គការ​ទាំង​ពីរ​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ការ​បញ្ចេញ​មតិ ចាប់​តាំង​ពី​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) ឆ្នាំ២០១៩។

    អានបន្ត
  • គណបក្ស​ជំនាន់​ថ្មី​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​អ្នកទោស​មនសិការ
    អានបន្ត

    គណបក្ស​ជំនាន់​ថ្មី​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​អ្នកទោស​មនសិការ

    គណបក្ស​ជំនាន់​ថ្មី អំពាវនាវ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​កម្ពជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏​ខ្លី​ខាងមុខ​នេះ ក្នុង​នាម​ជាតិ​សាសន៍​ខ្មែរ​តែ​មួយ។ គណបក្ស​ជំនាន់​ថ្មី ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៣០ កញ្ញា នេះ ដោយ​ស្នើ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពិចារណា​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ៤​រូប​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ រួម​មាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ បានមុន្នី និង​លោក សាន សិទ្ធ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេលនេះ។

    អានបន្ត
  • សមាគម​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីស្នាក់ការ​វិញ បន្ទាប់ពី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ
    អានបន្ត

    សមាគម​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីស្នាក់ការ​វិញ បន្ទាប់ពី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សម្រេច​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​របស់​ខ្លួន បន្ទាប់ពី​សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក្រុម​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ នេះ នៅ​ទីស្នាក់ការ​របស់​ខ្លួន​វិញ ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨.៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង ១១.៣០​ថ្ងៃ​ត្រង់។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo