កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ពួកយោធាឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី
ក្រុមថ្នាក់ដឹកនាំយោធាបានឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលកើតចេញពីការបោះឆ្នោតនៅព្រឹកថ្ងៃចន្ទទី១ ខែកុម្ភៈនេះ។
អានបន្ត -
សម្ដេច ហ៊ុន សែន ៖ កម្ពុជាមិនទាន់អាចពឹងផ្អែកលើចំណូលប្រេងនោះទេ
ភ្នំពេញ៖ កម្ពុជា មិនទាន់អាចពឹងផ្អែកលើចំណូលពីប្រេងកាតបាននៅឡើយទេ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ កុម្ភៈ។
អានបន្ត -
វត្ថុបុរាណជាង១០០នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយត្រូវកាន់កាប់ដោយអ្នកជំនាញដែលត្រូវចោទប្រកាន់ថាបានលួចវត្ថុបុរាណខ្មែរ
ភ្នំពេញ — វត្ថុបុរាណខ្មែរជាង ១០០ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយមានការឯកភាពពីកូនស្រីរបស់អ្នកជំនាញវត្ថុបុរាណម្នាក់ គឺលោក Douglas Latchford ដែលបានស្លាប់កាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
អានបន្ត -
សារមន្ទីរទួលស្លែងដាក់ដំណើរការបណ្ណាសារអេឡិចត្រូនិច ដើម្បីឲ្យសាធារណជនអាចស្វែងរកទិន្នន័យពីអតីតពន្ធនាគារស.២១
សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានដាក់ឲ្យប្រើប្រាស់គេហទំព័របណ្ណាសារអេឡិចត្រូនិចរបស់ខ្លួន កាលពីថ្ងៃទី២៩មករា។ គេហទំព័របណ្ណាសារអេឡិចត្រូនិច ដែលមានផ្ទុកទិន្នន័យឯកសារស្តីអំពីប្រវត្តិសួរចម្លើយ រូបថត ព្រមទាំងកំណត់ហេតុអ្នកដែលត្រូវបានសម្លាប់នៅសារមន្ទីរទួលស្លែង ឬមន្ទីរឃុំឃាំងស.២១នៃរបបកម្ពុជាប្រជាធិបតេយ្យ។ គេហទំព័របណ្ណាសារនេះ នឹងអនុញ្ញាតឲ្យសាធារណជន អាចចូលទៅស្វែងរកទិន្នន័យទាំងនោះដោយពុំចាំបាច់ទៅដល់សារមន្ទីរទួលស្លែងដោយផ្ទាល់។
អានបន្ត -
លោក ហ៊ុន សែន ថា កម្ពុជា មិនអាចប្រើវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិកបានទេ
នាយករដ្ឋមន្ត្រី ប្រកាសថា កម្ពុជា មិនអាចប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិកបានទេ ព្រោះ វ៉ាក់សាំងនេះ ត្រូវការរក្សាក្នុងកម្រិតអង្សាត្រជាក់ខ្លាំងពេក។ តំណាងរាស្ត្របក្សប្រឆាំង ជំរុញឲ្យរដ្ឋាភិបាល រង់ចាំវ៉ាក់សាំងទទួលស្គាល់គុណភាពត្រឹមត្រូវ ពីអង្គការសុខភាពពិភពលោក (WHO) និងមិនត្រូវយកវ៉ាក់សាំងប្រទេសចិន មកចាក់ឲ្យពលរដ្ឋ ទាំងប្រថុយប្រថាននោះទេ។
អានបន្ត -
លោក ហ៊ុន សែន ថា ប្រេងឆៅដែលកម្ពុជាផលិតបានជាង១ខែនេះ មានកម្រិតទាបនៅឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះថ្លែងថា ប្រេងឆៅដែលកម្ពុជាបានផលិតក្នុងរយៈពេលជាងមួយខែមកនេះ មានកម្រិតទាបនៅឡើយ ដោយសារផលិតបានត្រឹមតែ៧០០០ ទៅ៧៥០០បារ៉ែល ឬស្មើនឹងជាង១លានលីត្រតែប៉ុណ្ណោះក្នុងមួយថ្ងៃ។
អានបន្ត -
មេដឹកនាំកម្ពុជា ប្រកាសមិនលូកដៃចូលផ្ទៃក្នុងមីយ៉ាន់ម៉ា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្សព្វផ្សាយព័ត៌មាន ជុំវិញបញ្ហានយោបាយនៅមីយ៉ាន់ម៉ា ដោយមេដឹកនាំកំពូល២រូបរបស់មីយ៉ាន់ម៉ា គឺ អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និង លោកប្រធានាធិបតី Win Myint ត្រូវយោធាចាប់ខ្លួន។ តែសម្តេច អះអាងថា កម្ពុជា មិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ មិនថា ក្នុងក្របខ័ណ្ឌអាស៊ាន ឬប្រទេសដទៃ ក្រៅពីអាស៊ាន។
អានបន្ត -
រដ្ឋលេខាធិការ ឯម ច័ន្ទមករា ស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរសមស្របអាចធ្វើបាន ដើម្បីស្តារសេដ្ឋកិច្ច របស់ជនមានពិការភាព ក្នុងអំឡុងពេលនិងក្រោយវិបត្តិកូវីដ (Video inside)
(ភ្នំពេញ)៖ ថ្លែងបើកកម្មវិធីដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនការស្តារឡើង វិញក្រោយការប៉ះពាល់ដោយជំងឺកូវីដ១៩ លើសេវាកម្ម និងសុខុមាលភាពរបស់ ជនមានពិការភាពនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ បានស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព និងឆ្លើយតបទៅនឹង តម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការ យល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសារជីវកម្មនិងការ ចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង។
អានបន្ត -
អ្នកឃ្លាំមើលថា លោក ហ៊ុន សែន មិនពឹងផ្អែកប្រាក់ខែត្រឹម១០លានរៀលទេ តែពឹងផ្អែកលើអំពើពុករលួយ
អ្នកឃ្លាំមើលមួយចំនួន សំដែងមន្ទិលសង្ស័យថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានទ្រព្យសម្បត្តិមកពីណា ព្រោះប្រាក់ខែលោកទទួលបានតិចជាង បីពាន់ដុល្លារក្នុងមួយខែ? ពួកគេ បង្ហាញចម្ងល់បែបនេះ ដោយសារតែ លោក ហ៊ុន សែន ប្រកាសថា លោកមានប្រាក់ខែផ្លូវការចំនួន ១០លានរៀល ឬប្រមាណ២ពាន់ ៥រយ (២.៥០០) ដុល្លារ ហើយលោកសម្រេចកាត់ប្រាក់ខែទាំងស្រុងសរុបរយៈពេល ១៤ខែ ជូនក្រសួងសុខាភិបាល ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
អានបន្ត -
លោក អ៊ូ ច័ន្ទរ័ត្ន នឹងស្វែងរកការចងសម្ពន្ធភាពជាមួយគណបក្ស ដែលដឹកនាំដោយអតីតមន្ត្រីបក្សប្រឆាំង
អតីតតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន នឹងស្វែងរកការចងសម្ពន្ធភាព ជាមួយគណបក្សផ្សេងៗ ពិសេស គឺគណបក្សដែលដឹកនាំដោយអតីតមន្ត្រីបក្សប្រឆាំង។ អ្នកវិភាគ ថា ទោះជា ចងសម្ពន្ធភាពជាមួយគ្រប់គណបក្សទាំងអស់ ក៏មិនអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាចបានដែរ។
អានបន្ត -
តើការឃាត់មិនឲ្យយកព័ត៌មាននៅកន្លែងហាមឃាត់ជាការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន?
មានការខ្វែងគំនិតគ្នារវាងសមត្ថកិច្ច និងអ្នកសារព័ត៌មានមួយចំនួន នៅពេលអ្នកកាសែតចុះយកព័ត៌មាននៅទីកន្លែងណាមួយដែលសមត្ថកិច្ចហាមឃាត់។ សម្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកកាសែតមិនត្រូវទៅថតយកព័ត៌មាននៅក្នុងដែនសមត្ថកិច្ចដែលហាមឃាត់ទេ ហើយថាបើហាមមិនស្តាប់សមត្ថកិច្ចមានសិទ្ធិចាប់ខ្លួន។ ការលើកឡើងស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងដោយ ស្នងការនគបាលក្រុងភ្នំពេញ នៅថ្ងៃទី២១មករា បន្ថែមទៀត។ យ៉ាងណាក៏ដោយ អ្នកធ្វើការខាងការពារអ្នកកាសែត យល់ថា នេះជាក្តីបារម្ភថ្មីនៅឆ្នាំ២០២១ ចំពោះសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជា។ ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានចាត់ទុកការលើកស្ទួយសេរីភាពសារព័ត៌មាន គឺជាការងារសំខាន់របស់ខ្លួននៅឆ្នាំនេះ។
អានបន្ត -
អ្នកមានជម្លោះដីធ្លីនៅបឹងទំពុនប្រមូលផ្តុំតវ៉ាទាមទារឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយជូនពួកគេ
ប្រជាពលរដ្ឋនៅបឹងទំពុន រាជធានីភ្នំពេញ ប្រមូលផ្តុំគ្នានៅលើដីមានជម្លោះ ដើម្បីអំពាវនាវទៅរដ្ឋាភិបាលពន្លឿនដោះស្រាយដីធ្លីជូនពួកគេឱ្យបានឆាប់ដោយអះអាងថា ក្រុមហ៊ុនឈូសឆាយយកដីរបស់ពួកគេដោយមិនផ្តល់សំណង។
អានបន្ត -
៉"អ្នកស្រី រ៉ូណា ស្មីត បានខិតខំធ្វើការជាច្រើនដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា”
អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកលើកឡើងថា នៅក្នុងអាណត្តិរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅកម្ពុជា អ្នកស្រី បានខិតខំធ្វើការងារការទូតជាច្រើន ជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីលើកស្ទួយវិស័យសិទ្ធិមនុស្សនេះ។
អានបន្ត -
សហគមន៍ខេត្តកំពង់ស្ពឺថា មន្ត្រីបរិស្ថានបើកដៃឱ្យជនល្មើសកាប់ឈើទ្រង់ទ្រាយធំនៅជើងភ្នំឱរ៉ាល់
ប្រជាសហគមន៍ការពារព្រៃឈើនៅខេត្តកំពង់ស្ពឺអះអាងថា ដើមឈើធំៗ ដុះតាមជ្រលងភ្នំ និងចង្កេះភ្នំឱរ៉ាល់ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន កំពុងក្លាយជាទីផ្សារកាប់ឈើធ្វើអាជីវកម្មទ្រង់ទ្រាយធំ។ ពួកគាត់ថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ បានបំផ្លាញជម្រកសត្វព្រៃរស់នៅ និងជីវភាពប្រជាជន។
អានបន្ត -
អាជ្ញាធរខេត្តថាមិនបានដឹងករណីបង្ហូរទឹកស្អុយចូលព្រែកកំពត
អាជ្ញាធរខេត្តកំពតអះអាងថា មិនបានដឹងមានករណីបង្ហូរទឹកស្អុយចូលក្នុងព្រែកកំពត ដូចការផ្សព្វផ្សាយរបស់ក្រុមចលនាមាតាធម្មជាតិ កាលពី២សប្តាហ៍មុននោះទេ។
អានបន្ត -
តុលាការនឹងបន្តជំនុំជម្រះសំណុំរឿង «ឧបឃាត» របស់លោក សម រង្ស៉ី និងបក្ខពួក៨នាក់ នៅដើមខែកុម្ភៈ ឆ្នាំនេះ (Video inside)
(ភ្នំពេញ)៖ បន្ទាប់ពីសវនាការបានដំណើររយៈពេលពេញមួយព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿង «ឧបឃាត» របស់ជនជាប់ចោទ០៩នាក់ ជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលក្នុងនោះមាន លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ផងដែរ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខទៀត។ នេះបើតាមមន្ត្រីតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។
អានបន្ត -
តុលាការក្រុងភ្នំពេញបើកសវនាការកាត់ទោសអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង៩រូប ពីបទ ឧបឃាត
តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ មករានេះ បានបើកសវនាការកាត់ទោសអតីតមេដឹកនាំគណបក្សប្រឆាំងចំនួន៩រូបក្នុងនោះរួមមានទាំងលោក សម រង្ស៊ី ផងដែរ។ សវនាការនៅថ្ងៃនេះ បានសួរដេញដោលជុំវិញការដាក់ភស្តុតាងជាឯកសារ និងវីដេអូឃ្លីប ស្តីពីការជួបប្រជុំរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូស្សែត សហរដ្ឋអាមេរិក។ សវនាការនេះ មិនទាន់បញ្ចប់នៅឡើយទេ ដោយប្រធានក្រុមប្រឹក្សាជុំនំជំរះលោក ឌុច សុខសារិន បានលើកពេលទៅធ្វើបន្តនៅថ្ងៃទី ៩ ខែ កុម្ភៈ ខាងមុខនេះ។ យ៉ាងណាក្តី លោក សំ សុខគង់ មេធាវីការពារក្តីនៅក្នុងសំណុំរឿងនេះ បានចាត់ទុកសវនាការនេះថា ធ្វើឡើងមិនត្រូវតាមស្តង់ដានោះទេ ដោយសារជនជាប់ចោទទាំង៩រូប មិនត្រូវបានអនុញ្ញាតអោយចូលរួមនៅក្នុងអង្គសវនាការនៅថ្ងៃនេះ។
អានបន្ត -
ការរឹតត្បិត ភាពភ័យខ្លាច និងបញ្ហាជីវភាព រុកកួនអតីតមន្ត្រីបក្សជំទាស់និងគ្រួសារ
ភ្នំពេញ — កាលពី ៤ ឆ្នាំមុន អតីតចៅសង្កាត់បឹងទំពុន ២ របស់គណបក្សសង្គ្រោះជាតិ លោក ជា យ៉ាម៉ន បានកំពុងឃោសនារកការគាំទ្រនៅក្នុងសង្កាត់របស់ខ្លួន និងបានជាប់ឆ្នោតក្លាយជាចៅសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។
អានបន្ត -
តុលាការឃុំខ្លួនបុរសម្នាក់ ក្រោយស៊ីដាច់លុយ៧៦ម៉ឺនដុល្លាររឿងរត់ការសុំចូលសញ្ជាតិ
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្គោលវែល ជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយចោទប្រកាន់ពីបទ «រំលោភលើសេចក្តីទុកចិត្តពិសេសដោយអភិបាល»។
អានបន្ត -
របាយការណ៍អង្គការតម្លាភាពអន្តរជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទាបលើសន្ទស្សន៍អំពើពុករលួយ និងមិនមានការវិវត្តទៅមុខច្រើន
កម្ពុជាបន្តនៅជាប្រទេសពុករលួយជាងគេបំផុតនៅតំបន់អាស៊ាន ដោយមានអំពើពុករលួយចាក់ឬសទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន នេះបើយោងទៅតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ។
អានបន្ត