កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឱ្យពលរដ្ឋក្នុងបុរីរុះរើសំណង់សង់បន្ថែមខុសច្បាប់
ភ្នំពេញៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ ១ ត្រូវធ្វើការរុះរើសំណង់ដែលបានសាងសង់ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកដែលនាំឱ្យមានទឹកជំនន់នៅពេលមានភ្លៀង។
អានបន្ត -
ប្រពន្ធសមាជិកបក្សប្រឆាំង លោក ស៊ូ យាន ថា សមត្ថកិច្ចវាយដំប្ដី ពេលសួរចម្លើយនៅស្នងការដ្ឋាននគរបាល
ប្រពន្ធសមាជិកគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ចោទប្រកាន់សមត្ថកិច្ចថា បានវាយដំប្ដីលោកស្រី ក្នុងពេលសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មុនពេលបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីជិតពីរសប្ដាហ៍មុន។ ការអះអាងនេះ បន្ទាប់ពីប្រពន្ធសមាជិកបក្សប្រឆាំង ចូលសួរសុខទុក្ខប្ដីជាលើកដំបូងក្នុងពន្ធនាគារខេត្តកំពង់ចាម នៅថ្ងៃទី២ ខែវិច្ឆិកា។ រីឯស្នងការនគរបាលខេត្តត្បូងឃ្មុំ ច្រានចោលការចោទប្រកាន់។
អានបន្ត -
ប្រពន្ធមន្ត្រីបក្សប្រឆាំងម្នាក់ចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញរឿងប៉ូលិសចាប់ខ្លួនកុមារាកាក់ សុវណ្ណច្ឆ័យ វាយធ្វើទារុណកម្
ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ចូលបំភ្លឺតុលាការភ្នំពេញ ពាក់ព័ន្ធនឹងរឿងប៉ូលិស វាយធ្វើទារុណកម្មកូនប្រុសរបស់ខ្លួនគឺកុមារា កាក់ សុវណ្ណច្ឆ័យ ក្នុងពេលចាប់ខ្លួនកាលពីដើមខែតុលា។ លោកស្រីស្នើសុំឱ្យតុលាការចាប់វិធានការលើរឿងនេះឱ្យបានធ្ងន់ធ្ងរតាមច្បាប់។
អានបន្ត -
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការបញ្ឈប់ការចុះបញ្ជីអង្គការ-សមាគមក្នុងស្រុកគ្រប់ប្រភេទ
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកគ្រប់ប្រភេទ ខណៈការងារចុះបញ្ជីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
អានបន្ត -
សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធស្វាគមន៍ចំពោះគិតគូរបស់រដ្ឋាភិបាលលើជីវភាពអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្
បន្ទាប់ពីការទាមទារឲ្យរដ្ឋាភិបាលគិតគូដល់អ្នកប្រកបរបរតូចតាចនៅលើដងផ្លូវរួចមក ទីបំផុតអ្នកប្រកបមុខរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលពីរដ្ឋាភិបាលហើយចាប់ពីពេលនេះទៅ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២វិច្ឆិកាម្សិលមិញ។ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលធ្លាប់ចេញមុខទាមទារលើបញ្ហានេះស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ។
អានបន្ត -
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការបញ្ឈប់ការចុះបញ្ជីអង្គការ-សមាគមក្នុងស្រុកគ្រប់ប្រភេទ
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកគ្រប់ប្រភេទ ខណៈការងារចុះបញ្ជីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
អានបន្ត -
តុលាការកោះហៅថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជិត ៦០នាក់ ចូលបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់
តុលាការរបបក្រុងភ្នំពេញ ចេញដីកាថ្មីទៀតកោះហៅថ្នាក់ដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិ ៥៩នាក់ដែលភាគច្រើនកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស ឲ្យចូលបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មេដឹកនាំបក្សប្រឆាំងអះអាងថា នឹងវិលចូលតតាំងក្តី ប្រសិនបើរបបក្រុងភ្នំពេញ ក្លាហានបើកផ្លូវឲ្យពួកគេវិលចូលកម្ពុជាវិញ។ រីឯអ្នកវិភាគ យល់ថា ករណីនេះ ជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។
អានបន្ត -
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការបញ្ឈប់ការចុះបញ្ជីអង្គការ-សមាគមក្នុងស្រុកគ្រប់ប្រភេទ
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកគ្រប់ប្រភេទ ខណៈការងារចុះបញ្ជីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំងបើកសវនាការលើអ្នកកាសែត ក្រោមបទចោទ«ញុះញង់» ប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់
ភ្នំពេញ — តុលាការខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះលើអ្នកសារព័ត៌មាន លោក សុខ ឧត្តម ដែលត្រូវបានប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូប ក្រោយលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិតកន្លះឆ្នាំ។
អានបន្ត -
ប្រធានគណៈមេធាវីផុតអាណត្តិប្ដេជ្ញាជួយកំណែទម្រង់ប្រព័ន្ធតុលាការក្រោយឡើងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
ប្រធានគណៈមេធាវីកម្ពុជាដែលត្រូវផុតអាណត្តិ លោក សួន វិសាល បានប្ដេជ្ញាថា នឹងប្រើប្រាស់ជំនាញផ្នែកច្បាប់និងបទពិសោធន៍ដ៏យូរឆ្នាំរបស់លោកក្នុងវិស័យនេះ ដើម្បីជួយដល់កិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីលោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។
អានបន្ត -
ក្រុមសិទ្ធិមនុស្ស ស្នើរដ្ឋាភិបាលកម្ពុជាឲ្យទម្លាក់ចោលបទឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មាន
ភ្នំពេញ — អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងបណ្តុំសមាគមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ៥៦ផ្សេងទៀតនៅថ្ងៃចន្ទនេះ បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យ និងផ្តល់សេរីភាពពេញលេញដល់ពួកគេ។
អានបន្ត -
អង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មាន ស្នើឱ្យផ្ដល់យុត្តិធម៌ និងឱ្យដោះលែងអ្នកសារព័ត៌មាន
អង្គការសង្គមស៊ីវិលផ្នែកសារព័ត៌មាន និងផ្នែកសិទ្ធិមនុស្សអំពាវនាវទៅអាជ្ញាធរ ឬរដ្ឋាភិបាល បង្កើតការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព លើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន និងស្នើឱ្យដោះលែងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សដោយឥតលក្ខខណ្ឌដែលពួកគេត្រូវចាប់ខ្លួន ឬកាត់ទោសដោយការប្រើប្រាស់សិទ្ធិ និងការបញ្ចេញមតិរបស់ខ្លួន។
អានបន្ត -
មតិពលរដ្ឋ ជុំវិញការអនុម័តច្បាប់ពិធីសារខណ្ឌសីមា និងការបង្គោលព្រំដែនគោកកម្ពុជា និងវៀតណាម
ពលរដ្ឋមួយចំនួន មិនពេញចិត្ត ចំពោះការអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពីពិធីសារ ខណ្ឌសីមា និងការបង្គោលព្រំដែនគោក កម្ពុជា វៀតណាម ទេ ដោយយល់ថា ជាឯកសារធ្វើឲ្យខ្មែរបាត់បង់ដីតាមព្រំដែន និងខាតផលប្រយោជន៍ជាតិខ្មែរ។ ចំណែកអ្នកគាំទ្រគណបក្សកាន់អំណាចវិញ ថា ពួកគាត់ពេញចិត្ត និងគាំទ្រចំពោះសេចក្ដីព្រាងច្បាប់នេះ។
អានបន្ត -
មន្រ្តីកម្ពុជាសង្ឃឹមថាទំនាក់ទំនងកម្ពុជានិងអាមេរិកមិនផ្លាស់ប្តូរ ទោះក្រោមការដឹកនាំរបស់ប្រធានាធិបតីណាក៏ដោយ
ភ្នំពេញ — អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលលើកឡើងថា ពួកគេសង្ឃឹមថា ទំនាក់ទំនងកម្ពុជានិងអាមេរិកមិនផ្លាស់ប្តូរនោះទេ បើទោះបីជាប្រធានាធិបតីអាមេរិករូបណាជាប់ឆ្នោតក៏ដោយ នៅឆ្នាំនេះ។
អានបន្ត -
រដ្ឋសភាឯកបក្សអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកជាមួយវៀតណាម
តំណាងរាស្ត្រ ១១៦រូប នៃរដ្ឋសភាឯកបក្សអាណត្តិទី៦ បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម នៅថ្ងៃទី២ ខែវិច្ឆិកា។ ចំណែកក្រុមយុវជនពលរដ្ឋ និងអ្នកឃ្លាំមើលព្រំដែនចាត់ទុកការអនុម័តច្បាប់នេះថា ជារឿងអយុត្តិធម៌ធ្ងន់ធ្ងរសម្រាប់ប្រជាជាតិខ្មែរទាំងមូល និងជាកំហុសដ៏ធំមួយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
អានបន្ត -
អតីតបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលប្រជុំសភារឿងព្រំដែន តែគណៈកម្មការព្រំដែនថាជាសមិទ្ធផលប្រវត្តិសាស្ត្រ
អតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃចន្ទទី០២ខែវិច្ឆិកានេះ បានប្រកាសមិនទទួលស្គាល់ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ការចេញមកប្រកាសទាត់ចោលរបស់អតីតបក្សប្រឆាំងដ៏ធំនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិកម្ពុជា បានប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះចប់សព្វគ្រប់នៅថ្ងៃនេះដែរ។
អានបន្ត -
អង្គការអ្នកសែតនិងNGOsជាង៦០ចេញមកអំពាវនាវឱ្យបញ្ឈប់ការយាយីលើអ្នកកាសែត និងផ្តន្ទាទោសអ្នកប្រព្រឹត្ត
ថ្ងៃទី ២ ខែវិច្ឆិកានេះ គឺជាទិវាអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន។ នៅថ្ងៃនេះនៅប្រទេសកម្ពុជា អង្គការធ្វើការក្នុងវិស័យសារព័ត៌មានចំនួន៤ បានចេញមកថ្កោលទោសចំពោះអំពើនិទណ្ឌភាពលើឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា។ ចំណែក អង្គការសង្គមស៊ីវិលចំនួន៥៧ផ្សេងទៀត ក៏បានចេញអំពាវនាវឱ្យមានការដោះលែងអ្នកកាសែត និងបញ្ឈប់សកម្មភាពយាយីណាមួយលើពួកគេតទៅទៀត។
អានបន្ត -
តុលាការកោះហៅតំណាងពលរដ្ឋមានបញ្ហាដីធ្លី ៩នាក់ឱ្យទៅបំភ្លឺពីបទឆបោក និងបទញុះញង់
តុលាការខេត្តកោះកុង និងតុលាការខេត្តព្រះវិហារ បានចេញដីកាកោះហៅតំណាងពលរដ្ឋមានបញ្ហាដីធ្លីចំនួន០៩នាក់ឱ្យទៅបំភ្លឺលើសំណុំបទញុះញង់ និងបទឆបោក ក្នុងខែវិច្ឆិកានេះ តាមបណ្ដឹងរបស់ឈ្មួញដីធ្លី និងសាច់ញាតិអាជ្ញាធរមូលដ្ឋានដែលជាភាគីជម្លោះជាមួយពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្ស ចង់ឃើញមានការដោះស្រាយបញ្ហាដីធ្លីដោយការប្រើយន្តការសម្របសម្រួលជាជាងការដោះស្រាយដោយប្រព័ន្ធតុលាការ។
អានបន្ត -
សង្គមស៊ីវិលថា អាជ្ញាធរមិនអាចយកច្បាប់ជាលេស ដើម្បីចាប់ពលរដ្ឋតាមអំពើចិត្តបានឡើយ
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សបារម្ភថា អាជ្ញាធរចាប់ពលរដ្ឋតាមអំពើចិត្ត ក្រោមលេសថាអនុវត្តច្បាប់។ ក្តីបារម្ភនេះ ដោយសាររបបលោក ហ៊ុន សែន បានចាប់ខ្លួនពលរដ្ឋដែលប្រើប្រាស់សិទ្ធិសម្ដែងមតិ ដាក់ពន្ធនាគារជាបន្តបន្ទាប់។
អានបន្ត -
លោក ប្រាក់ សុខុន បញ្ជាក់គោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងតួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយកូវីដ ១៩
ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា គោលនយោបាយការបរទេសរបស់កម្ពុជាត្រូវបានទ្រទ្រង់យ៉ាងរឹងមាំពីស្មារតីដ៏មោះមុតនៃពហុភាគីនិយម។
អានបន្ត