កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ក្រសួង និង NGO ឱ្យប្រើទម្រង់ថ្មី ដើម្បីចុះបញ្ជីដីជនជាតិដើមភាគតិច
ភ្នំពេញៈ ក្រសួងពាក់ព័ន្ធ និងសង្គមស៊ីវិលមួយចំនួនបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវគំរូលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងទម្រង់ថ្មីដែលមានភាពងាយស្រួល និងចំណាយពេលតិចជាងមុន សម្រាប់ចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
អានបន្ត -
សកម្មជនថា សហគមន៍ព្រៃឈើចំនួន២នៅឧត្តរមានជ័យ បានបាត់បង់ក្រោយទាហានបោះទីតាំងនៅតំបន់នោះ
ព្រះសង្ឃមួយអង្គដែលសកម្មក្នុងការការពារព្រៃឈើនៅខេត្តឧត្តរមានជ័យ បានអះអាងថា សហគមន៍ព្រៃឈើចំនួនពីរស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល បច្ចុប្បន្នបានបាត់បង់ស្ទើរទាំងស្រុងហើយ ក្រោយពីក្រុមទាហានបានទៅបោះទីតាំងនៅតំបន់នោះ។
អានបន្ត -
ស្ត្រីម្នាក់នៅភ្នំពេញប្រើជីវិតចុងក្រោយដើម្បីចូលរួមសម្ដែងមតិឱ្យមានយុត្តិធម៌សង្គម
ស្ត្រីម្នាក់រស់នៅរាជធានីភ្នំពេញបានប្រើជីវិតចុងក្រោយរបស់ខ្លួនចូលរួមតស៊ូមតិ សុំឱ្យតុលាដោះលែងសកម្មជនសង្គម ព្រះសង្ឃ និងសកម្មជននយោបាយ ជាបន្តបន្ទាប់។ នៅឆ្នាំ២០២០នេះ ស្ត្រីរូបនេះតែងតែរងការវាយដំពីសំណាក់អាជ្ញាធរក្រុងភ្នំពេញក្នុងពេលចូលរួមតវ៉ាបណ្ដាលឱ្យរបួសធ្ងន់ធ្ងរជាច្រើនលើក។ កាលពីថ្ងៃទី២៣ តុលា លោកស្រីត្រូវកងសន្តិសុខបានវាយធ្វើបាប និងចាប់សែងដូចសត្វជ្រូកក្នុងពេល ដែលលោកស្រីចូលរួមដាក់ញត្តិជាមួយក្រុមក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូតចិនប្រចាំនៅក្រុងភ្នំពេញ។ លោកស្រី សាត ផា ថ្លែងថា បើទោះជាលោកស្រីកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្ដី ក៏លោកស្រីនៅតែប្រកាន់ជំហរចូលរួមតស៊ូមតិតទៅមុខទៀតដោយមិនមានការរាថយឡើយ
អានបន្ត -
លោកកុយ គួង៖ការចង់ឱ្យអាស៊ានកាត់កម្ពុជានិងឡាវរបស់អតីតមន្រ្តីទូតសិង្ហបុរី ជាទស្សនៈមិនមើលធម្មនុញ្ញអាស៊ាន
អតីតមន្ត្រីការទូតរបស់សិង្ហបុរី និងបច្ចុប្បន្នជាប្រធានវិទ្យាស្ថានមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យជាតិសិង្ហបុរី)NUS)លោកBilahari Kausikan តាមរយៈគេហទំព័រ Mothershipកាលពីថ្ងៃទី២៤ ខែតុលា បានបរិហារប្រទេសកម្ពុជា និងឡាវ និងចង់ឱ្យអាស៊ានកាត់ប្រទេសទាំងពីរចេញពីសមាជិកអាស៊ានថែមទៀត។ ជាការឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានគូសបញ្ជាក់ថា លោកBilahari Kausikanនិយាយនេះដោយមិនបានមើលធម្មនុញ្ញអាស៊ាន ហើយលោកក៏មិនមានឥទ្ធិពលអ្វីនោះដែរចំពោះបញ្ហានេះ។
អានបន្ត -
កាសែតរស្មីកម្ពុជាបានផ្អាកការផ្សាយជាបណ្តោះអាសន្នដោយសារបញ្ហាហិរញ្ញវត្ថុ
កាសែតបោះពុម្ពថ្មីមួយទៀត គឺកាសែតរស្មីកម្ពុជា បន្ទាប់ពីកាសែតកម្ពុជាថ្មី បានផ្អាកការបោះពុម្ពផ្សាយរបស់ខ្លួនជាបណ្តោះអាសន្ននិងគ្មានពេលកំណត់ ចាប់តាំងពីថ្ងៃនេះតទៅ។ ការផ្អាកនេះ គឺបណ្តាលមកពីកត្តាហិរញ្ញវត្ថុ និងកំណែទម្រង់ថ្មី។ ប៉ុន្តែយ៉ាងណាក្តី កាសែតដែលមានអាយុជិត៣០ឆ្នាំនៅកម្ពុជាមួយនេះ នៅរក្សាការផ្សាយជាទម្រង់កាសែត Online វិញ។
អានបន្ត -
អតីតអ្នកយកព័ត៌មានអាស៊ីសេរីថា ការសម្រេចរបស់តុលាការកំពូលជារឿងអយុត្តិធម៌
តុលាការកំពូល នៅថ្ងៃទី២៧ តុលា សម្រេចច្រានចោលបណ្ដឹងរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដែលស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះបដិសេធការស៊ើបអង្កេតបន្ថែមសំណុំរឿងចារកម្មប្រឆាំងនឹងពួកលោក។ អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌។
អានបន្ត -
អ្នកច្បាប់ថា ករណីលោក ហ៊ុន សែន លួចថតសំឡេងលោក ហូរ វ៉ាន់ មន្ត្រីបក្សប្រឆាំង ហើយបង្ហាញសាធារណៈជាអំពើខុសច្បាប់
អ្នកច្បាប់លើកឡើងថា ករណីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លួចថតសំឡេងលោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ហើយយកទៅផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២៦ តុលានោះគឺជាអំពើខុសច្បាប់។ ទន្ទឹមគ្នានេះ រដ្ឋធម្មនុញ្ញកម្ពុជាបានបញ្ជាក់ថា ពលរដ្ឋគ្រប់រូបត្រូវបានធានាការពារអាថ៌កំបាំងនៃការឆ្លើយឆ្លងដោយការនិយាយសន្ទនាតាមទូរស័ព្ទ តាមលិខិត តាមសារទូរលេខ ទូរពុម្ព និងទូរគមនាគមន៍។
អានបន្ត -
លោក ហ៊ុន សែន សម្ដែងការធុញទ្រាន់នឹងប្រទេសខ្លះ និងអ្នកប្រឆាំងខ្លះដែលអះអាងថា កម្ពុជាអនុញ្ញាតឲ្យចិនបោះមូលដ្ឋានយោធានៅក្នុងដែនដីកម្ពុជា ដោយលោកប្រាប់ឲ្យបង្ហាញភ័ស្ដុតាងឲ្យបានច្បាស់
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានសម្ដែងការធុញទ្រាន់នឹងប្រទេសខ្លះ និងអ្នកប្រឆាំងខ្លះដែលអះអាងថា កម្ពុជាអនុញ្ញាតឱ្យចិនបោះមូលដ្ឋានយោធានៅក្នុងដែនដីកម្ពុជា។ លោកប្រាប់ឱ្យអ្នកដែលចោទប្រកាន់បែបនេះត្រូវបង្ហាញភ័ស្តុតាងឱ្យបានច្បាស់។
អានបន្ត -
កំពូលតម្កល់ដីកាចាប់ខ្លួនរបស់ឧទ្ធរណ៍ដែលអនុវត្តលើលោក ហ៊ាង គឹមស្រឿន
ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញប្រកាសតម្កល់សាលដីកាចាប់ខ្លួនរបស់សាលាឧទ្ធរណ៍ ដែលអនុវត្តលើលោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ និងគូកនម្នាក់ទៀតដែលប្តឹងមោឃភាពនឹងដីកាចាប់ខ្លួននេះបន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៩ តុលា ពាក់ព័ន្ធនឹងការបង្ហោះសារប្រមាថ ពីរឿងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
អានបន្ត -
តុលាការកំពូល សម្រេចឲ្យបន្តស៊ើបអង្កេតលើអតីតអ្នកកាសែតអាស៊ីសេរីក្នុងករណីចារកម្
ភ្នំពេញ — ចៅក្រុមតុលាការកំពូល នៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចឲ្យបន្តស៊ើបអង្កេតលើអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ទាក់ទងនឹងការចោទប្រកាន់រឿងចារកម្ម គឺបញ្ជូនព័ត៌មានឲ្យរដ្ឋបរទេស។
អានបន្ត -
អាជ្ញាធរជំរុញឱ្យរកមុខមេខ្យល់ញុះញង់ឱ្យពលរដ្ឋ ទន្ទ្រានដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច
ក្រចេះ: ក្នុងនាមអាជ្ញាធរខេត្តក្រចេះអភិបាលរងខេត្តលោក គង់ គឹមនី ជំរុញឱ្យអាជ្ញាធរមូលដ្ឋានស្រាវជ្រាវរកមុខមេខ្យល់ដែលកៀរគរប្រជាពលរដ្ឋចូលទៅកាប់ទន្ទ្រានដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច CHPB Development នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះដោយតម្រូវឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បន្ទាប់ពីមានការស្នើពីក្រុមហ៊ុនឱ្យអាជ្ញាធរជួយអន្តរាគមន៍។
អានបន្ត -
តុលាការកំពូលតម្កល់សេចក្ដីសម្រេចតុលាការថ្នាក់ក្រោមបញ្ជាឱ្យស៊ើបអង្កេតឡើងវិញសំណុំរឿងអតីតបុគ្គលិក RFA
តុលាការកំពូលច្រានចោលការទាមទាររបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ដែលប្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបើកការស៊ើបអង្កេតសំណុំរឿងរបស់ពួកគេឡើងវិញ។
អានបន្ត -
ខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានប្រារព្ធដោយបាតុកម្មប្រឆាំងចិន
វ៉ាស៊ីនតោន — ខួបលើកទី២៩នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមការព្រួយបារម្ភកាន់តែកើនឡើងនឹងវត្តមាន និងឥទ្ធិពលចិននៅកម្ពុជា។
អានបន្ត -
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖តុលាការនឹងសិក្សាផ្លូវច្បាប់លើការប្រើពាក្យសម្តីរិះគន់ព្រះមហាក្សត្ររបស់លោកសម រង្ស៊ី
ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី តាមរយៈវីដេអូឃ្លីបមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា បានរិះគន់យ៉ាងខ្លាំងទៅលើប្រព័ន្ធតុលាការកម្ពុជានាពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ លោកថែមហ៊ាននិយាយរិះគន់ដល់អង្គព្រះមហាក្សត្រកម្ពុជាថែមទៀតចំពោះតួនាទីរបស់ព្រះអង្គលើបញ្ហាប្រព័ន្ធតុលាការនេះ។អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះថា ស្ថាប័នតុលាការនឹងសិក្សាពីផ្លូវច្បាប់លើពាក្យសម្តីរិះគន់លើអង្គព្រះមហាក្សត្ររបស់លោកសម រង្ស៊ីនេះ។
អានបន្ត -
អតីតគណបក្សសង្គ្រោះជាតិស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជួយឃ្លាំមើលសុវត្ថិភាពគ្រួសាររបស់ខ្លួននៅភ្នំពេញ
អតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ស្នើឲ្យសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សនានា ឃ្លាំមើលពីសុវត្ថិភាពក្រុមគ្រួសារមេដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សនេះ នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសស្នើសុំឲ្យមានការជួយឃ្លាំមើលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងលើកយកក្រុមគ្រួសាររបស់មេដឹកនាំគណបក្សប្រឆាំងមួយនេះ មកនិយាយជាសាធារណៈ កាលពីថ្ងៃចន្ទ ទាក់ទងទៅនឹងការចែកលុយធ្វើបាតុកម្មនៅមុខស្ថានទូតចិន។
អានបន្ត -
កូវីដ១៩និងការគាំទ្រអតីតCNRPធ្វើឱ្យមនុស្សមួយចំនួនក្លាយជាអ្នកទោសនយោបាយ
ទោសរបស់លោក យឹម សារ៉េត បង្កមកពីការដែលលោកបង្ហោះរូបពាក់ម៉ាស់របស់លោកមួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក នេះបើតាមការបញ្ជាក់របស់អ្នកស្រី អ៊ុក ចន្ធី ដែលត្រូវជាភរិយា។
អានបន្ត -
លោក ហ៊ុន សែន គាំទ្រក្រុមហ៊ុន OCIC លុបទន្លេមេគង្គនៅកោះនរា សម្រាប់បង្កើតជាទីក្រុងរណប
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ដែលកំពុងចាក់ដីលុបទន្លេមេគង្គ ដើម្បីពង្រីកដីនៅតំបន់កោះ សម្រាប់បង្កើតជាទីក្រុងរណបថ្មីមួយទៀត។ រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម នៅតែយល់ថា គម្រោងអភិវឌ្ឍកោះនរានេះគ្មានតម្លាភាពគ្រប់គ្រាន់ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសង្គម។
អានបន្ត -
អាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធសំណើរបស់សហគមន៍ក្បាលរមាស ស្នើសុំចុះបញ្ជីដីសមូហភាពទំហំជិត ៨ពាន់ហិកតារ
ព្រៃសហគមន៍ភូមិក្បាលរមាស ដែលមានទំហំជិត ៨ពាន់ហិកតារ (៧.៨៣៩) ដែលជនជាតិដើមភាគតិចព្នង ៥៣គ្រួសារ ស្នើសុំចុះបញ្ជីជាព្រៃសមូហភាព ដើម្បីជាប្រយោជន៍យូរអង្វែងរបស់សហគមន៍ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងបដិសេធ។ តំណាងសហគមន៍ប្រកាសជំហរថា នឹងស៊ូស្លាប់ការពារព្រៃសហគមន៍នេះ ដើម្បីអភិរក្សព្រៃឈើ និងរក្សាបាននូវប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច។
អានបន្ត -
ក្រសួងការងារជូនដំណឹងពីថ្ងៃឈប់បុណ្យអុំទូករយៈពេល៤ថ្ងៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល៤ថ្ងៃ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
អានបន្ត -
លោកហ៊ុន សែនព្រមានលោកហូរ វ៉ាន់កុំឱ្យរុញអ្នកក្នុងស្រុកចូលគុកព្រោះរឿងបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានព្រមានខ្លាំងៗទៅលើលោកហូរ វ៉ាន់ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្រ្គោះជាតិ និងក្រុមគ្រួសាររបស់រូបលោករឿងបញ្ជាពីក្រៅប្រទសឱ្យមានការធ្វើបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជានៅមុខស្ថានទូតចិន និងអាមេរិកនៅទីក្រុងភ្នំពេញ។ លោកហ៊ុន សែន បានព្រមានឱ្យលោកហូរ វ៉ាន់បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងគិតគូរដល់សមាជិកគ្រួសាររបស់ខ្លួនដែលកំពុងរស់នៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចាប់បានសំឡេងរបស់លោកហូរ វ៉ាន់បញ្ជាឱ្យធ្វើបាតុកម្មកាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ។
អានបន្ត