កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
អង្គការឃ្លាំមើលអ្នកសារព័ត៌មានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតនៅកម្ពុជា
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួនពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៣តុលាគឺចំថ្ងៃដែលកម្ពុជាប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដោយអំពាវនាវឲ្យបញ្ឈប់នូវសកម្មភាពរបស់សមត្ថកិច្ចដែលធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាននៅកម្ពុជា និងធានាសុវត្ថិភាពដល់ពួកគេក្នុងពេលចុះបំពេញការងារ។ ការអំពាវនាវបែបនេះគឺធ្វើឡើងដោយយោងលើហេតុការណ៍ដែលកើតឡើងនៅមុខស្ថានចិន ដែលអ្នកសារព័ត៌មានជាច្រើននាក់ ត្រូវបានសមត្ថកិច្ចដកហូតម៉ាស៊ីនថត និងសម្លុត នៅពេលអ្នកកាសែតតាមថតសកម្មភាពចាប់ខ្លួនស្ត្រីជាអ្នកតវ៉ា។
អានបន្ត -
លោកហ៊ុន សែន ព្រមានចាត់ការគ្រួសារលោក ហូរ វ៉ាន់ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរឿងគម្រោងចង់ផ្ដួលរំលំរបបក្រុងភ្នំពេញ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានចាត់វិធានការប្រពន្ធថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺ លោក ហូរ វ៉ាន់ ដោយលោកចោទថា មានពាក់ព័ន្ធនឹងរឿងនៅពីក្រោយហេតុការណ៍ដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣តុលា។ អ្នកវិភាគនយោបាយ យល់ថា ការព្រមានរបស់លោក ហ៊ុន សែន នេះ គឺជាការព្រួយបារម្ភខ្លាចកម្លាំងមហាងើបតវ៉ាធ្វើឱ្យរង្គោះរង្គើដល់ការដឹកនាំរបស់លោក។
អានបន្ត -
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២១ គ្រោងចំណាយជាង $ ៨ ០០០ លាន
ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២១ ដោយគ្រោងចំណាយក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៨ ០០០ លានដុល្លារ ហើយគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៥០០ SDR ដើម្បីទប់ទល់នឹងការចំណាយដែលត្រូវបានព្យាករថា ចំណូលដែលប្រមូលបានក្នុងឆ្នាំនោះមានការធ្លាក់ចុះ។
អានបន្ត -
តុលាការចោទប្រកាន់មនុស្ស៣នាក់ ពីបទញុះញង់ ក្រោយតវ៉ាមុខស្ថានទូតចិន
ភ្នំពេញ — តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមនុស្ស៣នាក់កាលពីថ្ងៃអាទិត្យ ដោយចោទពួកគេពីបទញុះញង់ ក្រោយចេញមុខតវ៉ានៅខាងមុខស្ថានទូតចិនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
អានបន្ត -
លោក ហ៊ុន សែន៖ ខ្ញុំមានលទ្ធភាពរំលត់ភ្លើងសង្គ្រាម តែគ្មានលទ្ធភាពប្រដៅអ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌បំផ្លាញជាតិ
បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមានលទ្ធភាពក្នុងការរំលត់ភ្លើងសង្គ្រាមនៅកម្ពុជាបាន ប៉ុន្តែលោកគ្មានលទ្ធភាពប្រៀនប្រដៅដល់ក្រុមដែលលោកហៅថា មានបំណងបំផ្លាញជាតិដោយការធ្វើបដិវត្តន៍ពណ៌ទេ។ ទោះយ៉ាងណាលោកនឹងមិនចរចានយោបាយជាមួយអ្នកណាទាំងអស់។
អានបន្ត -
លោក ហ៊ុន សែន៖ អា វ៉ាន់ ល្មមបានហើយ កូនប្រពន្ធអ្ហែងនៅភ្នំពេញទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចំៗទៅអតីតតំណាងរាស្ត្របក្សប្រឆាំង លោក ហូរ វ៉ាន់ ដែលថា បានបញ្ជាឱ្យមានការតវ៉ាមួយនៅមុខស្ថានទូតចិនក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងកងទ័ពចិនដែលត្រូវបានរាយការណ៍ថា មានវត្តមាននៅកម្ពុជា។
អានបន្ត -
លោក ហ៊ុន សែន ស្នើកាត់ដីខេត្តកណ្ដាល ៣០២ហិកតារឱ្យរាជធានីភ្នំពេញគ្រប់គ្រង
ផ្ទៃដីខេត្តកណ្ដាលជាង៣០០ហិកតារត្រូវកាត់ចូលឱ្យរាជធានីភ្នំពេញគ្រប់គ្រង។ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៥ ខែតុលាថា ក្រុមជំនាញបានចុះសិក្សា និងវាស់វែងតំបន់ដែលត្រូវកាត់ចូលរាជធានីភ្នំពេញរួចហើយ។ លោកបញ្ជាក់ថា ទោះបីជា រដ្ឋាភិបាលមានការកែសម្រួលព្រំប្រទល់ថ្មីបែបនេះក្ដី ប៉ុន្តែមិនប៉ះពាល់អគារសាលាខេត្តកណ្ដាលសព្វថ្ងៃនេះទេ។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនអ្នកតវ៉ាប្រឆាំងឥទ្ធិពលចិនបីនាក់ក្នុងពន្ធនាគារព្រៃស
តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកតវ៉ាប្រឆាំងឥទ្ធិពលចិននៅកម្ពុជាចំនួនបីនាក់ក្នុងពន្ធនាគារព្រៃស បន្ទាប់ពីសាកសួរចំនួនពីរថ្ងៃជាប់គ្នា។ សាច់ញាតិ និងមេធាវី យល់ថា សេចក្តីសម្រេចរបស់តុលាការ មានភាពអយុត្តិធម៌ និងគ្មានជំហរឯករាជ្យ។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសថា គ្មានការចរចានយោបាយជាមួយបក្សប្រឆាំងឡើយ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថា លោកមិនចរចាជាមួយគណបក្សប្រឆាំងឡើយ ព្រោះលោកចាត់ទុកគណបក្សប្រឆាំងថា ជាគណបក្សខុសច្បាប់។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជឿថា លោក ហ៊ុន សែន មិនចង់ចរចា ព្រោះខ្លាចបាត់អំណាចតវង្សត្រកូល។ ចំណែក អ្នកឃ្លាំមើលសង្គមបន្តជំរុញឱ្យអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងត្រូវចរចានយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជាតិ។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសថ្មីមិនចរចាជាមួយក្រុមអ្នកនយោបាយបក្សប្រឆាំង
មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសជាថ្មីនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនចរចាជាមួយនណាទាំងអស់ដែលទំនងសំដៅ ដល់ក្រុមអ្នកនយោបាយរបស់គណបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេស។ ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានព្រមានថា សកម្មជននយោបាយនៅក្នុងស្រុកដែលលោកអះអាងថាធ្វើសកម្មភាពទៅតាមការបញ្ជារបស់អ្នកនៅក្រៅប្រទេសនោះ នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ដោយមិនអាច«ខន្តី»បាននោះឡើយ។
អានបន្ត -
សមត្ថកិច្ចបញ្ជូនសកម្មជនបក្សប្រឆាំងបីនាក់ដែលតវ៉ាមុខស្ថានទូតចិនទៅតុលាការ
តុលាការក្រុងភ្នំពេញកំពុងបន្តសាកសួរអ្នកប្រឆាំងតវ៉ាឥទ្ធិពលចិននៅកម្ពុជាចំនួនបីនាក់នៅល្ងាចថ្ងៃទី២៤ ខែតុលា បន្ទាប់ពីសមត្ថកិច្ច ចាប់ខ្លួនក្នុងពេលពួកគេព្យាយាមទៅប្រមូលផ្តុំតវ៉ាជាមួយពលរដ្ឋជាច្រើននាក់ផ្សេងទៀត នៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន និងរដ្ឋាភិបាលលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គណបក្សសង្គ្រោះជាតិ និងមន្ត្រី សង្គមស៊ីវិល ចាត់ទុកថា ចំណាត់ការរបស់អាជ្ញាធរ និងតុលាការ គឺជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងទាមទារឲ្យដោះលែងជាបន្ទាន់។
អានបន្ត -
អង្គការសារព័ត៌មានថាការធ្វើទុក្ខបុកម្នេញលើអ្នកយកព័ត៌មាននៅមុខស្ថានទូតចិនមិនអាចទទួលយកបាន
ក្រុមអង្គការសារព័ត៌មានចំនួនពីរដែលធ្វើការការពារសេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា បានចាត់ទុកចំណាត់ការរបស់អាជ្ញាធរក្រុងភ្នំពេញទៅលើអ្នកសារព័ត៌មានដែលរាយការណ៍អំពីការតវ៉ារបស់ពលរដ្ឋនៅខាងមុខស្ថានទូតចិនកាលពីថ្ងៃទី២៣ខែតុលា ថាជាការសម្លុតគំរាមកំហែងលើសេរីភាពសារព័ត៌មាន«ដែលមិនអាចទទួលយកបាន»។
អានបន្ត -
មេធាវីលោក កឹម សុខា ទទូចឱ្យតុលាការពន្លឿនសវនាការឡើងវិញឱ្យបានឆាប់
មេធាវីការពារក្ដីឱ្យប្រធានគណបក្សប្រឆាំងលោក កឹម សុខា ចង់ឃើញតុលាការជម្រះក្ដីឱ្យលឿនដើម្បីផ្ដល់យុត្តិធម៌ដល់គូភាគីក្នុងសំណុំរឿងនេះ។ អ្នកឃ្លាំមើលសង្គមយល់ថា ជម្លោះនយោបាយនេះគួរដល់ពេលបក្សកាន់អំណាចបន្ធូរដៃវិញហើយ ខណៈសហគមន៍អន្តរជាតិតែងតែចង់ឃើញអ្នកនយោបាយខ្មែរផ្សះផ្សាគ្នាឡើងវិញ។
អានបន្ត -
លោក ហ៊ុន សែន វាយបកលើអ្នករិះគន់ ដែលរិះគន់ការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងហេតុការណ៍គ្រោះមហន្តរាយ
បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកលើអ្នករិះគន់ម្នាក់ដែលរិះគន់ការចូលរួមវិភាគទានរបស់សប្បុរសជននានាក្នុងហេតុការណ៍គ្រោះមហន្តរាយនានានៅកម្ពុជា។ លោកបញ្ជាក់ថា ការចូលរួមរបស់សប្បុរសជន គឺជាទឹកចិត្តរបស់គេ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពេលលោកចុះចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អានបន្ត -
សមាជិកសភាថា កម្ពុជាអាចមានហានិភ័យក្នុងការផ្គត់ផ្គង់ស្បៀងក្នុងវិបត្តិកូវីដ បើគ្មានកសិកម្ម
ភ្នំពេញៈ ឥស្សរជននយោបាយដែលជាសមាជិករដ្ឋសភាលោក ឡូយ សុផាត ថ្លែងកាលពីថ្ងៃពុធថា កម្ពុជាប្រាកដជាមានហានិភ័យខ្ពស់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក បើគ្មានវិស័យកសិកម្មទ្រទ្រង់សេដ្ឋកិច្ចក្នុងវិបត្តិជំងឺកូវីដ ១៩ នេះទេ។ ជាមួយគ្នានេះតំណាងកសិករចង់ឱ្យមានការផ្សព្វផ្សាយទីផ្សារផលិតផលកសិកម្ម និងបច្ចេកទេសកសិកម្មឱ្យបានទូលំទូលាយ។
អានបន្ត -
២៣តុលាឆ្នាំនេះ៖ មេដឹកនាំនយោបាយ រំលេចសារលើហ្វេសប៊ុកជំនួសឲ្យការធ្វើពិធីសាធារណៈ
នៅក្នុងឱកាសខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលានេះ មេដឹកនាំខ្មែរ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា ក៏ដូចជាព្រះបរមរាជវាំង បានសរសេរសាររំលឹកដល់ទិវានេះ នៅតាមបណ្តាញសង្គមនានា។ ជំនួសដោយសារអេឡិចត្រូនិច ដែលរំលឹកពីកិច្ចព្រមព្រៀងបញ្ចប់ជំលោះរវាងភាគីខ្មែរដូច្នេះ គឺធ្វើឡើងខណៈដែល រដ្ឋាភិបាលបានដកថ្ងៃ២៣តុលានេះ ពីបញ្ជីឈប់សម្រាកប្រចាំឆ្នាំ ហើយមិនបានរៀបចំធ្វើពិធីនេះធំដុំដូចឆ្នាំកន្លងទៅទេ។
អានបន្ត -
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ
“សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ត្រូវបានគណៈរដ្ឋមន្រ្តីប្រជុំអនុម័តហើយ នៅព្រឹកថ្ងៃទី ២៣ តុលានេះ។ គម្រោងថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែដោយសារតែវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងកាត់បន្ថយថវិការជាតិជាងពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
អានបន្ត -
រដ្ឋាភិបាលនិងមេដឹកនាំបក្សនយោបាយមួយចំនួន បង្ហាញទស្សនៈជុំវិញថ្ងៃ២៣តុលា
នាយករដ្ឋមន្ត្រី អតីមេដឹកនាំបក្សប្រឆាំង និងគណបក្សនយោបាយមួយចំនួន អបអរខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបានភ្ជាប់នូវទស្សនៈនិងសារផ្សេងគ្នា។
អានបន្ត -
អង្គការធ្វើការផ្នែកបរិស្ថាន និងប្រជាសហគមន៍ព្រៃឈើសប្បាយចិត្តនឹងការលក់ ការលក់ឥណទានកាបូនបានចំណូលច្រើន ប៉ុន្តែបារម្ភខ្លាចបាត់បង់ទៅវិញដោយបទល្មើសព្រៃឈើ
អង្គការធ្វើការផ្នែកបរិស្ថាន និងប្រជាសហគមន៍ព្រៃឈើនៅភូមិភាគឦសាន មានមោទនភាពដែលពួកគេទទួលបានផលប្រយោជន៍ជាច្រើនជាលើកទី១ នៃការលក់ឥណទានកាបូន ឬពីគម្រោងឥណទានកាបូនរេដបូក (Carbone Redd+) ដែលមានទឹកប្រាក់ដល់ទៅ ៣លានដុលា្លរកន្លះ ដែលទាញចេញពីតួនាទីរបស់ព្រៃឈើក្នុងសហគមន៍ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានក្រុមគ្រោងធ្វើបាតុកម្មកុំរញ៉េរញ៉ៃពេលសង្គ្រោះពលរដ្ឋ
បន្ទាយមានជ័យៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានជាសាធារណៈដល់ក្រុមប្រឆាំងដែលគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតចិនក្នុងរាជធានីភ្នំពេញ ប្រឆាំងទៅនឹងការចោទប្រកាន់ដោយគ្មានភ័ស្តុតាងពីប្រភពខាងក្រៅថា កម្ពុជាបានផ្ដល់មូលដ្ឋានកងទ័ព និងវត្តមានយោធាចិននៅកម្ពុជាក្នុងពេលតែមួយ លោកក៏បានអះអាងផងដែរថា ក្រុមនេះបន់ឱ្យតែមានពលរដ្ឋស្លាប់បន្ទោសរដ្ឋាភិបាលថា គ្មានសមត្ថភាពគ្រប់គ្រងប្រទេសជាតិ។
អានបន្ត