កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ជនជាតិចិនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសក្រោយការបាញ់ប្រហារគ្នានៅខេត្តព្រះសីហនុ
ជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងរថយន្ត Range Rover និងម្នាក់ទៀតរងរបួស បន្ទាប់ពីមានការបាញ់ប្រហារមួយ នាព្រឹកថ្ងៃទី២១ខែមករានេះ នៅមុខកាស៊ីណូមួយកន្លែង ក្នុងខេត្តព្រះសីហនុ។ សមត្ថកិច្ចប៉ូលីស ខេត្តព្រះសីហនុ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីហេតុផលច្បាស់លាស់យ៉ាងណានៅឡើយទេ ជុំវិញសំណុំរឿងបាញ់ប្រហារ ដែលពាក់ព័ន្ធនឹងជនជាតិចិននេះ។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់វិទ្យុបារាំង RFI ជាបឋមថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតសំណុំរឿងនេះ និងតាមចាប់ខ្លួនជនដៃដល់យ៉ាងយកចិត្តទុកដាក់ ដោយលោកក៏មិនអាចធ្វើអត្ថធិប្បាយស៊ីជម្រៅចូលទៅក្នុងកិច្ចការសន្តិសុខរបស់ប៉ូលីសបានទេ។
អានបន្ត -
កម្មកររោងចក្រ Y&W បន្តការតវ៉ាបិទកំណាត់ផ្លូវ២១៧ ទាមទារឱ្យមានដំណោះស្រាយវិវាទការងារ
កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ Y&W ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នៅព្រឹកនេះ បានបន្តការតវ៉ាបិទកំណាត់ផ្លូវលេខ២១៧ នៅមុខរោងចក្រជាថ្មី ដេីម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយវិវាទការងារ៣ចំណុចជូនពួកគាត់។
អានបន្ត -
តើកំណើននៃការអភិវឌ្ឍវិស័យអចលនទ្រព្យអាចនឹងធ្វើឲ្យបាត់បង់ដីសម្រាប់ធ្វើកសិកម្មទេ?
ការអភិវឌ្ឍវិស័យអចលនវត្ថុលើដីកសិកម្មកំពុងមាននិន្នាការកើនឡើង តែអ្នកវិភាគផ្នែកសេដ្ឋកិច្ចមើលឃើញប្រហាក់ប្រហែលគ្នាថា នឹងមិនបង្កផលប៉ះពាល់ដល់ដីកសិកម្មជាង៦លានហិកតានោះទេ។ សម្រាប់កសិករនៅតាមទីជនបទ ពួកគេអាចនឹងបាត់បង់មុខរបរផលិតស្បៀងអាហារប្រចាំថ្ងៃ ដែលជាហានិភ័យមួយថ្មីទៀតសម្រាប់ប្រជាពលរដ្ឋ ក៏ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកសេដ្ឋកិច្ចវិញ បើគេទុកដីដែលមានតម្លៃយកទៅធ្វើកសិកម្ម នោះកម្ពុជានឹងខាតបង់។ ខាតបង់ដោយសារដីកសិកម្មមានតម្លៃទាបជាង ដីដែលបម្រើឱ្យវិស័យអចលនវត្ថុ។
អានបន្ត -
កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សាងសង់បានពាក់កណ្ដាល ដោយគ្រោងបញ្ចប់ និងបើកដំណើរការនៅចុងឆ្នាំ២០២១
ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។
អានបន្ត -
ក្រុមប្រឹក្សាសកម្មភាពជនពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ការពារជនពិការ
ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃអង្គារបានពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីពិការភាពដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ជនពិការក្នុងការឆ្លើយតបនឹងវិបត្តិពិភពលោកនាពេលបច្ចុប្បន្ន។
អានបន្ត -
សង្គមស៊ីវិលខ្មែរ៖ វិធានការឃ្លាំមើលពលករពីអាជ្ញាធរថៃ ជាវិធានការល្អ តែគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ
ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធទី២០មករានេះ បានចេញមកកំណត់ចង្អុលអំពីខេត្តដែលកំពុងរងការយាយីខ្លាំងពីការចម្លងនៃជំងឺកូវីដ១៩ រួមមានទាំងខេត្តសាមុតសាខនផងដែរ។ បើតាមអាជ្ញាធរថៃ ខេត្តសាមុតសាខន នឹងត្រូវដាក់ការឃ្លាំមើលយ៉ាងតឹងរ៉ឹងបន្ថែមទៀតទៅលើពលករដែលកំពុងធ្វើការនៅទីនោះ ដើម្បីគ្រប់គ្រងស្ថានការណ៍កូវី១៩ឲ្យបានប្រសើរ។ ក៏ប៉ុន្តែ មន្រ្តីផ្នែកពលករនៅអង្គការសង់ត្រាល់កម្ពុជា ថា អាជ្ញាធរគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ បន្ថែមលើវិធានការនេះ។
អានបន្ត -
សាលារាជធានីចាត់វិធានការលើអ្នកបន្ទោរបង់នៅទីសាធារណៈ
សាលារាជធានីបញ្ជាក់ថា នឹងមានវិធានការលើសពីការហៅទៅអប់រំណែនាំចំពោះអ្នកដែលបន្ទោរបង់នៅតាមសួនច្បារឬទីសាធារណៈ ខណៈមន្ត្រីសង្គមស៊ីវិលជំរុញឱ្យបង្កើនការអប់រំនិងបង្កើនចំនួនបង្គន់អនាម័យសាធារណៈ។
អានបន្ត -
អ្នកជំនាញជឿជាក់ថាដំណើរការរូបិយប័ណ្ណឌីជីថលរបស់ប្រទេសចិននឹងចាប់ផ្តើមនាពេលខាងមុខ
ក្រុមអ្នកជំនាញព្យាករណ៍ថាប្រទេសចិននឹងចាប់ផ្តើមដំណើរការរូបិយប័ណ្ណអេឡិចត្រូនិកឌីជីថលដែលគាំទ្រដោយធនាគារកណ្តាលនៅឆ្នាំ ២០២១។
អានបន្ត -
អ្នកវិភាគ៖ ការត្រឡប់យាងធ្វើនយោបាយរបស់សម្តេចព្រះនរត្តម រណឫទ្ធិ គឺមិនមែនជាអ្នកនយោបាយ ដែលពលរដ្ឋជំនាន់ថ្មីចង់បាននោះទេ
គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃម្សិលម៉ីញ បានប្រកាសថា សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ គ្រោងនឹងយាងមកដឹកនាំបក្ស និងចូលប្រឡូកក្នុងឆាកនយោបាយវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣។ នេះបើតាមលោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច។ ជុំវិញការយាងត្រឡប់ធ្វើនយោបាយឡើងវិញនេះ អ្នកវិភាគបញ្ហានយោបាយ លោកសេង សារី មើលឃើញថា ជាការហួសសម័យកាលទៅហើយ។ ហួសសម័យកាល ក៏ព្រោះថា ប្រជាពលរដ្ឋ និងយុវជនជំនាន់ថ្មី ពួកគេចង់បានអ្នកនយោបាយជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព មានភាពក្លាហាន និងមានគុណតម្លៃជាដើម។
អានបន្ត -
ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញនិងការងារនៅក្នុងប្រទេសកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថា ឧស្សាហកម្ម ៤.០ ឬ បដិវត្តឧស្សាហកម្មទី៤ (4IR) អាចនាំដល់ការផ្លាស់ប្តូរជំនាញនិងការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺផលប៉ះពាល់លើស្ត្រី។ បើតាម ADB កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មរបស់ខ្លួន ជាពិសេសសម្រាប់វិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ និងទេសចរណ៍ជាដើម។
អានបន្ត -
ក្រសួងព័ត៌មានរកឃើញបទល្មើសប្រព័ន្ធអ៊ីនធើណែតជាង ១០០០ ករណីកាលពីឆ្នាំទៅ
កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានប្រកាសថាខ្លួនបានរកឃើញព័ត៌មានក្លែងក្លាយ ប្រមាថ ញុះញង់ ចំនួន ១ ៣៤៣ ករណីនៅលើបណ្តាញសង្គមកាលពីឆ្នាំមុន។
អានបន្ត -
តុលាការកោះហៅអនុរដ្ឋលេខាធិការ២រូបទៅសាកសួរលើសំណុំរឿងឆបោក
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមន្ត្រីជាន់ខ្ពស់នៅទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ចំនួន២រូប ឱ្យចូលខ្លួនទៅបំភ្លឺនៅចុងខែមករានិងដើមខែកុម្ភៈខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក។
អានបន្ត -
ពលរដ្ឋទាមទារឱ្យបង្ហាញគម្រោងពង្រីកអាងស្តុកទឹកស្អុយនៅបឹងទំពុន
ពលរដ្ឋជិត៤០គ្រួសារក្នុងសង្កាត់បឹងទំពុន១ស្នើឲ្យអាជ្ញាធរបង្ហាញឱ្យបានច្បាស់លាស់ពីគម្រោងរៀបចំពង្រីកស្ថានីយ៍ស្តុកទឹកស្អុយ និងដោះស្រាយបញ្ហានានាដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅទីនោះ។
អានបន្ត -
ពលករខ្មែរមកពីថៃ៧នាក់ទៀតឆ្លងជំងឺកូវីដ ខណៈពលករ៦នាក់ជាសះស្បើយ
ក្រសួងសុខាភិបាល រកឃើញពលករខ្មែរចំនួន៧នាក់ដែលទើបមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យចំនួនពលករដែលឆ្លងជំងឺនេះកើនដល់៧៧នាក់ គិតមកដល់ព្រឹកថ្ងៃពុធនេះ។
អានបន្ត -
ស្រ្តីខ្មែរម្នាក់រងគ្រោះពីអំពើជួញដូរផ្លូវភេទនៅចិនមិនទាន់អាចមកកម្ពុជាវិញក្រោយត្រូវបានជួយសង្គ្រោះ
ស្រ្តីខ្មែរម្នាក់ដែលរងគ្រោះពីការជួញដូរផ្លូវភេទទៅប្រទេសចិន មិនទាន់អាចត្រឡប់មកកម្ពុជាវិញនៅឡើយបន្ទាប់ពីត្រូវបានជួយសង្គ្រោះ ប៉ុន្តែម្តាយរបស់នាងប្រាប់ថា នាងត្រូវឆ្លងកាត់ការឃុំខ្លួនរយៈពេល៣ខែសិន ដោយសារនាងបានឆ្លងដែនដោយខុសច្បាប់។
អានបន្ត -
អាមេរិកផ្តល់ជំនួយ៤២ម៉ឺនដុល្លារ សម្រាប់អភិរក្សប្រាសាទបុរាណកម្ពុជា
ខេត្តសៀមរាប — សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយអភិរក្សវប្បធម៌ដល់កម្ពុជាសរុបចំនួន ៤២ម៉ឺនដុល្លារអាមេរិក ដើម្បីអភិរក្សប្រាសាទបុរាណកម្ពុជា គឺប្រាសាទព្រះវិហារក្នុងខេត្តព្រះវិហារ និងប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
អានបន្ត -
លោក ប្រាក់ សុខុន ថា ការបាត់បង់ EBA ២០% ជាអម្រែកធ្ងន់ធ្ងរ ក្នុងពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាសម្ដែងការខ្វល់ខ្វាយ ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% របស់សហភាពអឺរ៉ុប ដោយលោកចាត់ទុកការបាត់បង់នេះថា ជាអម្រែកធ្ងន់ធ្ងរ ក្នុងពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ (Covid-19)។ អ្នកវិភាគជំរុញរដ្ឋាភិបាលឱ្យស្ដារប្រជាធិបតេយ្យ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធពេញលេញវិញ។
អានបន្ត -
ពលរដ្ឋនៅតំបន់ផ្លូវរថភ្លើងច្រានចោលសំណើសុំផ្លាស់ទីលំនៅ ខណៈការគំរាមកំហែងពីការជម្លៀសមានកាន់តែខ្លាំង
ចម្ងាយប្រហែល ៥០ម៉ែត្រពីស្ពានអាកាសតិចណូ ឆ្ពោះទៅរង្វង់មូលទួលគោកនៅខាងស្តាំដៃខ្ទមរខិរខាកត្រូវបានសង់ជាប់ៗគ្នាត្រដឹកតាមបណ្តោយផ្លូវដែក។ នៅទីនោះប្រជាជនចំនួន២៥កំពុងបារម្ភពីការបណ្តេញចេញដោយបង្ខំដោយអាជ្ញាធរ។
អានបន្ត -
ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋនៅជនបទរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃនៅរដូវប្រាំង
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈការព្យាករបង្ហាញថា បរិមាណទឹកភ្លៀងដែលធ្លាក់មកនៅរដូវប្រាំងនិងដើមរដូវវស្សា មិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ភ្លាមៗ។
អានបន្ត -
វិភាគ៖ មូលហេតុការអភិវឌ្ឍនៅសិង្ហបុរីបង្កើនបឹងនិងផ្លូវទឹក
សិង្ហបុរី ជាប្រទេសមួយតូចជាងគេនៅតំបន់អាស៊ានក្នុងចំណោម១០ប្រទេស គឺមានទំហំជាង៧០០គីឡូម៉ែត្រការេ ដែលទំហំនេះប្រហាក់ប្រហែលទំហំរាជធានីភ្នំពេញ។
អានបន្ត