កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ក្រសួងការងារ ចេញប្រកាសឲ្យឈប់សម្រាក៤ថ្ងៃ និងបើកប្រាក់ខែមុនភ្ជុំ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសឲ្យកម្មករ និយោជិត ឈប់សម្រាក ៤ថ្ងៃចាប់ពីថ្ងៃទី ២៧-២៨-២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី២៩ ដែលចំថ្ងៃអាទិត្យ និងបើកប្រាក់ឈ្មួលជូនកម្មករនិយោជិតឲ្យមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។
-
សង្គមស៊ីវិលស្នើសុំព្រះមហាក្សត្រយាងអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ
សង្គមស៊ីវិលចំនួន ៤ ស្ថាប័នផ្សេងគ្នា បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនៅថ្ងៃទី៥ កញ្ញា នេះ ដើម្បីបង្ហាញពីកង្វល់ជុំវិញវិបត្តិនយោបាយ ដែលកំពុងរុញច្រានកម្ពុជាឱ្យប្រឈមមុខនឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ របបក្រុងភ្នំពេញចំអកថា សកម្មភាពរបស់សង្គមស៊ីវិលនេះ គឺរឿងគួរឱ្យអស់សំណើច។
-
រដ្ឋាភិបាលបើកមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី
មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ សម្រាប់ទទួលសង្គ្រោះជនមានវិបល្លាសទូទាំងប្រទេស ខណៈរាជរដ្ឋាភិបាលគ្រោងសាងសង់មណ្ឌលស្ដារយុវនីតិសម្បទាដាច់ដោយឡែកបន្ថែមទៀតនៅទីនេះសម្រាប់អប់រំអនីតិជនជាប់ពន្ធនាគារ។
-
ពលរដ្ឋនៅប៉ោយប៉ែតជិត ១ពាន់គ្រួសារ តវ៉ារឿងដីធ្លី ករណីអាជ្ញាធរមិនចេញប្លង់កម្មសិទ្
ប្រជាពលរដ្ឋប្រមាណ ៤រយនាក់តំណាងឱ្យជិត ១ពាន់គ្រួសារ នាំគ្នាតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិដីលំនៅឋានឱ្យរបស់ពួកគាត់ ក្រោមហេតុផលថា កំពុងមានបណ្ដឹងពីពលរដ្ឋផ្សេងទៀត។ មន្ត្រីសង្គមស៊ីវិល យល់ថា អ្នកតវ៉ាទាំងនេះ មានសិទ្ធិអាទិភាពក្នុងការកាន់កាប់ដីទំនាស់នេះ។
-
ក្រសួងមហាផ្ទៃ៖ តាំងពីឆ្នាំ១៩៩៣មកដល់ពេលនេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានរីកចម្រើនឥតឈប់ឈរ
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរៀបចំសន្និសិទសារព័ត៌មានមួយស្តីពី«កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ»នៅទីស្តីការគណៈរដ្ឋមន្រ្តី។
-
អ្នកជំនាញថា កម្ពុជាគួររៀនសូត្រពីម៉ាឡេស៊ីរឿងបំណុលវ័ណ្ឌករបស់ចិន និងប្រជាធិបតេយ្យ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធា មហាម៉ាត់ (Mahathir Mohamad) បានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក រយៈពេល៣ថ្ងៃ នៅកម្ពុជាហើយនៅថ្ងៃទី៤ កញ្ញា។ សម្រាប់ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ និងអ្នកវិទ្យាសាស្ត្រនយោបាយថា ដំណើរទស្សនកិច្ចរបស់លោកបានបន្សល់ទុកនូវចំណាប់អារម្មណ៍ និងអនុសាសន៍មួយចំនួនដែលកម្ពុជាគួររៀនសូត្រតាម ជាពិសេសពាក់ព័ន្ធនឹងដំណោះស្រាយចំពោះបញ្ហាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន និងបញ្ហាប្រជាធិបតេយ្យ។
-
លោក ប្រាក់ សុខុន និងប្រតិភូធ្វើទស្សនកិច្ចនៅឡាវ ២ ថ្ងៃ
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានដឹកនាំគណៈប្រតិភូទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងបញ្ហាព្រំដែនដែលកាលពីខែសីហាកងទ័ពនៃប្រទេសទាំង ២ មានភាពតានតឹងដាក់គ្នាដោយប្រដាប់អាវុធនៅតំបន់ដែលមិនទាន់បោះបង្គោលព្រំដែនច្បាស់លាស់។
-
មន្ត្រីអតីតបក្សប្រឆាំង ៣ រូប ត្រូវបានតុលាការសម្រេចឃុំខ្លួន ករណីជេរប្រមាថ
តុលាការខេត្តកំពង់ធំបានសម្រេចឃុំខ្លួនសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិនៅស្រុកបារាយណ៍ចំនួន ៣ នាក់ ជាបន្តបន្ទាប់នាដើមខែកញ្ញានេះដោយ ២ នាក់ ត្រូវបានចោទប្រកាន់ពីបទជេរប្រមាថនាយករដ្ឋមន្ត្រី និងឃោសនាឱ្យរង់ចាំទទួលការវិលចូលស្រុករបស់លោក សម រង្ស៊ី ខណៈម្នាក់ទៀតនៅមិនទាន់ដឹងពីបទចោទនៅឡើយ។
-
សូមប្រយ័ត្ន! សារបោកប្រាស់កំពុងរាលដាលពេញ ហ្វេសបុក នៅម្ពុជា
សូមប្រុងប្រយ័ត្ន ចំពោះការបង្ហាញថា អ្នកឈ្នះរង្វាន់ទូរស័ព្ទមួយគ្រឿង ដោយគ្រាន់តែចំណាយ ប្រាក់ ១ ដុល្លារប៉ុណ្ណោះ ដើម្បីទទួលបានទូរស័ព្ទនោះ។ នេះជាការបោកប្រាស់ទាំងស្រុង។ ប្រសិនបើអ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់ ១ ដុល្លារដើម្បីទទួលបានទូរសព្ទនោះ អ្នកនឹងក្លាយជាជនរងគ្រោះដោយការបាត់បង់ប្រាក់ និងការផ្តល់ព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនឱ្យទៅជនឆបោក។
-
លោក ជិន ម៉ាលីន ច្រានចោលរបាយការណ៍ថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្ស
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្សដូចដែលអង្គការសិទ្ធិមនុស្សបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកក៏រំពឹងដែរថា សេចក្ដីសម្រេចមួយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវធ្វើឡើងដោយមានតុល្យភាព។
-
រដ្ឋាភិបាលទទួលយកការពន្យល់របស់អង្គការលីកាដូអំពីរបាយការណ៍មីក្រូហិរញ្ញវត្ថុ
រដ្ឋាភិបាលនិងអង្គការលីកាដូ រួមជាមួយសមាគមធាងត្នោតបានបញ្ចប់ភាពចម្រូងចម្រាសពាក់ព័ន្ធនឹងរបាយការណ៍ស្តីពីការសិក្សានៃផលប៉ះពាល់ជាអវិជ្ជមាននៃកម្ចីខ្នាតតូចរបស់វិស័យមីក្រូហិរញ្ញវត្ថុ។
-
របាយការណ៍ថ្មីមួយបង្ហាញថា កុមារពាក់ព័ន្ធនឹងការប្រើគ្រឿងញៀន
"អង្គការអន្តរជាតិមួយបានរកឃើញថា ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមកុមារ បានសាយភាយពីទីក្រុងរហូតដល់ជនបទនៃប្រទេសកម្ពុជា។’"
-
លោក ទៀ បាញ់ ប្រាប់ឱ្យប្រញាប់ប្រមូលឈ្មោះមន្ត្រីយោធាមានងារឧកញ៉ា
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាផ្ទាល់ទៅកាន់អង្គភាពចំណុះក្រសួងការពារជាតិទាំងអស់ត្រូវប្រមូលទិន្នន័យមន្ត្រីក្នុងក្របខ័ណ្ឌរបស់ខ្លួនដែលមានងារជា «ឧកញ៉ា» ឲ្យបានឆាប់រហ័ស ដើម្បីកំណត់ថ្ងៃជួបគ្នាក្នុងការជ្រើសរើសតួនាទីមួយក្នុងចំណោមតួនាទីទាំង ២។
-
កងទ័ពជើងទឹកអាមេរិកថា សមយុទ្ធអាមេរិកអាស៊ាននៅសមុទ្រចិនខាងត្បូងគឺដើម្បីសន្តិសុខតំបន់មិនមែនបង្ករឿងទេ
សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចំនួន ៨ គ្រឿង យន្តហោះចម្បាំង ៤ គ្រឿង និងទាហានចំនួនជាង ១ពាន់នាក់។
-
ក្រសួងយុត្តិធម៌៖ មន្ត្រីណាហ៊ានពុករលួយក្នុងប្រព័ន្ធតុលាការ នឹងត្រូវចាត់ការតាមច្បាប់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពីម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំមួយនៃក្រសួង ដែលធ្វើឡើងដើម្បីពិភាក្សាស្ដីពីបញ្ហាពុករលួយរវាងមេធាវី និងមន្ត្រីតុលាការ ព្រមទាំងដើម្បីធ្វើការពង្រឹងអភិបាលកិច្ចឲ្យបានល្អ នៅក្នុងប្រព័ន្ធតុលាការ។
-
ឧកញ៉ាកម្ពុជា៩៤នាក់កំពុងធ្វើការក្នុងជួរកងកម្លាំងប្រដាប់អាវុធ
អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃពុធនេះថា មានឧកញ៉ាយ៉ាងហោចណាស់ចំនួន៩៤នាក់ កំពុងតែកាន់តួនាទីសំខាន់ៗក្នុងក្រសួងទាំងពីរ ដែលជាហេតុនាំឲ្យមានទំនាស់ដល់ផលប្រយោជន៍ការងារជាចាំបាច់។
-
ពលរដ្ឋជាង ២០ នាក់ ត្រូវបានតុលាការហៅសួររឿងជម្លោះដីធ្លីជាមួយឧកញ៉ា
ប្រជាពលរដ្ឋចំនួន ២៣ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាលាដំបូងខេត្តចេញដីកាកោះហៅសួរចម្លើយពាក់ព័ន្ធទំនាស់ដីធ្លីតាមបណ្តឹងរបស់លោកស្រី ហុង សួន ភរិយាឧកញ៉ា ស៊ី គង់ទ្រីវ និងបណ្តឹងរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលចោទពួកគេថា បានធ្វើឲ្យខូចខាតដោយចេតនា ប៉ុន្ដែពលរដ្ឋអះអាងថា ការចោទប្រកាន់នេះជារឿងអយុត្តិធម៌។
-
ប្រមុខការទូតកម្ពុជានឹងបំពេញទស្សនកិច្ចក្នុងប្រទេសឡាវដើម្បីពង្រឹងបញ្ហាព្រំដែននិងបញ្ហាទ្វេភាគី
កងទ័ពប្រទេសកម្ពុជានិងឡាវ បានឈានដល់ភាពតានតឹងខ្លះកាលពីសប្តាហ៍មុននៅតំបន់មុំបី ខេត្តព្រះវិហារ ជាប់នឹងព្រំប្រទល់ដែននៃប្រទេសទាំងពីរ ដោយសារកងទ័ពឡាវបានចូលមកឃាត់ ឃាំងកសិករកម្ពុជាម្នាក់ដែលបានចូលទៅធ្វើស្រែនៅក្នុងតំបន់ដែលឡាវចាត់ទុកថាជាតំបន់ហាមឃាត់។
-
អតីតសកម្មជនបក្សប្រឆាំង៣នាក់ទៀតនៅក្នុងខេត្តកំពង់ធំ ត្រូវបានចោទប្រកាន់
អតីតសកម្មជនគណបក្សប្រឆាំង៣នាក់ទៀត នៅក្នុងខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ក្រោយពីពួកគេបានចែករំលែកព័ត៌មាន ស្តីពី មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងពីបទប្រឆាំងសាលដីកាតុលាការកំពូល។ សូមបញ្ជាក់ថា គិតត្រឹមដើមខែកញ្ញានេះ មានសកម្មជនអតីតបក្សប្រឆាំងជិត២០នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ពាក់ព័ន្ធនឹងការមិនអនុវត្តសាលដីការបស់តុលាការ។
-
សណ្ឋាគារមួយយល់ព្រមបើកប្រាក់ឈ្នួល ១ ខែជូនបុគ្គលិក
អ្នកគ្រប់គ្រងសណ្ឋាគារ The Great Duke Phnom Penh លោក ចក្រពង្ស ផាឡាត់សុងក្រាម បានអះអាងថា ភាគីសណ្ឋាគារបានយល់ព្រមបើកប្រាក់ឈ្នួលឲ្យបុគ្គលិកសម្រាប់ខែសីហា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយភាគីតំណាងបុគ្គលិក និងក្រសួងការងារកាលពីម្សិលមិញដោយអនុវត្តចាប់ពីថ្ងៃពុធនេះ និងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ស្អែក ខណៈខែផ្សេងទៀតនៅមិនទាន់ច្បាស់លាស់។