កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
Moody៖ កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេសនោះទេ
របាយការណ៍នៃទីភ្នាក់ងារវាយតម្លៃឥណទានពិភពលោក Moody’s Investor Service បានឲ្យដឹងថាភាពងាយរងគ្រោះនៃបំណុលរបស់កម្ពុជានៅតែស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។
អានបន្ត -
HRW ជំរុញឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការណ៍ជាក់លាក់ដើម្បីធានាថា រដ្ឋាភិបាលកម្ពុជាគោរពតាមកាតព្វកិច្ចជាអន្តរជាតិនៃសិទ្ធិមនុស្ស
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជំរុញឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសម្ចាស់ជំនួយ ដាក់ចេញនូវស្តង់ដារជាក់លាក់ និងច្បាស់លាស់មួយនៅក្នុងឆ្នាំ២០២១នេះ ដើម្បីធានាថា រដ្ឋាភិបាលកម្ពុជាគោរពតាមកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនជុំវិញការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ អង្គការនេះ ក៏ចង់ឃើញឲ្យសហគមន៍អន្តរជាតិ ដាក់ចេញនូវវិធានការណ៍នានាដែលរដ្ឋាភិបាលកម្ពុជា នឹងត្រូវទទួលរងប្រសិនបើកម្ពុជា បរាជ័យក្នុងការគោរពតាមគោលការណ៍សិទ្ធិមនុស្សជាអន្តរជាតិ។
អានបន្ត -
នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យកាត់បន្ថយការចំណាយលើបេសកកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានចេញអនុក្រឹត្យស្តីពីជំហានកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសម្រាប់បេសកកម្មក្នុងស្រុក និងបរទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយសារជំងឺកូវីដ-១៩ ។
អានបន្ត -
គ.ជ.ប បដិសេធរបាយការណ៍របស់ LDP
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសថាបញ្ជីឈ្មោះនិងដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០២០ មានភាពត្រឹមត្រូវនិងទទួលបានជោគជ័យដោយបដិសេធការអះអាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ។
អានបន្ត -
អភិបាលក្រុងព្រះសីហនុ៖ ឆ្នាំ២០២០ បទល្មើសឧក្រិដ្ឋនិងមជ្ឈឹមថយចុះ តែបទល្មើសគ្រឿងញៀនកើនឡើង
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងថា បទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈឹមនៅខេត្តព្រះសីហនុនៅឆ្នាំ២០២០កន្លងទៅ មានការថយចុះ ក្នុងចំណោមបទល្មើសគ្រប់ប្រភេទសរុបជិត៣០០ករណី។ ដោយឡែក បទល្មើសគ្រឿងញៀន មានការកើនឡើង៧ករណី ធៀបទៅនឹងឆ្នាំ ២០១៩ ដោយឆ្នាំ២០១៩ មាន៤៨ករណី តែឆ្នាំ២០២០ បានកើនដល់៥៥ករណី។ លោក អ៊ី សុខឡេង បញ្ជាក់ថា ការធ្វើរដ្ឋបាលនៅខេត្តព្រះសីហនុ ខុសពីនៅភ្នំពេញ ដោយខេត្តព្រះសីហនុ ធ្វើរដ្ឋបាលតែនៅពេលព្រឹក ដោយសារជនប្រព្រឹត្តបទល្មើស សម្រាកនៅទីតាំងរបស់ពួកគេ និងងាយរកឃើញនូវវត្ថុតាងប្រព្រឹត្តបទល្មើសនានា។
អានបន្ត -
ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិបានជិត៩ពាន់ករណីក្នុងឆ្នាំ២០២០
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងស្ថាប័នពាក់ព័ន្ធ បានទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានជិត៩ ០០០ករណី ដែលចំនួនបង្ក្រាបនេះមានការកើនឡើងប្រមាណ៣០% បើបៀបធៀបនឹងឆ្នាំ២០១៩។
អានបន្ត -
ធនាគារជាតិកម្ពុជាជាប់ជាធនាគារកណ្តាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ធនាគារជាតិកម្ពុជា NBC បានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការគ្រប់គ្រងបានល្អ ដើម្បីជំរុញកំណើននិងស្ថេរភាពសេដ្ឋកិច្ច ក្នុងពេលកម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩នៅឆ្នាំ២០២០។ នេះបើតាមគេហទំព័រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសកល The Banker ចុះផ្សាយនៅថ្ងៃទី៣១ធ្នូ២០២០។
អានបន្ត -
អ្នកសារព័ត៌មានជំរុញឱ្យមន្ត្រីនាំពាក្យបំពេញតួនាទីឱ្យបានពេញលេញ
អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលផ្នែកប្រព័ន្ធផ្សព្វផ្សាយ ស្នើសុំយ៉ាងទទូចដល់មន្ត្រីនាំពាក្យតាមស្ថាប័នរដ្ឋ ឱ្យបំពេញតួនាទីរបស់ខ្លួនពេញលេញ។ ការលើកឡើងបែបនេះ ដោយសារមន្ត្រីនាំពាក្យតាមស្ថាប័នមួយចំនួនពិបាកទាក់ទង និងរើសអើង ក្នុងការផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលជំរុញឱ្យអ្នកសារព័ត៌មានសរសេរលិខិតផ្លូវការ ដាក់ជូនអង្គភាពមួយនេះ ដើម្បីរកដំណោះស្រាយ។
អានបន្ត -
មន្ត្រីបក្សសង្គ្រោះជាតិអះអាងថា សម្ពន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នៅតែរឹងមាំ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា សម្ពន្ធភាពរវាងមេដឹកនាំគណបក្សនេះនៅតែរឹងមាំ មិនមានការបែកបាក់នោះទេ។ ការលើកឡើងនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវជាកូនស្រីរបស់លោក កឹម សុខា បានលើកឡើងថា លោកមានបំណងដឹកនាំគណបក្សប្រឆាំងចូលរួមការបោះឆ្នោតនៅពេលខាងមុខ។ អ្នកវិភាគថា ជម្រើសល្អរបស់គណបក្សប្រឆាំង គឺថែរក្សាសម្ពន្ធភាព និងឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ។
អានបន្ត -
ក្រុមយុវជនអតីតបក្សប្រឆាំងនៅកូរ៉េ ចេញសារដាស់តឿនលោកសម រង្ស៊ី ឱ្យប្រយ័ត្នពាក្យសម្តីចំពោះព្រះមហាក្សត្
ចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូងបាននាំគ្នាចេញសារក្រើនរំឭកលោកសម រង្ស៊ី ឱ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីរបស់ខ្លួនទៅលើអង្គព្រះមហាក្សត្រកម្ពុជា និង បានប្រាប់ឱ្យលោកបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាបក្ស។ ការចេញមកដាស់តឿនដល់ថ្នាក់ដឹកនាំខ្លួនឯងរបស់ក្រុមយុវជននៅកូរ៉េខាងត្បូងនេះ ធ្វើឡើងក្រោយពីលោកសម រង្ស៊ី បានចេញសារដៀលប្រមាថព្រះមហាក្សត្រជាថ្មី និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ជាថ្មីដែរពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។
អានបន្ត -
ការស្នើប្រជាជនកម្ពុជាកុំឲ្យជឿ មេខ្យល់ ដែលសន្យាថានិងផ្តល់ការងារដល់ពួកគេ
ពលករចំណាកស្រុកកម្ពុជាដែលបានវិលត្រឡប់មកស្រុកកំណើតវិញពីប្រទេសថៃ ហើយចង់វិលត្រឡប់ទៅប្រទេសថៃវិញត្រូវបានស្នើកុំឲ្យជឿ មេខ្យល់ ដែលបោកប្រាស់ដោយសន្យាថានឹងផ្តល់ការងារដល់ពួកគេ។
អានបន្ត -
ពលករមកពីថៃកើតកូវីដ១៩កើនដល់៣៣នាក់ ខណៈខ្មែរនៅថៃ១៥៧នាក់ក៏ឆ្លងដែរ
ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចំនួន១៥៧នាក់បានឆ្លងកូវីដ១៩ ខណៈករណីឆ្លងកូវីដ១៩លើពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃចូលកម្ពុជាកើនដល់៣៣ករណី។
អានបន្ត -
តុលាការខេត្តកំពត ឱ្យស៊ើបអង្កេតឡើងវិញលើសំណុំរឿងបាក់អគារនៅខេត្តកែប
សាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃពុធនេះ បានសម្រេចឱ្យស៊ើបអង្កេតឡើងវិញលើសំណុំរឿងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីមួយឆ្នាំមុន។
អានបន្ត -
អ្នកចិញ្ចឹមត្រី មិនទាន់ជឿថា រដ្ឋាភិបាលអាចទប់ស្កាត់ការនាំចូលត្រីបានទេ
ក្រុមអ្នកចិញ្ចឹមត្រី ហាក់មិនមានជំនឿថា វិធានការរបស់រដ្ឋាភិបាល អាចទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតបានប្រសើរនោះទេ។ អ្នកចិញ្ចឹមត្រីលក្ខណៈគ្រួសារជាច្រើន លើកឡើងថា ការចិញ្ចឹមត្រីខាតរាល់ឆ្នាំ បណ្ដាលឲ្យពួកគេបោះបង់មុខរបរនេះចោលអស់ហើយ។ អ្នកជំនាញថា ការប្រកាសទប់ស្កាត់ការនាំចូលត្រីភ្លាមៗ ដោយខ្វះផែនការជាក់លាក់ជាមុននេះ អាចធ្វើឲ្យជួបវិបត្តិខ្វះត្រីបរិភោគ។
អានបន្ត -
ពាណិជ្ជកម្មកម្ពុជា-ថៃ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ មានការធ្លាក់ចុះ
ពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជានិងថៃមានការធ្លាក់ចុះចំនួន ២២ ភាគរយគិតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២០ បើធៀបទៅនឹងតួលេខប្រចាំឆ្នាំក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ ។ ពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេលនេះមានទំហំទឹកប្រាក់ចំនួន ៦,៦ ពាន់លានដុល្លារ ធ្លាក់ចុះពី ៨,៦ ដុល្លារ ពាន់លានដុល្លារនៅឆ្នាំ ២០១៩។ នេះបើយោងតាមស្ថិតិពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។
អានបន្ត -
ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិកើនឡើង៣០% ក្នុងឆ្នាំ២០២០
ក្រសួងបរិស្ថានបានបង្ហាញពីមោទនភាព ដោយកាលពីឆ្នាំ២០០០ កន្លងទៅថ្មីៗនេះ ក្រសួងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ មានលទ្ធផលជាវិជ្ជមានច្រើន គឺកើនលើសឆ្នាំ២០១៩ ប្រមាណជា៣០%។ លទ្ធផលដែលក្រសួងបរិស្ថានសម្រេចបានដូច្នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងនេះ បញ្ជាក់ថា ជាការបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជម្រុញការងារអភិរក្សដ្ឋានកាន់តែប្រសើរឡើង។
អានបន្ត -
កម្ពុជា-វៀតណាម បន្តសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែន
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង លោក ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានបើកកិច្ចប្រជុំជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ ដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២០កន្លងមក និងបង្កើតពិធីសារថ្មីស្តីពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២១នេះ។ ក្នុងកិច្ចប្រជុំ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ក៏បានលើកឡើងពីបញ្ហាផ្សេងៗនៅតាមព្រំដែនដែរ។
អានបន្ត -
មេសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ការរិះគន់បញ្ហាសិទ្ធិមនុស្ស ដើម្បីស្ថាបនា តែមិនស្វាគមន៍ការរិះគន់ដែលភ្ជាប់របៀបវារៈនយោបាយឡើយ
(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកប្រកាសស្វាគមន៍រាល់ការរិះគន់ពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធទាំងឡាយ ក្នុងន័យស្ថាបនាវិស័យសិទ្ធិមនុស្ស ក៏ប៉ុន្តែលោកមិនស្វាគមន៍ឡើយរាល់ការរិះគន់គ្រប់រូបភាពណាមួយ ដែលភ្ជាប់នឹងរបៀបវារៈនយោបាយ។
អានបន្ត -
ក្រសួងរ៉ែ អះអាងថា ការដាក់ដេញថ្លៃបូមខ្សាច់នៅកោះកុង និងព្រះសីហនុ ដើម្បីស្ដារផ្លូវទឹកហូរ
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានកំណត់យកទីតាំង៧កន្លែងក្នុងខេត្តកោះកុងនិងព្រះសីហនុ ដែលមានផ្ទៃក្រឡាសរុបជាង២ពាន់ហិកតា ដើម្បីឲ្យក្រុមហ៊ុនក្នុងស្រុកដេញថ្លៃយកសិទ្ធិធ្វើអាជីវកម្មបូមខ្សាច់។ ក្រសួងរ៉ែ អះអាងថា ការដាក់ឲ្យដេញថ្លៃទីតាំងទាំងនេះ ដើម្បីស្ដារផ្លូវទឹកហូរដែលស្ទះដោយល្បាប់ខ្សាច់។ អ្នកតាមដានព្រិត្តិការណ៍សង្គមបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ជីវៈចម្រុះ និងការលក់អាជ្ញាបណ្ណបូមខ្សាច់ដល់ភាគីទីបី ។
អានបន្ត -
កម្មករនៅរោងចក្រ តៃអ៉ីស្រ៊ី ផ្ទុះការតវ៉ាបិទផ្លូវជាតិ៥ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាមទារលក្ខខណ្ឌការងារមួយចំនួន
(ភ្នំពេញ)៖ កម្មករ-កម្មការិនិ ដែលបម្រើការនៅរោងចក្រកាត់ដេរ «តៃអ៉ីស្រ៊ី» នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន។
អានបន្ត