កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
ពលរដ្ឋ ១៤៦គ្រួសារខេត្តព្រះវិហារប្ដឹងក្រុមហ៊ុនរ៉ែមាសរំលោភដីមិនទាន់ទទួលដំណោះស្រាយ
ពលរដ្ឋជាង ១៤៦គ្រួសារ ខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាស ឌែលខម ខែមបូឌា (Delcom Cambodia) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) នៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ អ្នកភូមិថា ក្រុមហ៊ុនទាំងនេះ បានប្រើគ្រឿងចក្ររាប់សិបគ្រឿងឈូសឆាយ ដីស្រែចម្ការរបស់ពួកគាត់អស់ស្ទើរទាំងស្រុង ដើម្បីពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាស។
អានបន្ត -
អ្នកវិភាគថា ចិនកំពុងស្ទង់ជំហរលោក ហ៊ុន ម៉ាណែត ទាក់ទិននិន្នាការយួន និងចិន
អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅក្នុងប្រទេសហ្វាំងឡង់ លោក គឹម សុខ មានប្រសាសន៍នៅពីថ្ងៃទី ១២ មករាថា ប្រទេសចិនមិនចង់ឱ្យមេដឹកនាំណាម្នាក់នៅក្នុងប្រទេសកម្ពុជា មានជំហរងាកចេញពីចិនទេ ប្រសិនបើនៅថ្ងៃអនាគតកូនប្រុសច្បងលោក ហ៊ុន សែន ស្នងដំណែងពីឪពុក។
អានបន្ត -
តុលាការកំពូល នឹងប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំរបស់កញ្ញា ស កណិកា ប្រធានសហជីព នៅចុងខែមករា
តុលាការកំពូល នឹងប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ប្រធានសហជីពកញ្ញា ស កណិកា នៅចុងខែមករា។ សាច់ញាតិ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ជំរុញឲ្យមានការដោះលែងកញ្ញា ស កណិកា និងអ្នកជាប់ឃុំផ្សេងទៀត ដោយសារសកម្មភាពតវ៉ាឲ្យដោះលែង លោក រ៉ុង ឈុន។
អានបន្ត -
អាជ្ញាធរខេត្តកោះកុង ចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់ ក្នុងតំបន់ការពារធម្មជាតិស្រុកបូទុមសាគរ
ខេត្តកោះកុង៖ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រាន និងសង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅលើដីរដ្ឋតំបន់ឧទ្យានជាតិ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានចុះរុះរើខ្ទមជាច្រើន ក្រោយលួចសាងសង់ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ស្ថិតក្នុងតំបន់ឧទ្យានជាតិ ស្រុកបូទុមសាគរ។
អានបន្ត -
កម្ពុជានាំចូលបន្លែជាង ៣២ម៉ឺនតោន ភាគច្រើនមិនអាចផលិតបាន ខណៈតម្រូវការបន្លែក្នុងស្រុកឆ្នាំ ២០២០ មានជាង ១លានតោន
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា តាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុបជាង ១លានតោន ខណៈការផ្គត់ផ្គង់បន្លែក្នុងស្រុកមាន ប្រមាណជាង ៧១ម៉ឺនតោន ហើយកម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួនជាង ៣២ម៉ឺនតោនបន្ថែមទៀត ដោយភាគច្រើនជាបន្លែ ដែលកម្ពុជាមិនអាចផលិតបាន។
អានបន្ត -
អ្នកជំនាញនិងអ្នកនយោបាយស្នើឱ្យរដ្ឋអភិវឌ្ឍន៍កន្លែងផ្សេងក្រៅពីបឹង
អ្នកជំនាញទាក់ទងការអភិរក្សធនធានធម្មជាតិក្នុងរាជធានី និង គណបក្សនយោបាយ ស្នើឱ្យរដ្ឋាភិបាលរៀបចំកន្លែងអភិវឌ្ឍន៍លើដីគោកធម្មតា ចៀសវាងការលប់បឹងដើម្បីទុកធ្វើជាអាងរំដោះទឹក ហើយក៏ទុកជាកន្លែងពលរដ្ឋក្រីក្ររស់និងប្រកបរបរចិញ្ចឹមជីវិត។
អានបន្ត -
សាច់ញាតិថា សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំហូបអាហារមិនគ្រប់គ្រាន់នៅពន្ធនាគារព្រៃស
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ចូលសួរសុខទុក្ខប្ដីនិងឪពុករបស់ពួកគេនៅរសៀលថ្ងៃទី១២ មករា។ប្រពន្ធជនជាប់ឃុំឱ្យដឹងថា ប្ដីរបស់គាត់មានសភាពស្គមស្គាំងខុសប្រក្រតីដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់នៅក្នុងពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា មន្ត្រីពន្ធនាគារគួរតែដោះស្រាយរឿងនេះជូនពួកគាត់ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពជនជាប់ឃុំ។
អានបន្ត -
ចំណូលពន្ធ-អាករឆ្នាំ២០២០កើនឡើងជិត៤% បើទោះកម្ពុជាជួបវិបត្តិកូវីដ១៩
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងឆ្នាំ២០២០ មានចំនួនជិត៣ ០០០លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជិត៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩ បើទោះជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ យ៉ាងណាក្តី។
អានបន្ត -
នគរបាលខេត្តមណ្ឌលគិរីប្រាប់ជនជាតិភាគតិចម្នាក់កុំបង្ហោះប៉ះពាល់កិត្តិយសសមត្ថកិច្ច
នគរបាលខេត្តមណ្ឌលគិរី ណែនាំតំណាងជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងរឿងការពារដីធ្លីនិងព្រៃឈើ ចៀសវាងការបង្ហោះពាក្យពេចន៍លើបណ្តាញសង្គមហ្វេសប៊ុកដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សមត្ថកិច្ច ប៉ុន្តែតំណាងជនជាតិដើមភាគតិចរូបនេះចាត់ទុកករណីនេះថាជាការបំបិទសិទ្ធិបញ្ចេញមតិ។
អានបន្ត -
តុលាការខេត្តព្រះសីហនុឃុំខ្លួនតំណាងពលរដ្ឋពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយអតីតមន្រ្តីម្នាក់
សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួនតំណាងប្រជាពលរដ្ឋម្នាក់នៅសហគមន៍អូរខ្សាច់ ក្នុងស្រុកស្ទឹងហាវ ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយអតីតមន្ត្រីរាជការមួយរូប។
អានបន្ត -
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើង
ប្រទេសកម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៦ ០៥៩ លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ១១ ខែឆ្នាំ ២០២០ កើនឡើង ១៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពនេះឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានមួយនៅក្នុងលទ្ធផលនៃការនាំចេញរបស់ប្រទេសកម្ពុជា បើទោះបីមានបញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
អានបន្ត -
បវេសនកាលឆ្នាំសិក្សាថ្មី(២០២០-២០២១) ដៃគូអភិវឌ្ឍ ផ្តោតខ្លាំងទៅលើការការពារសុវត្ថិភាពសិស្សពីកូវីដ១៩
ការបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅថ្ងៃទី១១ ខែមករានេះ ដៃគូអភិវឌ្ឍក្នុងវិស័យអប់រំ បានជំរុញឱ្យអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ១៩។ តាមរយៈការដាក់ចេញនូវយុទ្ធនាការរួមគ្នាមួយក្រោមប្រធានបទ «ការពារខ្លួនឥឡូវនេះ កុំចាំថ្ងៃស្អែក» យុទ្ធនាការនេះ បានអំពាវនាវដល់ អាណាព្យាបាលសិស្សទាំងអស់ ឱ្យនាំកុមារត្រឡប់មកចូលសាលារៀនវិញ និងស្នើឱ្យលោកគ្រូ អ្នកគ្រូរៀបចំបរិស្ថានសាលារៀនឲ្យបានល្អ ដើម្បីការពារសិស្សពីការឆ្លងវីរុសកូវីដ១៩។
អានបន្ត -
បទសម្ភាសន៍៖ ទំព័រហ្វេសប៊ុក Breakthrough បង្កើតឡើងក្នុងគោលដៅលើកទឹកចិត្តនិងជំរុញភាពក្លាហានរបស់ស្ត្រី
សមភាពយេនឌ័រ ជារឿងមួយដែលគេពិភាក្សាជាច្រើនឆ្នាំមកហើយ ដើម្បីជំរុញលើកទឹកចិត្តកុមារីនិងស្ត្រីឱ្យមានភាពក្លាហាន ហ៊ានប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន និងចាក់ទម្លុះផ្នត់គំនិតអវិជ្ជមានរបស់សង្គម។
អានបន្ត -
ភរិយាអគ្គនាយកពន្ធនាគារ និងពលករ២នាក់ទៀតបានជាសះស្បើយពីជំងឺកូវីដ១៩ខណៈមានអ្នកឆ្លងថ្មីម្នាក់
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរម្នាក់ទៀតដែលទើបត្រឡប់មកពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន៣នាក់ ក្នុងនោះមានភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលឆ្លងក្នុងព្រឹត្តការណ៍២៨វិច្ឆិកា។
អានបន្ត -
អ្នកតាមដានបញ្ហាសង្គម៖ ការបាញ់សម្លាប់មនុស្សក្នុងសង្គមបណ្ដាលមកពីការអនុវត្តច្បាប់ធូររលុងនិងការធ្លាក់ចុះនៃសីលធម៌
សំណុំរឿងបាញ់សម្លាប់មនុស្សនៅតែជាបច្ចុប្បន្នភាពសម្រាប់សង្គមកម្ពុជា។ ការបាញ់សម្លាប់កើតឡើងគ្រប់រូបភាពមិនថា ក្នុងរង្វង់គ្រួសារ រវាងមន្ត្រី និងមន្ត្រី ហើយការប្រើប្រាស់ហិង្សាដោយអាវុធពីសំណាក់មន្ត្រីទៅលើពលរដ្ឋធម្មតាក៏បានកើតឡើងដែរ។ នេះគេនៅមិនទាន់រាប់បញ្ចូលការបាញ់បោះដោយសេរីនៅតាមទីសាធារណៈផង។ សង្គមស៊ីវិល អ្នកស្រាវជ្រាវ ជាដើម បានស្ដីបន្ទោសការអនុវត្តច្បាប់មានធូររលុងទើបនាំឲ្យការបាញ់សម្លាប់បន្តកើតឡើងបែបនេះ ហើយការអនុវត្តច្បាប់ធូរលុងនេះក៏បានធ្វើឲ្យបុគ្គលធម្មតាមានសិទ្ធិប្រើប្រាស់អាវុធបានដោយសេរីដែរ។ ក្រៅពីស្ដីបន្ទោសលើការអនុវត្តច្បាប់ អ្នកធ្វើការផ្នែកសីលធម៌ និងអ្នកអនុវត្តច្បាប់ឯណេះវិញ មើលឃើញថា មកពីមនុស្សធ្លាក់ចុះគុណធម៌ សីលធម៌ លែងស្គាល់អ្វីខុសអ្វីត្រូវ។
អានបន្ត -
កញ្ញា សេង ធារី ថានឹងត្រៀមខ្លួន ឲ្យដូចទៅមើលល្ខោន ពេលឡើងតុលាការថ្ងៃទី ១៤ ខែ មករា ព្រោះនោះជាឆាកល្ខោននយោបាយ
នារីខ្មែរល្បីឈ្មោះ ដែលមានសញ្ជាតិអាមេរិក និងជាមេធាវីផងនោះ គឺកញ្ញា សេង ធារី មានឈ្មោះនៅក្នុងបញ្ជីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងជិត ៥០ នាក់ ដែលត្រូវកោះហៅអោយចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញពីបទរួមគំនិតក្បត់ និងញុះញង់។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលថា ស្ត្រីមានចំនួនតិចនៅឡើយក្នុងមុខតំណែងដឹកនាំ និងជំរុញឱ្យរដ្ឋាភិបាលតែងតាំងបន្ថែម
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបាននិយាយថា ស្ត្រីមានចំនួនតិចនៅឡើយដែលត្រូវបានតែងតាំងក្នុងមុខតំណែងដឹកនាំ បើទោះបីជាមានការតែងតាំងមួយចំនួននាពេលថ្មីៗនេះក៏ដោយ និងបានជំរុញឱ្យរដ្ឋាភិបាលតែងតាំងស្ត្រីបន្ថែមទៀត ដើម្បីធានាឲ្យបាននូវការផ្តល់សិទ្ធិពេញលេញក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។
អានបន្ត -
ក្រសួងអប់រំ បង្កើតកម្មវិធីជ្រើសរើសសាលារៀនស្អាត ដើម្បីជំរុញឲ្យមានបរិស្ថាន និងអនាម័យល្
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត ដើម្បីជំរុញឲ្យមានបរិស្ថាន និងអនាម័យល្អ។ ក្រសួងនឹងជ្រើសរើសសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ដែលមានបរិស្ថាន និងអនាម័យល្អជារៀងរាល់ខែ។
អានបន្ត -
Migrant workers, Cambodians included, at risk of losing legal status after hospitals refuse them health checks due to COVID-19
Hundreds of thousands of migrant workers in the country are at risk of losing their legal status after hospitals reportedly refused to give them health checks due to Covid-19, according to a non-profit organization.
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលថា ស្ត្រីមានចំនួនតិចនៅឡើយក្នុងមុខតំណែងដឹកនាំ និងជំរុញឱ្យរដ្ឋាភិបាលតែងតាំងបន្ថែម
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបាននិយាយថា ស្ត្រីមានចំនួនតិចនៅឡើយដែលត្រូវបានតែងតាំងក្នុងមុខតំណែងដឹកនាំ បើទោះបីជាមានការតែងតាំងមួយចំនួននាពេលថ្មីៗនេះក៏ដោយ និងបានជំរុញឱ្យរដ្ឋាភិបាលតែងតាំងស្ត្រីបន្ថែមទៀត ដើម្បីធានាឲ្យបាននូវការផ្តល់សិទ្ធិពេញលេញក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។
អានបន្ត