កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
អ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាលរត់គេច៥នាក់
មន្ត្រីពន្ធនាគារបានឱ្យដឹងថា អ្នកជាប់ឃុំចំនួន៥នាក់បានលោតផ្លោះរបងពន្ធនាគារនៅម៉ោងប្រហែល១០យប់ថ្ងៃទី៩ខែមករា រត់គេចខ្លួនដោយសុវត្ថិភាពចំនួន៤នាក់ ខណៈម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញភ្លាមៗ។
អានបន្ត -
អ្នកជំនាញថា គម្រោងបូមខ្សាច់នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន
ប្រធានអង្គការមាតាធម្មជាតិលោក អាឡិច ហាន់ដ្រូ ហ្កន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា រដ្ឋាភិបាលប្រកាសអោយក្រុមហ៊ុនឯកជនចូលរួមដេញថ្លៃបូមខ្សាច់នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងធ្វើឱ្យប៉ះពាល់ធំធេងណាស់ដល់បរិស្ថាន និងធនធានមច្ឆាជាតិនៅក្នុងបាតសមុទ្រ ។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បារម្ភពីការចាប់ខ្លួន និងការយាយីលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្តព្រួយបារម្ភចំពោះការចាប់ខ្លួន ការឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញទៅលើសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់នៅកម្ពុជា។ ការព្រួយបារម្ភនេះ ធ្វើឡើងតាមរយៈលិខិតរួមគ្នា ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែមករា ។ មន្ត្រី រដ្ឋាភិបាលចាត់ទុកថា ក្ដីព្រួយបារម្ភនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងថ្កោលទោសតុលាការខេត្តប៉ៃលិន ដែលផ្ដន្ទាទោសពួកគេពីបទរួមគំនិតក្បត់
សកម្មជនគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ថ្កោលទោសតុលាការខេត្តនេះ ដែលបានផ្ដន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ក្រោមបទចោទ រួមគំនិតក្បត់។ មន្ត្រីសិទ្ធិមនុស្សយល់ថា ដំណើរការក្តីនេះ ធ្វើឡើងដោយមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់។
អានបន្ត -
មន្រ្តីសហជីព និងសង្គមស៊ីវិល បារម្ភបាត់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិកដោយសារផុតកំណត់ហើយ មិនឃើញអនុម័តបន្ត
មន្រ្តីសហជីព និងសង្គមស៊ីវិល បារម្ភបាត់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អាមេរិក ដោយសារតែកម្មវិធីអនុគ្រោះពន្ធទូទៅនោះ បានផុតរលត់សុពលភាព កាលពីដាច់ឆ្នាំ ២០២០ និងមិនទាន់មានតម្រុយណាមួយ ថាសភាអាមេរិក នឹងផ្តល់សុពលភាពវិញនោះទេ។
អានបន្ត -
ខេត្ត ៤ ឯកភាពបង្កើតក្រុមបច្ចេកទេសកំណត់ព្រំប្រទល់ ដើម្បីងាយស្រួលដោះស្រាយបញ្ហា
ភ្នំពេញៈ អភិបាលខេត្ដកំពត កំពង់ស្ពឺ តាកែវ និងកែប បានឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ដ ដើម្បីសិក្សាស្រាវជ្រាវកំណត់ព្រំប្រទល់រដ្ឋបាលភូមិ ឃុំ ស្រុក ខេត្ដឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកា ឆ្នាំ ២០២០។
អានបន្ត -
អាជ្ញាធរថៃបានសម្រេចផ្អាកអាជីវករខ្មែរមិនឱ្យចេញ-ចូល ទៅលក់ដូរនៅផ្សាររ៉ុងក្លឿ
បន្ទាយមានជ័យៈ អាជ្ញាធរថៃបានសម្រេចផ្អាកមិនឲ្យអាជីវករខ្មែរទៅលក់ដូរ និងដឹកទំនិញចេញ-ចូលផ្សាររុងក្លឿជាប់ព្រំប្រទល់ដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១ រហូតមានការជូនដំណឹងជាថ្មីក្នុងគោលបំណងដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ ១៩ ដែលកំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសមួយនេះ។
អានបន្ត -
ក្រសួងសាធារណការពន្លឿនការរៀបចំច្បាប់ ដើម្បីទប់ស្កាត់ការបង្ហូរទឹកកខ្វក់
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនដាក់គោលដៅពន្លឿនការរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗ ដោយរំពឹងថាសេចក្តីព្រាងច្បាប់នេះនឹងចូលរួមជួយទប់ស្កាត់ការបង្ហូរទឹកកខ្វក់ និងរៀបចំប្រព័ន្ធលូក្នុងប្រទេសឱ្យបានល្អប្រសើរ ស្របពេលសម្ទុះនៃការអភិវឌ្ឍមានការកើនឡើងខ្លាំង។
អានបន្ត -
ភរិយាសកម្មជនអតីតបក្សប្រឆាំងដែលជាប់ឃុំ បន្តការតវ៉ាទាមទារឱ្យដោះលែងស្វាមីពួកគាត់
ក្រុមស្ត្រីជាង១០នាក់ ដែលជាភរិយានិងសាច់ញាតិរបស់សកម្មជនអតីតបក្សប្រឆាំងដែលជាប់ឃុំ នៅព្រឹកថ្ងៃសុក្រនេះ បាននាំគ្នាប្រមូលផ្តុំជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងបានដើរតវ៉ាតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ទាមទារឱ្យមានការដោះលែងស្វាមីនិងគ្រួសាររបស់ពួកគេ។
អានបន្ត -
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនៅតែរក្សាកំណើន ទោះជួបវិបត្តិកូវីដ១៩
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅរក្សាបានកំណើន១៧ភាគរយ សម្រាប់រយៈពេលជិតមួយឆ្នាំ២០២០ ទោះបីជាប្រទេសទាំងពីរជួបនឹងវិបត្តិកូវីដ១៩ក្តី។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ចេញផ្សាយនៅដើមសប្តាហ៍នេះ។
អានបន្ត -
លោក ហ៊ុន សែន ប្ដេជ្ញារក្សាភាពជាម្ចាស់ការពារពលរដ្ឋឱ្យមានសន្តិភាព
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបង្ហាញការប្តេជ្ញាចិត្ត តាមរយៈសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ ៧មករា ដោយរក្សាភាពជាម្ចាស់ក្នុងការការពារប្រជាជនឱ្យមានសុខសន្តិភាព ខណៈការប្រារព្ធពិធីនេះត្រូវបានផ្អាកការជួបជុំ ដើម្បីទប់ស្កាត់កូវីដ ១៩ ស្របពេលស្ថានទូតមហាអំណាចក៏បង្ហាញការចងចាំនៃថ្ងៃដួលរលំរបបខ្មែរក្រហម។
អានបន្ត -
ទស្សនៈផ្សេងគ្នា អំពីគោលបំណងនៃការឈ្លានពានរបស់កងទ័ពវៀតណាមមកលើប្រទេសកម្ពុជា កាលពី ៤២ឆ្នាំមុន
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមប្រមាណ ១៥ម៉ឺននាក់ បានចាប់ផ្ដើមវាយលុកចូលប្រទេសកម្ពុជា និងដណ្ដើមបានទីក្រុងភ្នំពេញពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ វៀតណាមបានដកទ័ពចេញទៅវិញក្រោយត្រួតត្រាកម្ពុជា បានរយៈពេល ១០ឆ្នាំ។
អានបន្ត -
ពលរដ្ឋ៧នាក់ប្តឹងមន្ត្រីអាជ្ញាធរជាតិអប្សរានិងបក្សពួកទៅតុលាការពាក់ព័ន្ធបញ្ហាដីធ្លី
ប្រជាពលរដ្ឋ៧នាក់ បានប្តឹងមន្ត្រីអាជ្ញាធរជាតិអប្សរានិងបក្សពួកទៅសាលាដំបូងខេត្តសៀមរាប ដោយចោទថា បានរំលោភបំពានដីធ្លីនិងបំផ្លិចបំផ្លាញផលដំណាំរបស់ពួកគេ។
អានបន្ត -
លោក ហ៊ុន សែន ផ្ញើសារឱ្យពលរដ្ឋចាត់ទុកទិវា ៧ មករា ក្នុងបេះដូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារឱ្យពលរដ្ឋខ្មែរចាត់ទុក ថ្ងៃជ័យជំនះ ៧ មករា ក្នុងក្រអៅបេះដូង ដែលប្រជាជនកម្ពុជាបាន រួចផុតពីរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម។ មន្ត្រីគណបក្សប្រឆាំងស្នើមេដឹកនាំខ្មែរ ហ៊ាននិយាយការពិតពីប្រវត្តិសាស្ត្រទាក់ទងនឹងព្រឹត្តិការណ៍ ៧ មករា។
អានបន្ត -
លោក សម រង្ស៊ី ថា ការរៃអង្គាសថវិកាពីប្រជាពលរដ្ឋ ដើម្បីយកទៅទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជារឿងប្រជាភិថុតិសុទ្ធសាធ
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលើកឡើងថា ការរៃអង្គាសថវិកាពីពលរដ្ឋរបស់រដ្ឋាភិបាល ដើម្បីយកទៅទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជារឿងប្រជាភិថុតិ និងការប្រព្រឹត្តអំពើពុករលួយ។ ឆ្លើយតបនឹងការលើកឡើងរបស់មេបក្សប្រឆាំងនេះ មន្ត្រីរដ្ឋាភិបាលថា សំដីរបស់លោក សម រង្ស៊ី ជាការញុះញង់ឲ្យប្រជាពលរដ្ឋងើបតតាំងនឹងរដ្ឋាភិបាល។
អានបន្ត -
របាយការណ៍ថៃបង្ហាញថា ចំនួនពលរដ្ឋខ្មែរឆ្លងកូវីដនៅថៃកើនដល់១០៨នាក់គិតត្រឹមថ្ងៃពុធ
វ៉ាស៊ីនតោន — ចំនួនពលរដ្ឋខ្មែរដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃ រកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ក្នុងប្រទេសថៃ បានកើនឡើងដល់ ១០៨ នាក់ហើយ គិតត្រឹមយប់ថ្ងៃពុធ ទី៦ ខែមករានេះ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ ស្តីពីស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសថៃ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណ:របស់ប្រទេសថៃ។
អានបន្ត -
បទសម្ភាសន៍អំពីភាពចម្រូងចម្រាសនៃការផ្ដល់អត្ថន័យលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃ ៧ មករា
ព្រឹត្តិការណ៍ ៧មករា រហូតមកដល់ពេលនេះ មានរយៈជាង ៤០ឆ្នាំមកហើយ ក៏ប៉ុន្តែរឿងរ៉ាវជុំវិញ ៧ មករានេះ នៅតែស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយក្នុងសង្គមខ្មែរ។ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចផ្ដាច់មុខជាច្រើនឆ្នាំមកហើយនោះ បានឲ្យអត្ថន័យផ្ទុយគ្នា ពីគណបក្សប្រឆាំង និងអ្នកសិក្សាប្រវត្តិសាស្ត្រ ព្រមទាំងពលរដ្ឋមួយចំនួន ដែលនិយមតាមដានបញ្ហាសង្គម។
អានបន្ត -
វិស័យកាត់ដេរ៖ ការកម្មង់ និងផលិតបានផ្តោតមកកម្ពុជាខណៈភូមា និងឥណ្ឌា គ្រប់គ្រងកូវីដមិនបានល្អ
វិស័យកាត់ដេរនៅកម្ពុជាហាក់ដូចជាមានភាពអំណោយផលគួរសម បើទោះណាជាប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ១៩ក៏ដោយ។ ការដែលបង្ហាញពីភាពប្រសើរឡើងនៃវិស័យកាត់ដេរនៅពេលនេះ គឺដោយសារតែការកម្មង់ផលិតផលកាត់ដេរមួយរយៈចុងក្រោយនេះ ត្រូវបានបង្វែរពីប្រទេសឥណ្ឌា និងភូមា ដោយសារប្រទេសទាំងនេះ គ្រប់គ្រងកូវីដ១៩មិនបានល្អ។
អានបន្ត -
មេធាវីថា តុលាការកំពុងបំពានសិទ្ធិលោក កឹម សុខា ដោយការផ្អឹបទុកសំណុំរឿង
មេធាវីការពារក្តីឱ្យលោក កឹម សុខា រិះគន់តុលាការក្រុងភ្នំពេញ ដែលបន្តអូសបន្លាយសំណុំរឿងមេបក្សប្រឆាំងរូបនេះ ដោយមិនព្រមកំណត់ថ្ងៃជំនុំជម្រះជាថ្មី ក្នុងរយៈពេលជាច្រើនខែមកនេះ។ អ្នកវិភាគថា ការផ្អឹបទុកសំណុំរឿងលោក កឹម សុខា ធ្វើឱ្យគណបក្សកាន់អំណាចចំណេញច្រើនខាងនយោបាយ។
អានបន្ត -
គ្រួសារ និងសង្គមស៊ីវិលស្នើតុលាការត្បូងឃ្មុំដោះលែងតំណាងកសិករលោក ផុន សុផល វិញ
ភរិយា និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា សមត្ថកិច្ចចាប់ឃុំខ្លួនសកម្មជន និងជាតំណាងកសិករ លោក ផុន សុផល ដាក់ពន្ធនាគារ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ ពួកគាត់ស្នើតុលាការដោះលែងតំណាងកសិកររូបនេះឱ្យមានសេរីភាពវិញ ព្រោះសកម្មភាពរបស់លោកដែលជួបជុំគ្នាចែកអង្ករ និងអាវសិទ្ធិមនុស្ស១០ធ្នូ មិនមែនជាទង្វើខុសច្បាប់ ដែលបង្កឱ្យមានភាពវឹកវរក្នុងសង្គមនោះទេ។
អានបន្ត