កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អ្នកសារព័ត៌មាន៖ ការស្វែងរកប្រភពអត្ថាធិប្បាយលើបញ្ហារសើបកំពុងប្រឈម ខណៈលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់តែរងការរឹតត្បិត
ទស្សនៈ៖ អ្នកសារព័ត៌មាន មកពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាអះអាងថា ពួកគេកំពុងប្រឈមឧបសគ្គក្នុងការស្នើសុំសម្ភាស ឬសុំមតិយោបល់ពីប្រភពអ្នកវិភាគឯករាជ្យ និងអ្នកអត្ថាធិប្បាយសង្គមលើប្រធានបទបែបរិះគន់ ឬបញ្ហារសើប ដោយសារពួកគេបារម្ភពីការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយ។ បញ្ហានេះបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់លំហូរនៃព័ត៌មាន ដែលអាចទុកចិត្តបានសម្រាប់សាធារណជនក្នុងការទទួលបានព័ត៌មានពីគ្រប់ភាគី និងគ្រប់ជ្រុងជ្រោយ។
អានបន្ត -
សកម្មជនបក្សប្រឆាំងព្រួយបារម្ភខ្លាំង ក្រោយមានការបញ្ជាចាប់ខ្លួននៅទឹកដីថៃតាមសារសំឡេងលោកហ៊ុន សែន ដែលមន្ត្រីរដ្ឋាភិបាលថាមិនមែនសំឡេងពិត
ភ្នំពេញ — លោក ផន ផាន់ណា និងសកម្មជនគណបក្សប្រឆាំងដែលបានភៀសខ្លួនទៅនៅក្នុងប្រទេសថៃ ព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ក្រោយមានការបែកធ្លាយសារសំឡេងរបស់អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺលោក ហ៊ុន សែន តាមបណ្តាញសង្គម ដែលបានបញ្ជាឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃ តាមកម្ចាត់សកម្មជនបក្សប្រឆាំងក្នុងទឹកដីថៃ ឱ្យទាល់តែបាន ដើម្បីកាត់ផ្តាច់ចលនាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ។ ពាក់ព័ន្ធនឹងសារសំឡេងនេះ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា មិនមែនជាសំឡេងពិតរបស់លោក ហ៊ុន សែន នោះទេ។
អានបន្ត -
ទូតអង់គ្លេសបង្ហាញកង្វល់អំពីសិទ្ធិនយោបាយនៅកម្ពុជាក្នុងជំនួបជាមួយលោក ស សុខា
ភ្នំពេញ — ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams បានលើកឡើងអំពីកង្វល់របស់លោកចំពោះសិទ្ធិនយោបាយនៅកម្ពុជា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ។ ក្នុងចំណោមប្រទេសនៅប្លុកសេរី អង់គេ្លសជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់ប្រទេសកម្ពុជា ហើយបានបន្តតាមដានយ៉ាងដិតលើស្ថានភាពនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា មិនទាន់មានភាពល្អប្រសើរនៅឡើយ។
អានបន្ត -
ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំរងការរិះគន់ថាបណ្តែតបណ្តោយឱ្យមានបទល្មើសព្រៃឈើនៅព្រៃឡង់
បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានសកម្មជនព្រៃឈើរកឃើញជាបន្តបន្ទាប់ ហើយបញ្ហានេះកើតឡើងដោយពួកគេរិះគន់ទៅប្រធានមន្ទីរបរិស្ថានខេត្តនេះថា បណ្តែតបណ្តោយឱ្យមានវិនាសសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះកើតមានឡើង។ ប្រធានសមាគមនយុវជនស្រលាញធម្មជាតិ លោក តាន់ គឹមសួរ បានរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំថា មិនបានបង្ក្រាបបទល្មើសកាប់បំផ្លាញឈើ និងការឈូសឆាយយកធ្វើកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឱ្យតាមចាប់សកម្មជនបក្សប្រឆាំងម្នាក់នៅថៃ យកទៅកម្ពុជាវិញ ទោះស្លាប់ឬរស់ក៏ដោយ
លោក ហ៊ុន សែន បញ្ជាឱ្យលោក ឃ្លាំង ហួត តាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ក្នុងប្រទេសថៃ យកទៅកម្ពុជាវិញទោះស្លាប់ ឬរស់ក៏ដោយ។ អតីតទាហានខ្មែរក្រហមរូបនេះ បានបញ្ជាឱ្យអភិបាលរងក្រុងភ្នំពេញ លោក ឃ្លាំង ហួត តាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ យកទៅកម្ពុជាវិញជាដាច់ខាត ទោះត្រូវស្លាប់ ឬរស់ក៏ដោយ។
អានបន្ត -
សមាគមគ្រូបង្រៀនឯករាជ្យគ្រោងដង្ហែញត្តិដាក់ជូនក្រសួងពាក់ព័ន្ធក្នុងទិវាគ្រូបង្រៀនពិភពលោក
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅដើមខែតុលា ឆ្នាំ២០២៤ ខាងមុខ ក្រោមប្រធានបទ «សេរីភាពគ្រូបង្រៀន» និងគ្រោងដង្ហែញត្តិដាក់ជូនក្រសួងពាក់ព័ន្ធ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២៣ ខែកញ្ញា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ កញ្ញា នេះ ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការធ្វើពិធីប្រារព្ធអបអរសាទរទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅទីលានប្រជាធិបតេយ្យ ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹក។
អានបន្ត -
តុលាការកំពូលថាមិនអាចដោះស្រាយទំនាស់ដីធ្លីវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រោះគ្មានភស្តុតាងច្បាស់លាស់
កាលពីថ្ងៃទី២៣ កញ្ញា តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍សម្រេចក្តីរឿងទំនាស់ដីធ្លីរវាងព្រះចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។ នៅក្នុងសេចក្តីថ្លែងការណ៍ តុលាការបានសម្តែងការសោកស្តាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ព្រះចៅអធិការវត្តដោយសារតែភស្តុតាង អង្គហេតុ និងអង្គច្បាប់បានកំណត់ច្បាស់លាស់រួចទៅហើយ។ តាមតុលាការកំពូល ឈ្មោះ ហុក អៀងដែលជាឪពុកឈ្មោះ អៀង សៀបានចូលទៅរស់នៅលើដីទំនាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សថា ការណ៍ដែលលោក ហ៊ុន សែន បញ្ជាឱ្យចាប់សកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសជារឿងរំលោភសិទ្ធិមនុស្ស
អ្នកការពារសិទ្ធិមនុស្សនិយាយថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនសមជាដឹកនាំស្ថាប័នបង្កើតច្បាប់ទេ ព្រោះថា លោកជាមេដឹកនាំរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស។ អ្នកការពារសិទ្ធិមនុស្សលើកបែបនេះ ក្រោយពីករណីថ្មីមួយទៀត គឺលោក ហ៊ុន សែន បានបញ្ជាឱ្យក្រុមការងារពិសេសរបស់ខ្លួន តាមចាប់សកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ដែលកំពុងភៀសខ្លួននៅប្រទេសថៃយកមកកម្ពុជាវិញ ឱ្យខាងតែបាន ទោះជាក្នុងតម្លៃណាក៏ដោយ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដាក់បទបញ្ជា ឱ្យតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងមួយរួប នៅប្រទេសថៃឱ្យបាន ទោះជាយកមកទាំងរស់ឬស្លាប់ក៏ដោយ។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោមស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម
សមាគមខ្មែរកម្ពុជាក្រោមស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិដើមខ្មែរក្រោម។ ការដាក់ញត្តិនេះដើម្បីចូលរួមវេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ២០២៤ នៅប្រទេសទីម័រ (Timor-Leste) ក្រោមប្រធានបទ «ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដែលដឹកនាំដោយប្រជាជននៅអាស៊ីអាគ្នេយ៍» ។
អានបន្ត -
អង្គការសិទ្ធិមនុស្ស ស្នើឱ្យតុលាការដោះលែងយុវជន ដែលជាប់ឃុំខ្លួន ពាក់ព័ន្ធគម្រោង CLV
បើទោះបីជារាជរដ្ឋាភិបាល ប្រកាសដកខ្លួនចេញពីគម្រោង CLV សកម្មជនសង្គម អ្នកនយោបាយ យុវជន និងប្រជាពលរដ្ឋ ដែលអង្គការសិទ្ធិមនុស្សថា ពួកគេជាប់ឃុំខ្លួនដោយសារគម្រោងនេះ នៅមិនទាន់ដោះលែងឡើយ ខណៈអង្គការនេះស្នើឱ្យតុលាការពិចារណាផ្ដល់សេរីភាពឱ្យយុវជនទាំងនោះវិញ ដើម្បីឱ្យពួកគេបន្តការសិក្សារៀនសូត្រ។ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាលថា ប្រសិនជាយុវជនទាំងនោះមិនប្រព្រឹត្តល្មើសច្បាប់ តុលាការក៏មិនផ្តន្ទាទោសដែរ ដូច្នេះរាជរដ្ឋាភិបាល គ្មានសិទ្ធិលូកដៃឱ្យតុលាការដោះលែងយុវជនទាំងនោះឡើយ។
អានបន្ត -
អាជ្ញាធរខេត្តក្រចេះប្រកាសមិនទទួលស្គាល់ដីពលរដ្ឋជាង៣០គ្រួសារ ប៉ុន្តែពលរដ្ឋថា អាជ្ញាធរភូមិឃុំទទួលស្គាល់
អាជ្ញាធរខេត្តក្រចេះប្រកាសមិនទទួលស្គាល់ដីពលរដ្ឋរស់នៅជាង ៣០គ្រួសារដែលអាជ្ញាធរគ្រោងបណ្ដេញនៅស្រុកស្នួល ខេត្តក្រចេះ ថា ពលរដ្ឋទាំងនោះ គឺជាប្រជាពលរដ្ឋចំណាកស្រុកទើបមករស់នៅក្នុងអំឡុងឆ្នាំ២០១២។ ប៉ុន្តែពលរដ្ឋរស់នៅតំបន់នោះ អះអាងថា ពួកគាត់មានឯកសារគ្រប់គ្រាន់ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ និងបានយកឯកសារទាំងនោះទៅខ្ចីលុយពីធនាគារបានថែមទៀត។
អានបន្ត -
លោកមាជ សុវណ្ណារ៉ាថានឹងចូលបំភ្លឺនៅតុលាការខេត្តរតនគិរី ប្រសិនបើមានការកោះហៅ
ប្រធានគណបក្សជំនាន់ថ្មីលោកមាជ សុវណ្ណារ៉ាបានប្រកាសវិលចូលស្រុកវិញនៅថ្ងៃទី២៣ ខែកញ្ញានេះដើម្បីបន្តការងារនយោបាយ និងថា លោកត្រៀមខ្លួនរួចរាល់ដើម្បីចូលទៅបំភ្លឺនៅចំពោះមុខតុលាការខេត្តរតនៈគីរី ប្រសិនបើមានការកោះហៅណាមួយ។ លោកមាជ សុវណ្ណារ៉ាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះថា លោកនឹងមិនគេចវេសពីការគោរពច្បាប់ឡើយ និងបានតាំងខ្លួនជាអ្នកនយោបាយស្អាតស្អំ។
អានបន្ត -
មនុស្សជាង១សែននាក់គាំទ្រញត្តិទាមទារដោះលែងសកម្មជនការពារបរិស្ថាន០៥រូបនៃចលនាមាតាធម្មជាតិ
មនុស្សជាង១០ម៉ឺនបានចូលរួមគាំទ្រញាត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៥រូបដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ នេះបើផ្អែកតាមតួលេខពីអង្គការជួយសង្គ្រោះព្រៃឈើ Rainforest Rescue និងដោយបន្ថែមថា ក្នុងចំណោមមនុស្សទាំងជាង ១០ម៉ឺននាក់ដែលចូលរួមគាំទ្រញាត្តិដោះលែងសកម្មជនមាតាធម្មជាតិ មានភាគច្រើនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស។
អានបន្ត -
ពលរដ្ឋស្ទឹងត្រែងថា អាជ្ញាធរមិនទាន់រកដំណោះស្រាយឲ្យពលរដ្ឋរងគ្រោះដីធ្លីពីធ្វើការអាជីវកម្មរ៉ែធ្យូង
ពលរដ្ឋនៅខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរមិនទាន់ស្វែងរកដំណោះស្រាយឲ្យពលរដ្ឋរងគ្រោះពីធ្វើការអាជីវកម្មរ៉ែធ្យូង របស់ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) ដែលបានរំលោភយកដីស្រែចម្ការ និងផលដំណាំរបស់ពលរដ្ឋនោះទេ ក្រៅពីពាក្យសន្យារកដំណោះស្រាយ និងហាមពលរដ្ឋមិនឲ្យចេញតវ៉ា។ ប៉ុន្តែអាជ្ញាធរខេត្តស្ទឹងត្រែងបានចោទពលរដ្ឋទាំងនោះថា ជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។ ក្រោយពីមានការផ្សព្វផ្សាយ និងជំនួបរវាងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងអាជ្ញាធរខេត្តស្ទឹងត្រែង ជាងកន្លែងខែមកនេះ អាជ្ញាធរពាក់ព័ន្ធបានចុះទៅជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី ពីធ្វើការអាជីវកម្មរ៉ែធ្យូង របស់ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ដោយបានសន្យាចំពោះមុខប្រជាពលរដ្ឋថានឹងមានដោះស្រាយល្អនៅរយៈពេល២ទៅ៣ខែទៀត ហើយអាជ្ញាធរបានហាមពលរដ្ឋមិនឲ្យចេញតវ៉ា និងប្រើប្រាស់ហិង្សាទៅលើក្រុមហ៊ុនចិនជាដាច់ខាត។
អានបន្ត -
អតីតសង្ឃ ហោ សុខុន ជាប់ឃុំនៅស្នងការដ្ឋាននគរបាលភ្នំពេញ ប៉ុន្តែមិនទាន់បញ្ជាក់បទល្មើស
អតីតព្រះសង្ឃ ហោ សុខុន ដែលត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ កំពុងឃុំខ្លួននៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីបទល្មើសដែលត្រូវចាប់ខ្លួននៅឡើយទេ។ ប្រភពដែលស្និទ្ធនឹងលោក ហោ សុខុន បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៩ កញ្ញា នេះថា លោក ហោ សុខុន កំពុងឃុំខ្លួននៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចមិនបានជូនដំណឹងដល់សាច់ញាតិ និងមិត្តភក្ដិរបស់គាត់នៅពេលដែលពួកគេសួរដេញដោលអំពីការចាប់ខ្លួននេះទេ។
អានបន្ត -
កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)
កម្ពុជាបានប្រកាសសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA ដែលត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំមកហើយ ក្រោយមានការតវ៉ាស្នើឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែរនៅឯក្រៅប្រទេស។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីគម្រោងនេះត្រូវបានប្រកាសជាសាធារណៈនៅលើគេហទំព័ររបស់ប្រធានព្រឹទ្ធសភាគឺ លោក ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
អានបន្ត -
ក្រសួងមហាផ្ទៃចាត់ទុកការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ មុខទីស្នាក់ការអាដហុកខេត្តកំពង់ចាមថាជាការសមស្រប
ក្រសួងមហាផ្ទៃ អះអាងថា ការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ នៅខាងមុខទីស្នាក់ការសមាគមអាដហុក នៅខេត្តកំពង់ចាម របស់អាជ្ញាធរមូលដ្ឋាន ថាជាការត្រឹមត្រូវ។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែកញ្ញា ឱ្យដឹងថា ចំណាត់ការរបស់រដ្ឋបាលក្រុងកំពង់ចាម ដែលចុះរុះរើបដាទាមទារឲ្យដោះលែងលោក កើត សារ៉ាយ នៅខាងមុខទីស្នាក់ការសមាគមអាដហុកនោះ ថាមិនមានអ្វីខុសនោះទេ។
អានបន្ត -
ចៅក្រមស៊ើបសួរហាមលោក រ៉ុង ឈុន ធ្វើសកម្មភាពជួបជុំនិងចេញក្រៅប្រទេស
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ បានដាក់បម្រាមចំនួន ៥ ចំណុចលើលោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិ ដោយមិនឱ្យលោកចេញទៅក្រៅប្រទេស និងហាមមិនឱ្យធ្វើសកម្មភាពជួបជុំ។ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញានេះ លោក រ៉ុង ឈុន បានចូលទៅបំភ្លឺតាមការកោះហៅរបស់ចៅក្រមស៊ើបសួរ លោក ទិតសុទ្ធី បូរ៉ាឆាត ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
សកម្មជនព្រៃឈើប្រកាសរកយុត្តិធម៌ឱ្យអ្នកកាសែតម្នាក់ដែលជាប់ពន្ធនាគារក្រោយរាយការណ៍បទល្មើសព្រៃឈើតំបន់ព្រៃឡង់
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអ្នកកាសែតប្រចាំខេត្តកំពង់ធំម្នាក់គឺលោក សឿ សុជា ដោយយោងតាមពាក្យបណ្តឹងរបស់ប្រធានមន្ទីរបរិស្ថានខេត្តនេះ គឺលោក តុប កក្កដា ក្រោយពីលោក សឿ សុជា បានផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់តាមបណ្តាញសង្គម។
អានបន្ត -
បណ្ដាញសហគមន៍ព្រៃឡង់ស្នើឲ្យរដ្ឋាភិបាលលុបចោលគម្រោងរុករករ៉ែនៅក្នុងដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់ស្នើឲ្យរដ្ឋាភិបាលលុបចោលគម្រោងរុករករ៉ែ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយបារម្ភថា គម្រោងនេះនឹងធ្វើឲ្យព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀតបាត់បង់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ។ ការលើកឡើងនេះ គឺបន្ទាប់ពីពួកគាត់ឃើញទីស្នាក់ការបរិស្ថានមានបិទផ្សាយ ដោយមានក្រុមហ៊ុនឯកជនចំនួន ១១ ទទួលបានសិទ្ធិក្នុងការរុករករ៉ែនៅតំបន់ព្រៃការពារមួយនេះ។
អានបន្ត