កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់បន្ថែមពីការជួបគ្នារវាងមេទ័ព កម្ពុជា និងឡាវ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ថា តាមបញ្ជារបស់នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ឡាវ) គឺបានឲ្យមេបញ្ជាការនៅជួរមុខជួបគ្នាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា គោលការណ៍សំខាន់ គឺបញ្ហាតែមួយទេ ឯកភាពគ្នាកំណត់ថេរៈវេលាឲ្យកម្លាំងទាំងពីរចាកចេញពីនៅចំនុចទន្លេល្ពៅក្នុងតំបន់មុំបី ទៅអង្គភាពដើមវិញ។ ដោយកិច្ចការងារនេះ បានទទួលបញ្ជាពីនាយករដ្ឋមន្ត្រីទាំងពីរហើយ។
អានបន្ត -
លោក ហ៊ុន សែន បន្តគំរាមចាប់លោក សម រង្ស៊ី ដាក់គុក នៅពេលវិលចូលស្រុកថ្ងៃទី៩ វិច្ឆិកា
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បន្តចេញសារគំរាម ចាប់ប្រធានស្ដីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដាក់គុកជាថ្មីទៀត ប្រសិនបើលោកត្រឡប់មកដល់កម្ពុជា។ ទោះជាយ៉ាងណា មន្ត្រីគណបក្សប្រឆាំង និងពលករខ្មែរធ្វើការនៅប្រទេសថៃឯណោះវិញ លើកឡើងថា សារគំរាមនេះ ជាការភ័យខ្លាចកាន់តែខ្លាំងរបស់លោក ហ៊ុន សែន រហូតធ្វើឱ្យលោកដេកមិនលក់បក់មិនល្ហើយ ដោយសារខ្លាចលោក សម រង្ស៊ី វិលចូលស្រុកប៉ះពាល់ដល់របបដឹកនាំរបស់ខ្លួន។
អានបន្ត -
សកម្មជនបក្សប្រឆាំង និងបរិស្ថានប្ដេជ្ញាបន្តសកម្មភាពរិះគន់សង្គមក្រោយត្រូវបានដោះលែង
សកម្មជនបក្សប្រឆាំងនៅខេត្តព្រះសីហនុ និងជាសកម្មជនបរិស្ថាន កញ្ញា សៅ ឧសភា ប្ដេជ្ញាថា នឹងនៅតែបន្តសកម្មភាពសង្គមដដែល បើទោះរងការគំរាមកំហែងពីប៉ូលិស ឱ្យបញ្ឈប់សកម្មភាពរិះគន់សង្គមក៏ដោយ។ សមត្ថកិច្ចខេត្តព្រះសីហនុ ថា ការអញ្ជើញកញ្ញា សៅ ឧសភា ទៅសាកសួរបានបញ្ចប់ហើយ និងគ្មានគម្រោងកោះអញ្ជើញទៀតទេ បើមិនមានអ្វីថ្មី។
អានបន្ត -
ពលរដ្ឋខ្មែរអាមេរិកាំងគ្រោងធ្វើមហាបាតុកម្មនៅមុខទូតខ្មែរនិងចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន
ពលរដ្ឋខ្មែរអាមេរិកាំងមកពីបណ្តារដ្ឋនានាគ្រោងនឹងធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងស្ថានទូតខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៩ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំនិងសេចក្តីជូនដំណឹងនៅថ្ងៃនេះ។
អានបន្ត -
អាជ្ញាធរខណ្ឌចម្ការមន នៅតែប្រើហិង្សាដាក់ពលរដ្ឋមានជម្លោះដីធ្លីខេត្តកោះកុងឈរតវ៉ាមុខក្រសួងដែនដី
ក្រុមសន្តិសុខខណ្ឌចម្ការមនជាច្រើននាក់ បន្តប្រើហិង្សា រុញច្រាននិងវាយដំអ្នកកោះកុងប្រមាណ ១រយនាក់ ដែលឈរតវ៉ារកដំណោះស្រាយរឿងដីធ្លីនៅមុខក្រសួងដែនដី ថ្ងៃទី២២ ខែសីហា។
អានបន្ត -
តុលាការខេត្តកោះកុងសម្រេចឱ្យលោក អាឡិច រួចផុតពីបទចោទប្រកាន់
តុលាការខេត្តកោះកុងសម្រេចលើកលែងបទចោទប្រកាន់ប្រឆាំងនឹងស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) (ហៅអាឡិច) បន្ទាប់ពីបានបើកសវនាការកំបាំងមុខកាលពីចុងខែសីហាកន្លងទៅ។ សង្គមស៊ីវិលស្វាគមន៍ការសម្រេចនេះ និងស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យលោកវិលត្រឡប់មកកម្ពុជាវិញ ដើម្បីបន្តការងារការពារបរិស្ថានតទៅទៀត។
អានបន្ត -
រដ្ឋមន្ត្រីការពារជាតិបារម្ភពលរដ្ឋចាញ់បោកក្រុមបក្សប្រឆាំងចូលរួមផ្ដួលរំលំរបបខ្លួន
បន្ទាប់មានពីការកំណត់ថ្ងៃវិលចូលស្រុកវិញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានរដ្ឋមន្ត្រីជួរមុខរបបក្រុងភ្នំពេញជាច្រើននាក់ ហាក់បង្ហាញការបារម្ភ និងចេញសារគំរាមពលរដ្ឋទុកមុនបាត់ទៅហើយ។ មន្ត្រីទាំងនោះបារម្ភខ្លាចពលរដ្ឋនាំគ្នាទៅចូលរួមធ្វើបាតុកម្មជាមួយមេដឹកគណបក្សប្រឆាំង។
អានបន្ត -
ក្នុងកិច្ចប្រជុំកំពូលរបស់គណបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានចាប់ខ្លួនលោក សម រង្ស៊ី
ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោក សម រង្ស៊ី ប្រកាសពីគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ លោក ហ៊ុន សែន នៅថ្ងៃនេះបានព្រមានថា លោកនឹងប្រើឲ្យកូនប៉ូលិសតូចតាចត្រឹមតែពីរនាក់ប៉ុណ្ណោះចាប់ខ្លួនអ្នកនយោបាយប្រឆាំងនេះ ប្រសិនបើលោកហ៊ានចូលមកស្រុកខ្មែរមែន។ ក៏ប៉ុន្តែលោក សម រង្ស៊ី ធ្លាប់បានអះអាងថា ការវិលត្រឡប់មកកម្ពុជារបស់លោកនឹងមិនត្រូវលើកពេលនោះទេ។
អានបន្ត -
សមាគមអ្នកជំនួញនៅកម្ពុជាប្រកាសថា ពន្ធគយសហភាពអឺរ៉ុបលើអង្ករកម្ពុជាប៉ះពាល់កសិករខ្មែរ
សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវកុំឲ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជាដែលប៉ះពាល់កម្មករនិងគ្រួសាររាប់សែនគ្រួសារ បន្ថែមលើពន្ធគយលើអង្ករកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់កសិករច្រើនម៉ឺនគ្រួសារជាស្រេចទៅហើយនោះ។
អានបន្ត -
កម្ពុជាកំពុងដាក់គោលដៅទាក់ទាញវិនិយោគិនវៀតណាមឱ្យមកវិនិយោគបន្ថែមទៀតនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅខែកញ្ញាខាងមុខនេះ។ គោលបំណងសំខាន់មួយនៃគម្រោងដំណើរទស្សនកិច្ចនេះ គឺលោកប្រមុខរដ្ឋាភិបាលខ្មែរចង់ទាក់ទាញវិនិយោគិនវៀតណាមមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ជាការកត់សម្គាល់ វៀតណាម គឺជាប្រទេសមួយបន្ថែមទៀតដែលកម្ពុជាចង់ទាក់ទាញវិនិយោគិនមកបន្ថែម ខណៈរដ្ឋាភិបាលធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះនៅឆ្នាំក្រោយដោយសារភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធEBA។
អានបន្ត -
ព្រះមហាក្សត្រប្រកាសបង្កើតសាលាឧទ្ធរណ៍ចំនួន៣បន្ថែមទៀត
ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យបង្កើតសាលាឧទ្ធរណ៍ចំនួន៣ បន្ថែមទៀត ស្របពេលដែលកម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះ គឺនៅរាជធានីភ្នំពេញ។ អ្នកការពារសិទ្ធិមនុស្សស្វាគមន៍ការសម្រេចនេះ ក៏ប៉ុន្តែស្នើឱ្យរដ្ឋាភិបាលប្រឹងប្រែងបន្ថែមទៀតក្នុងការកែទម្រង់វិស័យយុត្តិធម៌។
អានបន្ត -
រដ្ឋមន្រ្តីការបរទេសកម្ពុជា និងវៀតណាម បើកកិច្ចប្រជុំពង្រីកបន្ថែមនូវវិសាលភាពទំនាក់ទំនងប្រទេសទាំងពីរ
រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋមន្រ្តីការបរទេសវៀតណាម លោកផាម ប៊ិញមិញ នៅព្រឹកថ្ងៃពុធនេះ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧រួមគ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រីកបន្ថែមនូវវិសាលភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
អានបន្ត -
សហជីពស្នើរដ្ឋាភិបាលឱ្យពន្លឿនការរកដំណោះស្រាយរឿង EBA ដើម្បីប្រយោជន៍កម្មករ
សហជីពឯករាជ្យជំរុញឱ្យរបបលោក ហ៊ុន សែន ចេញមុខដោះស្រាយវិបត្តិទាំងឡាយដែលកម្មកររោងចក្រកំពុងប្រឈមទាក់ទងនឹងបញ្ហា EBA។ កម្មករកាត់ដេរបានឱ្យដឹងថា ពួកគាត់កំពុងប្រឈមការបាត់បង់ការងារ និងអត្ថប្រយោជន៍ជាច្រើនពីវិស័យមួយនេះ។
អានបន្ត -
មេដឹកនាំបក្សប្រឆាំងថា លោក ហ៊ុន សែន និងកូនប្រសារបស់លោក នឹងចាញ់ក្ដីនៅស្រុកបារាំង
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេសមានជំនឿថា លោកនឹងឈ្នះក្ដីលោក ហ៊ុន សែន និងកូនប្រសារបស់លោកនៅតុលាការប្រទេសបារាំងពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍មួយ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះចោទលោក ហ៊ុន សែន ថា ជាអ្នករៀបចំគម្រោងសម្លាប់លោក ហុក ឡងឌី កាលពីជាង ១០ឆ្នាំមុន។
អានបន្ត -
លោក សម រង្ស៊ី ស្វាគមន៍បណ្ដឹងលោក ហ៊ុន សែន នៅតុលាការទីក្រុងប៉ារីសប្រទេសបារាំង
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធ ទី២១សីហានេះ បានប្រកាសស្វាគមន៍បណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលប្ដឹងរូបលោកទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។ បណ្ដឹងរបស់លោក ហ៊ុន សែន និង លោក ឌី វិជ្ជា ធ្វើឡើងជុំវិញសំណុំរឿងការស្លាប់របស់លោក ហុក ឡង់ឌី កាលពី១១ឆ្នាំមុន ដែលលោកសម រង្ស៊ី ចោទប្រកាន់លោក ហ៊ុន សែនថា ជាមេខ្លោងនៅពីក្រោយការស្លាប់របស់លោក ហុក ឡងឌី ហើយអះអាងទៀតថា លោក ឌី វិជ្ជា កូនប្រុសលោក ហុក ឡងឌី កំពុងរៀបគម្រោងការសងសឹកលោក ហ៊ុន សែនវិញ។
អានបន្ត -
កម្ពុជានិងវៀតណាមស្វែងរកការពង្រឹងទំនាក់ទំនងបន្ថែមទៀត
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាមនេះធ្វើឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងការរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
អានបន្ត -
នគរបាលនឹងផាកពិន័យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពជាថ្មី បន្ទាប់ពីវិធានការអប់រំ
នគរបាលចរាចរណ៍នឹងផាកពិន័យចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពជាថ្មីចាប់ពីថ្ងៃទី១៩សីហាទៅ បន្ទាប់ពីបានអនុវត្តវិធានការអប់រំរយៈពេល១ខែកន្លងមក។ វិធានការអប់រំ ដែលតម្រូវឲ្យអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពរកមួកមកពាក់ ទើបអនុញ្ញាតឲ្យធ្វើដំណើរបន្ត។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើអតីតមន្ត្រីបក្សប្រឆាំង
មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលនិយាយថាការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលនេះមិនមានអត្ថន័យគួរពិចារណានោះទេ។
អានបន្ត -
កម្ពុជា-វៀតណាម នឹងចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែននៅខែកញ្ញា
លោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានខុទ្ទការល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានសម្តែងនូវការកោតសរសើរ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចំពោះការងារបោះបង្គោលព្រំដែន បង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ និងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលបានជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ ឈានដល់ការចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា ដែលនឹងប្រព្រឹត្តទៅក្រោម អធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នាខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។
អានបន្ត -
ជំនួបរវាង សម្ដេច ហ៊ុន សែន និង ឧបកនាយករដ្ឋមន្ត្រីវៀតណាម ផ្ដោតលើ ២ ចំណុចសំខាន់ៗ
ក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងវៀតណាមលើកទី១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ ខាងមុខ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងលោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ។
អានបន្ត