កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ប្រធានាធិបតីអាមេរិកសម្រេចតែងតាំងលោក ប៉ាទ្រីក ម័រហ្វី ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា
ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចតែងតាំងលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាឯកអគ្គរដ្ឋទូតនៅកម្ពុជាហើយ។ ហ្វេសប៊ុក (Facebook) ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះ លោក ប៉ាទ្រីក ម័រហ្វី នឹងមកបំពេញការងារនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
អានបន្ត -
តំណាងនិយោជកស្នើសុំកាត់បន្ថយថ្ងៃឈប់សម្រាក៤ថ្ងៃបន្ថែមទៀត
តំណាងនិយោជកស្នើឲ្យរដ្ឋាភិបាលកម្ពុជាកាត់បន្ថយថ្ងៃឈប់សម្រាក៤ថ្ងៃបន្ថែមទៀត ខណៈថ្ងៃឈប់សម្រាកឆ្នាំក្រោយត្រូវបានរដ្ឋាភិបាលកាត់បន្ថយមកត្រឹម២២ថ្ងៃ ដែលការកាត់នោះដោយទាំង ថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្ស និង២៣តុលាជាថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ តំណាងកម្មករចាត់ទុកការស្នើសុំបន្ថយថ្ងៃឈប់សម្រាកបន្ថែមទៀត គឺជាការប្រឆាំងនឹងប្រយោជន៍កម្មករ។
អានបន្ត -
លោក Murphy ស្បថចូលកាន់តំណែងនិងចាប់ផ្តើមការងារជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីនៅកម្ពុជាឆាប់ៗនេះ
សហរដ្ឋអាមេរិកប្រកាសឲ្យដឹងថា លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាបានស្បថចូលកាន់មុខតំណែងជាផ្លូវការហើយ ក្រោយពីព្រឹទ្ធសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីពេលថ្មីៗនេះ។ ហើយលោកឯកអគ្គរដ្ឋទូតនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យប្រមាណ ២០នាក់ជួបជុំគ្នាថ្លែងសារជំរុញរបបក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យឡើងវិញ
សកម្មជនគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅរសៀលថ្ងៃទី១៣ សីហា ប្រមូលផ្ដុំថ្លែងសាររួមគ្នាបង្ហោះតាមហ្វេសប៊ុក ដើម្បីជំរុញរបរក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ សកម្មជនទាំងនោះលើកឡើងថា ការថ្លែងសារនេះដោយសារព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេស ធ្វើឱ្យកម្មកររោងចក្របាត់បង់ប្រាក់ចំណូល។ មន្ត្រីសង្គមស៊ីវិលថា ការថ្លែងសារនេះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយស្របច្បាប់។
អានបន្ត -
រដ្ឋមន្ត្រីកម្ពុជាបួនរូបនឹងទៅទស្សនកិច្ចនៅអាល្លឺម៉ង់ដើម្បីសិក្សាបន្ថែមពីវិមជ្ឈការ
រដ្ឋមន្ត្រីក្រសួងចំនួនបួនរបស់កម្ពុជានឹងចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់នៅចុងខែកញ្ញាខាងមុខ ដែលមន្ត្រីផ្លូវការអះអាងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញការអនុវត្តន៍គោលការណ៍វិមជ្ឈការនៅកម្ពុជា។
អានបន្ត -
លោក ស ខេង ស្នើឲ្យបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនជួញដូរមនុស្ស
នៅចំពោះមុខអ្នកតំណាងសាសនាព្រះពុទ្ធ សាសនាកាតូលិកនិងសាសនាអ៊ីស្លាមជាច្រើនរយនាក់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យមានការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស។
អានបន្ត -
យុវជន ឈុន ឌីម៉ី ប្ដេជ្ញាធ្វើចម្រៀងរ៉ែបអំពីសង្គមឱ្យបានច្រើនទោះខ្លួនខ្វះខាតស្ទើរគ្រប់យ៉ាងក្ដី
អ្នកចម្រៀងរ៉ែប (Rapper) វ័យក្មេងម្នាក់ ដែលត្រូវអាជ្ញាធរព្រមានចាប់ខ្លួនកាលពីប៉ុន្មានខែមុននោះ បានចេញផ្សាយបទចម្រៀងថ្មីមួយទៀតហើយអំពីសង្គម។ បទនេះមានលក្ខណៈជាការអប់រំបណ្តុះគំនិតឱ្យមនុស្សត្រូវតស៊ូក្នុងជីវិត និងប្រព្រឹត្តតែអំពើល្អ ប៉ុន្តែក៏មានផងដែរនូវតថភាពសង្គមខ្មែរបច្ចុប្បន្ន ដូចជា ការធ្វើចំណាកស្រុក និងគម្លាតរវាងអ្នកមាននិងអ្នកក្រ ជាដើម។ បទនេះឆ្លុះបញ្ចាំងពីរឿងពិតរបស់ម្ចាស់ស្នាដៃ ហើយពលរដ្ឋខ្មែរមួយចំនួនក៏ទំនងជាមានបទពិសោធន៍ និងអតីតកាលដូចគ្នានេះដែរ។
អានបន្ត -
កម្មករកាត់ដេរនៅរោងចក្រមួយក្រុងភ្នំពេញ ធ្វើកូដកម្មទាមទារប្រាក់រំលឹកអតីតភាពការងារ
កម្មករកាត់ដេរប្រមាណ ៥០នាក់ដែលធ្វើការអស់ជាច្រើនឆ្នាំ នៅរោងចក្រ ហ៊ឹង ជីង (Hoeng Chhing Garment Factory) ក្នុងសង្កាត់ស្ទឹងមានជ័យ នាំគ្នាធ្វើបាតុកម្ម ទាមទារប្រាក់រំលឹកអតីតភាពការងារពីថៅកែ ជាច្រើនដងតែមិននៅទាន់ទទួលបាន។ ចំណែកតំណាងរោងចក្រ ស្នើឱ្យកម្មករវិលចូលធ្វើការវិញ និងអត់ធ្មត់រង់ចាំការដំណោះស្រាយនៅចុងខែកញ្ញា ពីព្រោះក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុ គ្មានប្រាក់គ្រប់គ្រាន់បើកឱ្យកម្មករ។
អានបន្ត -
កម្ពុជាប្រតិកម្មចំពោះគម្រោងការដាក់ពង្រាយកាំជ្រួចមីស៊ីលអាមេរិកនៅអាស៊ី
លោករដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ គឺប្រកាន់យកសន្តិសុខនិងសន្តិភាពជាស្នូល ដូចជាការលើកឡើងព្រមគ្នាក្នុងបទអន្តរាគមន៍នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននិងអាស៊ានបូកក្តី។
អានបន្ត -
ជប៉ុនផ្តោតការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់លោក កឹម សុខា
ប្រទេសជប៉ុនបានលើកពីបញ្ហាសុខភាពរបស់លោក កឹម សុខា មកពិភាក្សាជាមួយតំណាងរដ្ឋាភិបាលកម្ពុជា។ បើតាមមន្ត្រីជាន់ខ្ពស់ស្ថានទូតជប៉ុន រដ្ឋាភិបាលក្រុងតូក្យូបានរំឭកដល់រដ្ឋាភិបាលកម្ពុជាឲ្យគិតគូរពីសុខភាព អតីតប្រធានគណបក្សប្រឆាំងរូបនេះតាមគោលការណ៍មនុស្សធម៌។
អានបន្ត -
រយៈពេលជិត៦០ឆ្នាំ ចំនួនប្រជាជនកម្ពុជាកើនបានជិត១០លាននាក់
កម្ពុជាបានធ្វើជំរឿនរបស់ខ្លួនជាលើកទីបួនហើយក្រោយប្រទេសទទួលបានឯករាជ្យពីបារាំង ដោយលើកទីមួយធ្វើឡើងនៅឆ្នាំ១៩៦២ និងលើកទីបួនគឺនៅឆ្នាំ២០១៩នេះ។
អានបន្ត -
មេធាវីការពារក្ដីសកម្មជនបក្សប្រឆាំងនៅខេត្តពោធិ៍សាត់ដាក់ពាក្យទៅតុលាការស្នើឱ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងនៅស្រុកវាលវែង បានដាក់ពាក្យទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីស្នើសុំឱ្យកូនក្ដីម្នាក់ គឺលោក ទួន សំអាត បាននៅក្រៅឃុំបណ្ដោះអាសន្ន។ ការស្នើសុំនេះ បន្ទាប់ពីលោកមេធាវីពិនិត្យឃើញជនជាប់ឃុំមានជំងឺធ្ងន់ធ្ងរដែលត្រូវទៅសម្រាកនៅផ្ទះដើម្បីឱ្យសាច់ញាតិជួយមើលថែ និងងាយស្រួលទៅព្យាបាលនៅមន្ទីរពេទ្យនៅក្រៅពន្ធនាគារ។
អានបន្ត -
អឺរ៉ុបបានទទួលឯកសារផ្លូវការ ពីគ្រប់ភាគី ដើម្បីវាយតម្លៃ មុនសម្រេចព្យួរការអនុគ្រោះពន្ធ EBA
សហភាពអឺរ៉ុបកំពុងចាប់ផ្ដើមនីតិវិធី ៦ខែ ចុងក្រោយរបស់ខ្លួន ក្នុងការត្រួតពិនិត្យ និងវាយតម្លៃការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មុននឹងសម្រេចជាចុងក្រោយ នៅដើមឆ្នាំ២០២០ ថា តើត្រូវព្យួរការអនុគ្រោះពន្ធ ពីកម្ពុជា ឬយ៉ាងណា។ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប នៅតែព្រមានថា អ្នកដែលអាចធ្វើឱ្យរបូត EBA ឬ នៅគង់វង្ស គឺលោក ហ៊ុន សែន។
អានបន្ត -
គណបក្សប្រឆាំងថា កម្ពុជាត្រូវការសង្គ្រោះចេញពីអំណាចផ្ដាច់ការរបស់ក្រុមលោក ហ៊ុន សែន
ណបក្សប្រឆាំងអះអាងថា កម្ពុជាត្រូវការការសង្គ្រោះជាចាំបាច់ក្នុងស្ថានភាពបច្ចុប្បន្ន ពីព្រោះក្រុមមេដឹកនាំរបបក្រុងភ្នំពេញកំពុងនាំជាតិធ្លាក់ចូលទៅក្នុងជ្រោះមរណៈ។ ចំណែក ប្រមុខការពារជាតិរបបលោក ហ៊ុន សែន វិញអះអាងថា ការសង្គ្រោះជាតិមិនមែនត្រូវធ្វើនៅពេលបច្ចុប្បន្ននេះទេ ព្រោះកម្ពុជាកំពុងមានសន្តិភាព។
អានបន្ត -
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនឹងបន្តលើកពេល ដោយសារមិនទាន់មានរបៀបវារៈប្រជុំគ្រប់គ្រាន់
កិច្ចប្រជុំប្រចាំសប្តាហ៍នៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ខានស្អែកនេះ នឹងបន្តលើកពេល ដោយសារតែមិនទាន់មានរបៀបវារៈគ្រប់គ្រាន់ដើម្បីបើកកិច្ចប្រជុំ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបដិសេធថា ការលើកពេលនៃកិច្ចប្រជុំនេះ មិនមានអ្វីពាក់ព័ន្ធនឹងអវត្តមានជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចអន្តរាគមន៍ផ្ទាល់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នេះទេ។
អានបន្ត -
ជប៉ុនផ្តោតការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់លោក កឹម សុខា
ប្រទេសជប៉ុនបានលើកពីបញ្ហាសុខភាពរបស់លោក កឹម សុខា មកពិភាក្សាជាមួយតំណាងរដ្ឋាភិបាលកម្ពុជា។ បើតាមមន្ត្រីជាន់ខ្ពស់ស្ថានទូតជប៉ុន រដ្ឋាភិបាលក្រុងតូក្យូបានរំឭកដល់រដ្ឋាភិបាលកម្ពុជាឲ្យគិតគូរពីសុខភាព អតីតប្រធានគណបក្សប្រឆាំងរូបនេះតាមគោលការណ៍មនុស្សធម៌។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅកោះកុងសុំអន្តរាគមន៍ពីស្ថានទូតចិននៅកម្ពុជា
ប្រជាពលរដ្ឋមួយក្រុមមកពីឃុំចំនួនបី នៃស្រុកគិរីសាគរ ខេត្តកោះកុង បានតវ៉ានៅខាងមុខស្ថានទូតចិនក្នុងក្រុងភ្នំពេញ ដើម្បីប្រឆាំងទៅនឹងអ្វីដែលពួកគេអះអាងថាបានទទួលរងការរំលោភបំពានពីក្រុមហ៊ុនចិនដ៏ធំមួយ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តកោះកុង តវ៉ារកដំណោះស្រាយពីស្ថានទូតចិន
នកកោះកុង១៨នាក់តំណាងឲ្យ២៦គ្រួសារ នាំគ្នាលើកបដា ស្រែកតវ៉ាមុខស្ថានទូតចិន ឲ្យជួយអន្តរាគមន៍អំពីសំណងដល់ពួកគាត់ ក្នុងវិវាទដីធ្លីក្រុមហ៊ុនចិន យ៉ូញៀន ឌឹវិឡុបមិនគ្រុប (Union Development Group)។ នេះជាលើកទី៤ហើយ ដែលពលរដ្ឋមានជម្លោះដីធ្លីតវ៉ារកដំណោះស្រាយពីស្ថានទូតចិនប្រចាំក្រុងភ្នំពេញ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលដំណោះស្រាយណាមួយទេ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ។
អានបន្ត -
លោក សម រង្ស៊ី មិនប្រាប់ផ្លូវ និងថ្ងៃចូលស្រុកជាក់លាក់ ដោយសារចង់ឲ្យរបបក្រុងភ្នំពេញភ័យ និងចលាចលផ្ទៃក្នុង
លោក សម រង្ស៊ី ប្រាប់ថា មូលហេតុ ដែលមិនទាន់ប្រាប់ផ្លូវ និងថ្ងៃចូលប្រទេសកម្ពុជាជាក់លាក់ ដោយសារ លោកចង់ឲ្យ លោក ហ៊ុន សែន ដេកភ័យ និង ចលាចលផ្ទៃក្នុងបក្សកាន់អំណាច។ លោក ផៃ ស៊ីផាន ថា របបក្រុងភ្នំពេញមិនចាប់អារម្មណ៍នឹងសង្គ្រាមចិត្តសាស្ត្របែបនេះទេ។ តែអ្នកគាំទ្របក្សប្រឆាំង នៅក្នុង និងក្រៅប្រទេស ប្រាប់ថា កំពុងអន្ទះសាការពារលោក សម រង្ស៊ី ចូលស្រុកវិញ។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្តីពី សំណង់ ត្រូវបានឆ្លងកាត់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃនេះ
នៅព្រឹកថ្ងៃអង្គារនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានកោះហៅ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ទៅពិភាក្សាដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពី សំណង់។ ការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីមានករណីបាក់អាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុកាលពីខែមិថុនាបណ្តាលឲ្យស្លាប់មនុស្ស២៨នាក់ និងរបួស២៤នាក់។
អានបន្ត