កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ភរិយាសកម្មជនបក្សប្រឆាំង៖ ឆ្មាំពន្ធនាគារជំរិតទារលុយជាថ្នូរឲ្យយកអាហារ និងបានជួបមុខប្ដី នៅបន្ទប់រង់ចាំក្នុងសាលាដំបូងរាជធានីភ្នំពេញ
ភរិយារបស់សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង ប្រាប់ថា ឆ្មាំពន្ធនាគារ បានជំរិតទារលុយ ជាថ្នូរឲ្យលោកស្រីអាចយកម្ហូបអាហារ និងជួបមុខប្ដី នៅក្នុងបន្ទប់រង់ចាំ នៃអគារសាលាដំបូងរាជធានីភ្នំពេញ។ រីឯអាជ្ញាធរពន្ធនាគារប្រាប់ថា ការយកម្ហូបអាហារ និងសុំជួបមុខជនសង្ស័យក្នុងបន្ទប់រង់ចាំក្នុងតុលាការ មិនតម្រូវឲ្យបង់លុយឡើយ។ សង្គមស៊ីវិលជំរុញអគ្គនាយកដ្ឋានពន្ធនាគារ ស៊ើបអង្កេតលើករណីនេះ។
អានបន្ត -
សកម្មជនបរិស្ថានរកឃើញថា ទឹកជំនន់នៅក្នុងខេត្តព្រះសីហនុបណ្ដាលមកពីលុបបឹងព្រែកទប់
សកម្មជនឃ្លាំមើលបរិស្ថាន និងមន្ត្រីគណបក្សប្រឆាំង អះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន គឺបណ្ដាលមកពីការលុបបឹងព្រែកទប់ ដែលមានទំហំជាង ២៧០ហិកតារ ដែលរបបក្រុងភ្នំពេញបានប្រគល់ទៅឲ្យសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ២០១៨ មិនមែនបណ្ដាលមកពីជំនន់ទឹកភ្លៀងទេ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានច្រានចោលការលើកឡើងនេះ ដោយចាត់ទុកថា ជាការលើកឡើងមិនត្រឹមត្រូវ។
អានបន្ត -
សាលាឧទ្ធរណ៍មិនឲ្យយុវជន កែម ឡីនិយម ពីរនាក់នៅក្រៅឃុំតាមការស្នើសុំទេ
សាលាឧទ្ធរណ៍ សម្រេចបដិសេធសំណើរសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់យុវជនកែម ឡីនិយមពីររូបគឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែសីហា ដោយសម្រេចតម្កល់សាលក្រមររបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ មេធាវីការពារក្តី និង សង្គមស៊ីវិល លើកឡើងថា ការសម្រេចនេះ មិនអាចទទួលយកបានទេ និងជារឿងអយុត្តិធម៌។
អានបន្ត -
ជនជាតិចាមថា ការឃុំខ្លួនលោក អះម៉ាត់ យ៉ះយ៉ា គឺជារឿងអយុត្តិធម៌
តុលាការរបបក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោស អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចរយៈពេល ១៥ឆ្នាំ និងបញ្ជូនទៅខ្លួនភ្លាមៗ នៅពន្ធនាគារព្រៃសក្រោយសវនាការបានបញ្ចប់នៅថ្ងៃទី១៣ សីហានេះ ពាក់ព័ន្ធករណីជួញដូរមនុស្សជាង ៣០០នាក់ទៅប្រទេសអារ៉ាប់។
អានបន្ត -
ជំរឿនឆ្នាំ២០១៩បង្ហាញថាខេត្តពីរមានប្រជាជនថយចុះបន្តិចធៀបឆ្នាំ២០០៨
តួលេខបណ្ដោះអាសន្នជំរឿនទូទៅនៅព្រះរាជាណាចក្រកម្ពុជាបង្ហាញថាចំនួនប្រជាជនកើនពី១៣,៤លាននាក់ក្នុងឆ្នាំ២០០៨ មកដល់១៥,៣លាននាក់នៅឆ្នាំ២០១៩។បើតាមតាមតួលេខបណ្ដោះអាសន្នជំរឿនឆ្នាំ២០១៩រាជធានីខេត្តចំនួន២៣មានចំនួនប្រជាជនកើនឡើង ចំណែកខេត្តចំនួនពីរផ្សេងទៀតបែរជាថយចុះបន្តិចបើធៀបទៅនឹងឆ្នាំ២០០៨។
អានបន្ត -
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឲ្យដោះលែងលោក កឹម សុខា ដើម្បីបញ្ចៀសការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើទៅរបបក្រុងភ្នំពេញឲ្យដោះលែងលោក កឹម សុខា បើចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ អ្នកវិភាគថា ល្មមដល់ពេលរបបនេះស្តាប់គេឯងខ្លះហើយ បើមិនចង់ប្រឈមនឹងវិបត្តិសង្គមពេលបាត់បង់ EBA។
អានបន្ត -
សហគមន៍ព្រៃឡង់លើកសសើរសកម្មភាពស្តារព្រៃឈើឡើងវិញរបស់រដ្ឋាភិបាល
បណ្ដាញសហគមន៍ព្រៃឡង់នៅថ្ងៃទី១២ខែសីហានេះ បានចេញមុខលើកសរសើរវិធានការណ៍ស្តារព្រៃឈើឡើងវិញរបស់រដ្ឋាភិបាល។ បើតាមសហគមន៍ព្រៃឡង់ចាប់តាំងពីរដ្ឋាភិបាលបញ្ចេញកម្លាំងបង្ក្រាបបទល្មើសព្រៃឈើមក សកម្មភាពកាប់និងដឹកជញ្ជូនឈើលែងកើតមាននៅក្នុងព្រៃឡង់ ដែលក្របដណ្ដប់ដោយខេត្តចំនួន៤រួមមានៈ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។
អានបន្ត -
សហរដ្ឋអាមេរិកប្ដេជ្ញាធ្វើឱ្យអាស៊ានមានសារៈសំខាន់ស្នូលនៅក្នុងតំបន់
សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តធ្វើឱ្យអាស៊ានមានសារៈសំខាន់ស្នូលនៅក្នុងតំបន់ បន្ទាប់ពីអាស៊ានបានជួយឱ្យមានសន្តិភាព វិបុលភាព និងស្ថិរភាពតំបន់។ ការបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងក្នុងឱកាសខួប ៥២ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន កាលពីពេលថ្មីៗ នេះ។
អានបន្ត -
GMAC ព្រមានជាថ្មីថា កម្មករ ៧៥ម៉ឺននាក់ នឹងរងគ្រោះ បើ EU ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា
ជាថ្មីម្តងទៀត សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នៅថ្ងៃចន្ទនេះ បានចេញសេចក្ដីថ្លែងការណ៍មួយដោយព្រមានថា បើសហភាពអឺរ៉ុបផ្អាកប្រព័ន្ធអនុគ្រោះពន្ធ (EBA)នៅពេលខាងមុខនេះ នឹងធ្វើឲ្យរងគ្រោះដល់កម្មករ៧៥ម៉ឺននាក់ និងប៉ះពាល់ដល់គ្រួសាររបស់ពួកគេ៣លាននាក់ទៀត។ ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងចំពេលដែលអ្នកច្បាប់របស់សហភាពអឺរ៉ុប ត្រូវបញ្ចប់នីតិវិធីរយៈពេល៦ខែក្នុងការឃ្លាំមើលរបស់ខ្លួននៅថ្ងៃទី១២សីហានេះ ដើម្បីសម្រេចថា ឈប់អនុគ្រោះពន្ធ(EBA)ឲ្យកម្ពុជាឬយ៉ាងណា។
អានបន្ត -
តុលាការកោះហៅលោក សម រង្ស៊ី ជាលើកទីពីរ ឱ្យចូលបំភ្លឺតាមបណ្ដឹងលោក ស ខេង
តុលាការក្រុងភ្នំពេញកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាលើកទីពីរ ឱ្យចូលឆ្លើយបំភ្លឺតាមបណ្ដឹងរបស់លោក ស ខេង ដែលប្ដឹងលោកពីបទញុះញង់។
អានបន្ត -
បាតុករខ្មែររាប់រយនាក់នៅប្រទេសជប៉ុនកំពុងដើរហែក្បួនប្រឆាំងរបបក្រុងភ្នំពេញ
បាតុករខ្មែររាប់រយនាក់ បានដើរហែក្បួន កាន់បដារ និងស្រែកប្រឆាំងការដឹកនាំរបស់លោក ហ៊ុន សែន នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែសីហានេះ។
អានបន្ត -
ក្រុមថៅកែរោងចក្រស្នើអឺរ៉ុប កុំដក EBA ព្រោះប៉ះពាល់ដល់ពលរដ្ឋខ្មែររាប់លាននាក់
ក្រុមថៅកែរោងចក្រអំពាវនាវដល់សហភាពអឺរ៉ុបឱ្យរក្សាការអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលរស់នៅពឹងអាស្រ័យលើវិស័យកាត់ដេរ។ ការអំពាវនាវជាថ្មីទៀតរបស់សមាគមថៅកែរោងចក្រនេះ ធ្វើឡើងស្របពេលសហភាពអឺរ៉ុបបិទបញ្ចប់នីតិវិធី ៦ខែដំបូងនៃការពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១២ សីហា។
អានបន្ត -
សហគមន៍ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការដោះលែងពលរដ្ឋម្នាក់ រឿងរានដីព្រៃអភិរក្ស
អ្នកស្រុកស្រែអំបិលប្រមាណ១រយនាក់ នាំស្រែកតវ៉ាទាមទារឲ្យតុលាការខេត្តកោះកុង ដោះលែងបុរសអាយុ ៦៤ឆ្នាំម្នាក់ដោយឥតលក្ខខណ្ឌ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានកាប់រានដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សដែលតាមករណីនេះ ស្នើដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចុះស៊ើបអង្កេតរឿងនេះ ឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ពលរដ្ឋ។
អានបន្ត -
ក្រសួងទេសចរណ៍សហការជាមួយចិនជម្រុញការបណ្តុះបណ្តាលទេសចរណ៍ឌីជីថល
ក្រសួងទេសចរណ៍នៅថ្ងៃចន្ទនេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តហៃណាន របស់ចិន បើកវគ្គបណ្ដុះបណ្ដាលរយៈពេល១៥ថ្ងៃ ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០។ ការបណ្ដុះបណ្ដាលមួយនេះ គឺក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្ស ដែលបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលមានការរីកចំរើនខ្លាំងនៅក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល។
អានបន្ត -
សង្គមស៊ីវិលថា ៦ខែនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនប្រសើរឡើងវិញឡើយ
សង្គមស៊ីវិលបារម្ភកាន់តែខ្លាំង ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ទាប់ពីពិនិត្យឃើញថា រយៈពេល ៦ខែនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនបានផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងនោះឡើយ។ សហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណាក់កាល ៦ខែដំបូង នៃការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១២ សីហាស្អែកនេះ។
អានបន្ត -
សមាជិកព្រឹទ្ធសភាថ្មី៣រូប ត្រូវបានប្រកាសទទួលស្គាល់
សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាលទី៤ ចំនួន ០៣រូប។
អានបន្ត -
GMAC ស្នើ EU ពិចារណាលើការដក EBA ជៀសវាងប៉ះពាល់ពលរដ្ឋជាង៣លាននាក់
ខណៈដែលគណៈកម្មការអឺរ៉ុបបានបញ្ចប់នីតិវិធីពិនិត្យសើរើលើប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធឬហៅកាត់ថា EBA សម្រាប់កម្ពុជា នៅថ្ងៃចន្ទនេះ ដើម្បីធ្វើសេចក្តីសម្រេចថាតើត្រូវព្យួរឬក៏រក្សាEBA សំរាប់កម្ពុជាតទៅទៀត សមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បង្ហាញការបារម្ភថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង៣លាននាក់។
អានបន្ត -
មេធាវី លោក ខៀវ សំផន៖ មរណភាពរបស់លោក នួន ជា ជាការបាត់បង់ដៃគូរួមគ្នាតទល់រឿងក្តីក្នុងសាលាក្តីខ្មែរក្រហម
មរណភាពរបស់លោក នួន ជា កាលពីថ្ងៃអាទិត្យទី៤ ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះ ធ្វើឲ្យសំណុំរឿងប្រឆាំងនឹងលោក នៅសាលាក្តីខ្មែរក្រហមត្រូវបានបិទបញ្ចប់។ ដូច្នេះសំណុំរឿង ០០២វគ្គ២ នៅសល់តែជនជាប់ចោទ ខៀវ សំផន ម្នាក់ប៉ុណ្ណោះ។
អានបន្ត -
រដ្ឋមន្ត្រីមហាផ្ទៃ ព្រមានស្នងការខេត្តកណ្ដាលថា ខ្ជីខ្ជាការងារ និងដឹកនាំ ក្រោយពីបញ្ឈរជើងមន្ត្រីមូលដ្ឋានពាក់ព័ន្ធល្បែងស៊ីសងជាច្រើននាក់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតព្រមានស្នងការខេត្តកណ្ដាលលើកទី១ ដោយមូលហេតុខ្ជីខ្ជាការងារគ្រប់គ្រង និងដឹកនាំ។ សង្គមស៊ីវិលថា ការដំឡើងឋានន្តរសក្ដិ របស់មន្ត្រីរាជការមិនឆ្លងកាត់ ការយល់ព្រម ឬសួរមតិថ្នាក់ក្រោម ទើបបណ្ដាលឲ្យមានការមិនពេញចិត្ត។
អានបន្ត -
ស្នងការនគរបាលខេត្តកណ្ដាលរងការព្រមាន ខណៈកូនប្រុសត្រូវបានផ្លាស់ចេញពីអធិការរង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញមុខព្រមាន លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បន្ទាប់ពីនគរបាលក្រោមឱវាទ ប្តឹងទៅក្រសួងមហាផ្ទៃថា ស្នងការរូបនេះមានបក្សពួកនិងគ្រួសារនិយម។ ខណៈឪពុករងការព្រមាន កូនប្រុស លោក អ៊ាវ ចំរើន ដែលជាអធិការរងក្រុងតាខ្មៅក៏ត្រូវផ្លាស់ចេញផងដែរ ក្រោមហេតុផលបញ្ចៀសគ្រួសារនិយម។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
អានបន្ត