កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
របាយការណ៍អង្គការលីកាដូ៖ ជិតមួយភាគបីនៃករណីរំលោភសេពសន្ថវៈពាក់ព័ន្ធនឹងសាច់ញាតិ
ភ្នំពេញ — ករណីរំលោភសេពសន្ថវៈក្នុងប្រទេសកម្ពុជាជិតមួយភាគបី ឬស្មើនឹង៣១% នៃករណីរំលោភ គឺជាប់ពាក់ព័ន្ធនឹងជនសង្ស័យដែលជាសាច់ញាតិរបស់ជនរងគ្រោះផ្ទាល់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ មានចំណងជើងថា «ទម្លាយភាពស្ងៀមស្ងាត់៖ ការរំលោភសេពសន្ថវៈដោយសាច់ញាតិ និងឧបសគ្គក្នុងការទទួលបានយុត្តិធម៌» ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ។
អានបន្ត -
លោក សម រង្ស៊ី៖ជនផ្តាច់ការ និងជនខិលខូចនៅកម្ពុជានឹងទទួលទណ្ឌកម្ម ក្រោមច្បាប់ថ្មីរបស់អឺរ៉ុប
ប្រធានស្តីទីអតីតបក្សប្រឆាំងបានចាត់ទុកថាជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ ខណៈដែលសហភាពអឺរ៉ុបបានសម្រេចអនុម័តច្បាប់ថ្មីមួយដើម្បីដាក់ទណ្ឌកម្មទៅលើបុគ្គល និងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ បើតាមលោក សម រង្ស៊ី ទាំងជនផ្តាច់ការ និងជនខិលខូចនៅកម្ពុជានឹងទទួលទណ្ឌកម្ម ក្រោមច្បាប់ថ្មីនេះ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចាត់ទុកច្បាប់ថ្មីរបស់អឺរ៉ុបថាសំដៅទៅលើប្រទេសចិនច្រើនជាងកម្ពុជា។
អានបន្ត -
ធនាគារADB បន្តព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-៤%នៅក្នុងឆ្នាំ២០២០នេះដោយសារវិបត្តិកូវីដ១៩
ធនាគារអភិវឌ្ឍន៏អាស៊ីADBនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញការព្យាករណ៍ជាថ្មីនៃសេដ្ឋកិច្ចកម្ពុជាដែលនឹងធ្លាក់ចុះដល់ទៅ-៤ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩។ ការព្យាករណ៍ចុងក្រោយនេះ គឺខុសពីការព្យាករណ៍រដ្ឋាភិបាលកម្ពុជាដែលបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងអាចធ្លាក់ចុះ-១.៩ភាគរយ។ ជាការកត់សម្គាល់ ការព្យាករណ៍សេដ្ឋកិច្ចខ្លួនឯងរបស់រដ្ឋាភិបាលកម្ពុជា គឺប្រហាក់ប្រហែលគ្នានឹងធនាគារពិភពលោកដែលបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-២ភាគរយ។
អានបន្ត -
មន្ត្រី៖ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរ បើធៀបនឹងពិភពលោក
ភ្នំពេញៈ មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ក៏ប៉ុន្តែសង្គមស៊ីវិលលើកឡើងថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០ មានការធ្លាក់ចុះ ដោយសំអាងថាមានការរឹតត្បិតសេរីភាពជាមូលដ្ឋាន។
អានបន្ត -
តុលាការគ្រោងប្រកាសសាលក្រម ៣ ក្នុងខែធ្នូលើសំណុំរឿងរំលោភដែនជម្រកសត្វព្រៃ
ព្រះវិហារ: សាលាដំបូងខេត្តព្រះវិហារគ្រោងប្រកាសសាលក្រមលើសំណុំរឿងចំនួន ៣ ក្នុងចំណោម ៤ ករណីផ្សេងៗគ្នាក្នុងខែធ្នូពាក់ព័ន្ធការរំលោភទន្ទ្រានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភ្នំត្នោត-ភ្នំពក ស្ថិតនៅស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ ២០១៩ ខណៈជនសង្ស័យចំនួន ៦ នាក់កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្ត។
អានបន្ត -
រដ្ឋាភិបាលសម្រេចឱ្យសិទ្ធិជនពិការប្រើបណ្ណបើកបរស្របច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិពួកគាត់
ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធចំនួន ៣ បានចេញប្រកាសអន្តរក្រសួង អនុញ្ញាតឱ្យជនមានពិការភាពមានសិទ្ធិទទួលបានបណ្ណបើកបរស្របច្បាប់ក្នុងគោលដៅលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលមានសមត្ថភាពអាចបើកបរយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី ៣ ធ្នូ។
អានបន្ត -
បទយកការណ៍៖ ប្រធានថ្មីនៃសង្ឃសហគមន៍រុក្ខាវ័ន ប្តេជ្ញាដើរតាមវីវភាពសកម្មជនព្រៃឈើមុនៗ
ខាងលើនេះជាពាក្យសម្តីដែលលោក ឈុត វុទ្ធី ដែលលោកបាននិយាយទៅកាន់ព្រះសង្ឃមួយអង្គដែលជាអនាគតប្រធានសហគមន៍ព្រៃឈើមួយនាខេត្តឧត្តរមានជ័យ។
អានបន្ត -
ក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ សង្គមស៊ីវិលជំរុញឲ្យបញ្ឈប់កំណត់មុខសញ្ញាលើសកម្មជន
ភ្នំពេញ — ក្រុមអង្គការសិទ្ធិមនុស្សប្រមាណ៧០ នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឲ្យបញ្ឈប់ការកំណត់មុខសញ្ញាទៅលើសកម្មជនការពារសិទ្ធិមនុស្ស ខណៈពួកគេលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពល្អប្រសើរនោះទេ។
អានបន្ត -
ប្រពន្ធមន្ត្រីបក្សប្រឆាំងជម្នះតស៊ូទាមទារដោះលែងប្ដីពីពន្ធនាគារព្រៃសទោះរងការធ្វើបាប
ក្រុមស្ត្រីជាប្រពន្ធរបស់មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំបន្តប្ដេជ្ញាចិត្តទាមទារឲ្យតុលាការដោះលែងប្ដីរបស់ពួកគាត់ ដោយយល់ថា ការតវ៉ាដោយសន្តិវិធីជាសិទ្ធិដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ា គឺលោកស្រី សេង ចាន់ថន ដែលត្រូវបានកម្លាំងសន្តិសុខខណ្ឌ៧មករា ប្រើហិង្សាឲ្យរបួសធ្ងន់នោះ បង្ហាញជំហរថា លោកស្រីនឹងបន្តទាមទារសេរីភាពឱ្យប្ដី ដើម្បីរួចផុតពីអំពើអយុត្តិធម៌។
អានបន្ត -
សាច់ញាតិអ្នកទោសមនសិការស្នើសុំឱ្យមានការដោះលែងគ្រួសារក្នុងឱកាសទិវាសិទ្ធិមនុស្ស
សាច់ញាតិអ្នកទោសមនសិការស្នើសុំឲ្យរដ្ឋាភិបាល និងតុលាការដោះលែងប្តី និងបងប្អូនរបស់ពួកគេឲ្យមានសេរីភាពឡើងវិញ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។ មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបន្ធូរបន្ថយ និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ។
អានបន្ត -
ពលរដ្ឋសហគមន៍ប្រារព្ធទិវាសិទ្ធិមនុស្ស ដោយស្នើឱ្យរដ្ឋាភិបាលការពារសុវត្ថិភាពព្រៃឈើ និងរកដំណោះស្រាយរឿងដីធ្លី
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារបានប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ចំនួន ២១ទីតាំងផ្សេងៗ គ្នា ទូទាំងខេត្តនេះ ក្រោមប្រធានបទស្នើឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងការពារសុវត្ថិភាពព្រៃឈើ។ រីឯនៅខេត្តកោះកុងវិញ ពលរដ្ឋមានជម្លោះដីធ្លីជាច្រើនគ្រួសារ ក៏ប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃដដែលៗ នេះដែរ។ ការប្រារព្ធទិវានេះ ពួកគេមិនបានហែក្បូនទ្រង់ទ្រាយធំដូចឆ្នាំមុនៗនោះទេ ដោយសារតែជំងឺកូវីដ-១៩។
អានបន្ត -
គណបក្សឆន្ទៈខ្មែរមានគម្រោងស្នើសុំរដ្ឋាភិបាលចុះពិនិត្យស្ថានភាពព្រំដែនខេត្តមួយចំនួន
គណបក្សឆន្ទៈខ្មែរគ្រោងស្នើសុំរដ្ឋាភិបាលតាមរយៈប្រធានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចុះពិនិត្យស្ថានភាពព្រំដែន ដែលយោធាវៀតណាមបោះតង់ និងសង់សំណង់រឹងនៅខេត្តមួយចំនួន។ ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ អំពាវនាវឱ្យយុវជន និងអ្នកនយោបាយទាំងឡាយកុំភ្លេចខ្លួន ចូលរួមតាមដាន និងអង្កេតព្រំដែន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ប្រធានគណបក្សឆន្ទៈខ្មែរប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ ធ្នូថា ប្រតិភូគណបក្សឆន្ទៈខ្មែរនឹងចុះទៅពិនិត្យស្ថានភាពព្រំដែននៅខេត្តកណ្ដាល និងខេត្តតាកែវជាថ្មីទៀត បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយបន្តិច។ ទន្ទឹមនឹងនេះ គណបក្សឆន្ទៈខ្មែរនឹងស្នើសុំលិខិតបេសកកម្មជាផ្លូវការពីរដ្ឋាភិបាល តាមរយៈប្រធានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើកិច្ចការងារនេះឱ្យរលូន។
អានបន្ត -
តំណាងសហជីពថា ឆ្នាំ២០២០ សិទ្ធិសេរីភាពសហជីព និងកម្មករកាន់តែយ៉ាប់
នៅពេលដែលពិភពលោក នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស ដែលគេធ្វើនៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ តំណាងកម្មករនៅកម្ពុជា ត្អូញត្អែរថា ទាំងកម្មករ និងមេសហជីព រងការធ្វើទុក្ខបុកម្នេញ គ្រប់រូបភាព និងឥតស្រាកស្រាន្ត។ ក្នុងស្ថានភាពបែបនេះ សិទ្ធិសេរីភាពរបស់ពួកគាត់ក៏បាត់ ឯផលប្រយោជន៍កម្មករក៏ថយចុះ។
អានបន្ត -
ពលរដ្ឋជម្លោះដីធ្លីនៅកោះកុងនាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយបង្ហោះសារលើហ្វេសប៊ុក
ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ៨រយ (៨៤៩) គ្រួសារ រស់នៅស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបុទុមសាគរ ខេត្តកោះកុង នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សខួបលើកទី៧២ តាមសហគមន៍រៀងខ្លួនៗរបស់ពួកគាត់ ដើម្បីបង្ការការជំងឺឆ្លងកូវីដ១៩។ ត្បិតមិនអាចជួបជុំគ្នាក្នុងចំនួនច្រើននាក់ដូចឆ្នាំមុនបានក៏ដោយ ប៉ុន្តែពួកគាត់សរសេរសារនានាបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយស្នើអាជ្ញាធរបញ្ឈប់ការប្រើប្រព័ន្ធតុលាការ គាបសង្កត់ពលរដ្ឋក្រីក្រ និងពន្លឿនដំណោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់។
អានបន្ត -
ប៉ូលិសដោះលែងសកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តបន្ទាយមានជ័យវិញហើយ បន្ទាប់ពីឃុំខ្លួនអស់មួយយប់
អាជ្ញាធរខេត្តបន្ទាយមានជ័យបានដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិស្រុកថ្មពួក លោក រ័ត្ន សុធី វិញហើយ នៅរសៀលថ្ងៃទី១០ ធ្នូ បន្ទាប់ពីចាប់ឃុំខ្លួនលោកនៅអគ្គស្នងការដ្ឋាននគរបាលជាតិអស់មួយយប់។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អានបន្ត -
CCHR: មានស្ត្រីខ្មែរម្នាក់ក្នុងចំណោម ៥ នាក់ ធ្លាប់រងអំពើហិង្សា
ភ្នំពេញ: មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនថា មានស្ត្រីកម្ពុជាយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម ៥ នាក់ ធ្លាប់បានរងនូវអំពើហិង្សាពីដៃគូស្នេហា សមាជិកគ្រួសារ សហការី អ្នកស្គាល់គ្នា មន្ត្រីសាធារណៈ និងអ្នកផ្សេងៗទៀត ខណៈចំនួននេះត្រូវបានរកឃើញកើនឡើងក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩។
អានបន្ត -
ក្រុមអ្នកវិភាគរំពឹងថា រដ្ឋបាលប្រធានាធិបតីថ្មីនៅអាមេរិកនឹងជួយជំរុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ — ក្រោយពេលសហរដ្ឋអាមេរិកបញ្ចប់ការរាប់សន្លឹកឆ្នោតជាផ្លូវការ លោក ចូ បៃដិន (Joe Biden) ត្រៀមនឹងក្លាយជាប្រធានាធិបតីអាមេរិកផ្លូវការ ជាមួយនឹងសំឡេងឆ្នោតនាំមុខយ៉ាងច្រើនមួយ តទល់នឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។
អានបន្ត -
ក្រសួងព្រមានចាត់ការតាមច្បាប់ អ្នកបន្តផ្សព្វផ្សាយព័ត៌មានមិនពិត
ភ្នំពេញៈ ក្រសួងព័ត៌មានបានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកដែលនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីក្រសួងនេះ និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នាមួយ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល។
អានបន្ត -
លោក ប្រាក់ សុខុន៖ កម្ពុជាប្ដេជ្ញាចិត្តបង្កើនការជ្រើសរើសស្ត្រីឱ្យបម្រើការងារ
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការបង្កើនការជ្រើសរើសស្ត្រីឲ្យចូលបម្រើការងារ និងបង្កើតបរិយាកាសឲ្យស្ត្រីបញ្ចេញសក្ដានុពលពេញលេញក្នុងការអភិវឌ្ឍ និងការកសាងសន្តិភាព។
អានបន្ត -
ឆ្នាំនេះរដ្ឋសភាអនុម័តច្បាប់បាន ៣៦ ដើម្បីឆ្លើយតបតាមតម្រូវការ
ភ្នំពេញៈ រដ្ឋសភាជាតិកម្ពុជានៅក្នុងឆ្នាំ ២០២០ នេះ អនុម័តច្បាប់បានចំនួន ៣៦ សម្រាប់បម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រទេស និងពលរដ្ឋកម្ពុជា ដែលច្រើនជាងកាលពីឆ្នាំ ២០១៩ ដែលមានត្រឹមតែ ៣២ ខណៈអ្នកវិភាគបានស្វាគមន៍ការអនុម័តនេះ តែបានលើកឡើងថា មានច្បាប់ខ្លះមិនត្រូវបានយកមកអនុវត្តពេញលេញទេ។
អានបន្ត