កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
មេធាវីសំដែងការខកចិត្តលើការសម្រេចរបស់សាលាឧទ្ធរណ៍ដែលលើកពេលសវនាការ លោក កឹម សុខា
សាលាឧទ្ធរណ៍ភ្នំពេញប្រកាសលើកពេលសវនាការ លោក កឹម សុខា ដែលគ្រោងបើកសវការបន្តទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ទៅថ្ងៃក្រោយវិញ ដោយនៅមិនទាន់កំណត់ពេលជាក់លាក់នៅឡើយ។ ការលើកពេលសវនាការលើ ប្រធានអតីតគណបក្សប្រឆាំងរូបនេះ បានធ្វើឲ្យសហមេធាវីការពារក្តីសំដែងការខកចិត្ត និងយល់ថា នឹងធ្វើឲ្យរឿងក្តីមួយនេះកាន់តែអូសបន្លាយពេលថែមទៀត។
អានបន្ត -
មេធាវីសឺន ជុំជួនស្នើឱ្យតុលាការទម្លាក់បទចោទ «ញុះញង់ឱ្យមានការរើសអើង» លើលោកមាជ សុវណ្ណារ៉ា
លោកមេធាវី សឺន ជុំជួន បានដាក់ពាក្យស្នើសុំឱ្យតុលាការទម្លាក់បទចោទប្រកាន់លើលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី។ ក្នុងសំណើទៅកាន់តុលាការរតនគិរី លោកមេធាវី សឺន ជុំជួន បានលើកហេតុផលថា លោក មាជ សុវណ្ណា គ្មានចេទនាថតបង្ហោះវីដេអូឃ្លីបទៅបង្កប៉ះពាល់ដល់កិច្ចសហការប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នោះទេ និងថា កូនក្តីរបស់លោកបានលុបវីដេអូនោះចេញវិញភ្លាមៗហើយដែរ។
អានបន្ត -
ក្រុមកូដករណាហ្គាវើលដ៍ ផ្តើមក្ដីសង្ឃឹមថ្មីបន្ទាប់ពីកញ្ញា ស៊ីថរ មានសេរីភាពឡើងវិញ
អតីតកម្មករ និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ផ្ដើមមានក្ដីសង្ឃឹមឡើងវិញដោយរំពឹងថា វិវាទការងារជាមួយក្រុមហ៊ុននឹងអាចមានដំណោះស្រាយ បន្ទាប់ពីកញ្ញា ឈឹម ស៊ីថរ មេដឹកនាំរបស់ពួកគេបានបង្ហាញការប្ដេជ្ញាចិត្តបន្តសកម្មភាពទាមទារយុត្តិធម៌ជាមួយក្រុមកូដករក្រោយចេញពីពន្ធធនាគារ។ យ៉ាងណាមន្រ្តីក្រសួងការងារអះអាងថា ក្រសួងធ្លាប់បានព្យាយាមដោះស្រាយវិវាទនេះរួចហើយ ដោយសង្ឃឹមថា ការវិលត្រឡប់របស់កញ្ញា ឈឹម ស៊ីថរ នឹងក្លាយជាពលរដ្ឋល្អ មិនបង្កសកម្មភាពឱ្យខ្លួនជាប់ទោសម្ដងទៀតនោះឡើយ។ស្របពេលជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សរំពឹងដែរថា ការវិលត្រឡប់របស់មេដឹកនាំសហជីពនេះ នឹងធ្វើឱ្យស្ថាប័នពាក់ព័ន្ធគិតគូរក្នុងការបញ្ចប់វិវាទការងារនេះ។
អានបន្ត -
មនុស្សជាង ៦០នាក់កំពុងជាប់ឃុំខ្លួន «ដោយសារការបញ្ចេញមតិទាក់ទងនឹងគម្រោងCLV»
អង្គការលីកាដូ (LICADO) នៅថ្ងៃទី១៦ ខែកញ្ញា ចេញផ្សាយអត្ថបទមួយរកឃើញថា ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា មកមនុស្សយ៉ាងតិច១០០នាក់ ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ហើយជាង៦០នាក់ត្រូវបានចោទប្រកាន់ និងកំពុងឃុំខ្លួនបណ្ដោះអាសន្នជុំវិញការមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA ។
អានបន្ត -
ពលរដ្ឋប្ដេជ្ញាទាមទារសំណងដីធ្លីពីរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់វាលយន្តហោះថ្មីដល់ជីវិតចុងក្រោយ
ប្រជាពលរដ្ឋនៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលរងគ្រោះពីគម្រោងសាងសង់វាលយន្ដហោះផង និងរងផលប៉ះពាល់ពីគម្រោងពង្រីកស្ទឹង រំដោះទឹកក្រុងផង ប្ដេជ្ញាតវ៉ាទាមទារសំណងដីធ្លីសមរម្យដល់ជីវិតចុងក្រោយ។ សង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែពិនិត្យ និងពិចារណាឡើងវិញ នូវរាល់គម្រោងអភិវឌ្ឍន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយ។ ពលរដ្ឋនៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើកឡើងថា ពួកគាត់បានរងគ្រោះយ៉ាងអយុត្តិធម៌ ដោយបាត់បង់ដីធ្លីនិងផ្ទះសម្បែងពីគម្រោងសាងសង់ព្រលានយន្ដហោះតេជោ ដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយផង ពេលនេះ កំពុងប្រឈមនឹងអស់ដីធ្លី និងផ្ទះថែមទៀត ពីគម្រោងពង្រីកស្ទឹងរំដោះទឹកចេញពីក្រុង។
អានបន្ត -
ស៊ុយអែតប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួននៅភ្នំពេញ
ការិយាល័យស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃចន្ទនេះប្រកាសបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដោយសាររដ្ឋាភិបាលស៊ុយអែតសម្រេច បញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។ស្ថានទូតបានបង្ហោះសារនៅលើទំព័រហ្វេកប៊ុកចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ថា៖ « ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកនឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី ១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជាយោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍របស់ស៊ុយអែតក្នុងទីក្រុង Stockholm។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល»។
អានបន្ត -
កញ្ញា ឈឹម ស៊ីថរ រក្សាជំហរតស៊ូ ដើម្បីសេរីភាពសហជីព និងការពារផលប្រយោជន៍កម្មករក្រោយមានសេរីភាព
កញ្ញា ឈឹម ស៊ីថរ ទទួលបានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ បន្ទាប់ពីកញ្ញាអនុវត្តទោសជាប់ពន្ធនាគារគ្រប់ចំនួនរយៈពេល ២ឆ្នាំ ទៅតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ អាជ្ញាធរបានចាប់ខ្លួន និងឃុំឃាំងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ ( NagaWorld) រូបនេះដាក់ពន្ធនាគារកាលពី ២ឆ្នាំមុន ដោយចោទពីបទញុះញង់បង្កអសន្តិសុខសង្គម បន្ទាប់ពីកញ្ញាបានដឹកនាំកូដករ។
អានបន្ត -
ភ្លាមៗក្រោយចេញពីពន្ធនាគារ កញ្ញាឈឹម ស៊ីថរប្តេជ្ញាមិនបោះបង់ការតស៊ូឱ្យបុគ្គលិកកម្មករណាហ្កាវើលដ៍
កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី១៦កញ្ញានេះ ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេល ២ឆ្នាំ។ កញ្ញាបានជាប់ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦ កញ្ញានេះ កញ្ញា ឈឹម ស៊ីថរបានបញ្ជាក់ពីការមិនប្តូរជំហរការពារសិទ្ធិ និងការងារតស៊ូមតិឱ្យបុគ្គលិកកម្មករនៅកាស៊ីណូណាហ្កាវើលដ៍ជាដាច់ខាត។ ទន្ទឹងគ្នានេះ កញ្ញាក៏បានប្តេជាថានឹងដឹកនាំក្រុមសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដើម្បីទាមទារនូវអ្វីដែលពួកគេបានធ្វើជាច្រើនឆ្នាំកន្លងមករហូតទទួលបានដំណោះស្រាយសមស្របមួយដែលអាចទទួលយកបាន៕
អានបន្ត -
តំណាងសហជីពការងារចង់ឱ្យមានបន្ថែមកញ្ចប់ថវិកាអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិល ស្នើឱ្យក្រុមសហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគីកម្មករ ពិចារណាស្វែងរកលទ្ធភាពដាក់បញ្ចូលអត្ថប្រយោជន៍បន្ថែមទៀតសម្រាប់កម្មករនិយោជិត ដើម្បីធានាការរស់នៅសមរម្យ និងភាពថ្លៃថ្នូររបស់កម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ។
អានបន្ត -
ខ្មែរកម្ពុជាក្រោមប្រារព្ធខួប១៧ឆ្នាំទាក់ទងនឹងសេចក្ដីសម្រេចរបស់អ.ស.បឱ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម
ពលរដ្ឋខ្មែរក្រោមរស់នៅទឹកដីកំណើតនិងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួប១៧ឆ្នាំរបស់សេចក្ដី ប្រកាសស្ដីពីសិទ្ធិជនជាតិដើម(UNDRIP) ស្នើឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិជនជាតិដើម និងផ្ដល់សិទ្ធិស្វ័យសម្រេចដល់ជនជាតិដើម។ យ៉ាងហោចណាស់មានខ្មែរក្រោមជាងមួយរយនាក់ ប្រមូលផ្ដុំប្រារព្ធខួប១៧ឆ្នាំ នៃថ្ងៃដែលអង្គការសហប្រជាជាតិអនុមតិសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើមហៅកាត់ថា (UNDRIP) នៅខេត្តព្រះត្រពាំង ដើម្បីទាមទារឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោម។
អានបន្ត -
លោក ជា មុនី ឡើងជាប្រធានបក្សកម្លាំងជាតិ ជំនួសលោក ស៊ុន ចន្ធី ដែលកំពុងជាប់ឃុំ
គណបក្សកម្លាំងជាតិ បានជ្រើសតាំងលោក ជា មុនី ធ្វើជាប្រធានបក្ស ជំនួសលោក ស៊ុន ចន្ធី ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។ គណបក្សមួយនេះ បានធ្វើសមាជបក្ស ដឹកនាំដោយលោក មុត ផល្លារ នៅការិយាល័យបក្ស ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ នាថ្ងៃទី១៥ កញ្ញា។តាមរយៈអង្គសមាជ ដែលមានសមាជិក សមាជិកា២០០នាក់ចូលរួមនេះ បានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឱ្យលោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិ ធ្វើជាប្រធាន និងលោក សុខ គឹមសេង ធ្វើជាអនុប្រធានគណបក្សកម្លាំងជាតិ។
អានបន្ត -
កម្ពុជាទាត់ចោលទណ្ឌកម្ម«អយុត្តិធម៌»របស់អាមេរិកលើឧកញ៉ាបក្សកាន់អំណាច
កម្ពុជាកាលពីថ្ងៃសុក្រ បានច្រានចោលទណ្ឌកម្ម«អយុត្តិធម៌»របស់អាមេរិកលើឧកញ៉ានិងជាទីប្រឹក្សារបស់អតីតមេដឹកនាំលោកHun Sen ពីបទរំលោភបំពានដែលគេចោទប្រកាន់ទាក់ទងនឹងការជួញដូឬមនុស្សក្នុងមណ្ឌលបោកបញ្ឆោតតាមអនឡាញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាខាងបក្សកាន់អំណាចដែលមានងារជាឧកញ៉ាផងគឺលោក លី យ៉ុងផាត់ ដែលជាមនុស្សស្និទ្ធនឹងលោកហ៊ុន សែន។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី រងការព្រមានពីអាជ្ញាធរបន្ទាប់ពីច្រៀងចម្រៀងរៀបរាប់បញ្ហាដីធ្លី
ជនជាតិដើមភាគតិចព្នងប្រមាណជាង ៣០នាក់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី រងការព្រមានពីអាជ្ញាធរដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពច្រៀងចម្រៀងរៀបរាប់ពីបញ្ហាដីធ្លី ខណៈមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សក្នុងមូលដ្ឋាននេះ ចាត់ទុកការអនុវត្តរបស់អាជ្ញាធរថាជាការរឹតត្បិតសិទ្ធិបញ្ចេញមតិរិះគន់របស់ពលរដ្ឋ។
អានបន្ត -
អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឱ្យកម្ពុជាព្យួរ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»
ភ្នំពេញ — «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលត្រូវបានបង្កើតដោយក្រសួងព័ត៌មាន កាលពីដើមខែសីហា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក Vitit Muntarbhorn ផងដែរ។ អ្នកជំនាញផ្សេងទៀតមានដូចជាអ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពនៃការបញ្ចេញមតិ និងអ្នកស្រី Gina Romero អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងសមាគម។
អានបន្ត -
លោកហ៊ុន សែនបង្ហើបពីគម្រោងបង្កើតច្បាប់ទប់ស្កាត់រាល់សកម្មភាពដែលប៉ុនប៉ងបំផ្លាញសន្ដិភាព
នៅថ្ងៃទី១២ កញ្ញា ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែនបានបង្ហើបឲ្យដឹងពីគម្រោងបង្កើតច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅក្នុងក្រុមភេរវកម្មនៅពេលខាងមុខ។ កម្មវត្ថុគឺដើម្បីទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសន្ដិភាពរបស់កម្ពុជា។ លោកហ៊ុន សែនថ្លែងដូច្នេះនៅពេលលោកធ្វើបាឋកថាពិសេសស្ដីពី «បទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» នាពេលទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង។
អានបន្ត -
គូស្នេហ៍មួយគូ សម្ដែងអាយ៉ៃ អរគុណអាជ្ញាធរដែលគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា
នៅថ្ងៃទី ១២ ខែកញ្ញា អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) បានសម្ពោធវីដេអូអំពី «ដំណើរការគាំទ្ររបស់អាជ្ញាធរមូលដ្ឋានចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា» នៅកម្រិតឃុំ នៃខេត្តស្វាយរៀង ព្រៃវែង និងកំពង់ធំ។ ក្នុងកម្មវិធីនេះ លោក ស៊ុន ភី និងអ្នកស្រី ប៉ែន ថាវី ជាដៃគូស្រឡាញ់ភេទដូចគ្នា បានច្រៀងអាយ៉ៃរួមគ្នា អរគុណអាជ្ញាធរមូលដ្ឋានដែលបានគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា។ ក្នុងអត្ថន័យចម្រៀងអាយ៉ៃប្រមាណ ១០នាទី អ្នកទាំងពីរ បានជំនួសមុខឱ្យអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់ ច្រៀងថ្លែងអំណរគុណ និងដឹងគុណ ចំពោះអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ ដែលគាំទ្រសមាគមនន៍ស្រឡាញ់ភេទដូចគ្នា និងចាត់ទុកពួកគេជាកោសិកាសង្គម ដ៏សំខាន់ដូចពលរដ្ឋដទៃទៀត។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលថាអ្នកប្រឆាំងគម្រោង CLV មានបំណងផ្ដួលរំលំរបបរាជានិយមនិងរដ្ឋាភិបាលស្របច្បាប់
មន្ត្រីជាន់ខ្ពស់ខាងផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថាការចាប់ខ្លួនបុគ្គលមួយចំនួនដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ ដោយសារតែអ្នកទាំងនោះមានបំណងផ្ដួលរំលំរបបរាជានិយម ផ្តួលរំលំរាជរដ្ឋាភិបាល និងវាយប្រហារលំនៅឋានរបស់ថ្នាក់ដឹកនាំផងដែរ។
អានបន្ត -
មេធាវី៖ កញ្ញា ឈឹម ស៊ីថរ នឹងត្រូវដោះលែងនៅដើមសប្តាហ៍ក្រោយ បន្ទាប់ពីបានបញ្ចប់ការអនុវត្តទោស
អតីតថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ នឹងត្រូវដោះលែងឱ្យមានសេរីភាព នៅដើមសប្តាហ៍ក្រោយ ខណៈអ្នកតស៊ូមតិរូបនោះបានជាប់ឃុំក្នុងពន្ធនាគារព្រៃស រយៈពេល ២ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមេធាវី។
អានបន្ត -
អ្នកតាមដាននយោបាយថា អាមេរិកដាក់ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជាការកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់បក្សកាន់អំណាច
សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ដែលស្និទ្ធលោក ហ៊ុន សែន គឺលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកចំនួន៥ របស់លោក។ ក្រសួងរតនាគារជាតិអាមេរិក លើកហេតុផលថា ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណ គ្រីបតូ (Cryptocurrency) ។
អានបន្ត -
សហភាពអឺរ៉ុបស្នើឲ្យកម្ពុជាពិចារណាលើការចាប់ខ្លួនយុវជននាពេលថ្មីៗនេះ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីមូលដ្ឋានជាក់លាក់នៃវិធានការទាំងឡាយរបស់រដ្ឋាភិបាលកម្ពុជាដែលសំដៅដល់ការចាប់ខ្លួនយុវជនមួយចំនួននាពេលកន្លងទៅថ្មីៗនេះ។ តំណាងសហភាពអឺរ៉ុបបានបង្ហាញពីការមិនយល់ស្របគ្នាខ្លះលើអ្វីដែលជាវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការចាប់ខ្លួនយុវជនទាក់ទងនឹងគម្រោងបាតុកម្មកាលពីថ្ងៃទី១៨ ខែសីហាដែលគេហៅជាគម្រោងបាតុកម្មប្រឆាំងCLV។
អានបន្ត