កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ក្រុមគ្រួសារជនរងគ្រោះដោយបាក់អគារនៅខេត្តព្រះសីហនុ ប្តឹងទាមទារសំណងពីក្រុមហ៊ុន
ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារការបាក់អគារនៅខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ប្តឹងទាមទារសំណងពីក្រុមហ៊ុន XI GANG TANG GONG YOU JI HAISAO ។ ការដាក់ពាក្យបណ្តឹងនេះ គឺតាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី។
អានបន្ត -
ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ផ្សាយព័ត៌មានខ្វែងគ្នារឿងដាក់សមាជិកសភាអឺរ៉ុបក្នុងបញ្ជីខ្មៅ
ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ផ្សាយព័ត៌មានខ្វែងគ្នា រឿងបញ្ជីខ្មៅសមាជិកសភាអឺរ៉ុប ៦រូប។ ការផ្សាយព័ត៌មានខ្វែងគ្នានេះ កើតមានឡើង ក្រោយអ្នកនាំពាក្យ នៃក្រសួងការបរទេសនៃរបបលោក ហ៊ុន សែន បន្តបិទបាំងព័ត៌មាន រឿងហាមឃាត់សិទ្ធិមន្ត្រីបរទេស ដែលសន្យាថា នឹងអមដំណើរលោក សម រង្ស៊ី វិលទៅកម្ពុជាវិញ។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ កម្ពុជាគួរតែទម្លាក់បទចោទប្រឆាំងនឹងអ្នកកាសែតវិទ្យុអាស៊ីសេរី
មួយថ្ងៃមុនអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីររូបត្រូវតុលាការក្រុងភ្នំពេញកាត់ទោស អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយរបស់សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រឆាំងនឹងពួកគេ។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារ៖ ប្រព័ន្ធអនឡាញ E-VAT Refund បង្កើនប្រសិទ្ធិភាពនៃការប្រមូលពន្ធដារ
កិច្ចប្រជុំសរុបលទ្ធផលចំណូលពន្ធនៃឆមាសទី១ ឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាទទួលបានកំណើនចំណូលពន្ធអាករ កើនឡើងបានជាង៣០០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា នេះដោយសារតែប្រសិទ្ធិភាពនៃការគ្រប់គ្រងការប្រមូលអាករ តាមរយៈប្រព័ន្ធអនឡាញ E-VAT Refund។
អានបន្ត -
ក្រសួងការពារជាតិនឹងនាំអ្នកកាសែតជាតិនិងអន្តរជាតិទៅបញ្ជាក់ពីការពិតនៃមូលដ្ឋានទ័ពចិននៅព្រះសីហនុ
លោកឧបនាយករដ្ឋមន្រ្តីទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានអនុញ្ញាតឱ្យក្រុមអ្នកកាសែតជាតិ និងអន្តរជាតិចូលទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុនៅថ្ងៃសុក្រ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកមិញ។ តាមលោកផៃ ស៊ីផាន វត្តមានរបស់ក្រុមអ្នកកាសែតនេះ គឺដើម្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់ថា តើមានការសាងសង់មូលដ្ឋានទ័ពចិននៅទីនោះដែរឬទេ។
អានបន្ត -
មេធាវីអាមេរិកថា អាជ្ញាធរកម្ពុជាព្យាយាមបិទបាំងព័ត៌មានពិតប្រាកដនៃឃាតកម្មបណ្ឌិត កែម ឡី
មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី ដែលបានដាក់ពាក្យប្ដឹងសុំឱ្យក្រុមហ៊ុនឆេវរ៉ុន (Chevron) បញ្ចេញភស្តុតាងពាក់ព័ន្ធនឹងករណីឃាតកម្មលោក កែម ឡី នៅឯស្ថានីយប្រេងឥន្ធនៈស្តារម៉ាត កាល់តិច (Caltex) សន្និដ្ឋានថា អាជ្ញាធរកម្ពុជា បានព្យាយាមបិទបាំងព័ត៌មានពិតប្រាកដនៅពីក្រោយហេតុការណ៍ឃាតកម្មនេះ និងបានធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ដោយសារតែមិនបញ្ចេញខ្សែអាត់វីដេអូទាំងស្រុងជុំវិញករណីនេះ។
អានបន្ត -
ចៅក្រមអាម៉េរិក ត្រូវបានតែងតាំងជំនួសចៅក្រមបារាំង ស្របពេលសាលាក្ដីខ្មែរក្រហមជិតបិទទ្វារ
សហចៅក្រមអន្តរជាតិ ជនជាតិអាម៉េរិក ត្រូវបានតែងតាំងថ្មី នៅសាលាក្ដីខ្មែរក្រហម ដើម្បីជំនួសសហចៅក្រមអន្តរជាតិ ជនជាតិបារាំង ដែលលាឈប់។ លោក ម៉ាទីន ហ្គ្រែក ខារ៉ុបឃីន (Martin Greg KAROPKIN) ត្រូវបានព្រះមហាក្សត្រខ្មែរ ទ្រង់ប្រោសព្រះរាជទាន តែងតាំង ជាចៅក្រមពេញសិទ្ធិ នៅអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម ជំនួសលោកចៅក្រម ហ្សង់ម៉ាក ឡាវែញ (Jean-Marc LAVERGNE) ដែលលាឈប់ពីមុខតំណែង កាលពីដើមឆ្នាំនេះ។
អានបន្ត -
កម្ពុជាបំភ្លឺបន្ថែមលើរឿងចម្រូងចម្រាសពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិន
នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីផ្លូវការចំនួនបួនក្រសួងបានបកស្រាយបន្ថែម និងច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលបានរាយការណ៍ថា កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងសម្ងាត់ស្តីពីការដាក់តាំងមូលដ្ឋានកងទ័ពចិនក្នុងដែនសមុទ្ររាមរបស់កម្ពុជា។
អានបន្ត -
អង្គការអ្នករាយការណ៍គ្មានព្រំដែនថ្កោលទោសការកើនឡើងនៃអំពើធ្វើទុក្ខបុកម្នេញ ទៅលើអ្នកសារព័ត៌មាន
អង្គការអ្នករាយការណ៍គ្មានព្រំដែន ឬ Reporters Without Borders ថ្កោលទោសការកើនឡើងនៃអំពើធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន ក្នុងនោះរួមទាំងការចាប់ខ្លួនអ្នកកាសែតពីររូប ដែលបានទៅរាយការណ៍រឿងវិវាទដីធ្លីកាលពីសប្តាហ៍មុននៅខេត្តព្រះសីហនុ និងសវនាការលើអតីតអ្នករាយការណ៍ព័៏ត៌មានអាស៊ីសេរីពីររូប ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
អានបន្ត -
របបក្រុងភ្នំពេញ នាំអ្នកកាសែតកម្ពុជាទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីជួយផ្សាយថា គ្មានមូលដ្ឋានទ័ពចិន
ក្រសួងការពារជាតិ ប្រកាសថា នឹងដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីមានការចោទថា កម្ពុជាអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានទ័ព នៅទីនោះ។ អ្នកវិភាគ យល់ថា អ្នកកាសែតកម្ពុជា មិនមានជំនាញនិងសមត្ថភាពគ្រប់គ្រាន់ដើម្បី មើលដឹងថា តំបន់នោះ គឺជាមូលដ្ឋានកងទ័ពចិនឡើយ ហើយដំណើរទស្សនកិច្ចនេះ គឺគ្រាន់តែយុទ្ធសាស្ត្ររបស់របបក្រុងភ្នំពេញ ឱ្យកាសែតក្នុងស្រុកជួយផ្សព្វផ្សាយឱ្យបានច្រើនដើម្បីលាងជម្រះនូវមន្ទិល សង្ស័យនានា។
អានបន្ត -
មន្ត្រីយោធាអាមេរិកថា ច្បាប់កម្ពុជាហាមមិនឲ្យមានវត្តមានកងទ័ពចិន ដូច្នេះកម្ពុជាត្រូវពន្យល់
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសអាមេរិកពុំបានបោះបង់ចោលការស្នើសុំឲ្យកម្ពុជាបកស្រាយប្រាប់ពលរដ្ឋកម្ពុជាអំពីព័ត៌មានដែលនិយាយអំពីកងទ័ពជើងទឹកចិននៅលើទឹកដីកម្ពុជា ទោះកម្ពុជាបដិសេធ ដោយសំអាងលើច្បាប់កំពូលរបស់កម្ពុជាថា មានការហាមប្រាមក្តី។
អានបន្ត -
អ្នកឃ្លាំមើល៖ ការលើកពេលប្រជុំគណៈរដ្ឋមន្ត្រី ចំពេលប្រមុខរដ្ឋាភិបាលមានភាពស្ងាត់ស្ងៀម
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលគ្រោងរៀបចំនៅថ្ងៃសុក្រទី២៦ក្នុងសប្ដាហ៍នេះ ត្រូវលើកពេលដោយមិនកំណត់ថ្ងៃ។ មូលហេតុនៃការលើកពេលត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃពុធនេះថា នៅមិនទាន់មានរបៀបវារៈគ្រប់គ្រាន់ក្នុងការរៀបចំកិច្ចប្រជុំ។ តែអ្នកឃ្លាំមើលសង្គមយល់ឃើញផ្សេងពីនេះថា មួយផ្នែកនៃការលើកពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទំនងជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់រក្សាភាពស្ងៀមស្ងាត់មួយរយៈមិនថា ក្នុងវេទិកាសាធារណៈ ឬកិច្ចប្រជុំសម្ងាត់ឡើយ។
អានបន្ត -
សម្តេច ហ៊ុន សែន៖ តើកម្ពុជា ត្រូវការយោធាចិនលើទឹកដីខ្លួនដើម្បីអ្វី?
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលចំពោះការចេញផ្សាយរបស់ The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី?»។ នេះបើតាមសេចក្តីបំភ្លឺរបស់សម្តេច ហ៊ុន សែន ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
អានបន្ត -
កម្ពុជាវៀតណាមអបអរការងារព្រំដែនហើយប្តេជ្ញាដោះស្រាយចំណុចសេសសល់
ប្រទេសកម្ពុជានិងវៀតណាមបានបោះបង្គោលលើព្រំដែនចម្ងាយ ១.០៤២គីឡូម៉ែត្រ លើបន្ទាត់ព្រំដែនដែលមានចម្ងាយ ១.១៣៧គីឡូម៉ែត្រ ហើយបានបោះបង្គោលព្រំដែនចំនួន ៣១៥បង្គោល ក្នុងចំណោមបង្គោលចំនួន ៣៧១។
អានបន្ត -
លោក ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងចរចាខ្ចីលុយចិនជិត២០០លានដុល្លារសង់ផ្លូវជាតិលេខ១០
កម្ពុជាកំពុងចរចាជាមួយចិនដើម្បីខ្ចីលុយចំនួន១៨៣លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់សាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ដែលមានប្រវែង១៩៣គីឡូម៉ែត្រ។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញ។ គម្រោងសង់ផ្លូវថ្មីបន្ថែមនេះ គឺស្របពេលគម្រោងពង្រីកផ្លូវសំខាន់ៗជាច្រើនទៀតនៅកម្ពុជា បាននិងកំពុងធ្វើ ក្រោមប្រាក់កម្ចីរបស់ជប៉ុន និងចិនក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
អានបន្ត -
កម្ពុជាប្រឈមនឹងជម្រើសរវាងទណ្ឌកម្មពាណិជ្ជកម្មនិងប្រជាធិបតេយ្យ
អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកបានបញ្ជូនសារយ៉ាងច្បាស់ទៅមេដឹកនាំកម្ពុជាថា ត្រូវតែបង្វែរទិសនៃការកំហិតលើលទ្ធិប្រជាធិបតេយ្យ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងផលវិបាកនានាដែលអាចនឹងកើតមានឡើង។
អានបន្ត -
តំណាងឱ្យយុវជនកម្ពុជាកញ្ញា រ៉ូហ្សេត ទៅស្វែងយល់អំពីប្រជាធិបតេយ្យ នៅប្រទេសជប៉ុន
តំណាងយុវជនកម្ពុជាចំនួន ១០នាក់ បានទៅស្វែងយល់អំពីប្រជាធិបតេយ្យ និងការបោះឆ្នោតនៅប្រទេសជប៉ុន ចំនួន ៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា។ ក្នុងនោះ មានតំណាងយុវជនគណបក្សសង្គ្រោះជាតិគឺកញ្ញា ស៊ិនចាន់ ពៅរ៉ូហ្សេត ក៏បានទៅចូលរួមក្នុងដំណើរទស្សនៈកិច្ចនេះដែរ។
អានបន្ត -
The WallStreetJournal៖ ចិនចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយកម្ពុជា ដើម្បីឲ្យកងទ័ពចិនឈរជើងនៅកម្ពុជា
កាសែតល្បីឈ្មោះរបស់សហរដ្ឋអាមេរិក បានផ្សាយកាលពីម្សិលមិញថា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយជាមួយកម្ពុជា ដើម្បីអនុញ្ញាត ឲ្យកងទ័ពរបស់ចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅសមុទ្រភាគខាងលិច។ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្ម ជាថ្មីម្តងទៀត ដោយអះអាងថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា»។
អានបន្ត -
អង្គការសេរីនិយមអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបំរាមលើសមាជិកសភាអឺរ៉ុប៦រូប
អង្គការសេរីនិយមអន្តរជាតិ (Liberal International) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានធ្វើយុទ្ធនាការតាមអ៊ីនធឺណែត ដើម្បីស្វែងរកការគាំទ្រលើញត្តិមួយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបំរាមលើសមាជិកសភាអឺរ៉ុប០៦រូបពីក្នុងបញ្ជីខ្មៅ ដែលហាមមិនឲ្យអបដំណើរលោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជា។ យុទ្ធនាការនេះ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកទ្វារចំហឲ្យលោក សម រង្ស៊ី វិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញផងដែរ។
អានបន្ត -
ក្រសួងការពារជាតិថា មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ ឱ្យចិនដាក់មូលដ្ឋានយោធាឡើយ
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឱ្យកងទ័ពចិនប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានឡើយ។
អានបន្ត