កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ពលរដ្ឋមានជម្លោះដីធ្លីចំនួន ៥ខេត្ត នាំគ្នារកដំណោះស្រាយនៅរាជធានីភ្នំពេញ
ប្រជាពលរដ្ឋប្រមាណ ៩៨០នាក់ តំណាងឲ្យពលរដ្ឋជាង ៧ពាន់គ្រួសារ ដែលមានជម្លោះដីធ្លីក្នុងខេត្តចំនួន៥ ជួបជុំគ្នានៅសួនច្បារវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ដាក់ញត្តិស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅក្រសួងដែនដី និងអាជ្ញាធរថ្នាក់ក្រោម ពន្លឿនដំណោះស្រាយដល់ពួកគាត់។ សង្គមស៊ីវិលយល់ថា ប្រសិនបើរដ្ឋាភិបាលពិតមានឆន្ទៈ ចង់ដោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅទូទាំងប្រទេស គួរតែហ៊ានអារកាត់ ដោយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីខិលខូច អ្នកមានអំណាច ឧកញ៉ា ឬក្រុមហ៊ុនណាក៏ដោយ ដែលឃុបឃិតគ្នាដណ្ដើមយកដីធ្លីពីពលរដ្ឋ។
អានបន្ត -
យុវជនកម្ពុជាចាប់ផ្តើមយកចិត្តទុកដាក់នឹងផលប៉ះពាល់ពីប្លាស្ទិចតាមរយៈការងារសង្គម
នៅប្រទេសកម្ពុជា សម្ភារៈប្រើប្រាស់ធ្វើពីផ្លាស្ទិច ដូចជាកែវជ័រ ស្បោង និងប្រអប់ធ្វើពីជ័រប្លាស្ទិចជាដើម ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវនៅឡើយ។
អានបន្ត -
លោក ហ៊ុន សែន បដិសេធរឿងចុះហត្ថលេខាសម្ងាត់អនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅកម្ពុជា
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសច្រានចោលព័ត៌មានដែលថា របបរបស់លោកបានចុះហត្ថលេខាជាសម្ងាត់ជាមួយភាគីចិន ឱ្យចិនតាំងមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ ក៏ប៉ុន្តែ សារព័ត៌មានបរទេសបានលាតត្រដាង និងបង្ហាញភស្តុតាងជាក់ស្តែងជាច្រើនថា របបក្រុងភ្នំពេញកំពុងឃុបឃិតជាមួយក្រុងប៉េកាំង អនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
អានបន្ត -
ពលរដ្ឋជាច្រើនរយនាក់ឡើងពីខេត្តចំនួន៤ ស្នើឲ្យថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃ
ពលរដ្ឋជាច្រើនរយនាក់ឡើងមកពីខេត្តចំនួន៤រួមមាន៖ ខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកណ្ដាល ជាមួយនឹងបង្វិច បាយ ទឹក បានអង្គុយប្រមូលផ្ដុំគ្នានៅក្រៅខុទ្ធការល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការប្រមូលផ្ដុំនេះក្នុងគោលបំណងដាក់ញាត្តិជាថ្មីទៅកាន់ខុទ្ធការល័យលោកនាយករដ្ឋមន្រ្តី និងក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀតដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃ ជាមួយក្រុមហ៊ុនឯកជន។ តាមរយៈក្បាលមេក្រូរបស់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃចន្ទនេះ តំណាងពលរដ្ឋមួយចំនួនបាននិយាយដូចគ្នាថា រឿងរ៉ាវដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន អូសបន្លាយដោយគ្មានដំណោះស្រាយមិនតិចជាង១០ឆ្នាំឡើយ។ ហើយបន្ថែមលើនេះតំណាងពលរដ្ឋបានមូលមាត់ថា ខ្លឹមសារនៃញាត្តិ សុំតែដីដែលក្រុមហ៊ុនរឹបអូសត្រឡប់មកវិញដើម្បីធ្វើស្រែចំការ។
អានបន្ត -
កាសែតអាមេរិកថាកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនរឿងមូលដ្ឋានយោធា បានធ្វើឲ្យអាមេរិកបារម្ភ
បើតាមរបាយការណ៍មួយរបស់កាសែត The Wall Street Journal បានរាយការណ៍មកថាប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីអនុញាត ឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជានៅជិតចិន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដំណើរការបង្កើនសមត្ថភាពយោធាខ្លួនក្នុងការពិនិត្យមើលពីឥទ្ធិពលយោធានៅជុំវិញពិភពលោក។ នេះបើតាមការអះអាងរបស់មន្ត្រីម្នាក់ដែលធ្វើកិច្ចការរឿងនេះ តែមិនបានប្រាប់ឈ្មោះ។
អានបន្ត -
ប្រពន្ធសកម្មជនបក្សប្រឆាំងដែលជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់ទទូចឱ្យស្ថាប័នពាក់ព័ន្ធរកយុត្តិធម៌ដល់ស្វាមី
ភរិយាសកម្មជនគណបក្សប្រឆាំងនៅស្រុកវាលវែង ដែលកំពុងជាប់ពន្ធនាគារខេត្តពោធិ៍សាត់ ទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើស្វាមីរបស់ពួកគាត់ និងដោះលែងឱ្យមានសេរីភាពឡើងវិញឱ្យបានឆាប់។ សកម្មជនបក្សប្រឆាំងស្រុកវាលវែងចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយប្រកាន់ពីបទទន្ទ្រានដីព្រៃខុសច្បាប់។ ប៉ុន្តែភរិយាជនជាប់ឃុំ អះអាងថា ពួកគាត់ពុំបានធ្វើខុសដូចការចោទប្រកាន់ឡើយ។
អានបន្ត -
សកម្មជនបក្សប្រឆាំងខេត្តកំពង់ធំបន្តជួបជុំគ្នាហូបនំបញ្ចុកក្រោមការឃ្លាំមើលពីអាជ្ញាធរ
ក្រុមសកម្មជន និងមន្ត្រីជាប់ឆ្នោតមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្តជួបជុំគ្នាហូបនំបញ្ចុក ដើម្បីពង្រឹងការសាមគ្គី។ សមត្ថកិច្ចបានឃ្លាំមើល និងសួរនាំពួកគេអំពីកម្មវិធីនេះ។ សង្គមស៊ីវិលថា ពលរដ្ឋមានសិទ្ធិពេញលេញដើម្បីជួបជុំគ្នាហូបនំបញ្ចុក ដោយគ្មានការរំខាន ឬអុកឡុកកម្មវិធីឡើយ។
អានបន្ត -
អ្នកស្រី ប៊ូ រចនា អំពាវនាវឲ្យប្តូរឈ្មោះស្តុបបូកគោទៅជាស្តុប កែម ឡី
អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះ ដោយអំពាវនាវឲ្យធ្វើការប្តូរឈ្មោះ ស្តុប បូកគោ ទៅជាស្តុប កែម ឡីវិញ។ ស្តុបបូកគោ ជាទីដែលឃាតករបានបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមរូបនេះកាលពីថ្ងៃទី១០កក្កដា២០១៦។ ជាមួយគ្នានោះ អ្នកស្រី ប៊ូ រចនា ក៏អំពាវនាវឲ្យយកថ្ងៃ១០កក្កដា ជាថ្ងៃនៃទិវាជាតិគោរពវិញ្ញាណខ័ន្តវីរបុរស និងអ្នកស្នេហាជាតិខ្មែរទាំងអស់ដែលបានស្លាប់ដើម្បីប្រជាធិបតេយ្យនិងប្រយោជន៍របស់ជាតិខ្មែរ។
អានបន្ត -
លោក សៅ សុខា នឹងក្លាយជាមនុស្សទី២បន្ទាប់ពីលោក ហ៊ុន សែន ដែលមិនហ៊ានស្លាប់រឿងព្រៃឈើ
ស្របពេលមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន មិនហ៊ានស្លាប់ក្រោយបរាជ័យរឿងការពារព្រៃឈើ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានប្រកាសដាក់ជីវិតរបស់ខ្លួនម្ដង ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឱ្យទាល់តែបាន។ លោក សៅ សុខា អះអាងថា ទោះបីជាជនល្មើសមានតំណែងប៉ុនណាក៏ដោយ ក៏លោកបញ្ជាឱ្យចាប់ទាំងអស់។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកឃ្លាំមើលបទល្មើសព្រៃឈើ គ្មានជំនឿលើបទបញ្ជានេះទេ និងថា លោក សៅ សុខា នឹងមានភាពអាម៉ាស់ដូចលោក ហ៊ុន សែន ដែរ។
អានបន្ត -
តំណាងរាស្ត្រអូស្ត្រាលីគ្រោងស្នើរដ្ឋាភិបាលខ្លួនជំរុញទៅរបបភ្នំពេញស៊ើបអង្កេតករណីបណ្ឌិត កែម ឡី
សមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករលោក ជូលៀន ហ៊ីល (Julian Hill) អះអាងថា លោកនឹងទាមទារជាផ្លូវការ ទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីឱ្យជំរុញទៅរបបក្រុងភ្នំពេញ ឱ្យស៊ើបអង្កេតពេញលេញ និងយុត្តិធម៌លើករណីឃាតកម្មបណ្ឌិត កែម ឡី។ ប្រតិកម្មរបស់សមាជិកសភាអូស្ត្រាលីបែបនេះ បន្ទាប់ពីលោក បណ្ឌិត កែម ត្រូវឃាតកសម្លាប់អស់រយៈពេលបីឆ្នាំទៅហើយ ប៉ុន្តែ សមត្ថកិច្ចនៃរបបក្រុងភ្នំពេញហាក់មានការលាក់បាំងការពិតនៃឃាតកម្មនេះ។
អានបន្ត -
ខ្មែរ-អូស្រ្តាលីរំលឹកខួបទី៣នៃមរណភាពលោកកែមឡីដោយបន្តទាមទារយុត្តិធម៌
សមាជិកសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីជាច្រើនរយនាក់បានចូលរួមប្រារព្ធខួបលើកទី៣នៅថ្ងៃអាទិត្យនេះដើម្បីរំលឹកដល់ការធ្វើឃាតលោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គមដោយទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យនិងបានប្តេជ្ញាចិត្តជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
អានបន្ត -
កងរាជអាវុធនៅខេត្តព្រះសីហនុបញ្ជូនពលរដ្ឋ និងអ្នកកាសែតរងការចោទក្នុងករណីជម្លោះដីធ្លីទៅតុលាការ
កងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រេចបញ្ជូនពលរដ្ឋ ៥នាក់ និងកាសែតពីរនាក់ ទៅសាកសួរបន្តនៅតុលាការខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកក្កដា។ នេះជាថ្ងៃទី៣ នៃការឃុំខ្លួន បន្ទាប់ពីកងរាជអាវុធហត្ថចាប់ខ្លួនពួកគេនៅថ្ងៃទី១៩ ខែកក្កដា ក្នុងជម្លោះដីធ្លីរវាងពលរដ្ឋនិងឈ្មួញជាឧកញ៉ា។
អានបន្ត -
សមាជិកព្រឹទ្ធសភាអាមេរិកច្រើនរូបត្រូវគេជឿនឹងជួយពន្លឿនសេចក្តីស្នើច្បាប់ស្តារប្រជាធិបតេយ្យកម្ពុជា
សមាជិកសភាអាមេរិកាំងដែលមានឥទ្ធិពលគឺលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានសម្តែងសុទិដ្ឋិនិយមរបស់លោកចំពោះការពន្លឿនសេចក្តីស្នើច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហៅថា H.R 526 ដែលអាចដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។
អានបន្ត -
ចលនាសេរីនិយមអន្តរជាតិ ថារបបភ្នំពេញកាន់តែធ្វើឲ្យខ្លួនក្លាយជារដ្ឋដែលអន្តរជាតិ លែងស្វាគមន៍
ប្រតិកម្មរបស់ស្ថាប័នចលនាសេរីនិយមអន្តរជាតិនេះ ធ្វើឡើងក្រោយពីរបបលោក ហ៊ុន សែន តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥ ខែ កក្កដា បានដាក់ជនបរទេសប្រាំមួយរូបក្នុងបញ្ជីខ្មៅ និង ណែនាំឲ្យស្ថានទូខ្មែរទាំងអស់ នៅក្រៅប្រទេស កុំចេញទិដ្ឋាការឲ្យជនបរទេសទាំងនោះ។ ក្នុងលិខិតដដែលនោះ ក្រសួងបង្គាប់ឲ្យបដិសេធការផ្តល់ទិដ្ឋាការ ដល់ជនបរទេសឯទៀតដែរ ដែលមានបំណងគាំទ្រ ឬ ការពារលោក សម រង្ស៊ី។
អានបន្ត -
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ម្នាក់រងការចោទថា រំលោភយកដីព្រៃអភិរក្សជាង ១ម៉ឺនហិកតារ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ម្នាក់ រងការចោទថា បានរំលោភដីព្រៃអភិរក្សក្នុងខេត្តមណ្ឌលគិរីជាង ១ម៉ឺនហិកតារ បំប្លែងជាសម្បត្តិបុគ្គល។ ការចោទប្រកាន់នេះ ក្រោយក្រុមសហគមន៍ជនជាតិដើមភាគតិចរកឃើញ ឯកសារស្នើសុំកាន់កាប់ដីធ្លី ដែលចុះហត្ថលេខាដោយមេភូមិ មេឃុំ អភិបាលស្រុក និងអភិបាលខេត្ត។ រីឯក្រុមជនជាតិជាតិដើមភាគតិចព្រមានថា នឹងលើកគ្នាតវ៉ា ប្រសិនបើអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិ មិននិរាករណ៍ ឬមោឃភាពឯកសារមិនប្រក្រតីទាំងនោះទេ។
អានបន្ត -
បទសម្ភាសន៍ VOA៖ លោក ឡូវឹនសល ថា ដល់ពេលប្រើវិធានការក្តៅដាក់លោក ហ៊ុន សែន
កំណត់និពន្ធ៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។ លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ កាលីហ្វញ៉ា នៃគណបក្សប្រជាធិបតេយ្យនិងជាអ្នកគាំទ្រច្បាប់នេះ និងបានបញ្ជាក់ថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិកបានមកដល់ទីបំផុតហើយ និងត្រូវតែប្រើវិធានការក្តៅលើលោក ហ៊ុន សែន និងរបបរបស់លោក។ លោក ឡូវឹនសល បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOA។
អានបន្ត -
លោក សៅ សុខា ប្រកាសយកឈ្នះឲ្យបានលើអ្នកប្រព្រឹត្តិបទល្មើសព្រៃឈើ
លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីយកឈ្នះឲ្យបានលើ អ្នកផ្សំគំនិត និងអ្នកប្រព្រឹត្តិបទល្មើសព្រៃឈើ។ តាមលោក សៅ សុខា លោកនឹងមិនអន់ឱនដាច់ខាត គ្រប់ជនល្មើស ជនសង្ស័យ និងមន្ត្រីផ្សំគំនិតក្នុងសំណុំរឿងបទល្មើសព្រៃឈើ។ ការលើកឡើងរបស់លោក សៅ សុខា បានធ្វើឡើងស្របពេលដែល សមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន ៩នាក់ទៀត ខណៈដែលឈើខុសច្បាប់ចំនួន ១៧០០ម៉ែត្រគូប ត្រូវបង្ក្រាបបាន និងមានរថយន្តល្មើសជាង ៤០គ្រឿង ត្រូវបានដកហូត ដោយក្នុងនោះ ២៩គ្រឿង ត្រូវបានបំផ្លាញចោល។
អានបន្ត -
កម្ពុជា-វៀតណាម រៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ
កម្ពុជា និងវៀតណាម បានប្រជុំត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៦ នៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ភាគីកម្ពុជាដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងភាគីវៀតណាម ដឹកនាំដោយលោកNguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស វៀតណាម។
អានបន្ត -
ភាពមិនច្បាស់លាស់នៃ EBA៖ GMAC សុំផ្អាកការចរចាលើអនុសញ្ញារួមថ្នាក់វិស័យជាលើកទី២
ភាពមិនច្បាស់លាស់នៃ EBA បានធ្វើឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសម្រេចផ្អាកការចរចាលើអនុសញ្ញារួមថ្នាក់វិស័យ (TUS-CBA) ជាលើកទី០២។ ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យ គឺជាការចរចាមួយដើម្បីស្វែងរកលទ្ធភាពផ្តល់ប្រាក់ឈ្នួលសមរម្យបន្ថែមសម្រាប់ក្រុមកម្មកររោងចក្រកាត់ដេរ ក្រៅពីការចរចាក្នុងយន្តការត្រីភាគីដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបញ្ជាក់ថា GMAC នៅរក្សាជំហរការចរចាប្រាក់ឈ្នួលក្នុងយន្តការត្រីភាគីដដែល។
អានបន្ត -
លោក ស ខេង៖ បើគ្មានវិធានការទេ ជនបរទេសដែលកាន់ឯកសារមិនប្រក្រតី នឹងទទួលបានសញ្ជាតិខ្មែរ ដោយគ្មានព្រះរាជក្រឹត្យ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃពុធនេះថា ប្រសិនណាជាគ្មានវិធានការអ្វី ដើម្បីដោះស្រាយបញ្ហា ដែលជនបរទេសកាន់កាប់ឯកសារមិនប្រក្រតីទេនោះ ជនបរទេសអាចនឹងទទួលបានសញ្ជាតិខ្មែរដោយគ្មានព្រះរាជក្រឹត្យ។ ការថ្លែងរបស់លោក ស ខេង ដូច្នេះ ធ្វើឡើងខណៈដែលលោកធ្វើជាអធិបតីនៃ កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ នៅក្រសួងមហាផ្ទៃ។
អានបន្ត