កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
ភាពមិនច្បាស់លាស់របស់ EBA នាំឲ្យថៅកែរោងចក្រផ្អាកការចរចារឿងប្រាក់ឈ្នួលសមរម្យ
លោក ខេន លូ បញ្ជាក់ថា ក្នុងករណីដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគីរោងចក្រកាត់ដេរនឹងមានលទ្ធភាពតិចតួចប៉ុណ្ណោះក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មកររោងចក្រ។
អានបន្ត -
លោក ស ខេង បញ្ជាឲ្យក្រុមមន្ត្រីរក្សាការគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹង
ក្រោយការធ្វើជំរឿនជនបរទេសដែលស្នាក់នៅនិងរស់នៅក្នុងប្រទេសកម្ពុជានាពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានរកឃើញថា ជនបរទេសស្នាក់នៅរយៈពេលយូរគ្មានឯកសារ មានចំនួនជិត១១ម៉ឺននាក់។ ក្នុងនោះជាងពាក់កណ្តាលគឺជាជនជាតិវៀតណាម។ អ្នកនយោបាយអតីតគណបក្សប្រឆាំងយល់ឃើញថា តួលេខនេះនៅតិចតួចនៅឡើយ។
អានបន្ត -
CPP កោះប្រជុំគណៈកម្មាធិការកណ្តាលនៅខែសីហា ចំពេលដែលសភាអាមេរិកទើបអនុម័តច្បាប់ដាក់ទណ្ឌកម្ម
ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញលិខិតជូនដំណឹងមួយកាលពីថ្ងៃទី ១៦ កក្កដា ដោយបានកោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅថ្ងៃទី ២២ ខែសីហា ខាងមុខ។ ជាកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល១ឆមាស និងដើម្បីលើកទិសដៅបន្ត។ ប៉ុន្តែអ្វីជាការកត់សំគាល់ កិច្ចប្រជុំនេះ បានធ្វើឡើង ចំពេលដែលសភាសហរដ្ឋអាមេរិក ទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩។ ជាសេចក្តីព្រាងច្បាប់ ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធ ដែលបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
អាជ្ញាធរដកហូតសិទ្ធិអភិវឌ្ឍបឹងជើងឯកពីក្រុមហ៊ុនដោយទុកពេល១ខែឱ្យពលរដ្ឋដោះស្រាយ
អាជ្ញាធររបបក្រុងភ្នំពេញ ចេញលិខិតដកហូតសិទ្ធិអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនឯកជនមួយ ក្នុងការអភិវឌ្ឍន៍តំបន់បឹងជើងឯក និងទុកពេល ១ខែ ឱ្យពលរដ្ឋរស់នៅលើផ្ទៃបឹងជើងឯក ចូលរួមសហការជាមួយអាជ្ញាធរដើម្បី វាស់វែងរកព្រំដីនៃផ្ទៃបឹង និងដីរបស់អ្នករស់នៅលើផ្ទៃបឹងជើងឯក។ សង្គមស៊ីវិលយល់ថា ពលរដ្ឋអាចមិនទុកចិត្ត និងខ្លាចអាជ្ញាធរចាប់បង្ខំ ទើបពួកគេមិនព្រមសហការ។ ឯអ្នកមានជម្លោះដីធ្លីប្រាប់ថា ពួកគាត់រីករាយសហការ បើអាជ្ញាធរបង្ហាញឆន្ទៈចង់ដោះស្រាយពិតមែន។
អានបន្ត -
មេធាវី ៣រូបរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបំភ្លឺនៅតុលាការករណីប្ដឹងលោក សម រង្ស៊ី ពីបទញុះញង់
មេធាវី ៣រូបរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ករណីប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីបទញុះញង់ពាក់ព័ន្ធនឹងការលើកឡើងថា លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ កំពុងសហការជាមួយលោក ស ខេង ត្រៀមសងសឹកលើលោក ហ៊ុន សែន ដែលជាឪពុកក្មេក តែជាអ្នករៀបចំសម្លាប់ លោក ហុក ឡង់ឌី ដែលជាឪពុកបង្កើត កាលពីឆ្នាំ២០០៨។
អានបន្ត -
ពលរដ្ឋនៅបឹងទន្លេសាបខេត្តបាត់ដំបង ទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យផ្ដល់ស្បៀងជាបន្ទាន់ដោះស្រាយជីវភាព
ប្រជាពលរដ្ឋនៅតំបន់ទន្លេសាបស្រុកឯកភ្នំខេត្តបាត់ដំបងរាប់រយគ្រួសារ ចាប់ផ្ដើមដាច់ស្បៀងបណ្ដើរៗ និងទទូចសុំអាជ្ញាធរពាក់ព័ន្ធឱ្យផ្ដល់ស្បៀងអាហារបន្ទាន់ជួយដល់ពួកគាត់។ អ្នកភូមិអះអាងថា ថ្វីដ្បិតពួកគាត់រស់នៅក្បែរបឹងទន្លេសាប តែតំបន់ពួកគាត់រស់នៅរីងស្ងួតហួតហែង គ្មានទឹកនេសាទត្រីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារជាច្រើនខែមកហើយ។
អានបន្ត -
អ្នកជំនាញថា ការបកស្រាយរបស់ក្រសួងការបរទេសកម្ពុជា នឹងមិនអាចកែប្រែជំហរអាមេរិក
អង្គការសង្គមស៊ីវិលយល់ឃើញថា សេចក្ដីពន្យល់របស់ក្រសួងការបរទេសជុំវិញស្ថានការណ៍កម្ពុជា នឹងមិនអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបក្រុងភ្នំពេញនោះឡើយ។ មូលហេតុ គឺដោយសារតែសហរដ្ឋអាមេរិកបានតាមដានដោយយកចិត្តទុកដាក់ចំពោះស្ថានការណ៍កម្ពុជា និងបានទុកពេលឱ្យរបបនេះជាច្រើនខែដើម្បីស្ដារស្ថានការណ៍ឡើងវិញ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
អានបន្ត -
សភាជាន់ទាបអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ឬ សភាជាន់ទាប កាលពីល្ងាចថ្ងៃចន្ទ ឬនៅព្រឹកថ្ងៃអង្គារនេះម៉ោងនៅកម្ពុជា បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលមានឈ្មោះថា (Cambodia Democracy Act) ឬ H.R. 526។ ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះត្រូវបានគេពិព៌ណនាថា នឹងដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅកម្ពុជាដែលស្និទនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលគេសំដៅដល់ការរំលាយគណបក្សសង្រ្គោះជាតិ។
អានបន្ត -
សភាតំណាងរាស្រ្តអាមេរិកាំងអនុម័តច្បាប់ HR 526 ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា
«សេចក្តីព្រាងច្បាប់នេះបញ្ជូនសារយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកឈរប្រកៀកស្មារគ្នាជាមួយនឹងពលរដ្ឋនៃប្រទេសកម្ពុជា និងថាសភាសហរដ្ឋអាមេរិក នឹងឱ្យមេដឹកនាំកម្ពុជាទទួលខុសត្រូវចំពោះការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស»។
អានបន្ត -
អ្នកក្ររស់នៅតាមមាត់បឹងនៅភ្នំពេញបារម្ភបាត់បង់ផ្ទះសម្បែង
អ្នកស្រីឡាយ ស្រ៊ីមិត និងក្រុមគ្រួសាររបស់គាត់បានរស់នៅលើក្បាលដីតូចមួយនៅបឹងទំពុនក្នុងរាជធានីភ្នំពេញរយៈពេលបីទសវត្សរ៍ ចិញ្ចឹមជីវិតដោយការនេសាទ និងធ្វើស្រែ។ក៏ប៉ុន្តែមិនយូរប៉ុន្មានក្រោយពីអាជ្ញាធរបានសម្រេចបូមខ្សាច់ និងភក់ លុបបឹងកាលពី១០ឆ្នាំមុនដើម្បីសាងសង់ផ្សារទំនើប និងអគារស្នាក់នៅ ពួកគេមិនអាចនេសាទ ឬធ្វើស្រែទៀតទេ។
អានបន្ត -
លោក ហ៊ុន ម៉ាណែត៖ យើងរួមគ្នាជាខ្មែរតែមួយកសាងស្រុក និងថែរក្សាសុខសន្តិភាព
លោក ហ៊ុន ម៉ាណែត បានថ្លែងថា «យើងត្រូវការប្រជាពលរដ្ឋយើង មិនថាបក្សណាឬបក្សណានោះទេ ឬសាសនានោះទេ គឺស្រលាញ់គ្នា យើងរួមគ្នាជាខ្មែរតែមួយ យើងរួមគ្នាកសាងស្រុកភូមិយើង និងថែរក្សាសុខសន្តិភាព។ នេះគឺជាអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចង់បាន គឺចង់បានសេចក្តីសុខ សេចក្តីសប្បាយរីករាយ និងសន្តិភាព»។
អានបន្ត -
គ្រូបង្រៀន ១១នាក់ ដែលត្រូវបណ្ដេញចេញពីក្របខណ្ឌ រងការរើសអើង និងជីវភាពធ្លាក់ចុះដុនដាប
គ្រូបង្រៀនចំនួន១១នាក់ ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះ ចេញពីក្របខណ្ឌ ដោយសារ បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងនោះ ចាប់ផ្ដើមធ្លាក់ចុះជីវភាព និងរងការរើសអើងធ្ងន់ធ្ងរពីសង្គម។ គ្រូបង្រៀនទាំងនោះប្រាប់ថា ចាប់តាំងពីត្រូវបណ្តេញចេញពីក្របខណ្ឌមក ពួកគាត់រកការងារមិនបានធ្វើទេ ហើយបច្ចុប្បន្នបន្ទុកគ្រួសារ បានធ្លាក់ទៅលើប្រពន្ធ និងកូន ដោយពួកគេត្រូវបង្ខំចិត្តចេញទៅធ្វើការ រកចំណូលចិញ្ចឹមគ្រួសារ។
អានបន្ត -
យុវជន គង់ រ៉ៃយ៉ា ពហិការបង្អត់អាហារ ដើម្បីឲ្យសម្រួលការរស់នៅក្នុងពន្ធនាគារ
យុវជន កែម ឡីនិយម គឺលោក គង់ រ៉ៃយ៉ា កំពុងធ្វើពហិការបង្អត់អាហារខ្លួនឯង តាំងពីថ្ងៃជាប់ពន្ធនាគារនៅថ្ងៃទី១១ ខែកក្កដា ដើម្បីទាមទារឲ្យខាងពន្ធនាគារអនុញ្ញាត បានហាត់ប្រាណ និងអានសៀវភៅ គ្រប់គ្រាន់ព្រមទាំងមានកន្លែងគេងល្មមអាចធ្វើវិបស្សនាបាន។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារសន្យាថា នឹងពិនិត្យដោះស្រាយសំណើនេះ ព្រោះវាមិនមែនជារឿងធំដុំ។
អានបន្ត -
ព្រះសង្ឃបង្ហាញវីដេអូអំពីការប៉ះពាល់បរិស្ថានឆ្នេរកោះរ៉ុងសន្លឹមខេត្តព្រះសីហនុ និងស្នើសុំអភិបាលខេត្តឱ្យទប់ស្កាត់បញ្ហានេះ
ព្រះសង្ឃបង្ហាញវីដេអូអំពីបញ្ហាប៉ះពាល់បរិស្ថានឆ្នេរកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ និងស្នើសុំអភិបាលខេត្តឱ្យទប់ស្កាត់ ខណៈអាជ្ញាធរមូលដ្ឋានគ្មានលទ្ធភាពទប់ស្កាត់បញ្ហានេះ។ ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរខេត្តកំពុងចាត់មន្រ្តីជំនាញចុះពិនិត្យករណីនេះ។
អានបន្ត -
ចិន នឹងបើកស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិន នៅខេត្តព្រះសីហនុ
ចិនគ្រោងបើកស្ថានអគ្គកុងស៊ុល និងសមាគមសារព័ត៌មានចិន នៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗ ខាងមុខ ក្រោយពីជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតចិន និងអភិបាលខេត្តព្រះសីហនុ។
អានបន្ត -
អ្នកវិភាគថា បើសិនជារបបលោក ហ៊ុន សែន នៅតែរំលោភសិទ្ធិមនុស្ស គឺរបបនេះនឹងរងសម្ពាធកាន់តែធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ
អ្នកវិភាគថា ស្ថានទូតសហរដ្ឋអាមេរិកចេញសារអំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងមនុស្សទាំងឡាយ ដែលរបបនេះចាប់ឃុំខ្លួនទាក់ទងរឿងនយោបាយ និងឃុំខ្លួនទាំងបង្ខំនោះ មិនមែនជារឿងចៃដន្យទេ បើសិនជារបបលោក ហ៊ុន សែន មិនធ្វើតាមទេ ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នឹងដើរតាមមេរិកដែរ ក្នុងការដាក់សម្ពាធទៅរបបក្រុងភ្នំពេញ។
អានបន្ត -
OHCHR៖ ក្នុងរយៈពេល៨ឆ្នាំ មនុស្សជិត៦០នាក់ត្រូវបានសម្លាប់ ដោយតុលាការប្រជាជន
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជានៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើយុទ្ធនាការជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមហ្វេសបុក (Facebook) របស់ខ្លួន ស្តីពីការទប់ស្កាត់ការរីករាលដាលអំពើហិង្សា ដែលបង្កឡើងដោយតុលាការប្រជាជន។ របាយការណ៍ ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៨ OHCHR បានរកឃើញ ៧៣ ករណី ថាជាអំពើកើតចេញពីតុលាការប្រជាជន ក្នុងនោះមានមនុស្ស ៥៧ នាក់ ត្រូវបានសម្លាប់។
អានបន្ត -
លោកទៀ បាញ់៖ កងរាជអាវុធហត្ថបានចូលរួមទប់ស្កាត់មិនឱ្យក្រុមប្រឆាំងរុញកម្ពុជាចេញពីផ្លូវប្រជាធិបតេយ្យ
ថ្ងៃអាទិត្យទី ១៤ កក្កដានេះ គឺជាខួបលើកទី២៦ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កងរាជអាវុធហត្ថបានរៀបចំពិធីរំលឹកខួបនេះនៅឯខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម។ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងពីគុណសម្បត្តិជាច្រើនរបស់កងរាជអាវុធហត្ថក្នុងការការពារសន្តិសុខ សណ្តាប់នៅក្នុងប្រទេស។ ក្នុងនោះ លោកបានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់សកម្មភាពរបស់ក្រុមប្រឆាំងដែលចង់រុញច្រានកម្ពុជាចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតីរដ្ឋ។
អានបន្ត -
តុលាការកោះហៅតំណាងអ្នកឡពាងចូលបំភ្លឺជាលើកទី២ករណីជម្លោះដីនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី
តុលាការក្រុងភ្នំពេញកោះហៅតំណាងពលរដ្ឋ ១០នាក់ នៃសហគមន៍ឡពាងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ឱ្យចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល លើបណ្ដឹងរបស់ពួកគេប្ដឹងមោឃភាពកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុននេះតំណាងពលរដ្ឋស្នើសុំតុលាការ បើកសវនាការជំនុំជម្រះរឿងនេះឱ្យបានឆាប់ ដោយឈរលើគោលការណ៍ឯករាជ្យ និងយុត្តិធម៌។
អានបន្ត -
ពលករខ្មែរនៅថៃរាប់រយនាក់ប្រារព្ធពិធីបុណ្យខួប៣ឆ្នាំជូនលោកបណ្ឌិត កែម ឡី
ពលករខ្មែររាប់រយនាក់ធ្វើការនៅប្រទេសថៃ នៅថ្ងៃទី១៤ កក្កដា បាននាំគ្នាប្រារព្ធពិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ជូនដល់ដួងវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ចំនួនបីទីតាំងផ្សេងគ្នាក្នុងប្រទេសថៃ។ ក្រុមពលករអះអាងថា ការធ្វើពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតផង និងចង់ទាមទារឱ្យរបបក្រុងភ្នំពេញរកយុត្តិធម៌ជូនដល់អ្នកស្លាប់ផ្សេងៗ ផង។
អានបន្ត