កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.171
-
CCHR ជំរុញរដ្ឋាភិបាលឱ្យពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាយេនឌ័រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញដល់រដ្ឋាភិបាលពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី ខណៈអង្គការនេះសង្កេតឃើញស្តី្រនៅតែរងអំពើហិង្សាច្រើនរូបភាពពីបុរស។
អានបន្ត -
លោក ហ៊ុន សែន ដាក់គោលដៅប្ដឹងអ្នកសារព័ត៌មានដែលស្រង់សម្ដីលោកបាត់ខ្លឹមសារ
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន សម្ដែងការខឹងសម្បារចំពោះអ្នកសារព័ត៌មានមួយចំនួនដែលស្រង់សម្ភីលោកដោយដុំៗ ដែលលោកថា ធ្វើឱ្យបាត់ខ្លឹមសារដើម។ លោកថា លោកត្រូវប្រើវិធានការច្បាប់ដើម្បីចាត់ការអ្នកសារព័ត៌មានទាំងនោះ។ អ្នកជំនាញផ្នែកសារព័ត៌មានថា នេះជាសារគំរាមកំហែងថ្មីមួយទៀតប្រឆាំងនឹងអ្នកសារព័ត៌មាន។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងថា បណ្ដឹងបរិហារកេរ្តិ៍របស់លោកនៅតុលាការបារាំងកំណត់ពេលជំនុំជម្រះនៅឆ្នាំ២០២២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា បណ្ដឹងបរិហារកេរ្តិ៍មួយដែលលោកដាក់នៅតុលាការបារាំង ត្រូវបានកំណត់យកទៅបើកជំនុំជម្រះនៅឆ្នាំ២០២២ខាងមុខ ដែលនាំឱ្យលោករិះគន់ចំពោះភាពយឺតយ៉ាវនៃដំណើរការនីតិវិធីច្បាប់របស់តុលាការប្រទេសមហាអំណាចមួយនេះ។
អានបន្ត -
លោក ហ៊ុន សែន រិះគន់មេធាវីក្រុមសិទ្ធិមនុស្សមួយចំនួនថាញុះញង់ពលរដ្ឋឲ្យតវ៉ា
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងសរសើរក្រុមមេធាវីរបស់រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកផ្ទាល់ ដែលមានគ្នាប្រមាណ១៥០នាក់ ខណៈលោករិះគន់មេធាវីមួយចំនួនរបស់អង្គការសង្គមស៊ីវិល ដែលលោកថា«ញុះញង់»ប្រជាពលរដ្ឋឲ្យចេញមុខតវ៉ា។
អានបន្ត -
អង្គការ ១១ សរសើររដ្ឋសភា និងក្រសួងសេដ្ឋកិច្ចដែលតែងទទួលយកធាតុចូលក្នុងការធ្វើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ
ភ្នំពេញៈ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ១១ កោតសរសើរដល់រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលតែងតែទទួលយកមតិយោបល់ និងធាតុចូលរបស់សង្គមស៊ីវិលក្នុងការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងបានស្នើឱ្យរាជរដ្ឋាភិបាល គួរបង្កើតវេទិកាទៀងទាត់ឱ្យសាធារណជនចូលរួមផ្តល់ជាមតិយោបល់លើបញ្ហានេះផងដែរ។
អានបន្ត -
កម្ពុជាកំពុងធ្វើស្ថិតិជនបរទេសអន្តោប្រវេសន៍ឱ្យបានច្បាស់
ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងធ្វើស្ថិតិជនបរទេសអន្តោប្រវេសន៍ស្នាក់នៅអចិន្រៃ្តយ៍នៅតាមរាជធានី-ខេត្ដ ឱ្យមានភាពច្បាស់លាស់ ដើម្បីយកមករក្សាទុកនៅក្រសួងមហាផ្ទៃ ខណៈជនបរទេសអន្តោប្រវេសន៍ស្នាក់នៅអចិន្រៃ្តយ៍នៅកម្ពុជាមានជាង ៩ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍។
អានបន្ត -
តុលាការបើកសវនាការលើជនជាប់ចោទនៃអតីតបក្សប្រឆាំងប្រមាណ ១៥០ នាក់ថ្ងៃនេះ
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនឹងចាប់ផ្ដើមបើកសវនាការជំនុំជម្រះជនជាប់ចោទប្រមាណ ១៥០ នាក់ ចាប់ពីថ្ងៃទី ២៥ និង ២៦ វិច្ឆិកា ពាក់ព័ន្ធនឹងបទចោទ «ឧបឃាត» «រួមគំនិតក្បត់» និង «ញុះញង់» ដែលជនជាប់ចោទមានទាំងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្ក្រោះជាតិ និងអ្នកគាំទ្រ ដែលប្រកាសគាំទ្រការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងថាកម្ពុជាគ្មានលទ្ធភាពបង្ខំតុលាការភ្នំពេញពន្លឿនរឿងក្តីធំៗបានទេ ខណៈសំណុំរឿងលោកប្តឹងទៅតុលាការបារាំងត្រូវប្រើពេលជាង៣ឆ្នាំ
នៅក្នុងជំនួបសំណេះសំណាលជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក នាព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះគឺជាការឆ្លើយតបទៅនឹងអ្នករិះគន់លោកពីរឿងផ្តល់ជំនួយជាង២លានម៉ាស់ និងសម្ភារៈពេទ្យមួយចំនួនទៅឲ្យប្រទេសឡាវ និងការផ្តល់ជំនួយម៉ាស់ជាង២លាន រួមទាំងសម្ភារៈពេទ្យផងដែរទៅឲ្យប្រទេសភូមា ខណៈដែលប្រទេសកម្ពុជាមានឋានៈជាប្រទេសក្រីក្រនៅឡើយ។ ទាក់ទងទៅនឹងការកំណត់សវនាការរវាងតុលាការខ្មែរ ដែលរងការរិះគន់ថាយឺតយ៉ាវ និងតុលាការបរទេស លោក ហ៊ុន សែន ក៏បានស្នើឲ្យបរទេសមួយចំនួនចោទសួរខ្លួនឯង ខណៈដែលសំណុំរឿងរបស់លោក ដែលប្តឹងលោកសម រង្ស៊ី ពីបទបរិហាកេរ្តិ៍ ទៅតុលាការបារាំងត្រូវចំណាយពេលដល់ទៅជាង៣ឆ្នាំ។
អានបន្ត -
ការស្ទង់មតិរកឃើញថា អ្នកពុករលួយជាងគេ គឺប៉ូលិស មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមន្ត្រីតុលាការ
របាយការណ៍ស្ទង់មតិ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ឆ្នាំ ២០២០ នេះ រកឃើញថា អំពើពុករលួយនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ស្ទើរគ្រប់វិស័យ និងស្ថាប័ន។ ក្នុងនោះ អ្នកពុករលួយជាងគេ គឺប៉ូលិស មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមន្ត្រីតុលាការ។
អានបន្ត -
ការស្ទង់មតិ៖ តុលាការ នគរបាល និងរដ្ឋាភិបាល នៅតែពុករលួយជាងគេ
ភ្នំពេញ — អំពើពុករលួយ នៅតែបន្តយាយីស្ថាប័នសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា បើទោះជាប្រជាពលរដ្ឋខ្មែរមួយចំនួនផ្តល់ការយល់ឃើញថា មានការថយចុះការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា។ នេះបើតាមរបាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយជាសាកលឆ្នាំ២០២០ របស់អង្គការតម្លាភាពអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
អានបន្ត -
លោក ឃួង ស្រេង៖ ការតវ៉ារបស់កម្មករប្រមូលសំរាម «មានអ្នកនយោបាយញុះញង់នៅពីក្រោយ»
ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីមូលហេតុដែលនាំឱ្យកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីធ្វើការតវ៉ាកន្លងមក ដើម្បីទាមទារនូវលក្ខខណ្ឌមួយចំនួនថា «មានអ្នកនយោបាយញុះញង់នៅពីក្រោយពួកគាត់» ប៉ុន្តែលោកមិនបានបញ្ជាក់ពីឈ្មោះ ឬអត្តសញ្ញាណរបស់អ្នកនយោបាយនោះទេ។
អានបន្ត -
សង្គមស៊ីវិលចាត់ទុកការសម្រេចរបស់លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើជាង ៤០ហិកតារនៅខេត្តព្រះសីហនុឱ្យកូនរបស់លោកថា ជាការឱ្យធ្វើហិនហោចសម្បត្តិជាតិ
មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាត់ឆ្វៀលដីគម្របព្រៃឈើជាង៤០ហិកតារនៅខេត្តព្រះសីហនុទៅឱ្យកូនរបស់លោកចំនួន២នាក់និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។ ពួកគេព្រួយបារម្ភថា ទង្វើរបស់រដ្ឋាភិបាលនេះ ជាការធ្វើឱ្យហិនហោចសម្បត្តិជាតិ ហើយអាចបង្កឱ្យមានទំនាស់រវាងពលរដ្ឋនិងអ្នកមានលុយនិងមានអំណាចនៅពេលខាងមុខ។
អានបន្ត -
លោកមេធាវី សំ សុគង់ ថា ការចាត់តាំងមេធាវីនៅកៀកថ្ងៃសវនាការ គឺជាការធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ
មេធាវីការពារក្ដីឲ្យសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិលោក សំ សុគង់ ថា ការណ៍ដែលគណៈមេធាវីកម្ពុជា ទើបតែប្រញាប់ប្រញាល់ ចាត់តាំងមេធាវីនៅកៀកថ្ងៃសវនាការ គឺជាការធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ គឺមិនអាចការពារសិទ្ធិ និងរកយុត្តិធម៌ជូនកូនក្តី ឲ្យបានត្រឹមត្រូវនោះឡើយ។
អានបន្ត -
ក្រសួងអភិវឌ្ឃន៍ជនបទ ត្រូវការថវិកាជាង៩១លានដុល្លារ ជួសជុលផ្លូវខូចខាតដោយទឹកជំនន់
ទឹកជំនន់ឆ្នាំ២០២០ បានធ្វើឲ្យផ្លូវខូចខាតជាង៣ពាន់គីឡូម៉ែត្រ នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៤ ខែវិច្ឆិកានេះ។ ផ្លូវ ដែលរងការខូចខាត តាមការប៉ាន់ស្មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវប្រើប្រាស់ថវិកាប្រមាណ៩១លានដុល្លារអាមេរិក សម្រាប់ជួសជុលឡើងវិញ។
អានបន្ត -
សង្គមស៊ីវិលព្រួយបារម្ភពីផលប៉ះពាល់មកលើទន្លេមេគង្គចំពោះគម្រោងទំនប់វារីអគ្គិសនីសាណាខាំរបស់ឡាវ
ក្រុមអង្គការសង្គមស៊ីវិលជាង១០ស្ថាប័ន នៅថ្ងៃអង្គារទី២៤វិច្ឆិកានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ សម្តែងការព្រួយបារម្ភលើផលប៉ះពាល់ នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីឈ្មោះ សាណាខាំ របស់ឡាវ មកលើបណ្តាប្រទេស តាមដងទន្លេមេគង្គផ្នែកខាងក្រោមរួមមានកម្ពុជា ជាដើម។ ក្តីព្រួយបារម្ភនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយ ខណៈគណៈកម្មការទន្លេមេគង្គត្រៀមរៀបចំវេទិកាលើកទី១០ ស្តីពីដំណើរការពិគ្រោះយោបល់ ទៅលើគម្រោងទំនប់វារីអគ្គិសនីសាណាខាំ នៅថ្ងៃខាងមុខនេះ។
អានបន្ត -
តុលាការទម្លាក់បទចោទប្រឆាំងនឹងអតីតអ្នកកាសែត ខេមបូឌា ដេលី ពីរនាក់
តុលាការខេត្តរតនគិរីសម្រេចទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ ក្រោយបញ្ចប់សវនាការនៅរសៀលថ្ងៃទី២៤ វិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សសាទរ ចំពោះសេចក្ដីសម្រេចនេះ និងស្នើឱ្យតុលាការពិចារណាទម្លាក់ចោលបទលើអ្នកកាសែតមួយចំនួនទៀត ដែលកំពុងជាប់បណ្ដឹង ដោយសារការបំពេញវិជ្ជាជីវៈរបស់ខ្លួន។
អានបន្ត -
សង្គមស៊ីវិល៖ កង្វះការសិក្សាផលប៉ះពាល់ឆ្លងដែននៃទំនប់សាណាខាំ នឹងធ្វើឱ្យទន្លេមេគង្គមានហានិភ័យ
អង្គការសង្គមស៊ីវិលចំនួន១១ បង្ហាញការព្រួយបារម្ភចំពោះផលប៉ះពាល់ឆ្លងដែនដល់ប្រទេសតាមដងទន្លេមេគង្គផ្នែកខាងក្រោម ជាពិសេសបឹងទន្លេសាបកម្ពុជា ខណៈពួកគេរកឃើញថា អ្នកអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនី សាណាខាំ លើដងទន្លេមេគង្គក្នុងប្រទេសឡាវ បានប្រើប្រាស់ទិន្នន័យចាស់សម្រាប់សិក្សាផលប៉ះពាល់។
អានបន្ត -
កូវីដ១៩ទាញទម្លាក់កំណើនប្រាក់ចំណូលរបស់វិស័យធានារ៉ាប់រងនៅកម្ពុជា
បច្ចុប្បន្នភាពទីផ្សារធានានារ៉ាប់រងនៅកម្ពុជាក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នៅបន្តកើនឡើងជាវិជ្ជមាន ប៉ុន្តែកំណើននេះមានការថយចុះច្រើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នោះដោយសារតែនៅឆ្នាំ២០២០នេះមានបញ្ហាកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់សមាគមធានារ៉ាប់រងកម្ពុជា។ ត្បិតទីផ្សារធានារ៉ាប់រងទូទៅ និងទីផ្សារធានារ៉ាប់រងអាយុជីវិត នៅរក្សាបានកំណើនក៏ពិតមែន ប៉ុន្តែទីផ្សារធានារ៉ាប់រងខ្នាតតូចបានធ្លាក់ចុះរហូតដល់ជិត២២%។
អានបន្ត