កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​គ្រួសារ យំ​ស្ដាយ​ដី​នៅ​តំបន់២ នៃ​បឹង​ទន្លេសាប ដោយសារ​អាជ្ញាធរ​ចុះ​វាស់វែង​យក​មក​ដោះដូរ
    អានបន្ត

    ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ជា​ច្រើន​គ្រួសារ យំ​ស្ដាយ​ដី​នៅ​តំបន់២ នៃ​បឹង​ទន្លេសាប ដោយសារ​អាជ្ញាធរ​ចុះ​វាស់វែង​យក​មក​ដោះដូរ

    ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន២ ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ កំពុង​យំ​សោក​ស្ដាយ​ដីស្រែ ដែល​ធ្លាប់​បង្កបង្កើន​ផល​អស់​រយៈពេល​ជិត​៣០ឆ្នាំ ដោយសារ​យន្តការ​វាស់វែង និង​ដោះដូរ​ដី​របស់​រដ្ឋបាល​ខេត្ត។ ពួកគាត់​ថា ក្រោយពី​បាត់បង់​ដី​ស្រែ​កន្លែង​ចាស់​នេះ​ទៅ ពួកគាត់​អាច​នឹង​ឈប់​ធ្វើស្រែ ព្រោះ​ដី​ទីតាំង​ថ្មី ដែល​អាជ្ញាធរ​ដោះដូរ​ឱ្យ​នោះ ជា​តំបន់​ព្រៃ មាន​ទីតាំង​ឆ្ងាយ​ពី​ផ្ទះ និង​មាន​ទំហំ​តូច ហើយ​ថែមទាំង​គ្មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក​ថែមទៀត។ យន្តការ​ដោះដូរ​ដី​តំបន់២ របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ពេលនេះ កំពុង​ធ្វើបាប​ប្រជាពលរដ្ឋ ២២០គ្រួសារ នៅ​ឃុំ​ភ្នំលៀប និង​ឃុំ​ប្រាសាទ ឱ្យ​បាត់បង់​ដី​កសិកម្ម និង​ផ្ទះសម្បែង។

    អានបន្ត
  • តុលាការ​កោះហៅ​លោក រ៉ុង ឈុន ពី​បទ​ញុះញង់
    អានបន្ត

    តុលាការ​កោះហៅ​លោក រ៉ុង ឈុន ពី​បទ​ញុះញង់

    ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឱ្យ​លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​របស់​គណបក្ស​កម្លាំង​ជាតិ ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ ​«ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​ បន្ទាប់​ពីការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម» ​និង​បទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ តាម​បញ្ញតិ​មាត្រា​៨៨ ​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

    អានបន្ត
  • លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ
    អានបន្ត

    លោក រ៉ុង ឈុន ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅក្រោយសមាជបក្សកម្លាំងជាតិ

    គណ​បក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បី​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បក្ស​។​ តែ​លោក ​រ៉ុង ឈុន ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដី​កាកោះ​ហៅឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ពោល ៥ថ្ងៃ​ក្រោយ​សមាជ​បក្ស​។​ តាម​ដី​កាចុះ​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា ​ឆ្នាំ២០២៤ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ ​លោក ​រ៉ុង ឈុន ​ចូល​បំភ្លឺ​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​ពី​ដំណើរ​រឿង​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈឹម បន្ទាប់ពី​ផ្អាក​ទោស​មជ្ឈឹម ​និង​ពី​បទញុះ​ញង់​បង្ក​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​ ដែល​ប្រព្រឹត្តិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២៤​។

    អានបន្ត
  • ក្រុមហ៊ុនម៉ាកយីហោល្បីៗចំនួន១៨ ស្នើរដ្ឋាភិបាលកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់
    អានបន្ត

    ក្រុមហ៊ុនម៉ាកយីហោល្បីៗចំនួន១៨ ស្នើរដ្ឋាភិបាលកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់

    ក្រុម​ហ៊ុន​ម៉ាកយីហោល្បីៗ​លំដាប់​ពិភព​លោក​ចំនួន​១៨​បានជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ជា​បន្ទាន់​លើ​ការ​ធ្វើ​សវនកម្ម​លើ​អង្គការ​សង់ត្រាល់(CENTRAL) និង​ដកបណ្ដឹងព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​ប្រធាន​កម្មវិធី​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ និង​ត្រូវ​ធានា​ថា​កម្ពុជា​គោរព​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល​។​ ក្រុម​ហ៊ុន​មាន​ម៉ាក​យីហោ​ល្បីៗ​ទាំងនេះ ជា​ផ្នែក​មួយ​នៃ​សមាគម​ស្បែក​ជើង និង​វាយនភណ្ឌ​អាមេរិក ហៅ​កាត់​ថា AAFA បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ដើម្បី​បង្ហាញ​កង្វល់​របស់​ពួក​គេ​ចំពោះ​​​ «​ពេល​វេលា​ស៊ើប​អង្កេត​របស់​ក្រ​សួង​មហាផ្ទៃ​លើ​អង្គការ​សង់​ត្រាល់» ក្រោយ​ពី​អង្គការ​មួយ​នេះ​បាន​ចេញ​របាយការណ៍​​មាន​ចំណង​ជើង​ថា «ឧបសគ្គរារាំង​ភាពជាតំណាង​៖ សេរីភាព​សហជីពក្នុងប្រទេសកម្ពុជា» កាលពី​ខែ​មិថុនា កន្លង​ទៅ​។​​

    អានបន្ត
  • បក្សជំទាស់ និងអង្គការសិទ្ធិមនុស្ស ស្នើឱ្យណែនាំអ្នកស្រី ហ៊ូ រុនអេង សិន មុនប្រើច្បាប់ដាក់ទោស
    អានបន្ត

    បក្សជំទាស់ និងអង្គការសិទ្ធិមនុស្ស ស្នើឱ្យណែនាំអ្នកស្រី ហ៊ូ រុនអេង សិន មុនប្រើច្បាប់ដាក់ទោស

    អង្គការសិទ្ធិមនុស្ស និងបក្សជំទាស់ ស្នើរាជរដ្ឋាភិបាលពិចារណាលើកលែងទោសអ្នកស្រី ហ៊ូ រុនអេង ដែលបានសរសេរមតិរិះគន់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាវៀតណាមចូលមកគ្រប់គ្រងខ្មែរ ដែលការបញ្ចេញមតិអ្នកស្រី រុនអេង គួរតែអប់រំសិន មុនប្រើប្រាស់ផ្លូវច្បាប់ដាក់ទោសទណ្ឌ។ យ៉ាងណាការបញ្ចេញមតិយោបល់ស្ដ្រីចំណាស់នេះ មន្ត្រីរាជរដ្ឋាភិបាល ថា មិនត្រូវបានលើកលែងឡើយ ពីព្រោះអ្នកស្រី ហ៊ូ រុនអេង បានសរសេរមតិរិះគន់បែបចោទប្រកាន់មកលើថ្នាក់ដឹកនាំ មិនមែនជាមតិរិះគន់បែបស្ថាបនាឡើយ។

    អានបន្ត
  • មេសិទ្ធិមនុស្សកម្ពុជាប្រាប់ពីមូលហេតុនៃការចាប់ខ្លួនបុគ្គលមួយចំនួនដល់ទូតសហភាពអឺរ៉ុប
    អានបន្ត

    មេសិទ្ធិមនុស្សកម្ពុជាប្រាប់ពីមូលហេតុនៃការចាប់ខ្លួនបុគ្គលមួយចំនួនដល់ទូតសហភាពអឺរ៉ុប

    លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជាក់ប្រាប់លោក Igor Driesmans (អ៊ីហ្គោ ទ្រីសស្មាន) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីមូលហេតុ នៃការចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ ដោយសារអាជ្ញាធរកម្ពុជាបានរកឃើញភស្តុតាងរឹងមាំនិងជាក់លាក់ដូចជា៖កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំព្រមទាំងការកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ។ នៅក្នុងនោះតួយ៉ាងដូចជា៖ ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

    អានបន្ត
  • ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលផ្តល់សច្ចាប័នស្តីពីសិទ្ធិជនជាតិដើមភាគតិច
    អានបន្ត

    ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលផ្តល់សច្ចាប័នស្តីពីសិទ្ធិជនជាតិដើមភាគតិច

    តំណាងអង្គការជនជាតិដើមភាគតិចកម្ពុជា លោក សោម គន្ធារី ស្នើសុំឱ្យអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស គួរជំរុញឱ្យរាជរដា្ឋភិបាលកម្ពុជា ផ្ដល់សច្ចាប័ន លើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើមភាគតិច។ថ្វីបើប្រទេសកម្ពុជាបានទទួលស្គាល់សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចក៏ពិតមែន ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័នផ្លូវច្បាប់នោះទេ។

    អានបន្ត
  • ជនជាតិដើមភាគតិច ១២ភូមិ នៅ​ខេត្តរតនគិរីថា ក្រុមហ៊ុនវៀតណាមមិនកាត់ឆ្វៀលដីប្រគល់ជូនសហគមន៍តាមការសន្យា
    អានបន្ត

    ជនជាតិដើមភាគតិច ១២ភូមិ នៅ​ខេត្តរតនគិរីថា ក្រុមហ៊ុនវៀតណាមមិនកាត់ឆ្វៀលដីប្រគល់ជូនសហគមន៍តាមការសន្យា

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កាចក់​ចំនួន ១២​ភូមិ រស់​នៅ​កៀក​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​ខត្ត​រតនគិរី​នៅ​តែ​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ចេញ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) របស់​វៀតណាម ជាង ១០ឆ្នាំ​មក​ហើយ។ សហគមន៍​​ត្អូញត្អែរ​ថា អាជ្ញាធរ​យឺតយ៉ាវ​ដោះស្រាយ​បញ្ហា​នេះ ធ្វើឱ្យ​ពលរដ្ឋ​ស្លូត​ត្រង់​ជាង ១ពាន់​គ្រួសារ ទទួល​រង​ភាព​អយុត្តិធម៌​ម្តង​ហើយ​ម្តងទៀត ។

    អានបន្ត
  • គណបក្ស​កម្លាំង​ជាតិ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា
    អានបន្ត

    គណបក្ស​កម្លាំង​ជាតិ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា

    គណបក្ស​កម្លាំង​ជាតិ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា​ខាង​មុខ​នេះ នៅ​ទីស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ ស្ថិត​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​គណបក្ស​កម្លាំង​ជាតិ​ចំនួន ៤នាក់ រួមមាន​លោក ផុន សុភា និង​លោក ឡេង សេងហុង ជាដើម បាន​ចូលរួម​ប្រជុំ​ជាមួយ​តំណាង​សាលា​រាជធានី​ភ្នំពេញ ស្ដី​អំពី​ការ​រៀបចំ​ធ្វើ​សមាជ​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី១០ ខែ​កញ្ញា។

    អានបន្ត
  • សមត្ថកិច្ច​ឃាត់ខ្លួន​ស្រ្តីម្នាក់​តាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន រឿង​រិះគន់​វៀតណាម
    អានបន្ត

    សមត្ថកិច្ច​ឃាត់ខ្លួន​ស្រ្តីម្នាក់​តាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន រឿង​រិះគន់​វៀតណាម

    ក្រោយ​ការ​ស្នើ​សុំ​របស់​លោក ​ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្រ្តី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​ក្រោម​បទ​ចោទ ​«ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​ក្រោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រូប​នោះ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ​និង​ប្រើប្រាស់​ពាក្យ​ «យួន» ​ក្នុង​សំណេរ។​

    អានបន្ត
  • ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ
    អានបន្ត

    ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ

    ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាថាវៀតណាមបានគ្រប់គ្រងដីខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៨ កញ្ញាពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើងភ្លាមៗក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុន សែន។ ទន្ទឹមនឹងការចាប់ខ្លួនសំឡេងរិះគន់នេះ លោកហ៊ុន សែនក៏បានឆ្លៀតប្រាប់ឱ្យសង្គមស៊ីវិល និងបណ្តាប្រទេសលោកខាងលិចត្រូវពិនិត្យសំណុំរឿងនេះឱ្យច្បាស់ មុននឹងប្រតិកម្ម ប្រសិនបើពួកគេមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាទេនោះ។

    អានបន្ត
  • តុលាការ​កំពូល​បន្ត​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ប្រឆាំង​នឹង​លោក វន់ ពៅ
    អានបន្ត

    តុលាការ​កំពូល​បន្ត​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ប្រឆាំង​នឹង​លោក វន់ ពៅ

    ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល រក្សា​សាល​ដីកា​របស់​សាលា ឧទ្ធរណ៍ ដែល​សម្រេច​ផ្ដន្ទាទោស​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ ឱ្យ​ជាប់​ពន្ធនាគារ​ជាង ៤ឆ្នាំ​ទុក​ជា​បាន​ការ​ ដដែល។ លោក វន់ ពៅ ថា​ការ​សម្រេច​នេះ រឹត​តែ​ធ្វើ​ឱ្យ​យុត្តិធម៌​សម្រាប់​លោក នៅ​ឆ្ងាយ​ដូច​ជើង​មេឃ។ ទោះបី​ជា​តុលាការ​ថ្នាក់​ក្រោម តាំង​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដល់​សាលា​ឧទ្ធរណ៍ មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​រូបលោក​ក៏ដោយ ប៉ុន្តែ​ក្នុង​រយៈពេល ១០ ឆ្នាំ​មក​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ នៅ​តែ​ខិតខំ​បន្ត​ស្វះ​ស្វែង​រក​យុត្តិធម៌​ពី​តុលាការ​ជាន់ខ្ពស់។

    អានបន្ត
  • ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងត្រៀមបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែនក្នុងប្រទេសកូរ៉េខាងត្បូង
    អានបន្ត

    ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងត្រៀមបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែនក្នុងប្រទេសកូរ៉េខាងត្បូង

    ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងត្រៀមនាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកហ៊ុន សែននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការត្រៀមចេញមុខប្រឆាំងជាថ្មីរបស់របស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងលើកនេះ គឺដើម្បីចង់ប្រាប់លោក ហ៊ុន សែនពីការដែលពលរដ្ឋនៅតែទទូចចង់ឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA និងទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន និងសង្គមផងដែរ។

    អានបន្ត
  • កូដករណាហ្គាវើលដ៍សង្ឃឹមថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ នឹងអាចជួយបិទបញ្ចប់វិវាទការងារ
    អានបន្ត

    កូដករណាហ្គាវើលដ៍សង្ឃឹមថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ នឹងអាចជួយបិទបញ្ចប់វិវាទការងារ

    កូដករណាហ្គាវើលដ៍រំពឹងថា ភាគីថៅកែក្រុមហ៊ុននឹងដោះស្រាយ បិទបញ្ចប់វិវាទការងារដែលបានអូសបន្លាយ ជិត១ពាន់ថ្ងៃមកនេះ។ ក្រុមកូដករចាប់មានក្តីសង្ឃឹមឡើងវិញ ខណៈពេលដែលតុលាការត្រៀមដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរចេញពីពន្ធនាគារ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤។

    អានបន្ត
  • ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដី​តំបន់២ នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​ទទួល​យក​ក្បាល​ដី​មិន​សមរម្យ
    អានបន្ត

    ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដី​តំបន់២ នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​ទទួល​យក​ក្បាល​ដី​មិន​សមរម្យ

    ប្រជាពលរដ្ឋ កំពុង​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់២ ដែល​ជា​ដី​អាច​អាស្រ័យផល តែ​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ នៅ​ខេត្ត​បន្ទាយមានជ័យ កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ក្រោយ​អាជ្ញាធរ​ខេត្ត​នេះ បាន​គំរាមកំហែង និង​ប្រើប្រាស់​ឧបាយកល បង្ខំ​ឱ្យ​ពួកគាត់​ផ្ដិត​មេដៃ​ទទួល​យក​ក្បាល​ដី តាម​យន្តការ​ចាប់​ឆ្នោត​ដោះដូរ។ វិធានការ​ដ៏​ឆេវឆាវ​របស់​អាជ្ញាធរ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ បាត់បង់​ដីស្រែ និង​ខ្លះ​ទៀត បាត់បង់​ដី​លំនៅឋាន។

    អានបន្ត
  • នៅក្នុងកិច្ចប្រជុំលើកទី៣ និយោជកយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យ២ដុល្លារ ខណៈនិយោជិតទម្លាក់មកត្រឹម១០ដុល្លារ
    អានបន្ត

    នៅក្នុងកិច្ចប្រជុំលើកទី៣ និយោជកយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យ២ដុល្លារ ខណៈនិយោជិតទម្លាក់មកត្រឹម១០ដុល្លារ

    ការចរចាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបលើកទី៣ សម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ បើទោះបីជាតំណាងនិយោជកបានដំឡើងការផ្តល់ជូនប្រាក់ឈ្នួលពី១ដុល្លារមកដល់២ដុល្លារ ហើយតំណាងសហជីពបានទម្លាក់ចំនួនប្រាក់ឈ្នួលដែលពួកគេទាមទារពី១៤ដុល្លារមកត្រឹម១០ដុល្លារវិញក៏ដោយ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ការចរចាប្រាក់ឈ្នួលលើកទី៣ គឺ «គួរឱ្យកត់សម្គាល់ជាងលើកមុន» ដោយសារនិយោជកបានបន្ថែមប្រាក់ឈ្នួល ១ដុល្លារទៀតដើម្បីឱ្យប្រាក់ឈ្នួលឡើងដល់២ដុល្លារ។

    អានបន្ត
  • លោក មាជ សុវណ្ណារ៉ា កំពុង​ស្វះ​ស្វែង​ចូល​តតាំង​ក្តី ខណៈ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន
    អានបន្ត

    លោក មាជ សុវណ្ណារ៉ា កំពុង​ស្វះ​ស្វែង​ចូល​តតាំង​ក្តី ខណៈ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន

    អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប និង​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះ​ជាតិ លោក មាជ សុវណ្ណារ៉ា អះអាង​ថា​ លោក​កំពុង​ស្វះ​ស្វែង​រក​មធ្យោបាយ ដើម្បី​អាច​តតាំង​ក្តី​របស់​លោក ខណៈ​តុលាការ​ខេត្ត​រតនគិរី​បាន​ចេញ​ដីកា​ចាប់​ខ្លួន​រូប​លោក នៅ​ក្នុង​ករណី​ដែល​កើត​ឡើង​មួយ​ឆ្នាំ​មក​ហើយ។

    អានបន្ត
  • កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ
    អានបន្ត

    កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ

    កម្មករ–កម្មការិនីប្រមាណ៣០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ML ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា ក្រោយពីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគាត់មានភាពយឺតយ៉ាវ។ អ្នកស្រី សូ សារឿន ជាកម្មការិនីរោងចក្របានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា មូលហេតុដែលនាំឱ្យកម្មករធ្វើបាតុកម្មតវ៉ាដោយសារថៅកែរោងចក្រនេះពន្យាពេលបើកប្រាក់ឈ្នួលដល់ពួកគាត់។ អ្នកស្រីថា តាមកាលកំណត់ គឺភាគីរោងចក្រត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករនៅថ្ងៃទី៦ នៃខែនីមួយៗ ប៉ុន្តែសម្រាប់ខែកញ្ញានេះ គឺថៅកែពន្យាពេលបើកប្រាក់ឈ្នួលឱ្យកម្មករដល់ថ្ងៃទី១១វិញ ក្រោមហេតុផលថា ជាប់លុយនៅហុងកុងពុំទាន់អាចដោះស្រាយបាន។

    អានបន្ត
  • នាយករដ្ឋមន្ត្រី៖ ​៩​នាក់ជាមេខ្លោង​ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងគម្រោងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
    អានបន្ត

    នាយករដ្ឋមន្ត្រី៖ ​៩​នាក់ជាមេខ្លោង​ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងគម្រោងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦៦នាក់ ហើយអប់រំដោះលែងវិញ៥៧នាក់ ខណៈ៩នាក់ទៀតជាមេខ្លោងត្រូវបានបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា កាលពីថ្ងៃទី១៨ ខែសីហា កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនក្រុមជ្រុលនិយមបាន៦៦នាក់ ក្នុងនោះ៥៧នាក់ត្រូវបានដោះលែងវិញបន្ទាប់ពីមានការអប់រំ និងណែនាំ ហើយនៅសល់៩នាក់ទៀតត្រូវកសាងនីតិវិធីទៅតុលាការ។​​

    អានបន្ត
  • ដី​ព្រៃ​ទំហំ​១០០​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ត្រូវ​បាន​គេ​ធ្វើ​របង​ព័ទ្ធ​យក​​ជា​​កម្មសិទ្ធិ​
    អានបន្ត

    ដី​ព្រៃ​ទំហំ​១០០​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ត្រូវ​បាន​គេ​ធ្វើ​របង​ព័ទ្ធ​យក​​ជា​​កម្មសិទ្ធិ​

    មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានអះអាងថា ដីព្រៃទំហំ ១០០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជន។ ​​ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ថា ដីដែលគេធ្វើរបងហ៊ុំព័ទ្ធ និងឈូសឆាយទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនោះមានទំហំ ១០០ហិកតាស្ថិតនៅចំណុចអូរពង្រ និងវាលព្រះឥន្ទ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo