កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.176
-
លោក ហ៊ុន សែន ប្រកាសថា នឹងគ្មានការបិទប្រទេសដូចការលើកឡើងនោះឡើយ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន មិនបិទប្រទេសនោះទេ ទោះជាមានមនុស្សរាប់ពាន់នាក់កំពុងធ្វើចត្តាឡឺស័កដើម្បីបង្ការជំងឺ Covid-19 ក៏ដោយចុះ។ មន្ត្រីបក្សប្រឆាំងសាទរដែលរបបលោក ហ៊ុន សែន មិនបិទប្រទេស ចំណែកសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍អំពីករណីជំងឺកូវីដ-១៩។
អានបន្ត -
កម្មករនៅក្រុងតាខ្មៅ ជាង ១ពាន់នាក់ សុំអាជ្ញាធរឱ្យពន្លឿននីតិវិធីដាក់លក់ដេញថ្លៃឥវ៉ាន់ក្នុងរោងចក្រពីរកន្លែងជាប់គ្នា
កម្មករកាត់ដេរជាង ១ពាន់នាក់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ស្នើសុំដល់អាជ្ញាធរពន្លឿននីតិវិធីដាក់លក់ឥវ៉ាន់ក្នុងរោងចក្រឌីកនើធី នីតធើរ (Dignity Knitter Limited) និងរោងចក្ររោងចក្រ អេខូបេស (Eco Base) ដែលមានម្ចាស់តែមួយជាជនជាតិចិនហុងកុង ដើម្បីពួកគាត់ឆាប់ទទួលបានប្រាក់ដោះស្រាយជីវភាពរស់នៅ។ អាជ្ញាធរ អះអាងថា តុលាការកំពុងប្រកាសដាក់លក់ដេញថ្លៃឥវ៉ាន់ ក្នុងរោងចក្រទាំងពីរនោះហើយ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងថា៖ ការដែលតំណាងរាស្ត្រ និងមន្ត្រីរបស់ខ្លួនសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងចុះចូលគណបក្សកាន់អំណាចនោះ គឺដោយសារការគំរាមកំហែង
មន្ត្រីសំខាន់ៗ របស់គណបក្សប្រឆាំង ដែលបានដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីសិទ្ធិនយោបាយឡើងវិញ មានចំនួន ១៤នាក់ហើយ គិតត្រឹមថ្ងៃទី១២ វិច្ឆិកា។
អានបន្ត -
រកឃើញអ្នកពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍៣វិច្ឆិកា ដល់ជិត ២៥០០នាក់
ក្រសួងសុខាភិបាលបានប្រកាសថាគិតពីថ្ងៃទី៤ដល់១១ខែវិច្ឆិកាឆ្នាំ២០២០ក្រសួងបានធ្វើតេស្តអ្នកពាក់ព័ន្ធក្នុងព្រឹត្តការណ៍៣វិច្ឆិកាសរុប២៤៩៧នាក់ក្នុងនោះរកឃើញវិជ្ជមានកូវីដ១៩ចំនួន៤នាក់ដែលបានរាយការណ៍រួចមកហើយ។ គិតត្រឹមថ្ងៃទី១២វិច្ឆិកានេះកម្ពុជាមានករណីឆ្លងសរុប៣០១នាក់ក្នុងនោះជាសះស្បើយ២៨៨នាក់ដដែល៕
អានបន្ត -
កូវីដ១៩៖ លោកហ៊ុន សែន ចេញមកប្រកាសថា មិនមានការបិទប្រទេស ឬរាជធានី-ខេត្តណាមួយនោះឡើយ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញមកប្រតិកម្មទៅនឹងពាក្យចចាមអារាមដែលថា រដ្ឋាភិបាលកម្ពុជានឹងបិទរាជធានីភ្នំពេញ និង ហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ សម្រាប់លោកនាយករដ្ឋមន្រ្តី ទាំងនេះ គឺជាព័ត៌មានមិនពិតដែលនាំឱ្យមានភាពច្របូកច្របល់នៅក្នុងសង្គម។ ដូច្នេះហើយ លោកបានគូសបញ្ជាក់ជាផ្លូវការថា រដ្ឋាភិបាលកម្ពុជាមិនមានការបិទរាជធានី-ខេត្ត ឬប្រទេសកម្ពុជាដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នោះទេ។
អានបន្ត -
អ្នកភូមិខ្ទង់៣០០នាក់ប្រមូលផ្តុំមុខសាលាដំបូងខេត្តកោះកុង ខណៈតំណាងពួកគេ៥នាក់ចូលឆ្លើយបំភ្លឺក្នុងតុលាការ
អ្នកភូមិអះអាងថា ប្រជាពលរដ្ឋប្រមាណ៣០០នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រ គ្រុប ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាឈរលើកបដាមុខសាលាដំបូងខេត្តនេះ ខណៈតំណាងពួកគេ៥នាក់ចូលទៅបំភ្លឺក្នុងតុលាការនៅថ្ងៃនេះ។
អានបន្ត -
ប្រមុខការទូតកម្ពុជា៖ ឧប្បត្តិហេតុនៃការចម្លងCovid-19 មិនអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ហុងគ្រី
នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ គឺចូលដល់ថ្ងៃទី១០ហើយ ដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានទទួលជួបប្រាស្រ័យការងារជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នៅថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ចេញសារមួយ ដោយបានថ្លែងការពាររដ្ឋមន្ត្រីការបរទេសហុងគ្រីដែលមកចម្លងជំងឺកូវីដ១៩ដល់មន្ត្រីកម្ពុជាពេលនេះថា គឺជាឧប្បត្តិហេតុ ហើយវាមិនអាចធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឡើយ ខណៈរដ្ឋមន្រ្តីរូបនេះបានជួយប្រឆាំងនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។
អានបន្ត -
អតីតតំណាងរាស្ត្របក្សប្រឆាំងលោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ
ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់អតីតតំណាងរាស្រ្តបក្សប្រឆាំង លោកស្រី លី ស្រីវីណា។
អានបន្ត -
មន្ត្រីការបរទេសថា ព្រឹត្តិការណ៍៣វិច្ឆិកាមិនធ្វើឱ្យប៉ះពាល់ដល់មិត្តភាពកម្ពុជា-ហុងគ្រីឡើយ
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា ទោះជាមានឧបទ្ទវហេតុនៃការចម្លងជំងឺកូវីដ១៩នៅកម្ពុជា ក្នុងដំណើរទស្សនិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ប៉ុន្តែករណីនេះមិនបានធ្វើឱ្យប៉ះពាល់ដល់មិត្តភាពនិងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឡើយ ខណៈរដ្ឋមន្រ្តីរូបនេះបានជួយប្រឆាំងនឹងការព្យួរ EBA ២០ភាគរយ ពីកម្ពុជា។
អានបន្ត -
គណៈមេធាវីផ្តល់មេធាវីជួយការពារក្តីជនក្រីក្របានជិត ៥ ពាន់សំណុំរឿង
ភ្នំពេញៈ គិតចាប់ពីខែមករា ដល់ត្រឹមខែវិច្ឆិកាឆ្នាំនេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់មេធាវីជួយការពារក្តីជូនជនក្រីក្រនៅតាមសាលាដំបូងរាជធានី-ខេត្ដបានជិត ៥ ០០០ សំណុំរឿង កើនឡើងស្ទើរតែ ៣០ ភាគរយ បើធៀបទៅនឹងឆ្នាំមុន។
អានបន្ត -
លោក ប្រាក់ សុខុន ថារដ្ឋមន្រ្តីការបរទេសហុងគ្រី តែងហ៊ានចេញមុខការពារកម្ពុជា
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលកំពុងធ្វើចត្តាឡីស័ក បានអះអាងថា ហុងគ្រីជាប្រទេសដែលតែហ៊ានចេញមុខការពារកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសរឿង EBA។
អានបន្ត -
អ្នកវិភាគមិនសំចៃមាត់ លោក គឹម សុខ ត្រូវតុលាការកោះហៅចូលបំភ្លឺជុំវិញបទចោទប្រកាន់បរិហារកេរ្តិ៍និងញុះញង់
អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលបានភៀសខ្លួនទៅក្រៅប្រទេសក្រោយរងការគំរាមកំហែងពីរដ្ឋាភិបាលជុំវិញការបញ្ចេញមតិនោះ ត្រូវបានតុលាការកោះហៅឱ្យបំភ្លឺនៅដើមខែក្រោយនេះ ពាក់ព័ន្ធនឹងបណ្ដឹងបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់។
អានបន្ត -
ហ្លួង សីហមុនី ផ្ដល់នីតិសម្បទានយោបាយដល់អតីតតំណាងរាស្ត្រម្នាក់ នៃអតីតគណបក្សប្រឆាំងឡើងវិញ
ព្រះមហាក្សត្រកម្ពុជា សម្រេចផ្ដល់សម្បទាន នយោបាយដល់លោកស្រី លី ស្រីវិណា ឡើងវិញ។ លោកស្រី លី ស្រីវីណា គឺជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ និងត្រូវបានតុលាការកំពូលកម្ពុជា ដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។
អានបន្ត -
អ្នកតវ៉ា៥នាក់នៅខេត្តកោះកុង ត្រូវដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការពាក់ព័ន្ធជម្លោះដីធ្លី
ភ្នំពេញ — ប្រជាពលរដ្ឋមានជម្លោះដីធ្លី ៥ នាក់នៅខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍នេះ បានចូលទៅតុលាការតាមការកោះហៅ ក្នុងការចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ប៉ុន្តែតុលាការមិនបានឃុំខ្លួនពួកគេនោះទេ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការ។ នេះបើយោងតាមមេធាវី និងប្រជាពលរដ្ឋដែលចូលទៅតុលាការ។
អានបន្ត -
អ្នកជំនាញថា អាមេរិកគួរពិចារណាដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីកម្ពុជា ដោយសារការកម្ទេចចោលអគារជំនួយនៅរាម
អ្នកជំនាញលើកឡើងថា សហរដ្ឋអាមេរិកគួរតែពិចារណាបន្តដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដោយប្រើច្បាប់ដាក់ទណ្ឌកម្ម Global Magnitsky Act។ ការលើកឡើងនេះ កើតមានឡើងបន្ទាប់ពីអាជ្ញាធរយោធាកម្ពុជា ទើបបានវាយកម្ទេចចោលអគារជាជំនួយរបស់សហរដ្ឋអាមេរិក មួយផ្សេងទៀត នៅកំពង់ផែកងទ័ពជើងទឹករាម។ សហរដ្ឋអាមេរិក បានសម្ដែងការខកចិត្តជាថ្មីម្តងទៀតជុំវិញហេតុការណ៍នេះ។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិកម្ពុជាថា ការវាយកម្ទេចនេះ គ្មានអ្វីចម្លែកនោះទេ ដោយសារតែមានការផ្លាស់ប្ដូរទីតាំងអគារទីបញ្ជាការដ្ឋានសន្តិសុខលម្ហសមុទ្រ។
អានបន្ត -
អាមេរិកនៅប្រាថ្នាជួយផែយោធារាម ដែលអ្នកវិភាគថាដើម្បីឃ្លាំមើលចិន
ភ្នំពេញ - អ្នកវិភាគមើលឃើញថាការបង្ហាញជំហររបស់សហរដ្ឋអាមេរិកក្នុងការនៅតែចង់រក្សាជំនួយរបស់ខ្លួននៅមូលដ្ឋានទ័ពសមុទ្ររាមរបស់កម្ពុជាគឺដើម្បីចាំឃ្លាំមើលសកម្មភាពចិននៅទីនោះនិងនៅក្នុងតំបន់។
អានបន្ត -
៨ខែដើមឆ្នាំ២០២០នេះ ទុនវិនិយោគឯកជននៅកម្ពុជា បានធ្លាក់ចុះ៥៧%
ទុនវិនិយោគក្នុងវិស័យវិនិយោគឯកជននៅកម្ពុជា នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០នេះ បានធ្លាក់ចុះប្រមាណជា៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ អ្នកជំនាញរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗ ខណៈដែលវិស័យនាំចេញទំនិញទៅទីផ្សារអន្តរជាតិមានភាពវិជ្ជមាន។
អានបន្ត -
លោកអេង ឆៃអ៊ាង ស្នើតុលាការកម្ពុជាឱ្យអន្តរាគមន៍ឱ្យមានការផ្តល់សុពលភាពលិខិតឆ្លងដែនដល់មន្ត្រីបក្សប្រឆាំង
តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃពុធនេះ បានសម្រេចលើកពេលសវនាការលើមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង៩រូបទៅថ្ងៃទី២៥ ខែវិច្ឆិកាវិញតាមការស្នើសុំរបស់ក្រុមមេធាវីក្រោមហេតុផលអវត្តមានរបស់មន្រ្តីទាំងនេះ។ មន្រ្តីទាំង៩នាក់នេះ មិនអាចចូលកម្ពុជាបានឡើយ ដោយសារតែលិខិតឆ្លងដែនរបស់ពួកគេត្រូវបានបញ្ចប់សុពលភាព។ ចំពោះបញ្ហានេះ អនុប្រធានអតីតបក្សប្រឆាំង លោកអេង ឆៃអ៊ាង កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានស្នើសុំឱ្យតុលាការកម្ពុជាជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិឡើងវិញ។
អានបន្ត -
នាយករដ្ឋមន្ត្រីសុំពលរដ្ឋត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងកុំភ័យខ្លាចកូវីដផ្ទុះឡើងនេះ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការភ័យខ្លាចចំពោះសភាពការណ៍កូវីដ ១៩ ដែលកំពុងកើតមានឡើងនៅពេលនេះ ប៉ុន្តែលោកសុំទទូចដល់អ្នកដែលមានការប៉ះពាល់នឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ខណៈលោកកំពុងគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬយ៉ាងណានោះ។
អានបន្ត -
នាយកដ្ឋានព័ត៌មានវិទ្យា អំពាវនាវដល់ឪពុកម្តាយឱ្យចូលរួមប្រឆាំងអំពើយាយីលើកុមារ
ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានអំពាវនាវដល់អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យដែលជាបុគ្គលសំខាន់ត្រូវចូលរួមប្រយុទ្ធប្រឆាំងអំពើយាយីលើការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតលើកុមារ និងយុវជនដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ។
អានបន្ត