កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.181
-
អាមេរិកនៅប្រាថ្នាជួយផែយោធារាម ដែលអ្នកវិភាគថាដើម្បីឃ្លាំមើលចិន
ភ្នំពេញ - អ្នកវិភាគមើលឃើញថាការបង្ហាញជំហររបស់សហរដ្ឋអាមេរិកក្នុងការនៅតែចង់រក្សាជំនួយរបស់ខ្លួននៅមូលដ្ឋានទ័ពសមុទ្ររាមរបស់កម្ពុជាគឺដើម្បីចាំឃ្លាំមើលសកម្មភាពចិននៅទីនោះនិងនៅក្នុងតំបន់។
អានបន្ត -
៨ខែដើមឆ្នាំ២០២០នេះ ទុនវិនិយោគឯកជននៅកម្ពុជា បានធ្លាក់ចុះ៥៧%
ទុនវិនិយោគក្នុងវិស័យវិនិយោគឯកជននៅកម្ពុជា នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០នេះ បានធ្លាក់ចុះប្រមាណជា៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ អ្នកជំនាញរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗ ខណៈដែលវិស័យនាំចេញទំនិញទៅទីផ្សារអន្តរជាតិមានភាពវិជ្ជមាន។
អានបន្ត -
លោកអេង ឆៃអ៊ាង ស្នើតុលាការកម្ពុជាឱ្យអន្តរាគមន៍ឱ្យមានការផ្តល់សុពលភាពលិខិតឆ្លងដែនដល់មន្ត្រីបក្សប្រឆាំង
តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃពុធនេះ បានសម្រេចលើកពេលសវនាការលើមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង៩រូបទៅថ្ងៃទី២៥ ខែវិច្ឆិកាវិញតាមការស្នើសុំរបស់ក្រុមមេធាវីក្រោមហេតុផលអវត្តមានរបស់មន្រ្តីទាំងនេះ។ មន្រ្តីទាំង៩នាក់នេះ មិនអាចចូលកម្ពុជាបានឡើយ ដោយសារតែលិខិតឆ្លងដែនរបស់ពួកគេត្រូវបានបញ្ចប់សុពលភាព។ ចំពោះបញ្ហានេះ អនុប្រធានអតីតបក្សប្រឆាំង លោកអេង ឆៃអ៊ាង កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានស្នើសុំឱ្យតុលាការកម្ពុជាជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិឡើងវិញ។
អានបន្ត -
នាយករដ្ឋមន្ត្រីសុំពលរដ្ឋត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងកុំភ័យខ្លាចកូវីដផ្ទុះឡើងនេះ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការភ័យខ្លាចចំពោះសភាពការណ៍កូវីដ ១៩ ដែលកំពុងកើតមានឡើងនៅពេលនេះ ប៉ុន្តែលោកសុំទទូចដល់អ្នកដែលមានការប៉ះពាល់នឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ខណៈលោកកំពុងគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬយ៉ាងណានោះ។
អានបន្ត -
នាយកដ្ឋានព័ត៌មានវិទ្យា អំពាវនាវដល់ឪពុកម្តាយឱ្យចូលរួមប្រឆាំងអំពើយាយីលើកុមារ
ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានអំពាវនាវដល់អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យដែលជាបុគ្គលសំខាន់ត្រូវចូលរួមប្រយុទ្ធប្រឆាំងអំពើយាយីលើការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិតលើកុមារ និងយុវជនដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ។
អានបន្ត -
ទូតខ្មែរនៅអាមេរិកច្រានចោលការចោទប្រកាន់ពីថ្នាក់ដឹកនាំបក្សប្រឆាំងជុំវិញការមិនទទួលលិខិតពួកគេ
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានប្រតិកម្មតបទៅនឹងក្រុមមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំងរស់នៅនិរទេសខ្លួនឯងនៅក្រៅប្រទេស ដែលបានចោទស្ថានតំណាងកម្ពុជាមួយនេះថា បម្រើផលប្រយោជន៍ឱ្យបក្សកាន់អំណាច។
អានបន្ត -
តុលាការកំពូលនឹងសម្រេចករណីសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន នៅចុងខែវិច្ឆិកា
តុលាការកំពូលបានពន្យារពេលប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោករ៉ុង ឈុន ទៅថ្ងៃទី២៥ វិច្ឆិកាខាងមុខ ក្រោយបញ្ចប់សវនាការនៅព្រឹកថ្ងៃទី១១ វិច្ឆិកា។ មេធាវីទទូចតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន មានសេរីភាពវិញឱ្យបានឆាប់។
អានបន្ត -
អ្នកកាសែតខ្មែរម្នាក់ទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ក្រោយរិះគន់លោក ហ៊ុន សែន
ភ្នំពេញ — តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចកាត់ទោសអ្នកសារព័ត៌មានម្នាក់ ឈ្មោះ រស់ សុឃិត ឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ ក្រោយលោកត្រូវបានឃុំខ្លួន ចាប់តាំងពីខែមិថុនា។
អានបន្ត -
តុលាការលើកពេលសវនាការសំណុំរឿងលោក សម រង្ស៊ី និងមន្ត្រីអតីតបក្សប្រឆាំងទៅចុងខែ
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងអតីតមេដឹកនាំ និងមន្ត្រីបក្សប្រឆាំងចំនួន៩នាក់ ពាក់ព័ន្ធនឹងបទ «ឧបឃាត» ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ» ទៅចុងខែវិច្ឆិកាវិញ។
អានបន្ត -
ក្រសួងការងាររំឭកជាថ្មីអំពីវិធានការបង្ការជំងឺកូវីដ១៩ដល់ម្ចាស់រោងចក្រសហគ្រាស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំឭកជាថ្មីទៅដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់និងពង្រឹងការអនុវត្តវិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
អានបន្ត -
៨ខែដើមឆ្នាំ២០២០នេះ ទុនវិនិយោគឯកជននៅកម្ពុជា បានធ្លាក់ចុះ៥៧%
ទុនវិនិយោគក្នុងវិស័យវិនិយោគឯកជននៅកម្ពុជា នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០នេះ បានធ្លាក់ចុះប្រមាណជា៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ អ្នកជំនាញរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗ ខណៈដែលវិស័យនាំចេញទំនិញទៅទីផ្សារអន្តរជាតិមានភាពវិជ្ជមាន។
អានបន្ត -
អាជ្ញាធរបង្ខំប្រពន្ធសកម្មជនបក្សប្រឆាំងម្នាក់ឱ្យចុះចូលបក្សកាន់អំណាចជាថ្នូរដោះលែងប្ដី
ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា អះអាងថា អាជ្ញាធររបបក្រុងភ្នំពេញឃ្លាំមើលលោកស្រីជាប្រចាំ និងបានបង្ខំឱ្យលោកស្រី ចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីជាថ្នូរបានដោះលែងប្ដីពីពន្ធនាគារព្រៃស។ មន្ត្រីសង្គមស៊ីវិលចាត់រឿងនេះថា ជាការបំភិតបំភ័យប្រជាពលរដ្ឋដោយខុសច្បាប់។
អានបន្ត -
តុលាការលើកពេលកាត់ក្តីអតីតថ្នាក់ដឹកនាំបក្សប្រឆាំង តាមការស្នើសុំរបស់មេធាវី
ភ្នំពេញ — តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចលើកពេលការកាត់ក្តីសំណុំរឿងឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពាក់ព័ន្ធនឹងក្រុមអតីតថ្នាក់ដឹកនាំគណបក្សជំទាស់ដែលត្រូវរំលាយ ដោយសារមិនមានវត្តមានជនជាប់ចោទ។ ការសម្រេចនេះធ្វើឡើងតាមការស្នើសុំរបស់មេធាវីជនជាប់ចោទ។
អានបន្ត -
តំណាងសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារថា តុលាការសួរនាំលោករឿងឡើងទៅភ្នំពេញធ្វើបាតុកម្
តំណាងសហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារលោក ហែត ណៃ ត្រូវបានតុលាការខេត្តនេះ អនុញ្ញាតឱ្យត្រលប់មកលំនៅឋានវិញ ក្រោយពីសួរនាំជិតមួយម៉ោង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ក្នុងបទចោទឆបោក និងញុះញង់បង្កឱ្យវឹកវរដល់សន្តិសុខសង្គម។ សកម្មជនព្រៃឈើរូបនេះថ្លែងថា តុលាការគ្មានមូលដ្ឋានចោទប្រកាន់ពួកគាត់នោះទេ។
អានបន្ត -
សហរដ្ឋអាមេរិកខកចិត្ត ចំពោះរដ្ឋាភិបាលកម្ពុជា ដែលវាយកម្ទេចអគារ មួយទៀតនៅកំពង់ផែរាម
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក នៅថ្ងៃទី១០ វិច្ឆិកា ថា សហរដ្ឋអាមេរិកមានការខកចិត្ត ដែលអាជ្ញាធរយោធាកម្ពុជា បានវាយកម្ទេចចោលអគារសន្តិសុខលំហរសមុទ្រមួយផ្សេងទៀត ដែលសហរដ្ឋអាមេរិកបានផ្តល់មូលនិធិឲ្យ ដោយគ្មានការជូនដំណឹង ឬការពន្យល់។ លោករំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសផ្ដាច់មុខ ឬអចិន្ត្រៃយ៍នៅតំបន់ណាមួយក្នុងទឹកដីកម្ពុជាឡើយ ហើយថា កម្ពុជាស្វាគមន៍នាវាមកពីគ្រប់បណ្តាប្រទេសនានា នៅលើពិភពលោក ដែលចង់ចូលចតនៅកំពង់ផែរាម។ អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា សហរដ្ឋអាមេរិកសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តគោរពតាមជំហរមួយនេះ។
អានបន្ត -
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាស បន្ទាន់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ របស់មន្ត្រី ៣ រូប ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា
ភ្នំពេញៈ ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយដោយបញ្ជាក់ថា មានមន្ដ្រីចំនួន ៣ រូបទៀត ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកាត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ។
អានបន្ត -
ក្រុមមន្រ្តីអតីតបក្សប្រឆាំងស្នើសុំក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេវិញ ដើម្បីចូលមកកម្ពុជា
ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិនឹងស្នើលិខិតស្នើសុំទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីស្នើសុំឱ្យក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ពួកគេឡើងវិញ។ ការដាក់លិខិតស្នើសុំនេះ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកានេះ ត្រូវនឹងវេលាយប់នេះម៉ោងនៅកម្ពុជា។ មន្រ្តីអតីតបក្សប្រឆាំងបានអះអាងថា ការស្នើសុំនេះ គឺដើម្បីអាចឱ្យពួកគេមានលទ្ធភាពចូលមកប្រទេសកម្ពុជាវិញតាមការកោះហៅរបស់តុលាការកម្ពុជា។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិបារម្ភពីការរំលោភច្បាប់ និងសិទ្ធិមនុស្សកាន់តែខ្លាំងនៅកម្ពុជា
តុលាការក្រុងភ្នំពេញចាប់ផ្តើមបើកសវនាការជំនុំជម្រះសំណុំរឿងរបស់មន្ត្រីជាន់ខ្ពស់ និងសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នៅអំឡុងខែវិច្ឆិកានេះ។ សំណុំរឿងដែលត្រូវជម្រះដំបូង គឺនៅថ្ងៃទី១១ វិច្ឆិកា ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន ៩រូប ដោយឡែកនៅថ្ងៃទី២៦ វិច្ឆិកា តុលាការនឹងជម្រះសំណុំរឿងដែលមានមន្ត្រីបក្សប្រឆាំងសរុប ៥៩នាក់។ បទចោទប្រឆាំងនឹងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិទាំងនោះ រួមមាន បទឧបឃាត បទរួមគំនិតក្បត់ និងបទញុះញង់។
អានបន្ត -
អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកើនជិត១២០០នាក់ ក្នុងនោះអ្នកឆ្លងកូវីដ១៩ចំនួន៤នាក់
ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា សរុបជិត១ ២០០នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដចំនួន៤នាក់ និងអវិជ្ជមានចំនួន១ ១៤០នាក់ ខណៈវត្ថុសំណាកចំនួន២៣នាក់ទៀតនឹងត្រូវបន្តវិភាគនៅថ្ងៃនេះទៀត។
អានបន្ត -
ម្ចាស់សាលារៀន និងអ្នករកស៊ីបង្ហាញក្តីបារម្ភអំពីការខាតបង់ជាថ្មី ខណៈជំងឺកូវីដ១៩ ងើបឡើងវិញ
ភ្នំពេញ — ម្ចាស់គ្រឹះស្ថានសិក្សាឯកជន និងម្ចាស់អាជីវកម្មមួយចំនួន បង្ហាញការព្រួយបារម្ភជាថ្មីពីការប្រឈមមុខនឹងការខាតបង់ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឲ្យបិទសាលារៀន ខារ៉ាអូខេ ក្លឹបកម្សាន្ត រោងភាពយន្ត ពហុកីឡដ្ឋានជាតិអូឡាំពិក និងសារមន្ទីរនៅទូទាំងប្រទេស។
អានបន្ត