កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.180
-
តុលាការឱ្យប្រជាសហគមន៍ព្រៃព្រះរកា ១១ នាក់ ចូលបំភ្លឺករណីញុះញង់
ព្រះវិហារៈ អយ្យការសាលាដំបូងខេត្តព្រះវិហារបានកោះហៅប្រជាសហគមន៍ព្រៃព្រះរកាចំនួន ១១ នាក់ ឱ្យចូលបំភ្លឺជាបន្តបន្ទាប់ក្នុងសំណុំរឿងឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងគម្រោងចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន ប្រព្រឹត្តកាលពីដើមខែកញ្ញា នៅភូមិក្តុល ឃុំម្លូព្រៃ ១ ស្រុកឆែប ខេត្តព្រះវិហារ។
អានបន្ត -
មន្រ្តីបក្សប្រឆាំងខកចិត្តព្រោះមិនបានប្រគល់លិខិតស្នើសុំសុពលភាពលិខិតឆ្លងដែនដល់ដៃមន្ត្រីទូត
មន្រ្តីបក្សប្រឆាំងមិនបានប្រគល់លិខិតដោយផ្ទាល់ដៃដល់មន្រ្តីទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោនទេ ដោយសារស្ថានទូតបិទទ្វារចំពេលពួកគាត់នាំគ្នាដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែនវិញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ម្សិលម៉ិញនេះ។
អានបន្ត -
រាជបណ្ឌិត្យសភាកម្ពុជា ប្រមូលបញ្ញវន្តចងក្រងប្រវត្តិសាស្ត្
ភ្នំពេញៈ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាកំពុងប្រមូលផ្ដុំបញ្ញវន្ត ផ្នែកប្រវត្ដិសាស្ដ្រ ដើម្បីសិក្សាស្រាវជ្រាវចងក្រងឯកសារប្រវត្ដិសាស្ត្រខ្មែរចាប់ពីសម័យកាលបុរេប្រវត្តិ សម័យអង្គរ សម័យក្រោយអង្គរ និងសម័យទំនើប សម្រាប់ទុកជាឯកសាររបស់កម្ពុជា ខណៈគម្រោងនេះត្រូវបានរាជរដ្ឋាភិបាលឯកភាពឱ្យផ្ដើមធ្វើនៅឆ្នាំ ២០២១។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញអះអាងថាមានកម្លាំងគ្រប់គ្រាន់ដើម្បីតាមដានពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្
អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា ខ្លួនមានកម្លាំងគ្រប់គ្រាន់ដើម្បីតាមដានអ្នកដែលត្រូវធ្វើចត្តាឡីស័ក្តទាំងនៅតាមផ្ទះខ្លួនឯង និងនៅតាមសណ្ឋាគារ ព្រោះខ្លាចពួកគេចេញដើរដោយខុសពីវិធានសុខាភិបាល។ បើតាមលោក ឃួង ស្រេង អ្នកដែលសង្ស័យកូវីដ១៩ ដែលយល់ព្រមទៅស្នាក់នៅសណ្ឋាគារសុខាភ្នំពេញគឺកើនឡើងដល់ជាង២០នាក់គិតត្រឹមថ្ងៃនេះ។
អានបន្ត -
ថ្នាក់ដឹកនាំបក្សប្រឆាំង ១២នាក់ស្នើឱ្យផ្ដល់សុពលភាពលិខិតឆ្លងដែនឱ្យពួកគេវិញ
ការទាមទារស្នើសុំសុពលភាពលិខិតឆ្លងដែននេះ ដឹកនាំដោយអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ។ លិខិតគណបក្សសង្គ្រោះជាតិចុះថ្ងៃទី៩ វិច្ឆិកា បង្ហាញថា លិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១២រូប ត្រូវបានបញ្ចប់សុពលភាពដោយក្រសួងការបរទេសផ្ញើជូនអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
អានបន្ត -
កម្ពុជាវាយកម្ទេចអគារថែទាំនាវានៅផែយោធារាម សង់ដោយអាមេរិក
ភ្នំពេញ — អាជ្ញាធរកម្ពុជា ទើបបានវាយកម្ទេចរុះរើអគារជួសជុលថែទាំនាវាល្បាតធុនតូចដែលសាងសង់ដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមទិន្នន័យផ្កាយរណបដែលវិភាគនិងចេញផ្សាយដោយមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ(Center for Strategic and International Studies) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
អានបន្ត -
លោក ស ខេង៖ ព័ត៌មានដែលប្រជាពលរដ្ឋប្រាប់លោកតាមហ្វេសប៊ុក គឺពិតស្ទើរ៩០%
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងកាលពីពេលថ្មីៗនេះថា ព័ត៌មានរបស់ប្រជាពលរដ្ឋ ដែលលោកទទួលបានតាមរយៈហ្វេសប៊ុក គឺស្ទើរតែ៩០% ជាព័ត៌មានពិត។ ការលើកឡើងរបស់លោក ស ខេង ដូច្នេះគឺបន្ទាប់ពីលោកបានបង្កើតក្រុមការងារតាមដានព័ត៌មានតាមហ្វេសប៊ុកមួយ ដើម្បីទទួលសំណើរ ចំងល់ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋពីមូលដ្ឋាន ហើយដោះស្រាយបញ្ហាដែលបានចោទឡើង ត្រលប់ទៅប្រជាពលរដ្ឋវិញ ប្រកបដោយប្រសិទ្ធភាព។
អានបន្ត -
ថ្នាក់ដឹកនាំបក្សប្រឆាំង ១២នាក់ស្នើឱ្យផ្ដល់សុពលភាពលិខិតឆ្លងដែនឱ្យពួក គេវិញ
ការទាមទារស្នើសុំសុពលភាពលិខិតឆ្លងដែននេះ ដឹកនាំដោយអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ។ លិខិតគណបក្សសង្គ្រោះជាតិចុះថ្ងៃទី៩ វិច្ឆិកា បង្ហាញថា លិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ១២រូប ត្រូវបានបញ្ចប់សុពលភាពដោយក្រសួងការបរទេសផ្ញើជូនអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
អានបន្ត -
សម្តេច ហ៊ុន សែន៖ ច្បាប់ក្នុងគ្រាមានអាសន្ន មានក្នុងដៃរួចហើយ
សម្តេច ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀត និងច្រើនលើកច្រើនសារ ឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត ដោយសម្តេចថា ការអំពាវនាវនេះធ្វើឡើងនៅមុនពេលដែលសម្តេចស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈច្បាប់នេះបានចូលជាធរមានរួចហើយ។
អានបន្ត -
លោក ហ៊ុន សែន និងមន្ត្រីមួយចំនួនធ្វើតេស្តកូវីដ១៩ លើកទី២ ខណៈមន្ត្រីទូតខ្មែរនៅប្រទេសបារាំង ៤នាក់ មានផ្ទុកជំងឺកូវីដ១៩
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយគណៈប្រតិភូប្រទេសហុងគ្រី ធ្វើតេស្តជំងឺកូវីដ១៩ (Covid-19) លើកទី២ នៅតាមផ្ទះរៀងៗខ្លួន និងអ្នកពាក់ព័ន្ធខ្លះ ធ្វើតេស្តនៅក្នុងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ជាមួយគ្នានេះ មន្ត្រីនៅស្ថានទូតខ្មែរប្រចាំប្រទេសបារាំង ចំនួន ៤នាក់ មានផ្ទុកជំងឺកូវីដ១៩។ ពលរដ្ឋខ្លះសោកស្ដាយចំពោះការធ្វេសប្រហែលរបស់មន្ត្រីរដ្ឋាភិបាល ដែលបណ្ដាលឲ្យពលរដ្ឋជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ សាជាថ្មី។
អានបន្ត -
រដ្ឋាភិបាលប្រកាសផ្អាកដំណើរការសាលារៀន២សប្តាហ៍នៅភ្នំពេញនិងខេត្តកណ្តាល ក្រោយបារម្ភការរាតត្បាតជំងឺកូវីដ១៩
ភ្នំពេញ — រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃច័ន្ទនេះ ទៅនិងផ្អាកកន្លែងប្រមូលផ្តុំមនុស្សច្រើនជាថ្មីទៀត ដោយគ្មានកំណត់ពេល ក្រោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ១៩។
អានបន្ត -
លោក កឹម សុខា ចង់សន្ទនា ដោះស្រាយជម្លោះ ដើម្បីសាមគ្គីភាពជាតិ និងការពារឯករាជ្យជាតិ
មេបក្សប្រឆាំង និងមេបក្សកាន់អំណាច បញ្ចេញសារនយោបាយផ្សេងៗ គ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ មេបក្សប្រឆាំង លោក កឹម សុខា ផ្ញើសារអំពាវនាវឲ្យមានវប្បធម៌សន្ទនាដោះស្រាយជម្លោះនយោបាយ ដើម្បីមានសាមគ្គីភាពជាតិ និងការពារឯករាជ្យជាតិពិតប្រាកដ។ ចំណែកមេដឹកនាំបក្សកាន់អំណាច គឺលោក ហ៊ុន សែន បង្ហោះសារយ៉ាងខ្លីចូលរួមអបអរសាទរទិវាឯករាជ្យជាតិ ដែលជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ។
អានបន្ត -
មេធាវីស្នើតុលាការជំរុញទៅរដ្ឋាភិបាលបើកផ្លូវឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងចូលតតាំងក្ដីនៅតុលាការ
មេធាវីការពារក្តីឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ស្នើសុំទៅតុលាការក្រុងភ្នំពេញ ជួយចេញលិខិតបង្គាប់ទៅរដ្ឋាភិបាល ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស អាចវិលចូលកម្ពុជាវិញ ដើម្បីតតាំងក្តីក្នុងតុលាការ។ តុលាការក្រុងភ្នំពេញ នឹងបើកសវនាជំនុំជម្រះសំណុំរឿងថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្ក្រោះជាតិ ចាប់ពីសប្ដាហ៍ក្រោយតទៅ។
អានបន្ត -
លោក ហ៊ុន សែន លុបចោល និងលើកពេលគម្រោងចូលរួមកម្មវិធីមួយចំនួនដើម្បីធ្វើចត្តាឡីស័កបើទោះរូបលោកធ្វើតេស្តអវិជ្ជមានជំងឺកូវីដក្តី
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោល និងលើកពេលចូលរួមកម្មវិធីដែលបានគ្រោងទុកមួយចំនួន ដើម្បីបន្តធ្វើចត្តាឡីស័ក បើទោះបីជារូបលោក និងអ្នកប៉ះពាល់ប្រមាណ ៦២៨ នាក់ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីពាក់ព័ន្ធនឹងការមកបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស ហុងគ្រី ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់ពីជំងឺកូវីដ១៩ក៏ដោយ។
អានបន្ត -
កម្ពុជា និងថៃ ឯកភាពគ្នាឲ្យពលករខ្មែរបន្តការងារ២ឆ្នាំទៀតរហូតដល់កូវីដ១៩អាចគ្រប់គ្រងបាន
ប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នាឲ្យពលករខ្មែរបន្តកិច្ចសន្យាការងាររយៈពេល២ឆ្នាំបន្ថែមទៀត ចំពោះពលករដែលបានបញ្ជូនតាមរយៈអនុស្សារណៈនៃការយោគយល់គ្នា ហើយត្រូវបញ្ចប់កិច្ចសន្យាការងារ៤ឆ្នាំ ចាប់ពីថ្ងៃទី១វិច្ឆិកា២០២០ រហូតដល់កូវីដ១៩អាចគ្រប់គ្រងបាន ដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ការឯកភាពគ្នានេះធ្វើឡើងតាមរយៈកិច្ចប្រជុំតាមវីដេអូ រវាងរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង និងអនុរដ្ឋមន្ត្រីការងារថៃ លោក Surachai Chaitrakulthong កាលពីម្សិលមិញ។
អានបន្ត -
មនុស្សជាង ៦០០នាក់ ដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី អវិជ្ជមានកូវីដ-១៩
ក្រសួងសុខាភិបាលអះអាងថា មនុស្ស ៦២៨នាក់ ដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី គ្មានជំងឺកូវីដ-១៩ (Covid-19)។ ទោះជាយ៉ាងណា ពលរដ្ឋ និងសង្គមស៊ីវិលនៅតែព្រួយបារម្ភពីការឆ្លងរីករាលដាលជំងឺ Covid-19នេះ ដោយសារតែពួកគេអះអាងថា មន្ត្រីរដ្ឋាភិបាលមិនអនុវត្តតាមវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់។
អានបន្ត -
លោក ហេង សួរ អំពាវនាវឱ្យអ្នកបញ្ជាទិញ បន្តទិញផលិតផលកាត់ដេរពីកម្ពុជា
ភ្នំពេញៈ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់ក្រុមអ្នកបញ្ជាទិញអន្តរជាតិឱ្យបន្តទិញផលិតផលពីកម្ពុជា ដើម្បីជួយលើកតម្កើងជីវភាព និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។
អានបន្ត -
មន្ត្រីកម្ពុជា-ថៃ រៀបចំស្នើរដ្ឋាភិបាលខ្លួនបើកច្រកព្រំដែនសម្រាប់បញ្ជូននិងទទួលពលករខ្មែរ
ភាគីកម្ពុជា-ថៃ គ្រោងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកច្រកព្រំដែនសម្រាប់បញ្ជូននិងទទួលពលករកម្ពុជា និងប្រកាសរួមគ្នាទប់ស្កាត់ការឆ្លងដែនទៅធ្វើការដោយខុសច្បាប់ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។
អានបន្ត -
តុលាការចេញដីកាបង្កកទ្រព្យបុគ្គល និងអង្គភាពជាប់ឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ UN
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចបង្កកទ្រព្យសម្បត្ដិរបស់បុគ្គល និងអង្គភាពដែលមានជាប់ឈ្មោះនៅក្នុងបញ្ជីនៃសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្រោយពីទទួលបានសំណើពីក្រសួងយុត្ដិធម៌។
អានបន្ត -
ស្ត្រីសាច់ញាតិអតីតបក្សប្រឆាំងដែលជាប់ឃុំ ស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ
ក្រុមស្ត្រីជាភរិយានិងសាច់ញាតិអតីតសកម្មជនបក្សប្រឆាំងជិត២០នាក់ បន្តការប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងគ្រោងធ្វើដំណើរទៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីស្នើសុំព្រះរាជទានអន្តរាគមន៍ឱ្យមានការដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
អានបន្ត