កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.182
-
តុលាការចេញដីកាបង្កកទ្រព្យបុគ្គល និងអង្គភាពជាប់ឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ UN
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចបង្កកទ្រព្យសម្បត្ដិរបស់បុគ្គល និងអង្គភាពដែលមានជាប់ឈ្មោះនៅក្នុងបញ្ជីនៃសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្រោយពីទទួលបានសំណើពីក្រសួងយុត្ដិធម៌។
អានបន្ត -
ស្ត្រីសាច់ញាតិអតីតបក្សប្រឆាំងដែលជាប់ឃុំ ស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ
ក្រុមស្ត្រីជាភរិយានិងសាច់ញាតិអតីតសកម្មជនបក្សប្រឆាំងជិត២០នាក់ បន្តការប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងគ្រោងធ្វើដំណើរទៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីស្នើសុំព្រះរាជទានអន្តរាគមន៍ឱ្យមានការដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
អានបន្ត -
លោកផៃ ស៊ីផាន៖ការធ្វើចត្តាឡីស័ករបស់នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីខ្លះមិនបង្អាក់ដំណើរការងាររបស់រដ្ឋាភិបាលទេ
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះបានរកឃើញអ្នកពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីចំនួន២១២នាក់បន្ថែមទៀតដែលសរុបទៅមានចំនួន៨៤០នាក់។ ប៉ុន្តែ អ្នកទាំងអស់នេះមិនត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ១៩ទេ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកំពូល និងរដ្ឋមន្រ្តីសំខាន់ៗរបស់កម្ពុជាមួយចំនួនបានធ្វើចត្តាឡីស័ក ដើម្បីបន្តតាមដានសុខភាព។ ប៉ុន្តែ បើទោះជាបែបនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការធ្វើចត្តាឡីស័កនេះមិនបានបង្កការប៉ះពាល់ដល់ដំណើរការងាររបស់រដ្ឋាភិបាលនោះឡើយ។
អានបន្ត -
មន្ត្រី៖ ការកាប់ទន្ទ្រានយកដីព្រៃកើនឡើង ដោយសារតែដីឡើងថ្លៃ
ភ្នំពេញៈ មន្ត្រីបាននិយាយថា ករណីកាប់ទន្ទ្រានយកដីព្រៃដោយខុសច្បាប់ នៅតាមតំបន់ការពារមានការកើនឡើង ដោយសារតែតម្លៃដីធ្លីកើនឡើង និងមានការអភិវឌ្ឍលើវិស័យកសិកម្ម និងកសិឧស្សាហកម្មកាន់តែច្រើន។
អានបន្ត -
កម្ពុជា ប្រាប់អ.ស.ប.ថា ការចាប់ខ្លួនលោក រ៉ុង ឈុន ស្របតាមច្បាប់
ភ្នំពេញ — រដ្ឋាភិបាលកម្ពុជា បានផ្តល់ការពន្យល់ទៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពចំពោះការរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនោះ គឺធ្វើឡើងស្របតាមច្បាប់ និងជាវិធានការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ នេះបើតាមលិខិតរបស់ស្ថានបេសកកម្មអចិន្ទ្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ ដែលបានផ្សព្វផ្សាយជាសាធារណៈដោយការិយាល័យសិទ្ធិមនុស្សអង្គការប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
លោក ហ៊ុន សែន ត្រូវក្រុងក្នុងផ្ទះ ១៤ថ្ងៃ ក្រោយជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលផ្ទុកកូវីដ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក កំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ ក្រោយជួបរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី (Hungary) ដែលមានផ្ទុកជំងឺកូវីដ-១៩។
អានបន្ត -
មន្ត្រីក្រសួងសង្គមកិច្ច ស្នើអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការរើសអើងនិងការប្រមាថជនពិការ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃនេះ ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ការរើសអើងនិងការប្រមាថលើជនមានពិការភាព។
អានបន្ត -
កម្ពុជាឆ្លើយតបចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន ទៅមន្ត្រី UN ដែលថាធ្វើតាមទំនើងចិត្
ភ្នំពេញៈ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃឆ្លើយតបចំពោះករណីចាប់ខ្លួន លោក រ៉ុង ឈុន ទៅនឹងក្ដីបារម្ភរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលទទួលព័ត៌មានថា ការចាប់ខ្លួនធ្វើឡើងតាមទំនើងចិត្ត។ ក្រសួងទាំង ២ បញ្ជាក់ថា ការចាប់ខ្លួនធ្វើឡើងស្របតាមច្បាប់កម្ពុជា ដោយហេតុថាបុគ្គលរូបនេះព្យាយាមធ្វើឱ្យមានការយល់ច្រឡំដល់មតិជាតិ និងអន្តរជាតិ និងបង្កភាពចលាចលក្នុងសង្គម។
អានបន្ត -
អ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីជាង៦០០នាក់ មិនមានកូវីដ១៩
ក្រសួងសុខាភិបាលបានប្រកាសថាគិតត្រឹមម៉ោង២៣:០០ថ្ងៃទី៤ ខែវិច្ឆិកា អ្នកប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីចំនួន៦២៨នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្តដោយលទ្ធផលបង្ហាញថាពួកគាត់អវិជ្ជមានកូវីដ១៩ទាំងអស់។
អានបន្ត -
សកម្មជនគណបក្សសង្គ្រោះជាតិគ្មានជំនឿថា តុលាការអាចរកយុត្តិធម៌ឱ្យពួកគេឡើយ
សកម្មជនគណបក្សសង្គ្រោះជាតិ ថ្កោលទោសតុលាការក្រុងភ្នំពេញថា អនុវត្តច្បាប់តាមបញ្ជាបក្សកាន់អំណាច ដោយមិនឈរលើឯករាជ្យភាព និងវិជ្ជាជីវៈនោះទេ។ ពួកគេប្រកាស មិនទទួលយកការសម្រេចរបស់តុលាការក្រុងភ្នំពេញនោះទេ ប្រសិនបើតុលាការសម្រេចកាត់ទោសឲ្យពួកគេជាប់ពន្ធនាគារ។ សង្គមស៊ីវិលយល់ឃើញថា ករណីនេះ ជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។
អានបន្ត -
អាជ្ញាធរនឹងរឹតបន្តឹងសន្តិសុខអំឡុង ពេលបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
អាជ្ញាធរនឹងរឹតបន្តឹងសន្តិសុខក្នុងរាជធានីភ្នំពេញ ជាពិសេសនៅម្ដុំវិមានឯករាជ្យ អំឡុងពេលប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ អាជ្ញាធរថា ការធ្វើបែបនេះ គឺដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប៉ុន្តែមន្ត្រីបក្សប្រឆាំងយល់ថា ការរឹតបន្តឹងសន្តិសុខនេះ ក៏អាចជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយខ្លះដែរ ព្រោះលោក ហ៊ុន សែន នឹងអវត្តមានក្នុងកម្មវិធីនេះ ដោយជាប់រវល់ធ្វើចត្តាឡីស័ក។
អានបន្ត -
យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព មានអ្នកចូលរួមកើនឡើងជាង ២ម៉ឺន ៧ពាន់នាក់
គិតមកត្រឹមយប់ថ្ងៃទី៥ ខែវិច្ឆិកា យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៃគណបក្សសង្គ្រោះជាតិ មានអ្នកចូលរួមចុះហត្ថលេខាជាង ២ម៉ឺន ៧ពាន់នាក់ (២៧.១៧១)។
អានបន្ត -
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន និងអ្នកពាក់ព័ន្ធជិតស្និទ្ធមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩។ នេះបើតាមការឲ្យដឹងពីប្រមុខដឹកនាំកម្ពុជា តាមរយៈបណ្ដាញហ្វេសប៊ុកផ្លូវការរបស់លោក នៅយប់ថ្ងៃពុធទី០៤វិច្ឆិកា។ គួរជម្រាបថា ការធ្វើតេស្តរកកូវីដ១៩លើលោក ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីលោកបានជួយប្រាស្រ័យជិតស្និទ្ធនឹងប្រមុខការទូតហុងគ្រី ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃអង្គារ និងបានរកឃើញថាមានផ្ទុកកូវីដ១៩នៅពេលទៅដល់ប្រទេសថៃនាថ្ងៃពុធម្សិលមិញ។
អានបន្ត -
តុលាការខេត្តព្រះវិហារកោះហៅប្រជាសហគមន៍ការពារព្រៃព្រះរកា ១១នាក់ ពាក់ព័ន្ធនឹងករណីញុះញង់
តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារកោះហៅប្រជាសហគមន៍ការពារព្រៃព្រះរកា ១១នាក់ ឱ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធករណីញុះញង់ ប៉ុន្តែមិនបានបញ្ជាក់ថា តើអ្នកណាជាភាគីដើមបណ្ដឹងនោះទេ។ ប្រជាសហគមន៍សង្ស័យថា អាជ្ញាធរខេត្តព្រះវិហារជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ ដើម្បីគំរាមកំហែងពួកគេមិនឱ្យឈឺឆ្អាលរឿងបទល្មើសព្រៃឈើ។
អានបន្ត -
តុលាការក្រុងភ្នំពេញបង្កើនការកោះហៅអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ
ភ្នំពេញ — ក្រុមអតីតតំណាងរាស្ត្រនិងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ កាលពីឆ្នាំ ២០១៧ បានចាត់ទុកការកោះហៅពួកគេឲ្យបង្ហាញខ្លួននៅតុលាការ ជាចេតនាគំរាមកំហែងមិនឲ្យពួកគេធ្វើសកម្មភាពនយោបាយ នៅពេលដែលអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសឲ្យដឹងពីគោលបំណងវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីទៀត។
អានបន្ត -
រដ្ឋាភិបាលហុងគ្រីចាប់ដៃកម្ពុជារឿងសេដ្ឋកិច្ច ចំពេលនយោបាយរឹតត្បិតដូចគ្នា
ភ្នំពេញ — នៅចំកណ្ដាលនៃវិបត្តិសកលជំងឺកូវីដ១៩ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបើកការិយាល័យតំណាងកុងស៊ុលនៅភ្នំពេញ និងដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលក្រុមអ្នកតាមដានលើកឡើងថា ប្រទេសទាំងពីរប្រកាន់នយោបាយរឹតត្បិតដូចគ្នា។
អានបន្ត -
អ្នកការពារបរិស្ថានយល់ថា អនាគតដីសើមដែលកំពុងទទួលរងភាពរេចរឹលស្ថិតក្នុងដៃសហគមន៍
ខេត្តស្ទឹងត្រែង៖ គ្រាន់តែក្រឡេកមើលភ្លាម អ្នកស្រី ស៊ី ចាន់ដន ដែលមានតួនាទីជាមេភូមិវ៉ឺនសៀន ចាំយ៉ាងច្បាស់ភ្ញៀវម្នាក់ដែលឈរនៅមាត់ទ្វារផ្ទះបាយរបស់អ្នកស្រី ហើយបានស្រែកទទួលថា៖ «ម្ចាស់កូនម៉ែ»។
អានបន្ត -
មន្ត្រីថា ការលើកឡើងរបស់អង្គការ ៥៧ រឿងសេរីភាពសារព័ត៌មានគឺធ្វើ ដើម្បីផលប្រយោជន៍នយោបាយ
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ ព្រមទាំងសមាគមក្នុងស្រុកសរុបចំនួន ៥៧ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ២ ខែវិច្ឆិកា ស្នើឲ្យរដ្ឋាភិបាល «បញ្ឈប់ការបំបិទមាត់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន» ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថ្លែងថា សេចក្ដីថ្លែងការណ៍នេះមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់ ធ្វើឡើងដោយគំនុំ និងដើម្បីផលប្រយោជន៍នយោបាយ។
អានបន្ត -
តុលាការខេត្តកោះកុង កោះហៅពលរដ្ឋ៥នាក់ដែលមានវិវាទដីធ្លីជាមួយឧកញ៉ាទៅបំភ្លឺនៅសប្តាហ៍ក្រោយ
សាលាដំបូងខេត្តកោះកុង កោះហៅពលរដ្ឋ៥នាក់ជាតំណាងឱ្យពលរដ្ឋ១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អាលគ្រីខាល់ឈ័រគ្រុប នៅក្នុងស្រុកស្រែអំបិល ទៅចូលបំភ្លឺជាលើកទី៥ ក្រោយពួកគេបានសុំពន្យារពេលចូលបំភ្លឺជាបន្តបន្ទាប់កន្លងមក។
អានបន្ត -
អតីតបក្សប្រឆាំងហៅការកោះហៅលោកសម រង្សី និងមន្រ្តីដទៃទៀតថា ជាសង្គ្រាមចិត្តសាស្រ្តរបស់លោកហ៊ុន សែន
អតីតគណបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកានេះ បានប្រតិកម្មទៅនឹងការកោះហៅរបស់តុលាការក្រុងភ្នំពេញទៅលើលោកសម រង្ស៊ី និងមន្រ្តីនៃអតីតបក្សប្រឆាំងជិត៦០នាក់ផ្សេងទៀតឱ្យចូលមកតុលាការនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។ ពួកគេទាំងអស់នេះ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ អតីតបក្សប្រឆាំង បានចាត់ទុកការកោះហៅនេះថា ជាសង្រ្គាមចិត្តសាស្រ្ត ដើម្បីបំភិតបំភ័យដល់សកម្មជនអតីតបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។
អានបន្ត