កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
អ្នកការពារបរិស្ថានយល់ថា អនាគតដីសើមដែលកំពុងទទួលរងភាពរេចរឹលស្ថិតក្នុងដៃសហគមន៍
ខេត្តស្ទឹងត្រែង៖ គ្រាន់តែក្រឡេកមើលភ្លាម អ្នកស្រី ស៊ី ចាន់ដន ដែលមានតួនាទីជាមេភូមិវ៉ឺនសៀន ចាំយ៉ាងច្បាស់ភ្ញៀវម្នាក់ដែលឈរនៅមាត់ទ្វារផ្ទះបាយរបស់អ្នកស្រី ហើយបានស្រែកទទួលថា៖ «ម្ចាស់កូនម៉ែ»។
អានបន្ត -
មន្ត្រីថា ការលើកឡើងរបស់អង្គការ ៥៧ រឿងសេរីភាពសារព័ត៌មានគឺធ្វើ ដើម្បីផលប្រយោជន៍នយោបាយ
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ ព្រមទាំងសមាគមក្នុងស្រុកសរុបចំនួន ៥៧ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ២ ខែវិច្ឆិកា ស្នើឲ្យរដ្ឋាភិបាល «បញ្ឈប់ការបំបិទមាត់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន» ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថ្លែងថា សេចក្ដីថ្លែងការណ៍នេះមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់ ធ្វើឡើងដោយគំនុំ និងដើម្បីផលប្រយោជន៍នយោបាយ។
អានបន្ត -
តុលាការខេត្តកោះកុង កោះហៅពលរដ្ឋ៥នាក់ដែលមានវិវាទដីធ្លីជាមួយឧកញ៉ាទៅបំភ្លឺនៅសប្តាហ៍ក្រោយ
សាលាដំបូងខេត្តកោះកុង កោះហៅពលរដ្ឋ៥នាក់ជាតំណាងឱ្យពលរដ្ឋ១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អាលគ្រីខាល់ឈ័រគ្រុប នៅក្នុងស្រុកស្រែអំបិល ទៅចូលបំភ្លឺជាលើកទី៥ ក្រោយពួកគេបានសុំពន្យារពេលចូលបំភ្លឺជាបន្តបន្ទាប់កន្លងមក។
អានបន្ត -
អតីតបក្សប្រឆាំងហៅការកោះហៅលោកសម រង្សី និងមន្រ្តីដទៃទៀតថា ជាសង្គ្រាមចិត្តសាស្រ្តរបស់លោកហ៊ុន សែន
អតីតគណបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកានេះ បានប្រតិកម្មទៅនឹងការកោះហៅរបស់តុលាការក្រុងភ្នំពេញទៅលើលោកសម រង្ស៊ី និងមន្រ្តីនៃអតីតបក្សប្រឆាំងជិត៦០នាក់ផ្សេងទៀតឱ្យចូលមកតុលាការនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។ ពួកគេទាំងអស់នេះ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ អតីតបក្សប្រឆាំង បានចាត់ទុកការកោះហៅនេះថា ជាសង្រ្គាមចិត្តសាស្រ្ត ដើម្បីបំភិតបំភ័យដល់សកម្មជនអតីតបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
ភាពយន្តឯកសារបណ្តាញសហគមន៍ព្រៃឡង់ បានឈ្នះពានរង្វាន់ចំនួន ២
ភ្នំពេញៈ ខ្សែភាពយន្តឯកសាររបស់បណ្តាញសហគមន៍ព្រៃឡង់មួយ ដែលមានចំណងជើងថា «Cambodia Burning» បានឈ្នះពានរង្វាន់ចំនួន ២ គឺ «Earth Photo 2020» និង «Drone Photo 2020» ពីមជ្ឈមណ្ឌលឯកសារភាពយន្ត Pulitzer Center នៃសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២០។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសហគមន៍ព្រៃឡង់។
អានបន្ត -
ក្រុមមេដឹកនាំរបបលោក ហ៊ុន សែន ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយប្រមុខការទូតហុងគ្រីដែលមកទស្សនកិច្ចនៅកម្ពុជា កើតជំងឺកូវីដ-១៩
ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញជាច្រើននាក់ ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡឺស័ក ក្រោយពេលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានគេរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ ក្រោយចាកចេញពីកម្ពុជា។
អានបន្ត -
រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៦ រួមទាំងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន
ភ្នំពេញៈ រដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមរួមនឹងសេចក្ដីព្រាងច្បាប់ចំនួន ៥ ទៀតដែលការអនុម័តសេចក្តីព្រាងច្បាប់ទាំងនេះត្រូវបានលោក ហេង សំរិន ប្រធានរដ្ឋសភាអធិប្បាយថា ដើម្បីបង្កើនការអភិវឌ្ឍសង្គមជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយប្រទេសជិតខាង និងសកលលោក។
អានបន្ត -
ប្រមុខការទូតកម្ពុជា៖ហុងគ្រី គឺជាមិត្តដ៏ជិតស្និតមួយទៀតដែលជួយគាំទ្រកម្ពុជានៅក្នុងបញ្ហាEBA
លោកភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីបានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចដ៏កម្រនៅកម្ពុជា។ នៅព្រឹកនេះ លោកភីធើ ស៊ីចាតូ (Péter Szijjártó)បានជួបប្រជុំការងារទ្វេភាគីជាមួយលោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។ សម្រាប់កម្ពុជា លោកប្រាក់ សុខុន បានគូសបញ្ជាក់ថា ហុងគ្រី គឺជាមិត្តដ៏ជិតស្និតមួយទៀតដែលបានជួយគាំទ្រកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌នៅក្នុងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA។
អានបន្ត -
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឱ្យពលរដ្ឋក្នុងបុរីរុះរើសំណង់សង់បន្ថែមខុសច្បាប់
ភ្នំពេញៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ ១ ត្រូវធ្វើការរុះរើសំណង់ដែលបានសាងសង់ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកដែលនាំឱ្យមានទឹកជំនន់នៅពេលមានភ្លៀង។
អានបន្ត -
ប្រពន្ធសមាជិកបក្សប្រឆាំង លោក ស៊ូ យាន ថា សមត្ថកិច្ចវាយដំប្ដី ពេលសួរចម្លើយនៅស្នងការដ្ឋាននគរបាល
ប្រពន្ធសមាជិកគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ចោទប្រកាន់សមត្ថកិច្ចថា បានវាយដំប្ដីលោកស្រី ក្នុងពេលសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មុនពេលបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីជិតពីរសប្ដាហ៍មុន។ ការអះអាងនេះ បន្ទាប់ពីប្រពន្ធសមាជិកបក្សប្រឆាំង ចូលសួរសុខទុក្ខប្ដីជាលើកដំបូងក្នុងពន្ធនាគារខេត្តកំពង់ចាម នៅថ្ងៃទី២ ខែវិច្ឆិកា។ រីឯស្នងការនគរបាលខេត្តត្បូងឃ្មុំ ច្រានចោលការចោទប្រកាន់។
អានបន្ត -
ប្រពន្ធមន្ត្រីបក្សប្រឆាំងម្នាក់ចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញរឿងប៉ូលិសចាប់ខ្លួនកុមារាកាក់ សុវណ្ណច្ឆ័យ វាយធ្វើទារុណកម្
ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ចូលបំភ្លឺតុលាការភ្នំពេញ ពាក់ព័ន្ធនឹងរឿងប៉ូលិស វាយធ្វើទារុណកម្មកូនប្រុសរបស់ខ្លួនគឺកុមារា កាក់ សុវណ្ណច្ឆ័យ ក្នុងពេលចាប់ខ្លួនកាលពីដើមខែតុលា។ លោកស្រីស្នើសុំឱ្យតុលាការចាប់វិធានការលើរឿងនេះឱ្យបានធ្ងន់ធ្ងរតាមច្បាប់។
អានបន្ត -
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការបញ្ឈប់ការចុះបញ្ជីអង្គការ-សមាគមក្នុងស្រុកគ្រប់ប្រភេទ
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកគ្រប់ប្រភេទ ខណៈការងារចុះបញ្ជីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
អានបន្ត -
សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធស្វាគមន៍ចំពោះគិតគូរបស់រដ្ឋាភិបាលលើជីវភាពអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្
បន្ទាប់ពីការទាមទារឲ្យរដ្ឋាភិបាលគិតគូដល់អ្នកប្រកបរបរតូចតាចនៅលើដងផ្លូវរួចមក ទីបំផុតអ្នកប្រកបមុខរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលពីរដ្ឋាភិបាលហើយចាប់ពីពេលនេះទៅ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២វិច្ឆិកាម្សិលមិញ។ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលធ្លាប់ចេញមុខទាមទារលើបញ្ហានេះស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ។
អានបន្ត -
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការបញ្ឈប់ការចុះបញ្ជីអង្គការ-សមាគមក្នុងស្រុកគ្រប់ប្រភេទ
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកគ្រប់ប្រភេទ ខណៈការងារចុះបញ្ជីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
អានបន្ត -
តុលាការកោះហៅថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជិត ៦០នាក់ ចូលបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់
តុលាការរបបក្រុងភ្នំពេញ ចេញដីកាថ្មីទៀតកោះហៅថ្នាក់ដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិ ៥៩នាក់ដែលភាគច្រើនកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស ឲ្យចូលបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មេដឹកនាំបក្សប្រឆាំងអះអាងថា នឹងវិលចូលតតាំងក្តី ប្រសិនបើរបបក្រុងភ្នំពេញ ក្លាហានបើកផ្លូវឲ្យពួកគេវិលចូលកម្ពុជាវិញ។ រីឯអ្នកវិភាគ យល់ថា ករណីនេះ ជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។
អានបន្ត -
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការបញ្ឈប់ការចុះបញ្ជីអង្គការ-សមាគមក្នុងស្រុកគ្រប់ប្រភេទ
ក្រសួងមហាផ្ទៃ ស្នើក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកគ្រប់ប្រភេទ ខណៈការងារចុះបញ្ជីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
អានបន្ត -
តុលាការខេត្តកំពង់ឆ្នាំងបើកសវនាការលើអ្នកកាសែត ក្រោមបទចោទ«ញុះញង់» ប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់
ភ្នំពេញ — តុលាការខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះលើអ្នកសារព័ត៌មាន លោក សុខ ឧត្តម ដែលត្រូវបានប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូប ក្រោយលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិតកន្លះឆ្នាំ។
អានបន្ត -
ប្រធានគណៈមេធាវីផុតអាណត្តិប្ដេជ្ញាជួយកំណែទម្រង់ប្រព័ន្ធតុលាការក្រោយឡើងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
ប្រធានគណៈមេធាវីកម្ពុជាដែលត្រូវផុតអាណត្តិ លោក សួន វិសាល បានប្ដេជ្ញាថា នឹងប្រើប្រាស់ជំនាញផ្នែកច្បាប់និងបទពិសោធន៍ដ៏យូរឆ្នាំរបស់លោកក្នុងវិស័យនេះ ដើម្បីជួយដល់កិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីលោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។
អានបន្ត -
ក្រុមសិទ្ធិមនុស្ស ស្នើរដ្ឋាភិបាលកម្ពុជាឲ្យទម្លាក់ចោលបទឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មាន
ភ្នំពេញ — អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងបណ្តុំសមាគមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ៥៦ផ្សេងទៀតនៅថ្ងៃចន្ទនេះ បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យ និងផ្តល់សេរីភាពពេញលេញដល់ពួកគេ។
អានបន្ត -
អង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មាន ស្នើឱ្យផ្ដល់យុត្តិធម៌ និងឱ្យដោះលែងអ្នកសារព័ត៌មាន
អង្គការសង្គមស៊ីវិលផ្នែកសារព័ត៌មាន និងផ្នែកសិទ្ធិមនុស្សអំពាវនាវទៅអាជ្ញាធរ ឬរដ្ឋាភិបាល បង្កើតការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព លើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន និងស្នើឱ្យដោះលែងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សដោយឥតលក្ខខណ្ឌដែលពួកគេត្រូវចាប់ខ្លួន ឬកាត់ទោសដោយការប្រើប្រាស់សិទ្ធិ និងការបញ្ចេញមតិរបស់ខ្លួន។
អានបន្ត