កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
មេធាវីលោក កឹម សុខា ទទូចឱ្យតុលាការពន្លឿនសវនាការឡើងវិញឱ្យបានឆាប់
មេធាវីការពារក្ដីឱ្យប្រធានគណបក្សប្រឆាំងលោក កឹម សុខា ចង់ឃើញតុលាការជម្រះក្ដីឱ្យលឿនដើម្បីផ្ដល់យុត្តិធម៌ដល់គូភាគីក្នុងសំណុំរឿងនេះ។ អ្នកឃ្លាំមើលសង្គមយល់ថា ជម្លោះនយោបាយនេះគួរដល់ពេលបក្សកាន់អំណាចបន្ធូរដៃវិញហើយ ខណៈសហគមន៍អន្តរជាតិតែងតែចង់ឃើញអ្នកនយោបាយខ្មែរផ្សះផ្សាគ្នាឡើងវិញ។
អានបន្ត -
លោក ហ៊ុន សែន វាយបកលើអ្នករិះគន់ ដែលរិះគន់ការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងហេតុការណ៍គ្រោះមហន្តរាយ
បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកលើអ្នករិះគន់ម្នាក់ដែលរិះគន់ការចូលរួមវិភាគទានរបស់សប្បុរសជននានាក្នុងហេតុការណ៍គ្រោះមហន្តរាយនានានៅកម្ពុជា។ លោកបញ្ជាក់ថា ការចូលរួមរបស់សប្បុរសជន គឺជាទឹកចិត្តរបស់គេ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពេលលោកចុះចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អានបន្ត -
សមាជិកសភាថា កម្ពុជាអាចមានហានិភ័យក្នុងការផ្គត់ផ្គង់ស្បៀងក្នុងវិបត្តិកូវីដ បើគ្មានកសិកម្ម
ភ្នំពេញៈ ឥស្សរជននយោបាយដែលជាសមាជិករដ្ឋសភាលោក ឡូយ សុផាត ថ្លែងកាលពីថ្ងៃពុធថា កម្ពុជាប្រាកដជាមានហានិភ័យខ្ពស់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក បើគ្មានវិស័យកសិកម្មទ្រទ្រង់សេដ្ឋកិច្ចក្នុងវិបត្តិជំងឺកូវីដ ១៩ នេះទេ។ ជាមួយគ្នានេះតំណាងកសិករចង់ឱ្យមានការផ្សព្វផ្សាយទីផ្សារផលិតផលកសិកម្ម និងបច្ចេកទេសកសិកម្មឱ្យបានទូលំទូលាយ។
អានបន្ត -
២៣តុលាឆ្នាំនេះ៖ មេដឹកនាំនយោបាយ រំលេចសារលើហ្វេសប៊ុកជំនួសឲ្យការធ្វើពិធីសាធារណៈ
នៅក្នុងឱកាសខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលានេះ មេដឹកនាំខ្មែរ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា ក៏ដូចជាព្រះបរមរាជវាំង បានសរសេរសាររំលឹកដល់ទិវានេះ នៅតាមបណ្តាញសង្គមនានា។ ជំនួសដោយសារអេឡិចត្រូនិច ដែលរំលឹកពីកិច្ចព្រមព្រៀងបញ្ចប់ជំលោះរវាងភាគីខ្មែរដូច្នេះ គឺធ្វើឡើងខណៈដែល រដ្ឋាភិបាលបានដកថ្ងៃ២៣តុលានេះ ពីបញ្ជីឈប់សម្រាកប្រចាំឆ្នាំ ហើយមិនបានរៀបចំធ្វើពិធីនេះធំដុំដូចឆ្នាំកន្លងទៅទេ។
អានបន្ត -
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ
“សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ត្រូវបានគណៈរដ្ឋមន្រ្តីប្រជុំអនុម័តហើយ នៅព្រឹកថ្ងៃទី ២៣ តុលានេះ។ គម្រោងថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែដោយសារតែវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងកាត់បន្ថយថវិការជាតិជាងពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
អានបន្ត -
រដ្ឋាភិបាលនិងមេដឹកនាំបក្សនយោបាយមួយចំនួន បង្ហាញទស្សនៈជុំវិញថ្ងៃ២៣តុលា
នាយករដ្ឋមន្ត្រី អតីមេដឹកនាំបក្សប្រឆាំង និងគណបក្សនយោបាយមួយចំនួន អបអរខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបានភ្ជាប់នូវទស្សនៈនិងសារផ្សេងគ្នា។
អានបន្ត -
អង្គការធ្វើការផ្នែកបរិស្ថាន និងប្រជាសហគមន៍ព្រៃឈើសប្បាយចិត្តនឹងការលក់ ការលក់ឥណទានកាបូនបានចំណូលច្រើន ប៉ុន្តែបារម្ភខ្លាចបាត់បង់ទៅវិញដោយបទល្មើសព្រៃឈើ
អង្គការធ្វើការផ្នែកបរិស្ថាន និងប្រជាសហគមន៍ព្រៃឈើនៅភូមិភាគឦសាន មានមោទនភាពដែលពួកគេទទួលបានផលប្រយោជន៍ជាច្រើនជាលើកទី១ នៃការលក់ឥណទានកាបូន ឬពីគម្រោងឥណទានកាបូនរេដបូក (Carbone Redd+) ដែលមានទឹកប្រាក់ដល់ទៅ ៣លានដុលា្លរកន្លះ ដែលទាញចេញពីតួនាទីរបស់ព្រៃឈើក្នុងសហគមន៍ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានក្រុមគ្រោងធ្វើបាតុកម្មកុំរញ៉េរញ៉ៃពេលសង្គ្រោះពលរដ្ឋ
បន្ទាយមានជ័យៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានជាសាធារណៈដល់ក្រុមប្រឆាំងដែលគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតចិនក្នុងរាជធានីភ្នំពេញ ប្រឆាំងទៅនឹងការចោទប្រកាន់ដោយគ្មានភ័ស្តុតាងពីប្រភពខាងក្រៅថា កម្ពុជាបានផ្ដល់មូលដ្ឋានកងទ័ព និងវត្តមានយោធាចិននៅកម្ពុជាក្នុងពេលតែមួយ លោកក៏បានអះអាងផងដែរថា ក្រុមនេះបន់ឱ្យតែមានពលរដ្ឋស្លាប់បន្ទោសរដ្ឋាភិបាលថា គ្មានសមត្ថភាពគ្រប់គ្រងប្រទេសជាតិ។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សចោទកម្ពុជាថាកាន់តែផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស
“កម្ពុជាកាន់តែក្លាយទៅជាផ្ដាច់ការ និងការដឹកនាំដោយឯកបក្សដោយសារតែក្រុមឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ”។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) នៅថ្ងៃទី២២ ខែតុលា ក្នុងពេលដែលអង្គការមួយនេះ បានចេញផ្សាយជាថ្មីនូវរបាយការណ៍ ស្តីពីមន្ត្រីជាន់ខ្ពស់គ្រប់គ្រងផ្នែកសន្តិសុខកម្ពុជាចំនួន ១២រូប។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថ្លែងរិះគន់ចំពោះអ្នក ដែលចេញផ្សាយរបាយការណ៍ខាងលើនេះ។
អានបន្ត -
អង្គការសិទ្ធិមនុស្សចោទឧត្តមសេនីយ៍ខ្មែរ១២រូបថាបានរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនិងជាឆ្អឹងបង្អែករបបផ្តាច់ការ
វ៉ាស៊ីនតោន — ក្រោយពីបានចេញរបាយការណ៍ដែលមានខ្លឹមសារដូចគ្នានេះជាភាសាអង់គ្លេសម្តងរួចហើយ កាលពីពាក់កណ្តាលឆ្នាំ ២០១៨ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ជាភាសាខ្មែរចំនួន ២៨៤ ទំព័រជាថ្មីទៀត ដោយរៀបរាប់លម្អិតអំពីការពាក់ព័ន្ធរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួន ១២ នាក់ ទៅនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដ៏ធ្ងន់ធ្ងរ ដើម្បីគាំទ្រការដឹកនាំប្រទេសតាមរបៀបឯកបក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយដែល VOA ទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អានបន្ត -
អាជ្ញាធរខេត្តត្បូងឃ្មុំចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ទៀត
អាជ្ញាធរខេត្តត្បូងឃ្មុំចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែតុលានេះ ដោយប្រើហិង្សាលើពួកគេ និងមិនបានបង្ហាញដីកាពីតុលាការឡើយ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមនុស្សដោយគ្មានដីកាពីតុលាការ គឺជាទង្វើផ្ទុយពីគោលការណ៍ច្បាប់។
អានបន្ត -
ខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ អតីតបក្សប្រឆាំងលើកយកបញ្ហាវត្តមានយោធាចិនមករំលេច
អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែតុលានេះ បានសរសេរសារមួយច្បាប់ទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីស្នើសុំឲ្យប្រទេសហត្ថលេខីទាំងអស់ច្រានចោលវត្តមានយោធាចិន នៅលើទឹកដីកម្ពុជា និងស្នើឲ្យមានការកោះប្រជុំជាបន្ទាន់ ដើម្បីពង្រឹងឲ្យបានខ្ជាប់ខ្ជួន នូវស្មារតីនៃកិច្ចព្រមព្រៀងនេះ។ សារសុំកិច្ចអន្តរាគមន៍ពីប្រទេសហត្ថលេខីនេះ ធ្វើឡើងស្របពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលា បានឈានចូលខួប២៩ឆ្នាំ នៅថ្ងៃសុក្រស្អែក។
អានបន្ត -
អាជ្ញាធរបង្ក្រាប និងចាប់ខ្លួនមនុស្ស ៣នាក់ ដែលតវ៉ាដាក់ញត្តិមុខស្ថានទូតចិននៅថ្ងៃ២៣ តុលា
អាជ្ញាធររបបលោក ហ៊ុន សែន បង្ក្រាប និងចាប់ខ្លួនមនុស្ស បីនាក់ក្នុងពេលដែលពួកគេមានគ្នាប្រមាណជិត ២០នាក់ ព្យាយាមទៅប្រមូលផ្តុំស្រែកតវ៉ា និងដាក់ញតិ្តជូនស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ ចំថ្ងៃខួប ២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៣ ខែតុលា។
អានបន្ត -
ខួប ២៩ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបាតុកម្ម និងដាក់ញត្តិនៅមុខស្ថានទូតចិនប្រចាំប្រទេសពួកគេរស់នៅប្រឆាំងវត្តមានយោធាចិននៅកម្ពុជា
ពលរដ្ឋខ្មែរនៅអូស្រ្តាលី (Australia) កូរ៉េខាងត្បូង (South Korea) និងប្រទេសមួយចំនួនទៀត គ្រោងធ្វើបាតុកម្មដាក់ញត្តិ និងធ្វើការជួបជុំសម្ដែងមតិរម្លឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទីតាំងបាតុកម្ម ដែលពួកគេគ្រោងធ្វើគឺមុខស្ថានទូតចិនប្រចាំប្រទេសពួកគេរស់នៅ ដោយចោទប្រកាន់ថា ចិនកំពុងសាងសង់មូលដ្ឋានយោធាលើទឹកដីកម្ពុជា ផ្ទុយពីរដ្ឋធម្មនុញ្ញ។ ទាក់ទឹងនឹងគម្រោងធ្វើបាតុកម្មនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា បាតុករលំអៀងទៅរកអាមេរិកជ្រុល។
អានបន្ត -
សកម្មជនបក្សសង្គ្រោះជាតិ និងសហគមន៍ខ្មែរក្នុងនិងក្រៅប្រទេសគ្រោងជួបជុំគ្នាធ្វើមហាបាតុកម្មប្រឆាំងវត្តមានចិននៅកម្ពុជា ចំខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
សកម្មជនគណបក្សសង្គ្រោះជាតិនៅបណ្ដាប្រទេសមួយចំនួន ពលរដ្ឋខ្មែរក្នុងស្រុក និងសហគមន៍ខ្មែរក្រៅប្រទេស គ្រោងជួបជុំគ្នាធ្វើបាតុកម្មហែញត្តិប្រឆាំងវត្តមានចិននៅកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ចំខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អានបន្ត -
អ្នកវិភាគថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជួបលោក កឹម សុខា ម្ដងហើយម្ដងទៀត គឺបង្ហាញថា ប្រទេសលោកសេរីចង់ឲ្យមានវត្តមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោតវិញ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានទៅជួបលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនៅឯគេហដ្ឋានរបស់លោក នៅមួយថ្ងៃមុនក្រុមអង្គការសង្គមស៊ីវិល គ្រោងនឹងរៀបចំខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា។
អានបន្ត -
តំណាងពលរដ្ឋ១០នាក់មានជម្លោះដីធ្លីជាមួយឧកញ៉ានៅកោះកុង សុំពន្យារចូលបំភ្លឺនៅតុលាការ
ពលរដ្ឋ១០នាក់ដែលអះអាងថាជាតំណាងឱ្យពលរដ្ឋ១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រ គ្រុប ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានសុំពន្យារពេលចូលបំភ្លឺចំពោះមុខតុលាការ ដោយសារអវត្តមានមេធាវីការពារក្តីរបស់ពួកគេ។
អានបន្ត -
អតីតអ្នកកាសែតអាស៊ីសេរី សុំឲ្យតុលាការកំពូលបញ្ឈប់កិច្ចស៊ើបសួរក្នុងសំណុំរឿងចារកម្ម
ភ្នំពេញ — អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីពីររូប គឺលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា និងលោក អ៊ួនឈិន បានទាមទារឲ្យចៅក្រមនៃតុលាការកំពូលបញ្ឈប់ដំណើរការស៊ើបអង្កេតសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស ដោយពួកគេលើកឡើងថា ការបន្តស៊ើបអង្កេត នឹងប៉ះពាល់សិទ្ធិសេរីភាព និងខាតពេលវេលារបស់ពួកគេ ដើម្បីធ្វើកិច្ចការផ្សេងទៀត ខណៈសំណុំរឿងនេះ បានអូសបន្លាយពេលមកជិតបីឆ្នាំមកហើយ។
អានបន្ត -
UNESCO បើកយុទ្ធនាការប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ១០ ថ្ងៃ
ភ្នំពេញៈ អង្គការយូណេស្កូប្រចាំកម្ពុជាបានប្រកាសធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរយៈពេល ១០ ថ្ងៃគឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ដើម្បីអបអរសប្តាហ៍នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងព័ត៌មានសកលរបស់អង្គការសហប្រជាជាតិ។
អានបន្ត -
ក្រុមមេដឹកនាំសង្គ្រោះជាតិថា នឹងវិលទៅតតាំងក្ដី បើរបបលោក ហ៊ុន សែន ព្រមដកបម្រាមចេញ
គណបក្សសង្គ្រោះជាតិ ទាមទារឱ្យរបបលោក ហ៊ុន សែន ដកចេញបម្រាម និងលុបចោលវិធានការមួយចំនួន ដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សនេះអាចវិលទៅកម្ពុជាវិញបាន។ ការទាមទារនេះ គឺក្រោយពេលតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ០៩ រូប ឱ្យចូលរួមក្នុងសវនាការពាក់ព័ន្ធនឹងសំណុំរឿងឧបឃាត ដែលគ្រោងធ្វើនៅខែវិច្ឆិកា ខាងមុខនេះ។
អានបន្ត