កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សសង្គ្រោះជាតិទាមទារតុលាការឯករាជ្យក្រោយត្រូវកោះហៅឲ្យចូលបំភ្លឺពីបទឧបឃាត
វ៉ាស៊ីនតោន — ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយ នៅថ្ងៃអង្គារនេះ បានទាមទារឲ្យមានប្រព័ន្ធតុលាការ«ឯករាជ្យ» តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពួកគេត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ អំពីការចោទប្រកាន់ពីបទ«ឧបឃាត» ឬការប៉ុនប៉ងធ្វើឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។
អានបន្ត -
រដ្ឋាភិបាលសម្រេចលុបនិងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍១៧ក្រុមហ៊ុន
រដ្ឋាភិបាលបានសម្រេចលុបចោលនិងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍១៧ក្រុមហ៊ុន ដោយថា ក្រុមហ៊ុនទាំងនេះមិនដំណើរការអាជីវកម្មរបស់ពួកគេ។
អានបន្ត -
តុលាការចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតសមាជិកនៃអតីត CNRP ៨ រូបចូលខ្លួន ដើម្បីសួរនាំរឿងឧបឃាត
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោយបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រី ៨ រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ឱ្យចូលខ្លួនដើម្បីសួរនាំនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ពាក់ព័ន្ធទៅនឹងអំពើឧបឃាត ខណៈអ្នកនាំពាក្យតុលាការអះអាងថា ដីកានោះជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធឱ្យដឹងជាមុន។
អានបន្ត -
លោក ហ៊ុន សែន៖ «គេកំពុងទឹកជំនន់ផង កូវីដផង កុំមករញ៉េរញ៉ៃ!»
នៅក្នុងពិធីជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដល់អ្នកដែលគ្រោងធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិននៅថ្ងៃទី២៣ ខែតុលាខាងមុខ សូមឲ្យប្រយ័ត្នប្រយែង ខណៈដែលកម្ពុជាកំពុងមានទឹកជំនន់។ ប្រតិកម្មរបស់លោក ហ៊ុន សែន ដូច្នេះគឺជាការឆ្លើយតបទៅនឹងគម្រោងរៀបចំបាតុកម្មប្រឆាំងចិន ពីសំណាក់ក្រុមប្រឆាំង ក្នុងនោះក៏មានផ្សាយតាមហ្វេសប៊ុកលោក សម រង្ស៊ី ផងដែរ។
អានបន្ត -
CamboJA អំពាវនាវឲ្យតុលាការទម្លាក់ចោលបទចោទលើអតីតអ្នកសារព័ត៌មាន២រូប
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJa នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានចេញមកស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ជុំវិញបទចោទប្រកាន់ ថាបានផ្តល់ព័ត៌មានឲ្យបរទេស។ ការចេញមកអំពាវនេះ គឺធ្វើឡើងមុនពេលដែលសំណុំរឿងអតីតអ្នកសារព័ត៌មានទាំង២នេះ នឹងត្រូវតុលាការកំពូលយកមកជំនុំជម្រះបន្តនៅថ្ងៃស្អែក។
អានបន្ត -
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ថ្លែងថា ព្រះរាជាបច្ចុប្បន្ន ដូចជាប់ឃុំក្នុងវាំង ព្រោះស្ថាប័នរដ្ឋាភិបាល
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ថ្លែងថា ព្រះរាជាបច្ចុប្បន្ន ដូចជាប់ឃុំក្នុងវាំង និងមិនអាចប្រើប្រាស់ព្រះរាជសិទ្ធិ តួនាទី និងការទទួលខុសត្រូវសំខាន់ៗ ជាច្រើន ព្រោះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនបានអនុវត្តឲ្យស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការលើកស្ទួយស្ថាប័នព្រះមហាក្សត្រនោះឡើយ។
អានបន្ត -
នាយករដ្ឋមន្ត្រី ចង់បង្កើតសមាគមមួយដើម្បីការពារជនពិការពីការប្រមាថ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើត «សមាគមការពារសេចក្តីថ្លៃថ្នូរជនពិការ» ដើម្បីការពារជនពិការពីការប្រមាថនានា ដែលធ្វើឱ្យប៉ះទង្គិចអារម្មណ៍និងសេចក្តីថ្លៃថ្នូររបស់ជនពិការ។
អានបន្ត -
សង្គមស៊ីវិលគ្រោងជួបជុំគ្នា ១ ពាន់នាក់នៅថ្ងៃខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាព
ភ្នំពេញៈ អង្គការសង្គមស៊ីវិលសមាគម និងសហជីពសរុបចំនួន ៧ នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួម ១ ០០០ នាក់ តាមការគ្រោងទុក ដើម្បីប្រារព្ធពិធីរំឭកខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា បើទោះបីជាសាលារាជធានីភ្នំពេញណែនាំមិនឱ្យមានអ្នកចូលរួមលើសពី ១២០ នាក់ក៏ដោយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានថានឹងអនុវត្តតាមការសម្រេចពីសាលាក្រុង។
អានបន្ត -
អ្នកតាមដាន៖ ២៩ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាប្រឈមការប្រេះឆានយោបាយ និងការរំលោភសិទ្ធិមនុស្ស
ភ្នំពេញ — ២៩ឆ្នាំក្រោយពីការចុះកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមអ្នកសង្កេតការណ៍នៅប្រទេសកម្ពុជា មើលឃើញថា កម្ពុជាកំពុងរងសម្ពាធពីសហគមន៍អន្តរជាតិចំពោះការធ្លាក់ចុះធ្ងន់ធ្ងរនៃការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតមិនតាមលទ្ធិប្រជាធិបតេយ្យ និងបានក្លាយជាចំណុចភូមិសាស្ត្រនយោបាយដ៏ចម្រូងចម្រាស។
អានបន្ត -
ក្រុមសង្គមស៊ីវិលគ្រោងបន្តប្រារព្ធខួបកិច្ចព្រមព្រៀង ២៣តុលា ទោះអាជ្ញាធរមិនអនុញ្ញាត
ក្រុមអង្គការ សមាគម និងសហជីពចំនួន ២៣ស្ថាប័ន នៅតែរក្សាជំហរជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ដើម្បីរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ខាងមុខ ដោយគ្រោងមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។
អានបន្ត -
CamboJA អំពាវនាវឲ្យតុលាការទម្លាក់ចោលបទចោទលើអតីតអ្នកសារព័ត៌មាន២រូប
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJa នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានចេញមកស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ជុំវិញបទចោទប្រកាន់ ថាបានផ្តល់ព័ត៌មានឲ្យបរទេស។ ការចេញមកអំពាវនេះ គឺធ្វើឡើងមុនពេលដែលសំណុំរឿងអតីតអ្នកសារព័ត៌មានទាំង២នេះ នឹងត្រូវតុលាការកំពូលយកមកជំនុំជម្រះបន្តនៅថ្ងៃស្អែក។
អានបន្ត -
លោកហ៊ុន សែន ព្រមានក្រុមបាតុករប្រឆាំងចិននៅទិវារំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
វ៉ាស៊ីនតោន — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានព្រមានដល់ក្រុមបាតុករ ដែលលោកអះអាងថា មានគម្រោងរៀបចំធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនក្រុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី ២៣ ខែតុលាខាងមុខ ដោយលោកលើកឡើងថា «កុំមករញ៉េរញ៉ៃ» ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងគ្រោះទឹកជំនន់ផង និងជំងឺរាតត្បាតជាសាកលកូវីដ១៩ ផង។
អានបន្ត -
លោកនាយករដ្ឋមន្ត្រី ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២១ ខែតុលា នេះ និងថ្ងៃស្អែក ខណៈខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃមួយនេះត្រូវបានទឹកជំនន់ជន់លិចធ្ងន់ធ្ងរជាងគេ និងយូរជាងគេ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានចាត់វិធានការលើអ្នកហែញត្តិប្រារព្ធទិវារំលឹកខួបថ្ងៃទី២៣ តុលា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានលើក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងឡាយណា ដែលគ្រោងហែញត្តិក្នុងពេលប្រារព្ធទិវារំលឹកខួប ២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣តុលាខាងមុខ។ មន្ត្រីគណបក្សប្រឆាំងចាត់ទុកការលើកឡើងរបស់លោកហ៊ុន សែន នេះថា ជាការចង់លុបបំបាត់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដើម្បីងាយស្រួលលោកគ្រប់គ្រងប្រទេសបានយូរអង្វែងទៅមុខ។
អានបន្ត -
មន្ត្រី៖ ការបង្កើនការផ្សព្វផ្សាយពីការស្វែងរកការងារជូនជនមានពិការភាពគឺជាកិច្ចការសំខាន់
ភ្នំពេញៈ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ទុកការបង្កើនការផ្សព្វផ្សាយព័ត៌មាន ឬប្រព័ន្ធស្វែងរកការងារឱ្យបានទូលំទូលាយដល់ជនមានពិការភាពគឺជាកិច្ចការសំខាន់ ស្របពេលដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់នាពេលបច្ចុប្បន្ន។
អានបន្ត -
នាយករដ្ឋមន្ត្រីអំពាវនាវដល់ធនាគារនិងមីក្រូហិរញ្ញវត្ថុកុំរឹបអូសទ្រព្យសម្បត្តិពីពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បន្តការយោគយល់ ដោយបន្ធូរបន្ថយអត្រាការប្រាក់ ពន្យារពេលនៃការសងប្រាក់ និងកុំរឹបអូសទ្រព្យសម្បត្តិពីពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
អានបន្ត -
ក្រុមសង្គមស៊ីវិល នឹងជម្នះប្រារព្វខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទោះអាជ្ញាធររឹតត្បិត
វ៉ាស៊ីនតោន — ក្រុមអង្គការ សមាគម និងសហជីពចំនួន២៤ កាលពីថ្ងៃអង្គារ បានច្រានចោលការឆ្លើយតបរបស់អាជ្ញាធរក្រុងភ្នំពេញទៅលើការចូលរួមប្រារព្វខួបលើកទី២៩នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយចាត់ទុកការតម្រូវរបស់អាជ្ញាធរថា«មិនអាចទទួលយកបាន»។ នេះបើយោងតាមលិខិតមួយរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលបានចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយផ្ញើជូនអភិបាលក្រុងរង គឺលោក កើត ឆែ។
អានបន្ត -
គ.ជ.ប មិនពន្យារពេលចុះឈ្មោះបោះឆ្នោត ទោះការិយាល័យចុះឈ្មោះខ្លះត្រូវជាន់លិច
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រកាសបដិសេធមិនពន្យារពេលចុះឈ្មោះបោះឆ្នោតនោះទេ ទោះបីជាការិយាល័យចុះឈ្មោះនៅតំបន់ខ្លះ ត្រូវជាន់លិចដោយជំនន់ទឹកភ្លៀងក្ដី។ រីឯគណបក្សនយោបាយ និងអង្គការឃ្លាំមើលការបោះឆ្នោត យល់ថា គ.ជ.ប គួរតែពន្យារពេល។
អានបន្ត -
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា នឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ បើរដ្ឋាភិបាលមិនរារាំង
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេស បានអះអាងថា ពួកគេនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខនេះ ប្រសិនបើគ្មានការរារាំង។ ជាការកោះហៅ ទាក់ទងនឹងការចោទប្រកាន់ពីបទឧបឃាត ឬ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» តាមរយៈផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំមុន។
អានបន្ត -
ក្រុមសង្គមស៊ីវិលគ្រោងបន្តប្រារព្ធខួបកិច្ចព្រមព្រៀង ២៣តុលា ទោះអាជ្ញាធរមិនអនុញ្ញាត
ក្រុមអង្គការ សមាគម និងសហជីពចំនួន ២៣ស្ថាប័ន នៅតែរក្សាជំហរជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ដើម្បីរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ខាងមុខ ដោយគ្រោងមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។
អានបន្ត