កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
ក្រសួងយុត្តិធម៌ថា ពុំមាន«ភាពមិនប្រក្រតី»ក្នុងការពន្លឿនសំណុំរឿងកកស្ទះជិត២៨.០០០
ភ្នំពេញ — មន្រ្តីក្រសួងយុត្តិធម៌អះអាងថា ពុំមាន«ភាពមិនប្រក្រតី»ណាមួយរកឃើញនោះទេ នៅក្នុងសំណុំរឿងកកស្ទះ ដែលក្រសួងបានជួយសម្រួលឲ្យមានការដោះស្រាយបានប្រមាណ២៨.០០០សំណុំរឿង ក្នុងរយៈពេល៥ខែនៃយុទ្ធនាការដែលរៀបចំដោយរដ្ឋមន្រ្តីថ្មី គឺលោក កើត រិទ្ធ។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាមទារឱ្យរបបក្រុងភ្នំពេញពន្យល់ពីមូលដ្ឋានច្បាប់នៃការចាប់ និងឃុំខ្លួនលោក រ៉ុង ឈុន
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្ញើលិខិតទៅក្រសួងការបរទេសកម្ពុជាស្នើឱ្យមានការពន្យល់ពីមូលដ្ឋានច្បាប់នៃការចាប់ និងឃុំខ្លួនលោក រ៉ុង ឈុន។ អ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ក្នុងការចាប់ខ្លួនលោក រ៉ុង ឈុន។
អានបន្ត -
សកម្មជនបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានចិននៅកម្ពុជា ស្របពេលសង្គមស៊ីវិលយកថ្ងៃទី២៣ តុលា ជួបជុំរំលឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សកម្មជនបក្សសង្គ្រោះជាតិអះអាងថា ពួកគេគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសនានា មួយចំនួន ដើម្បីប្រឆាំងវត្តមានចិននៅកម្ពុជា។ គម្រោងនេះគឺស្របពេលដែលសង្គមស៊ីវិល ក៏យកថ្ងៃទី២៣ ខែតុលា នេះ ជួបជុំរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ និងអ្នកនយោបាយវិលមកគោរពកិច្ចព្រមព្រៀងនេះឡើងវិញ។
អានបន្ត -
អ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជួបការលំបាកខ្លាំង ដោយសារទឹកជំនន់ចូលដល់ពន្ធនាគារព្រៃស
សាច់ញាតិរបស់អ្នកទោសនយោបាយ និងទោសមនសិការអះអាងថា អ្នកកំពុងជាប់ឃុំ កាន់តែជួបការលំបាកខ្លាំង និងអ្នកខ្លះធ្លាក់ខ្លួនឈឺ ដោយសារទឹកជំនន់កំពុងចូលដល់ក្នុង ពន្ធនាគារព្រៃស (ម ២)។ ការអះអាងនេះ បន្ទាប់ពីពួកគេ បានចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ កាលពីថ្ងៃទី១៦ ខែតុលា។ មន្ត្រីសិទ្ធិមនុស្ស ស្នើសុំឲ្យរដ្ឋាភិបាល និងតុលាការ ពិចារណាអនុញ្ញាតឲ្យអ្នកទោសនយោបាយ និងទោសមនសិការទាំងនោះនៅក្រៅឃុំបណ្ដោះអាសន្ន។ មន្ត្រីរដ្ឋាភិបាល ចាត់ទុកថា ការស្នើសុំនេះជារឿងអត់ប្រយោជន៍។
អានបន្ត -
ប៉ូលិស ចាប់សកម្មជនបក្សប្រឆាំងខេត្តបាត់ដំបង ២នាក់ បញ្ជូនទៅតុលាការក្រុងភ្នំពេញ
នគរបាលចាប់ខ្លួន សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ចំនួន ២នាក់ ដោយមិនបានបង្ហាញដីកា និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំ ករណីទៅធ្វើបុណ្យភ្ជុំបិណ្ឌ ជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ សាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ហៅការចាប់ខ្លួននេះ ជារឿងនយោបាយ និងទាមទារឲ្យនគរបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើសកម្មបក្សប្រឆាំង។
អានបន្ត -
សាលារាជធានីភ្នំពេញផ្ដល់ជម្រើស ២ ដល់អង្គការសង្គមស៊ីវិល ដែលស្នើសុំរៀបចំពិធីរំឭកខួប ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានផ្ដល់ជម្រើស ២ ដល់អង្គការសង្គមស៊ីវិល និងសហជីព ដែលស្នើសុំរៀបចំពិធីរំឭកខួប ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ខណៈពេលដែលអាជ្ញាធរ កំពុងមមាញឹកក្នុងការចុះជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។
អានបន្ត -
ខេត្តភាគពាយ័ព្យកម្ពុជាបានរងការជន់លិចជាលើកទី២ ក្រោយភាគីថៃបើកទំនប់
កំណើនទឹកភ្លៀងដែលបន្តធ្លាក់ក្នុងខេត្តបន្ទាយមានជ័យ និងទឹកដែលហូរធ្លាក់ខ្លាំងមកពីប្រទេសថៃ កាលពីយប់ថ្ងៃទី ១៧ តុលានេះ បាននឹងកំពុងធ្វើអោយមានការជន់លិចខេត្តបន្ទាយមានជ័យជាលើកទី២ ហើយទឹកក៏បានហូរចូលទៅប្រាសាទបន្ទាយឆ្មារផងដែរ។ ដើម្បីបញ្ចៀសការជន់លិចនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណជា១០០នាក់ ចុះទៅឃុំបន្ទាយឆ្មារ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលទៅប្រាសាទ។ គួរជំរាបជូនថា គិតត្រឹមរសៀលថ្ងៃទី ១៨ តុលានេះ ទឹកជំនន់នៅកម្ពុជាបានធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៦១ម៉ឺនគ្រួសារនៅក្នុងរាជធានី-ខេត្តចំនួន១៩ និងបណ្តាលអោយមនុស្ស២៤នាក់ស្លាប់។
អានបន្ត -
តុលាការកំពូលនឹងជម្រះបណ្ដឹងសុំបដិសេធការស៊ើបអង្កេតបន្ថែមរឿងចារកម្មរបស់អតីតអាស៊ីសេរីពីររូប នៅសប្ដាហ៍ក្រោយ
តុលាការកំពូលនឹងលើកយកសំណុំរឿងសុំបដិសេធចោលការស៊ើបអង្កេតបន្ថែមទាក់ទងនឹងបទចោទធ្វើចារកម្មរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅជំនុំជម្រះនៅព្រឹកថ្ងៃទី២២ តុលា សប្ដាហ៍ក្រោយនេះ។ អនុប្រធានតុលាការកំពូល លោក ជីវ កេង គឺជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ អមដោយចៅក្រមប្រឹក្សា ៤រូបផ្សេងទៀត។
អានបន្ត -
អាជ្ញាធរខេត្តបន្ទាយមានជ័យមិនឲ្យលោក កឹម សុខា ចែកអំណោយ តែអ្នកនាំពាក្យថាមកពីជាន់កម្មវិធីគ្នា
អាជ្ញាធរ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មិនឲ្យក្រុមលោក កឹម សុខា ចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទីនោះទេ កាលពីម្សិលមិញ ខណៈមន្ត្រីអតីតបក្សប្រឆាំង ចាត់ទុកថា ការរារាំងនេះថាជាការរើសអើងផ្នែកនយោបាយ។ ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ អះអាងថា ការដែលថ្នាក់មូលដ្ឋានមិនអនុញ្ញាតបែបនេះគឺមកពីមានក្រុមការងារមនុស្សធម៌ផ្សេងទៀតត្រូវចុះចែកអំណោយនៅទីនោះក្នុងថ្ងៃជាមួយគ្នានោះដែរ។
អានបន្ត -
ទូតអាមេរិកបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ លើការអនុវត្តច្បាប់ជាមួយកម្ពុជា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើកិច្ចការអនុវត្តច្បាប់ហាក់ដូចជាស្ងប់ស្ងាត់ និងមិនដែលបង្ហាញឱ្យដឹងដល់សាធារណជន ប៉ុន្តែប្រទេសទាំង ២ ធ្វើកិច្ចការនេះជាមួយគ្នាបានជោគជ័យយ៉ាងច្រើន។
អានបន្ត -
មន្ត្រីជាន់ខ្ពស់នគរបាលកម្ពុជាបដិសេធថាគ្មាន«ការិយាល័យ» FBI ក្នុងទីបញ្ជាការនគរបាលជាតិទេ
មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធថាគ្មាន«ការិយាល័យ»របស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI (Federal Bureau of Investigation) របស់សហរដ្ឋអាមេរិកក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាទេ។
អានបន្ត -
រដ្ឋមន្ត្រីណែនាំអតីតសិស្ស និងសិស្សក្រឡាបញ្ជីត្រូវខំផ្តល់យុត្តិធម៌ជូនពលរដ្
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានណែនាំដល់អតីតសិស្ស និងសិស្សក្រឡាបញ្ជី សាលាភូមិន្ទក្រឡាបញ្ជីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការត្រូវខិតខំផ្តល់សេវាយុត្តិធម៌ឱ្យបានល្អដល់ប្រជាពលរដ្ឋខណៈបច្ចុប្បន្នសិស្សក្រឡាបញ្ជីសរុបមានចំនួន ៦៨៨ រូប។
អានបន្ត -
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ ការសុំសិទ្ធិធ្វើនយោបាយឡើងវិញលុះត្រាតែធ្វើឡើងដោយមូលមាត់គ្នា
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជំហរប្រាប់វិទ្យុបារាំង RFI ថា ព្រះអង្គត្រូវការមូលមតិគ្នាក្នុងចំណោមអ្នកដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយទាំងអស់ ដោយមិនអាចស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញជាឯកជនបានទេ ដោយសារតែបំរាមដកសិទ្ធិធ្វើនយោបាយត្រូវបានធ្វើឡើងជាក្រុម។
អានបន្ត -
សង្គមស៊ីវិលមិនចង់ឃើញសប្បុរសជនឆ្លៀតឱកាសប្រើឥទ្ធិពលអំណាច និងទឹកប្រាក់ ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន ក្នុងគ្រាពលរដ្ឋកំពុងរងគ្រោះ ដោយទឹកជំនន់
អង្គការសង្គមស៊ីវិល ផ្នែកតម្លាភាព និងគណនេយ្យភាពសង្គម សំដែងក្ដីបារម្ភថា ប្រាក់អំណោយគ្រោះទឹកជំនន់ ផ្តល់ទៅឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពីក្រុមមនុស្សពាក់ព័ន្ធ នឹងការរំលោភសិទ្ធិដីធ្លី និងកាប់បំផ្លាញព្រៃឈើ នឹងអាចក្លាយជាថ្នូរឲ្យពួកគេទាំងនោះ បន្តសកម្មភាពល្មើសច្បាប់ទៅថ្ងៃមុនបន្តទៀត។
អានបន្ត -
វាយកម្ទេចអគារប្រាសាទធំ ១ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយថាសង់គ្មានច្បាប់
អគារសំណាកដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានវាយកម្ទេចចោល បន្ទាប់ពីក្រសួងមហាផ្ទៃ បញ្ជាឲ្យរុះរើចេញដោយចាត់ទុកថា សំណង់នេះសាងសង់គ្មានច្បាប់ និងខុសលក្ខណៈបច្ចេកទេសដែលសង់លើផ្លូវសួនច្បារសាធារណៈ។
អានបន្ត -
កម្មករប្រមូលសំរាមស៊ីនទ្រីជាង ២ពាន់នាក់ចេញធ្វើការវិញ ក្រោយទទួលបានការទូទាត់ប្រាក់អតីតភាពការងារ
កម្មករស៊ីនទ្រី ជាង ២ពាន់នាក់ សម្រេចវិលចូលធ្វើការប្រមូលសំរាមតាមវេនរៀងៗ ខ្លួនវិញហើយ នៅរសៀលថ្ងៃទី១៤ តុលា ក្រោយពីទទួលបានដំណោះស្រាយជាក់លាក់មួយពីខាងក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ។
អានបន្ត -
សកម្មជនបរិស្ថានរកឃើញគោយន្តដឹកឈើចេញពីព្រៃឡង់មិនក្រោម ១០០គោយន្ត ក្នុង ១ថ្ងៃ
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ អះអាងថា ស្ទើរជារៀងរាល់ថ្ងៃមានគោយន្តមិនក្រោម ១០០គ្រឿងនោះទេ ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វ នៅព្រៃឡង់លក់ឱ្យក្រុមឈ្មួញនៅមូលដ្ឋាន។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ទាំង ៤ខែត្ររយៈពេល ១ខែ កាលពីពេលថ្មីៗ នេះ។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សខេត្តព្រះវិហារ និងមេធាវី ចោទមេពន្ធនាគារខេត្តនេះថា រំលោភសិទ្ធិជនជាប់ចោទ
មន្ត្រីសិទ្ធិមនុស្សខេត្តព្រះវិហារ និងមេធាវីរបស់សមាគមអាដហុក (ADHOC) ចោទប្រធានពន្ធនាគារខេត្តនេះថា រំលោភវិជ្ជាជីវៈមេធាវី និងបំពានសិទ្ធិជនជាប់ចោទ។ ការចោទប្រកាន់នេះ ក្រោយពី ប្រធានពន្ធនាគារខេត្តព្រះវិហារ លោក យន់ ម៉ានី មិនអនុញ្ញាតឱ្យមេធាវី របស់សមាគមអាដហុកមួយរូប ចូលចួបជនជាប់ចោទ ក្នុងសំណុំរឿង តុលាការឃុំខ្លួនពលរដ្ឋមានជម្លោះដីធ្លី ២នាក់។
អានបន្ត -
ក្រុមសិទ្ធិមនុស្សកម្ពុជា៖ សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានប៉ះពាល់សេរីភាពបញ្ចេញមតិ និងឯកជនភាព
ភ្នំពេញ — សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែល VOA ទទួលបានបង្កឲ្យមានក្តីបារម្ភជាច្រើនពីក្រុមសិទ្ធិមនុស្សស្តីពីប្រការមួយចំនួន ដែលអាចឲ្យរដ្ឋាភិបាលបន្តពង្រឹងការបង្ក្រាបរបស់ខ្លួនទៅលើសេរីភាពនៃការបញ្ចេញមតិ ហើយក៏ធ្វើឲ្យមានក្តីបារម្ភអំពីឯកជនភាព និងការប្រមូលទិន្នន័យផងដែរ។
អានបន្ត -
ក្រុមហ៊ុនស្ករថៃ Mitr Phol ថ្លែងការពារខ្លួនក្នុងគម្រោងវិនិយោគនៅកម្ពុជា ខណៈរងបណ្តឹងពីអ្នកភូមិខ្មែរ
វ៉ាស៊ីនតោន — ក្រុមហ៊ុនស្ករសថៃ មិត្រផុល (Mitr PholGroup) ដែលកំពុងរងបណ្តឹងពីពលរដ្ឋកម្ពុជារាប់រយគ្រួសារ ចំពោះការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស បានថ្លែងការពារការដោះស្រាយទាក់ទងនឹងគម្រោងវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា
អានបន្ត