កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
ស្រ្តីម្នាក់បដិសេធមិនមានទំនាក់ទំនងសេ្នហាជាមួយព្រះអង្គ លួន សុវ៉ាត ដូចឃ្លីបវីដេអូបង្ហោះលើហ្វេសប៊ុកនោះទេ
ភ្នំពេញ — ស្រ្តីម្នាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះ បានចេញមុខដាក់ពាក្យបណ្តឹងថា នាងមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គនោះទេហើយថា ជនមិនស្គាល់អត្តសញ្ញាណបានបង្កើតហ្វេសប៊ុកដាក់ឈ្មោះហៅក្រៅរបស់កញ្ញា។
អានបន្ត -
ស្រ្តីម្នាក់បដិសេធមិនមានទំនាក់ទំនងសេ្នហាជាមួយព្រះអង្គ លួន សុវ៉ាត ដូចឃ្លីបវីដេអូបង្ហោះលើហ្វេសប៊ុកនោះទេ
ភ្នំពេញ — ស្រ្តីម្នាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះ បានចេញមុខដាក់ពាក្យបណ្តឹងថា នាងមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គនោះទេហើយថា ជនមិនស្គាល់អត្តសញ្ញាណបានបង្កើតហ្វេសប៊ុកដាក់ឈ្មោះហៅក្រៅរបស់កញ្ញា។
អានបន្ត -
ឧទ្ធរណ៍សម្រេចបន្ថយទោសស្ត្រីម្នាក់ពី ១៦៥ ឆ្នាំមក ១៩ ឆ្នាំ
សាលាឧទ្ធរណ៍ពីម្សិលមិញបានប្រកាសសាលដីកាសម្រេចឲ្យស្ត្រីឈ្មោះ ពេជ្រ សូណែត ពីជាប់ទោស ១៦៥ ឆ្នាំឲ្យមកនៅត្រឹម ១៩ ឆ្នាំ ខណៈបក្ខពួក ៥ នាក់ទៀតត្រូវបន្ធូរបន្ថយទោសឲ្យមកនៅពី ១៨ ឆ្នាំដល់ ៦១ ឆ្នាំក្នុង ៩ សំណុំរឿងម្នាក់ៗ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ៧ សីហា ពាក់ព័ន្ធបទប្លន់សម្លាប់ និងប្លន់យកទ្រព្យសម្បត្តិប្រព្រឹត្តក្នុងអំឡុងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥។
-
មន្ត្រីជាន់ខ្ពស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនដើរថយក្រោយដូចការរិះគន់ទេ
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ២ រូប កាលពីម្សិលមិញបានថ្លែងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនមានសញ្ញាថមថយ ឬដើរថយក្រោយដូចការរិះគន់ពីក្រុមបរទេសមួយចំនួន និងក្រុមអតីតគណបក្សសង្គ្រោះជាតិថា កម្ពុជាកំពុងដើរលើផ្លូវខុសគន្លងប្រជាធិបតេយ្យ។
-
ភាពយន្តឯកសារស្តីពីការផ្លាស់ទីរបស់ពលរដ្ឋពីអគារប៊ូឌិញឈ្នះពានរង្វាន់ភាពយន្តអន្តរជាតិ
ខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា «យប់មិញបងឃើញអូនញញឹម» របស់កម្ពុជាដែលត្រូវបានដឹកនាំផលិតដោយផលិតករខ្មែរវ័យក្មេងមួយរូប និងដែលបង្ហាញពីការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋខ្មែរពីអគារប៊ូឌិញ បានឈ្នះពានរង្វាន់នៅមហោស្រពភាពយន្តអន្តរជាតិមួយ កាលពីពេលថ្មីៗនេះ។
-
សកម្មជនចោទក្រុមហ៊ុនស្របច្បាប់ថា កាប់បំផ្លាញព្រៃឈើ
ក្រុមសកម្មជនព្រៃឈើនៅតែអះអាងថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ជាពិសេសគឺកាប់បំផ្លាញដើមជ័រច្បោះរបស់ប្រជាពលរដ្ឋអស់រាប់ពាន់ដើម ប៉ុន្តែអាជ្ញាធរថាក្រុមហ៊ុននេះស្របច្បាប់។
-
ក្រុមមន្ត្រី កំពុងរៀបចំចេញវិធានការ ទប់ស្កាត់អំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌
ក្រសួងយុត្ដិធម៌កំពុងរៀបចំយន្តការជាមួយអង្គភាពពាក់ព័ន្ធដើម្បីដាក់វិធានការទប់ស្កាត់បញ្ហាអំពើពុករលួយចក្នុវិស័យយុត្ដិធម៌ ក្រោយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ចុះពិនិត្យបញ្ហាមិនប្រក្រតីនៅក្នុងប្រព័ន្ធតុលាការកម្ពុជាកាលពីចុងខែមុន។
-
អាជ្ញាធរព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកមិនព្រមរុះរើសំណង់ខុសបច្ចេកទេស
រដ្ឋបាលខេត្ដព្រះសីហនុ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់សំណង់ដែលរឹងរូសមិនព្រមរុះរើសំណង់ខុសបច្ចេកទេសចំនួន ១០ ទីតាំងទៅតាមការជូនដំណឹងចំនួន ៣ លើករួចមកហើយរបស់អាជ្ញាធរខេត្ត ខណៈដែលម្ចាស់សំណង់ចំនួន ៤ ទីតាំងបានរុះរើដោយខ្លួនឯង។
-
ក្រសួងការងារ ចេញប្រកាសឲ្យឈប់សម្រាក៤ថ្ងៃ និងបើកប្រាក់ខែមុនភ្ជុំ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសឲ្យកម្មករ និយោជិត ឈប់សម្រាក ៤ថ្ងៃចាប់ពីថ្ងៃទី ២៧-២៨-២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី២៩ ដែលចំថ្ងៃអាទិត្យ និងបើកប្រាក់ឈ្មួលជូនកម្មករនិយោជិតឲ្យមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។
-
សង្គមស៊ីវិលស្នើសុំព្រះមហាក្សត្រយាងអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ
សង្គមស៊ីវិលចំនួន ៤ ស្ថាប័នផ្សេងគ្នា បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនៅថ្ងៃទី៥ កញ្ញា នេះ ដើម្បីបង្ហាញពីកង្វល់ជុំវិញវិបត្តិនយោបាយ ដែលកំពុងរុញច្រានកម្ពុជាឱ្យប្រឈមមុខនឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ របបក្រុងភ្នំពេញចំអកថា សកម្មភាពរបស់សង្គមស៊ីវិលនេះ គឺរឿងគួរឱ្យអស់សំណើច។
-
រដ្ឋាភិបាលបើកមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី
មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ សម្រាប់ទទួលសង្គ្រោះជនមានវិបល្លាសទូទាំងប្រទេស ខណៈរាជរដ្ឋាភិបាលគ្រោងសាងសង់មណ្ឌលស្ដារយុវនីតិសម្បទាដាច់ដោយឡែកបន្ថែមទៀតនៅទីនេះសម្រាប់អប់រំអនីតិជនជាប់ពន្ធនាគារ។
-
ពលរដ្ឋនៅប៉ោយប៉ែតជិត ១ពាន់គ្រួសារ តវ៉ារឿងដីធ្លី ករណីអាជ្ញាធរមិនចេញប្លង់កម្មសិទ្
ប្រជាពលរដ្ឋប្រមាណ ៤រយនាក់តំណាងឱ្យជិត ១ពាន់គ្រួសារ នាំគ្នាតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិដីលំនៅឋានឱ្យរបស់ពួកគាត់ ក្រោមហេតុផលថា កំពុងមានបណ្ដឹងពីពលរដ្ឋផ្សេងទៀត។ មន្ត្រីសង្គមស៊ីវិល យល់ថា អ្នកតវ៉ាទាំងនេះ មានសិទ្ធិអាទិភាពក្នុងការកាន់កាប់ដីទំនាស់នេះ។
-
ក្រសួងមហាផ្ទៃ៖ តាំងពីឆ្នាំ១៩៩៣មកដល់ពេលនេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានរីកចម្រើនឥតឈប់ឈរ
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរៀបចំសន្និសិទសារព័ត៌មានមួយស្តីពី«កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ»នៅទីស្តីការគណៈរដ្ឋមន្រ្តី។
-
អ្នកជំនាញថា កម្ពុជាគួររៀនសូត្រពីម៉ាឡេស៊ីរឿងបំណុលវ័ណ្ឌករបស់ចិន និងប្រជាធិបតេយ្យ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធា មហាម៉ាត់ (Mahathir Mohamad) បានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក រយៈពេល៣ថ្ងៃ នៅកម្ពុជាហើយនៅថ្ងៃទី៤ កញ្ញា។ សម្រាប់ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ និងអ្នកវិទ្យាសាស្ត្រនយោបាយថា ដំណើរទស្សនកិច្ចរបស់លោកបានបន្សល់ទុកនូវចំណាប់អារម្មណ៍ និងអនុសាសន៍មួយចំនួនដែលកម្ពុជាគួររៀនសូត្រតាម ជាពិសេសពាក់ព័ន្ធនឹងដំណោះស្រាយចំពោះបញ្ហាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន និងបញ្ហាប្រជាធិបតេយ្យ។
-
លោក ប្រាក់ សុខុន និងប្រតិភូធ្វើទស្សនកិច្ចនៅឡាវ ២ ថ្ងៃ
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានដឹកនាំគណៈប្រតិភូទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងបញ្ហាព្រំដែនដែលកាលពីខែសីហាកងទ័ពនៃប្រទេសទាំង ២ មានភាពតានតឹងដាក់គ្នាដោយប្រដាប់អាវុធនៅតំបន់ដែលមិនទាន់បោះបង្គោលព្រំដែនច្បាស់លាស់។
-
មន្ត្រីអតីតបក្សប្រឆាំង ៣ រូប ត្រូវបានតុលាការសម្រេចឃុំខ្លួន ករណីជេរប្រមាថ
តុលាការខេត្តកំពង់ធំបានសម្រេចឃុំខ្លួនសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិនៅស្រុកបារាយណ៍ចំនួន ៣ នាក់ ជាបន្តបន្ទាប់នាដើមខែកញ្ញានេះដោយ ២ នាក់ ត្រូវបានចោទប្រកាន់ពីបទជេរប្រមាថនាយករដ្ឋមន្ត្រី និងឃោសនាឱ្យរង់ចាំទទួលការវិលចូលស្រុករបស់លោក សម រង្ស៊ី ខណៈម្នាក់ទៀតនៅមិនទាន់ដឹងពីបទចោទនៅឡើយ។
-
សូមប្រយ័ត្ន! សារបោកប្រាស់កំពុងរាលដាលពេញ ហ្វេសបុក នៅម្ពុជា
សូមប្រុងប្រយ័ត្ន ចំពោះការបង្ហាញថា អ្នកឈ្នះរង្វាន់ទូរស័ព្ទមួយគ្រឿង ដោយគ្រាន់តែចំណាយ ប្រាក់ ១ ដុល្លារប៉ុណ្ណោះ ដើម្បីទទួលបានទូរស័ព្ទនោះ។ នេះជាការបោកប្រាស់ទាំងស្រុង។ ប្រសិនបើអ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់ ១ ដុល្លារដើម្បីទទួលបានទូរសព្ទនោះ អ្នកនឹងក្លាយជាជនរងគ្រោះដោយការបាត់បង់ប្រាក់ និងការផ្តល់ព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនឱ្យទៅជនឆបោក។
-
លោក ជិន ម៉ាលីន ច្រានចោលរបាយការណ៍ថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្ស
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្សដូចដែលអង្គការសិទ្ធិមនុស្សបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកក៏រំពឹងដែរថា សេចក្ដីសម្រេចមួយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវធ្វើឡើងដោយមានតុល្យភាព។
-
រដ្ឋាភិបាលទទួលយកការពន្យល់របស់អង្គការលីកាដូអំពីរបាយការណ៍មីក្រូហិរញ្ញវត្ថុ
រដ្ឋាភិបាលនិងអង្គការលីកាដូ រួមជាមួយសមាគមធាងត្នោតបានបញ្ចប់ភាពចម្រូងចម្រាសពាក់ព័ន្ធនឹងរបាយការណ៍ស្តីពីការសិក្សានៃផលប៉ះពាល់ជាអវិជ្ជមាននៃកម្ចីខ្នាតតូចរបស់វិស័យមីក្រូហិរញ្ញវត្ថុ។
-
របាយការណ៍ថ្មីមួយបង្ហាញថា កុមារពាក់ព័ន្ធនឹងការប្រើគ្រឿងញៀន
"អង្គការអន្តរជាតិមួយបានរកឃើញថា ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមកុមារ បានសាយភាយពីទីក្រុងរហូតដល់ជនបទនៃប្រទេសកម្ពុជា។’"