កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ តវ៉ានៅមុខស្ថានទូតចិន និង ស្ថានទូតខ្មែរ
សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ ជាពិសេសពលរដ្ឋខ្មែរសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ បានធ្វើបាតុកម្មពីរកន្លែង គឺទីមួយនៅមុខស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក និង ទីពីរគឺនៅមុខស្ថានទូតខ្មែរ។
-
មន្ត្រីបក្សប្រឆាំងនៅថៃថា ពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី ទៅកម្ពុជា
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ អះអាងថា ពេលនេះមានពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ក្នុងចំណោមពលករទាំងនោះ ស្ត្រីមានប្រមាណជា ២០ភាគរយ។
-
មន្ត្រីប៉ូលិសខេត្តកំពង់ធំឃាត់ខ្លួនសកម្មជនគណបក្សប្រឆាំងស្រុកបារាយណ៍២នាក់
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងស្រុកបារាយណ៍២នាក់យកទៅសាកសួរ នៅថ្ងៃទី១ កញ្ញា ពាក់ព័ន្ធនឹងបង្ហោះសាររិះគន់ថ្នាក់ដឹករបបក្រុងភ្នំពេញ។ ភរិយាសកម្មជនដែលត្រូវបានចាប់ខ្លួននោះ លើកឡើងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីដោយពុំមានដីកាពីតុលាការឡើយ។
-
ពន្ធនាគារថា គ្មានលទ្ធភាពយកលោក គិត ធាង និងលោក ថោង សារ៉ាត់ ចូលពន្ធនាគារវិញ
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អះអាងថា មិនមានលទ្ធភាពនាំខ្លួនម្ចាស់ក្លឹបកម្សាន្តរ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើគ្រឿងញៀន ក្នុងក្លឹបកម្សាន្តរបស់ខ្លួន និងឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទពីបទសម្លាប់មនុស្សនោះ ចូលទៅពន្ធនាគារវិញឡើយ ក្រោយពីឧកញ៉ាទាំងពីរនេះ ស្នើសុំចេញសម្រាកព្យាបាលជំងឺនៅមន្ទីរ ពេទ្យធំៗរបស់រដ្ឋជាច្រើនខែមកហើយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ករណីនេះអាចមានអំពើពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុកបែបនេះទេ។
-
បញ្ហាទេសចរធ្លាក់ចុះ៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការលើកលែងទិដ្ឋាការ តាមសំណើរបស់ភាគីឯកជន
អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យទី១ខែកញ្ញានេះថា រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការលើកលែងទិដ្ឋាការដល់ទេសចរបរទេស បន្ទាប់ពីវិស័យឯកជនបង្ហាញពីកង្វល់នៃការធ្លាក់ចុះភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ។ ក្រៅពីលើកលែងទិដ្ឋាការ ក្រសួងទេសចរណ៍អះអាងថា នៅមានផ្លូវផ្សេងទៀត ដែលគេអាចធ្វើបាន ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឲ្យត្រឡប់មកកាន់កម្ពុជាវិញ ឧទាហរណ៍ដូចជា គំនិតច្នៃប្រឌិតផលិតផលទេសចរថ្មីៗជាដើម។
-
សង្គមស៊ីវិលស្នើឲ្យដាក់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលជាតិនិងអន្ដរជាតិយ៉ាងហោចណាស់២៨ស្ថាប័ន នាថ្ងៃសុក្រ ទី៣០សីហាម្សិលមិញនេះ បានសរសេរលិខិតមួយស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដាក់ទៅកាន់ប្រទេសជាសមាជិកអចិន្ត្រៃយ៍ ព្រមទាំងប្រទេសជាសមាជិកសង្កេតការណ៍ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ តាមរយៈលិខិតកម្រាស់៤ទំព័រ ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យដាក់វិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤២ ដោយសម្អាងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានបន្តធ្លាក់ចុះ ចាប់តាំងពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨មក។
-
អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជាមួយរាជរដ្ឋាភិបាល
អង្គការលីកាដូ និងសមាគមធាងត្នោត ស្វាគមន៍សហការជានិច្ច បើសិនជាមានលិខិតអញ្ជើញចូលរួមប្រជុំ ឬក៏ជជែកពិភាក្សាគ្នាជាមួយខាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធការចេញរបាយការណ៍កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ»។
-
លោក ស ខេង៖ ការប្រមូលផ្តុំក្រោមស្លាក CNRP និងចលនាសង្គ្រោះជាតិ ជាទង្វើខុសច្បាប់
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការប្រមូលផ្ដុំគ្នាក្រោមស្លាកអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរំលាយ និងក្រោមស្លាកចលនាសង្គ្រោះជាតិ គឺជាទង្វើខុសច្បាប់ដោយលោកលើកឡើងថា «បើកាលណាយើងធ្វេសប្រហែស ប្រទេសយើងនឹងក្រឡាប់ចាក់»។
-
មន្ត្រី LICADHO ស្វាគមន៍ការកោះហៅទៅបំភ្លឺជុំវិញរបាយការណ៍មីក្រូហិរញ្ញវត្
លោក អំ សំអាត មន្ត្រីនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបង្ហាញពីការស្វាគមន៍ជានិច្ច រាល់ការកោះហៅចូលទៅជជែកបំភ្លឺទាក់ទងទៅនឹងរបាយការណ៍កម្រិតបំណុលប្រជាពលរដ្ឋ ដែលចេញផ្សាយដោយអង្គការលីកាដូ និងសមាគមធាងត្នោត កាលពីពេលថ្មីៗនេះ។ កិច្ចស្វាគមន៍នេះ គឺធ្វើឡើងបន្ទាប់ពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញ បានប្រកាសថា នឹងកោះហៅអង្គការទាំង២ដែលចេញផ្សាយរបាយការណ៍ ឲ្យចូលជជែកបំភ្លឺបន្ថែម។
-
កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំឲ្យកសិករបាត់បង់ផ្ទះ ដី និងត្រូវចំណាកស្រុក
ប្រជាជនចំនួន២,៤លាននាក់នៅកម្ពុជាបានយកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់កម្ចីទាំងអស់មានចំនួន៨ពាន់លានដុល្លារ។ កម្ពុជាមាន«អត្រាមធ្យមភាគខ្ពស់ជាងគេបង្អស់នៅលើពិភពលោកក្នុងការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
-
លោក ស ខេង បញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមិនមែនរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នៅក្នុងអង្គការសង្គមស៊ីវិលប្រមាណជា ៥០០ នាក់ បានជួបប្រជុំគ្នាកាលពីម្សិលមិញនៅសាលប្រជុំក្រសួងមហាផ្ទៃដើម្បីជំរុញការធ្វើសកម្មភាពស្របតាមច្បាប់ដោយសេរី គ្មានការគំរាមកំហែង និងមិនលម្អៀងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលម្ហនយោបាយនៅកម្ពុជា។
-
សមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ត្រូវបានប្រកាស
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញ បានប្រកាសជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ១ ដែលមានលោករដ្ឋមន្ត្រីជាប្រធាន រីឯតំណាងកម្មករនិយោជិត និងតំណាងនិយោជក ២ រូបជាអនុប្រធាន ខណៈកិច្ចប្រជុំពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២០ នឹងបន្តនៅដើមខែកញ្ញាឆ្នាំនេះទាក់ទងនឹងការកំណត់ពីតួលេខឲ្យបានច្បាស់លាស់។
-
លោក ហ៊ុន ម៉ាណែត ចូលរួមលំហាត់រួមគ្នារវាងកងកម្លាំងកម្ពុជា-វៀតណាម បង្រ្កាបបទល្មើសតាមព្រំដែន
លំហាត់រួមគ្នារវាងកងកម្លាំងការពារព្រំដែនកម្ពុជា និងវៀតណាមក្នុងការល្បាត និងបង្រ្កាបបទល្មើសតាមបណ្តាព្រំដែននៃប្រទេសទាំងពីរក្នុងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម នៅច្រកអន្តរជាតិភ្នំឌិន-ទិញបៀន កាលពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៩។
-
ក្រសួងមិនទាន់ឲ្យដឹង រឿងមន្ត្រីម្នាក់សមគំនិតលួចលក់ដីពលរដ្ឋ
ក្រសួងរៀបចំដែនដីនៅមិនទាន់បានបញ្ចេញឲ្យដឹងពីចំណាត់ការរបស់ក្រសួងនេះចំពោះមន្ត្រីមន្ទីររៀបចំដែនដីខេត្តកណ្តាលម្នាក់ ដែលរងការចោទថា សមគំនិតលួចលក់ដីពលរដ្ឋចំនួន ៨៣ ហិកតាទៅតាមការជូនដំណឹងរបស់ក្រសួងយុត្តិធម៌តាមសំណើរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ។
-
តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី
តុលាការសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅថ្ងៃក្រោយវិញ ដោយមិនទាន់កំណត់ពេលវេលា។ មូលហេតុគឺដោយសារចៅក្រមកាន់សំណុំរឿងនេះមានភារកិច្ចទៅប្រជុំនៅក្រសួងយុត្តិធម៌។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីរបស់អតីតបុគ្គលិកអាស៊ីសេរី លោក សំ ចំរើន នៅព្រឹកថ្ងៃទី៣០ សីហា។
-
រដ្ឋាភិបាលគ្រោងកោះហៅអង្គការក្នុងស្រុកពីរដើម្បីសាកសួរអំពីរបាយការណ៍មីក្រូហិរញ្ញវត្
គម្រោងនេះធ្វើឡើងក្រោយពីអង្គការទាំងពីរបានចេញរបាយការណ៍មួយដែលបង្ហាញថា មានប្រជាពលរដ្ឋមួយចំនួនហាក់ដូចជារងគ្រោះដោយសារកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។
-
លោក ផែង វណ្ណៈ ត្រូវបានបញ្ឈប់ពីក្របខ័ណ្ឌយោធា
ក្រសួងការពារជាតិបានសម្រេចបញ្ឈប់លោក ផែង វណ្ណៈ នាយទាហានរង់ចាំការងារនៅទីចាត់ការបុគ្គលិកនៃអគ្គបញ្ជាការដ្ឋាន និងជាអ្នកលេងហ្វេសប៊ុកល្បីឈ្មោះម្នាក់ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយហេតុបានប្រព្រឹត្តខុសច្បាប់លក្ខន្ដិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ប៉ុន្ដែសាមីខ្លួនថា មិនមានអ្វីគួរឲ្យស្ដាយទេ ព្រោះលោកពិតជាបានធ្វើខុសមែន។
-
គណៈរដ្ឋមន្ត្រីគ្រោងនឹងពិនិត្យសេចក្ដីព្រាងច្បាប់ ៤ នៅក្នុងកិច្ចប្រជុំថ្ងៃសុក្រនេះ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានផ្តល់ធាតុចូលមួយចំនួនលើសេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ UNCAC នៅកម្ពុជា ខណៈសេចក្តីព្រាងច្បាប់នេះរួមទាំងច្បាប់ចំនួន ៣ ផ្សេងទៀតនឹងត្រូវគណៈរដ្ឋមន្ត្រីយកមកពិភាក្សានៅថ្ងៃសុក្រខាងមុខនេះ។
-
ក្រសួងការងារ ហាមជនបរទេសនៅកម្ពុជាប្រកបមុខរបរ ១០ ប្រភេទ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសដោយធ្វើការហាមឃាត់ជនបរទេសដែលមករស់នៅក្នុងប្រទេស កម្ពុជា មិនឲ្យប្រកបមុខរបរផ្ទាល់ខ្លួនម្នាក់ឯងលើមុខរបរ ឬមុខងារចំនួន ១០ ប្រភេទក្នុងគោលបំណងដើម្បីជួយការពារទីផ្សារ និងមុខរបរជាលក្ខណៈអាជីវកម្មតូចៗ ក្រៅប្រព័ន្ធរបស់ប្រជាពលរដ្ឋខ្មែរដែលការសម្រេចនេះបានធ្វើឲ្យមានការសាទរពីតំណាងសហជីពមួយចំនួន។
-
លោក ស ខេង៖ ការប្រមូលផ្តុំគ្នាដើម្បីទទួលលោក សម រង្ស៊ី ចូលស្រុក គឺជាទង្វើខុសច្បាប់
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ២៩ សីហានេះ បានគូសបញ្ជាក់ជាថ្មីថា ការប្រមូលផ្តុំណាមួយដែលធ្វើឡើងក្រោមស្លាកគណបក្សដែលត្រូវបានរំលាយ រួចហើយ គឺជាទង្វើខុសច្បាប់។ ហើយវាកាន់តែរំលោភលើច្បាប់ទៅទៀត ប្រសិនបើការប្រមូលផ្តុំនោះ ឈានទៅប្រឆាំង ឬ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ការគូសបញ្ជាក់របស់លោក ស ខេង គឺបន្ទាប់ពីលោក សម រង្ស៊ី បានអះអាងថា លោកនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខ ដោយមានអ្នកគាំទ្រជាង២លាននាក់។