កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
ក្រសួងបារម្ភរឿងរំលោភបំពានផ្លូវភេទកុមារក្នុងវិស័យទេសចរណ៍ ខណៈបច្ចេកវិទ្យាកាន់តែទំនើប
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដែងក្តីព្រួយបារម្ភរឿងរំលោភបំពាន ផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ ខណៈបច្ចេកវិទ្យាកាន់តែទំនើប ហើយការចែកចាយរូបភាព អាសអាភាសលើបណ្ដាញសង្គមកាន់តែកើនឡើង។ សង្គមស៊ីវិល ឯកភាពចំពោះការលើកឡើង អំពីក្តីកង្វល់នេះ និងជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការឱ្យតឹងរ៉ឹងជាងមុន ដើម្បីធានាការពារសុវត្ថិភាព កុមារ និងលុបបំបាត់ទេសចរណ៍ផ្លូវភេទលើកុមារ។
-
៦ខែ ឆ្នាំ២០១៩៖ ជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ២៦៨នាក់ត្រូវបានជួយសង្គ្រោះ ខណៈ១០១នាក់ជាកុមារ
រយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩នេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះពីការរំលោភបំពានផ្លូវភេទបានចំនួន ២៦៣ នាក់ កើនឡើងជិត ១៥០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-
អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីរង់ចាំយុត្តិធម៌ដើម្បីអាចបន្តអាជីពឡើងវិញ
នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ តុលាការក្រុងភ្នំពេញនឹងត្រូវប្រកាសសាលក្រមសម្រេចដាក់ទោសឬលើកលែងទោសអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីចំនួនពីររូប។
-
កម្ពុជា និងឡាវ ព្រមព្រៀងដកកងទ័ពចេញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ
លោកទៀ បាញ់ ថាចំណុចមួយចំនួនទៀតនៅបន្តជជែកគ្នា តែទាហានសងខាងដែលមានគ្នាប្រមាណ ៦០នាក់ម្ខាងនោះ នឹងដកចេញពីតំបន់មានជម្លោះនៅមុំបី ដែលភាគីទាំងពីរមានភាពតានតឹងជាមួយគ្នាប៉ុន្មានថ្ងៃថ្មីៗនេះ
-
រដូវចរចាប្រាក់ឈ្នួលមកដល់ អ្នកសហជីពថាអាចមានភាពតានតឹងជាងឆ្នាំមុន ដោយសារបរិបទខុសគ្នា
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំអាណត្តិទី១ លើកទី១ នៅថ្ងៃព្រហស្បត្តិ៍ ស្អែកនេះ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមានភាគីសហជីព ភាគីនិយោជក និងភាគីក្រសួងការងារ។
-
ក្រុមការងារក្រសួងព័ត៌មាន ចាប់ផ្ដើមសិក្សាលើវិសោធនកម្មច្បាប់របបសារព័ត៌មាន
ក្រសួងព័ត៌មានកាលពីម្សិលមិញបានចាប់ផ្ដើមពិនិត្យធ្វើវិសោធនកម្មច្បាប់ «របបសារព័ត៌មាន» ដើម្បីឈានដល់ការកែលម្អ និងបញ្ចូលរបៀបរបបការងារថ្មីឲ្យសមស្របតាមបទដ្ឋានច្បាប់នាពេលបច្ចុប្បន្ន។
-
មន្ត្រីរបបភ្នំពេញថា របាយការណ៍របស់ CCHR រឿងទំនាស់ដីធ្លី មិនឆ្លុះបញ្ចាំងពីការពិត
មន្ត្រីរបបក្រុងភ្នំពេញបានរិះគន់ថា ការលើកឡើងនៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង និងមិនបានវិភាគឱ្យបានស៊ីជម្រៅនៃឫសគល់នៃបញ្ហាក្នុងរឿងជម្លោះដីធ្លីនោះទេ។ ប៉ុន្តែ មន្ត្រីអង្គការCCHR ថ្លែង ថាអង្គការនេះ បានសិក្សាច្បាស់លាស់ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋរឿងជម្លោះដីធ្លីក្នុងទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។
-
អាជីវករផ្សារស៊ិនជូរី ព្រមឈប់ប្រឆាំងគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទំនើប
អាជីវករលក់ដូរនៅជុំវិញផ្សារស៊ិនជូរីផ្លាហ្សា នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បានយល់ព្រមបញ្ឈប់ការតវ៉ាជុំវិញគម្រោងអភិវឌ្ឍន៍ផ្សារនេះឲ្យទៅជាផ្សារទំនើប ប៉ុន្តែនៅមានក្តីបារម្ភបើទោះជាមានការអះអាងពីអភិបាលរាជធានីភ្នំពេញដែលអនុញ្ញាតឲ្យក្រុមអាជីវករអាចបន្តអាជីវកម្ម នៅកន្លែងដដែល ស្របពេលដំណើរការអភិវឌ្ឍនៅតែបន្តក្តី។
-
ជប៉ុនលើកពីទំនាក់ទំនងល្អជាមួយកម្ពុជា និងថាភ្នំពេញនឹងប្រែមុខមាត់ថ្មី
មុនពេលចាកចេញដោយត្រូវចប់អាណតិ្ត ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ (Hidehisa Horinouchi) បានផ្ញើសារជូនប្រជាជនកម្ពុជាដោយបញ្ជាក់ថា ប្រទេសកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំគឺ ៧ ភាគរយ ជារៀងរាល់ឆ្នាំដូចអ្វីដែលរដ្ឋាភិបាលតែងតែអះអាង ហើយថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ក៏បានបោះជំហានទៅមុខយ៉ាងខ្លាំងផងដែរ។
-
លោក ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡើងវិញនៅចុងសប្ដាហ៍នេះ ក្រោយលើកពេលប្រជុំជាច្រើនសប្ដាហ៍
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡើងវិញ នៅថ្ងៃទី៣០ ខែសីហា ក្រោយពីបានផ្អាកអស់រយៈពេលប៉ុន្មានសប្ដាហ៍រួចមក។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរលើហ្វេសប៊ុកថ្ងៃទី២៧ សីហាថា លោក ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នៅវិមានសន្តិភាព ចាប់ពីម៉ោង ៨កន្លះព្រឹក ថ្ងៃទី៣០ ខែសីហាខាងមុខ។
-
អ្នកវិភាគថា តុលាការកំពុងបន្ថែមសម្ពាធលើលោក សម រង្ស៊ី ដោយសារការប្រកាសចូលស្រុកវិញ
តុលាការរបបក្រុងភ្នំពេញ បានជូនដំណឹងស្ដីពីការបិទបញ្ចប់ការស៊ើបសួរសំណុំរឿងថ្មីមួយទៀត លើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី២៦ ខែសីហា។ អ្នកវិភាគយល់ថា ករណីនេះមិនមែនជាការអនុវត្តច្បាប់ទេ គឺតុលាការកំពុងតែបង្កើនសម្ពាធលើលោក សម រង្ស៊ី ដោយសារតែលោកប្រកាសវិលចូលស្រុកវិញ។
អានបន្ត -
សមត្ថកិច្ចខេត្តស្ទឹងត្រែង រារាំងមិនឱ្យឈ្មួញចូលទិញខ្យងពីមេឃុំស្រែគគណបក្សប្រឆាំង
មេឃុំស្រែគជាប់ឆ្នោត កូតាគណបក្សសង្គ្រោះជាតិ ដែលចាប់យកមុខរបបរើសខ្យងចិញ្ចឹមជីវិតត្អូញត្អែរថា មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង យាមនៅច្រកចូលភូមិស្រែគថ្មី នៅតែរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ដោយហាមឈ្មួញមិនឱ្យបើករថយន្តចូលទិញខ្យងនៅតំបន់នោះ ជាហេតុធ្វើឱ្យរាំងស្ទះមុខរបបចិញ្ចឹមជីវិតពលរដ្ឋ។ លោកចាត់ទុកបញ្ហានេះ ជាអំពើអមនុស្សធម៌ និងរើសអើងនិន្នាការនយោបាយផ្ទុយពីច្បាប់។
-
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជំរុញACUដោះស្រាយពុករលួយក្នុងប្រព័ន្ធតុលាការ
រឿងរ៉ាវពុករលួយក្នុងប្រព័ន្ធតុលាការ បានក្លាយជាប្រធានបទចោទសួរទៅកាន់ការប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ពីសំណាក់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅថ្ងៃអង្គារ៍នេះ។ បើតាមប្រតិភូមកពីគណបក្សយុវជនកម្ពុជា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រព័ន្ធតុលាការស្ថាប័នលោកកំពុងធ្វើជាបន្តបន្ទាប់។
អានបន្ត -
អតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច សង្ស័យគម្រោងលក់ទីស្នាក់ការបក្សនៅខេត្តព្រះសីហនុ មានភាពមិនប្រក្រតី
អតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច សង្ស័យថា ការគ្រោងលក់ទីស្នាក់ការគណបក្សមួយទៀត នៅខេត្តព្រះសីហនុ មានភាពមិនប្រក្រតី ទើបគណបក្សគ្មានការកោះហៅសមាជិកប្រជុំពិភាក្សា។ អ្នកវិភាគថា ការលក់ស្នាក់ការបក្សហ្វ៊ុនស៊ិនប៉ិចជាបន្តបន្ទាប់ ដោយសារ ភាពទន់ខ្សោយរបស់បក្ស និងភាពគ្មានទឹកចិត្ត ធ្វើនយោបាយ។
-
គណបក្សកាន់អំណាចព្រមានបាតុករនៅប្រទេសកូរ៉េខាងត្បូងដែលគ្រោងធ្វើបាតុកម្មប្រឆាំងរបបខ្លួន
គណបក្សប្រជាជនកម្ពុជា ចាត់ទុក ការធ្វើបាតុកម្មរបស់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ជាបាតុកម្មខុសច្បាប់ ព្រោះប្រឆាំងនឹងរបបក្រុងភ្នំពេញ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស និងអ្នកដឹកនាំបាតុកម្មថា ការធ្វើបាតុកម្មនោះជាសិទ្ធិសេរីនៃការបញ្ចេញមតិ ដែលត្រូវបានការពារដោយច្បាប់។
-
លោក សម រង្ស៊ី ព្រមានលោក ហ៊ុន សែន កុំឲ្យយកគំរូតាមមេដឹកនាំផ្ដាច់ការដទៃ នៅពេលលោកទៅដល់កម្ពុជា
គិតមកដល់ថ្ងៃទី២៦ ខែសីហានេះ នៅសល់តែ ៧៥ថ្ងៃទៀតទេ ដល់ពេលលោក សម រង្ស៊ី វិលទៅស្រុកខ្មែរវិញហើយ គឺនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ មុនពេលទៅដល់កម្ពុជាវិញ មេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ បញ្ចេញសារព្រមានជាថ្មី ដល់ដៃគូនយោបាយរបស់លោក គឺលោក ហ៊ុន សែន ឲ្យចុះចេញពីអំណាចជាបន្ទាន់ ដើម្បីកុំឱ្យមានវាសនាដូចមេដឹកនាំផ្ដាច់ការដទៃទៀតនៅលើពិភពលោក។ អ្នកវិភាគយល់ថា ការបញ្ចេញសារព្រមានដាក់គ្នាទៅវិញទៅមក ក្នុងល្បែងនយោបាយមួយនេះ ទំនងជាឈានទៅរកចរចាគ្នា។
អានបន្ត -
តុលាការខេត្តរតនគិរីកោះហៅមន្ត្រីជាន់ខ្ពស់សមាគម អាដហុក ជាលើកទីពីរ ជុំវិញសំណុំរឿងញុះញង់
សាលាដំបូងខេត្តរតនគិរីកោះហៅមន្ត្រីអង្កេតជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យចូលខ្លួនឆ្លើយបំភ្លឺជាលើកទីពីរ នៅព្រឹកថ្ងៃទី៣ កញ្ញា ខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿងញុះញង់។ ចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារ លោក សេង ស៊ឹមសុរិយា បញ្ជាក់នៅក្នុងដីកាកោះលើកទីពីរនេះថា ប្រសិនបើលោក ប៉ែន ប៊ុណ្ណារ៍ មិនចូលខ្លួនតាមកាលកំណត់នោះទេ លោកនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួនមន្ត្រីសិទ្ធិមនុស្សរូបនេះ។
អានបន្ត -
ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គ្រោងលើកឡើងពីអំពើពុករលួយនិងការរំលោភអំណាចរបស់មន្ត្រីប្រាប់នាយករដ្ឋមន្ត្រី
ពីរថ្ងៃមុនជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ខែសីហាខាងមុខ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានជួបមន្ត្រីរដ្ឋាភិបាលជាមុនសិនដោយក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងផែនការ និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ បើតាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សឆន្ទៈខ្មែរ មានគម្រោងលើកឡើងពីបញ្ហា EBA អំពើពុករលួយនៅក្នុងសង្គម ជម្រាបទៅកាន់ លោក ហ៊ុន សែន។
អានបន្ត -
កម្ពុជា-ឡាវព្រមព្រៀងអញ្ជើញអ្នកជំនាញផ្នែកផែនទីពីបារាំងមកជួយរឿងជម្លោះព្រំដែន
បន្ទាប់ពីមានការច្រានចោលការរាយការណ៍កាលពីសប្តាហ៍មុនដែលថា កងទ័ពកម្ពុជានិងកងទ័ពនៃប្រទេសឡាវកំពុងស្ថិតក្នុងភាពប្រឈមមុខដាក់គ្នានៅតំបន់មុំបីនៃព្រំដែនខេត្តព្រះវិហារ នៅថ្ងៃចន្ទនេះ កម្ពុជានិងឡាវព្រមព្រៀងអញ្ជើញអ្នកជំនាញផ្នែកផែនទីពីប្រទេសបារាំងមកពិនិត្យព្រំដែន។
អានបន្ត -
លោកសម រង្ស៉ី ថាមិនខឹងរឿងភ្នាល់ចូលស្រុកដែលលោកហ៊ុន សែន ជាសាក្សីទេ តែថាចំណងជើងព័ត៌មាន VOA ជាការបំផ្លើស
ការសរសេរចំណងជើងថា លោកសម រង្ស៊ី ខឹង លោកហ៊ុន សែនរឿងព្រមសុខចិត្តចូលរួមជាសាក្សីក្នុងរឿងភ្នាល់ចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ត្រូវលោកសម រង្ស៉ី ចាត់ទុកថាជារឿងបំផ្លើសគ្មានតម្លៃ។ លោកថាលោកមិនបានខឹងទេ។ នេះបើតាមសារអេឡិចត្រូនិចដែល លោក សុខ ខេមរា អ្នកយកព័ត៌មាន VOA ទទួលបានពីលោកសម រង្ស៉ីនៅថ្ងៃអាទិត្យប៉ុន្មានម៉ោងមុននេះ (ម៉ោងនៅអាមេរិក)។
អានបន្ត