កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
កម្ពុជាគាំទ្រចំណាត់ការរដ្ឋាភិបាលចិនរឿងបាតុកម្មនៅដែនដីហុងកុង
សេចក្តីថ្លែងការណ៍កម្ពុជាបានកើតឡើងក្នុងពេលក្រុមអ្នកតវ៉ាដែលលម្អៀងទៅរកលទ្ធិប្រជាធិបតេយ្យបានធ្វើបាតុកម្មពាសពេញទីក្រុងហុងកុង១០សប្តាហ៍មកហើយ។
អានបន្ត -
មន្ត្រីមូលដ្ឋានបក្សជំទាស់ត្រូវចាប់ខ្លួនពីបទប្រមូលផ្តុំខុសច្បាប់ ក្រោយលោកសម រង្ស៊ីប្រកាសវិលទៅកម្ពុជា
មន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយគឺលោក នុត ពេជ ត្រូវអាជ្ញាធរខេត្តកំពតចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានប្រមូលផ្តុំខុសច្បាប់ ដែលប្រព្រឹត្តកាលពីខែមេសានិងឧសភា។ តែការចាប់ខ្លួននេះគឺកើតឡើងក្រោយតែមួយថ្ងៃដែលលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួន បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ចំថ្ងៃខួបលើកទី៦៦ នៃបុណ្យឯករាជ្យជាតិ ជាថ្ងៃឈប់សម្រាកដើម្បីវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ក្នុងបំណងស្តារលទ្ធិប្រជាធិបតេយ្យនិងការពារប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP កុំឲ្យបាត់បង់។
អានបន្ត -
បញ្ហានៅហុងកុង៖កម្ពុជាប្រកាសគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចទៅលើក្រុមបាតុករ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកាលពីយប់មិញនេះ បានប្រកាសជំហរនៅខាងរដ្ឋអំណាចចិនចំពោះភាពចលាចលក្នុងការធ្វើបាតុកម្មនៅក្នុងទីក្រុងហុងកុង។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាថែមទាំងប្រកាសគាំទ្រនូវចំណាត់ការនានារបស់សមត្ថកិច្ចហុងកុងទៅលើក្រុមបាតុករថែមទៀត។ ជំហរច្បាស់លាស់របស់កម្ពុជាចំពោះបញ្ហានៅហុងកុងនាពេលនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតចិននៅកម្ពុជាបានលើកយកបញ្ហាដែលកំពុងកើតឡើងនៅហុងកុងមកពន្យល់ប្រាប់ភាគីកម្ពុជាកាលពីថ្ងៃសុក្រ។
អានបន្ត -
អាជ្ញាធរគួរស៊ើបអង្កេតលើរដ្ឋមន្ត្រីកសិកម្មដែលអនុញ្ញាតឱ្យក្រុមហ៊ុនកាប់ឈើខុសច្បាប់
សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ទាមទារឱ្យគណៈកម្មការជាតិ និងតំណាងអយ្យការខេត្ត មណ្ឌលគិរី បើកការស៊ើបអង្កេត និងនាំរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីអនុញ្ញាតឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៦ ធ្វើអាជីវកម្មឈើខុសច្បាប់ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បណ្ដាលឱ្យបាត់បង់ព្រៃឈើធំធេង ក្នុងតំបន់អភិរក្ស និងប៉ះពាល់ដែនជម្រកសត្វព្រៃ។
អានបន្ត -
លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងត្រលប់ទៅកម្ពុជាវិញតាមកាលកំណត់
មេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាព លោក សម រង្ស៊ី បញ្ជាក់ជំហរជាថ្មីថា រូបលោកនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស នឹងធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅចំថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដើម្បីស្រោចស្រង់ជាតិចេញពីរបបលោក ហ៊ុន សែន ឱ្យទាន់ពេលវេលា។ អ្នកវិភាគ មើលឃើញថា ការកំណត់ពេលវេលាទុកមុនដល់ទៅជាង២ខែនេះ គឺជាយុទ្ធសាស្ត្រ ស្ទាបស្ទង់សន្ទុះអ្នកគាំទ្ររបស់បក្សប្រឆាំងហើយអ្វីៗអាចនឹងប្រែប្រួលនៅវេលាចុងក្រោយ។
អានបន្ត -
តុលាការខេត្តកំពតបន្តសាកសួរមន្ត្រីបក្សប្រឆាំងរឿងប្រមូលផ្តុំសកម្មជនសង្គ្រោះជាតិ
សមត្ថកិច្ចខេត្តកំពត បាននាំខ្លួនសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត និងជាអនុប្រធានប្រតិបត្តិបក្សប្រឆាំងស្រុកឈូក លោក នុត ពេជ ទៅបន្តនីតិវិធីស៊ើបសួរនៅសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ សីហា។ ក្រោយការសាកសួរប្រហែល ១ម៉ោង ក្រុមសមត្ថកិច្ចចម្រុះបាននាំគ្នាទៅឡោមព័ទ្ធ និងឡើងឆែកឆេរផ្ទះរបស់សកម្មជនបក្សប្រឆាំងរូបនេះទៀតផង។
អានបន្ត -
កម្ពុជា ប្រកាសគាំទ្ររាល់ចំណាត់ការរបស់រដ្ឋាភិបាលចិន ចំពោះស្ថានភាពនៅហុងកុង
កម្ពុជា គាំទ្រនូវរាល់ចំណាត់ការចាំបាច់នានារបស់រដ្ឋាភិបាលចិន និងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដើម្បីសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងការរួមរស់នៅជាមួយប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេស និងការប្រតិបត្តិជាអន្តរជាតិ។ នេះជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
អានបន្ត -
សមត្ថកិច្ចខេត្តកំពតចាប់ខ្លួនអនុប្រធានបក្សប្រឆាំងស្រុកឈូកម្នាក់ពេលកំពុងស្ទូងស្រូវ
សមត្ថកិច្ចចាប់ខ្លួនអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំស្រុកឈូកម្នាក់ នៅថ្ងៃទី១៧ សីហា តាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ពីបទប្រឆាំងសាលដីកាតុលាការកំពូល និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។ សាច់ញាតិទាមទារឱ្យមានការដោះលែងជាបន្ទាន់ ដោយការអះអាងថា សកម្មជនបក្សប្រឆាំងរូបនោះ មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ឡើយ។
អានបន្ត -
មន្ត្រីរបបភ្នំពេញប្រកាសចាប់ខ្លួនលោក សម រង្ស៊ី ពេលវិលចូលស្រុក ទោះចំថ្ងៃបុណ្យជាតិ
មន្ត្រីរបបក្រុងភ្នំពេញប្រកាសថា សមត្ថកិច្ចនឹងចាប់ខ្លួនលោក សម រង្ស៊ី នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បើទោះជាក្នុងពិធីបុណ្យជាតិក៏ដោយ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងយល់ថា នេះជាសារនយោបាយគំរាម។
អានបន្ត -
ស្ថានទូតចិនពន្យល់ប្រាប់កម្ពុជាថា ការប្រឌិតព័ត៌មានរឿងមូលដ្ឋានទ័ពចិន គឺជាគន្លងនៃការជ្រៀតជ្រែកផ្ទៃក្នុង
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ បានចេញអត្ថបទមួយក្រោមចំណងជើងថា «ប្រឆាំងដាច់ខាតភាពចលាចលនៅហុងកុង រំពឹងថ្ងៃស្អែកនៃហុងកុងនឹងកាន់តែល្អ»។ ជាអត្ថបទពន្យល់ដល់កម្ពុជាអំពីបញ្ហាចលាចលនៅក្នុងទីក្រុងហុងកុងដែលកំពុងតែកើតមានឡើងនៅពេលនេះ។
អានបន្ត -
កម្មកររោងចក្រ ហ៊ឹងជីង បន្តទាមទារប្រាក់រំលឹកអតីតភាពការងារ ឯថៅកែបង្ខំឲ្យក្រុមកម្មករផ្សេងទៀតចូលធ្វើការ
ក្រុមកម្មករកាត់ដេរ ដែលធ្វើការអស់ជាច្រើនឆ្នាំ នៅរោងចក្រហ៊ឹងជីង ក្នុងសង្កាត់ស្ទឹងមានជ័យ នៅតែបន្តការទាមទារឲ្យថៅកែចិន បើកប្រាក់រំលឹកអតីតភាពការងារឲ្យពួកគេឲ្យបានឆាប់។ ការទាមទារប្រាក់អតីតភាពការងារនេះ គឺស្របទៅតាមប្រកាសរបស់ក្រសួងការងារ ដែលតម្រូវឲ្យថៅកែរោងចក្រ បើកឲ្យកម្មករ២ដងក្នុង១ឆ្នាំ ដោយគិតទៅតាមចំនួនឆ្នាំដែលពួកគាត់ធ្វើការជាកម្មករពេញសិទ្ធ។
អានបន្ត -
លោក ហ៊ុយ វណ្ណៈ ត្រូវបានតែងតាំងជាប្រធានក្រុមការងារតាមដានហ្វេសប៊ុកសម្តេច ហ៊ុន សែន
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធានក្រុមការងារតាមដានប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
អានបន្ត -
ខណៈទំនាក់ទំនងរកាំរកូស អាមេរិកតែងតាំងអ្នកកាទូតជាន់ខ្ពស់នៃតំបន់អាស៊ីជាឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា
ជិតពីរឆ្នាំមុន លោក W. Patrick Murphy មានវត្តមាននៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានពីក្តីព្រួយបារម្ភរបស់លោកអំពីការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលកម្ពុជាលើក្រុមគណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។
អានបន្ត -
បញ្ហា EBA៖ ពលរដ្ឋខ្មែរចេញវីដេអូសំណូមពររដ្ឋាភិបាលខ្មែរឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ
តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ នាពេលថ្មីៗនេះ គេឃើញមានការចែករំលែកយ៉ាងព្រោងព្រាតពីវីដេអូ បង្ហាញពីពលរដ្ឋជាក្រុម សំណូមពរឲ្យរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដើម្បីបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរុប។ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ស្នើឲ្យរដ្ឋាភិបាល យកកង្វល់របស់ពលរដ្ឋទាំងនេះ ទៅពិចារណា ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាមិនអាចពិចារណាអ្វីលើសនេះបានទេ ប៉ុន្តែរដ្ឋាភិបាលក៏មិនហាមឃាត់ការបញ្ចេញមតិរបស់ពលរដ្ឋនោះដែរ។
អានបន្ត -
ទូតអាម៉េរិកថ្មីធ្លាប់កាន់តំណែងធំៗច្រើន និងចេះច្រើនភាសា
ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីនឹងមកដល់កម្ពុជានៅពេលខាងមុខនេះ បន្ទាប់ពីបានការអនុម័តយល់ព្រមពីព្រឹទ្ធសភារួចមក។ លោកW. Patrick Murphy ត្រូវព្រឹទ្ធសភាអាម៉េរិកអនុម័តយល់ព្រមឲ្យក្លាយជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តាមសំណើរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។បើតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជាលោកនឹងមកដល់កម្ពុជានៅពេលឆាប់ៗនេះ។
អានបន្ត -
បណ្ដឹងអាជ្ញាលើលោក នួន ជា ត្រូវរម្លត់ក្រោយមរណភាពរបស់គាត់
បណ្ដឹងអាជ្ញាលើលោក នួន ជា ត្រូវរម្លត់ក្រោយមរណភាពរបស់ជនជាប់ចោទរូបនេះ។ អង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហម ប្រកាសកាលពីថ្ងៃទី១៣ សីហា ពោលគឺ ៩ថ្ងៃក្រោយមរណភាពរបស់លោក នួន ជា ថា មរណភាពនេះ មានអានុភាពរលត់បណ្ដឹងអាជ្ញាលើរូបគាត់ និង បញ្ចប់រាល់កិច្ចដំណើរការនីតិវិធី ពាក់ព័ន្ធនឹងរូបគាត់ នៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល។
អានបន្ត -
លោក ស ខេង បារម្ភពលរដ្ឋត្រចៀកស្រាលចូលរួមជាមួយបក្សប្រឆាំងបាតុកម្មប្រឆាំងរបបខ្លួន
ទោះជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនទាន់ឈានជើងជាន់ដីកម្ពុជាក៏ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបបក្រុងភ្នំពេញ ហាក់ភ័យខ្លាចទុកមុនបាត់ទៅហើយ។ ដោយបារម្ភខ្លាចពលរដ្ឋនាំគ្នាទៅចូលរួមធ្វើបាតុកម្មជាមួយមេដឹកនាំគណបក្សប្រឆាំង។ លោក ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋថា កុំត្រចៀកស្រាល។ លោកបន្តថា ការធ្វើបាតុកម្ម នាំឱ្យប៉ះពាល់សន្តិសុខជាតិ។ ទន្ទឹមគ្នានេះពលករខ្មែរធ្វើការនៅប្រទេសថៃ អះអាងថា ពួកគេត្រៀមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរឡើងវិញ។មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការចូលរួមផ្នែកនយោបាយជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយស្របច្បាប់។
អានបន្ត -
មន្ត្រីសហភាពសហជីពកម្ពុជាស្នើសុំតុលាការទាំងពីរថ្នាក់ដើម្បីសួរសុខទុក្ខអ្នកកែម ឡីនិយម នៅក្នុងពន្ធនាគារ
មន្ត្រីសហភាពសហជីពចំនួន៦ នាក់ដឹកនាំដោយលោក រ៉ុង ឈុន បានសរសេរលិខិតពីរដាច់ដោយឡែកៗពីគ្នាទៅកាន់សាលាដំបូង ក្រុងភ្នំពេញ និង សាលាឧទ្ធរណ៍ ដើម្បីសួរសុខទុក្ខសកម្មជនសហជីព និងអ្នកកែម ឡីនិយមនៅក្នុងពន្ធនាគារព្រៃសដែល មេធាវីការពាររបស់ពួកគេគ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលនៅថ្ងៃទី១៦ ខែសីហា ខាងមុខ ដើម្បីស្នើសុំដោះលែងកូនក្តីរបស់ខ្លួន នៅក្រៅឃុំជាបណ្ដោះអាសន្ន។
អានបន្ត -
ចាប់ជនសង្ស័យម្នាក់ពីបទបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយបោកប្រាស់អ្នកដទៃ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ នួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទៅតុលាការ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ក្រោយបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ ។ ដោយមានការបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយអគ្គស្នងការរង និងសម្របសម្រួលដោយព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។
អានបន្ត -
ក្រុមយុវជនថា ទាល់តែរបបបច្ចុប្បន្នស្ដារប្រជាធិបតេយ្យទើបអាចសម្រួលទំនាក់ទំនងជាមួយអាមេរិកបាន
ក្រុមយុវជនដែលតាមដានស្ថានការណ៍កម្ពុជា យល់ឃើញស្របគ្នាថា មានតែការស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សទេ ទើបរបបក្រុងភ្នំពេញអាចសម្រួលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបាន។ ការលើកឡើងរបស់យុវជននេះ គឺនៅបន្ទាប់ពីប្រធានាធិបតីអាមេរិកទើបតែបានយល់ព្រមតែងតាំង លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។
អានបន្ត