កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
អ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់អ្នកនាំពាក្យរបបក្រុងភ្នំពេញថា កំពុងធ្វើឱ្យកម្ពុជាអន្តរាយ
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប្រតិកម្មទៅនឹងសម្ដីរបស់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ក្រោយមន្ត្រីរូបនេះបានមាក់ងាយមន្ត្រីការទូតអាមេរិកាំងនៅកម្ពុជាថាជា «មនុស្សព្រៃ» ជា «មន្ត្រីរម៉ិករម៉ក់» និងពន្យុះឱ្យពួកគេវេចបង្វេចចេញពីកម្ពុជា បើមិនពេញចិត្តកម្ពុជានោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ ថា ពួកគេមិនពេញចិត្តនឹងសម្ដីរបស់លោក ផៃ ស៊ីផាន បែបនេះទេ ព្រោះអាចធ្វើឱ្យជាតិធ្លាក់ក្នុងក្ដីវិនាសអន្តរាយ។ រីឯអ្នកខ្លះទៀត ក៏បានស្នើឱ្យសហរដ្ឋអាមេរិកដកហូតសញ្ជាតិពីលោក ផៃ ស៊ីផាន ផង។
អានបន្ត -
អង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តកំពង់ធំស៊ើបអង្កេតអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំជី
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តកំពង់ធំ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំជី ឋិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ការអំពាវនាវនេះ ក្រោយពីពួកគេទទួលដំណឹងថា មានពលរដ្ឋរាប់រយគ្រួសាររស់នៅតំបន់នោះ កំពុងភ័យព្រួយ ពីផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងជីវភាពប្រជាជន នៅគ្រាដែលពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះដោយសារ ការបណ្ដេញចេញដោយបង្ខំ។
អានបន្ត -
អាជ្ញាធរហៅអ្នកលក់នំបញ្ចុកម្នាក់សួរនាំដោយសង្ស័យថា ធ្វើសកម្មភាពប្រមូលកម្លាំងគាំទ្រលោក សម រង្ស៊ី
សកម្មជនអតីតគណបក្សប្រឆាំងម្នាក់ ត្រូវបានអាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ ហៅសួរនាំដោយសង្ស័យថា លក់នំបញ្ចុកបន្លំធ្វើសកម្មភាពប្រមូលកម្លាំងគាំទ្រលោក សម រង្ស៊ី។
អានបន្ត -
សហជីពនិងអ្នកជំនាញសុវត្ថិភាពចរាចរណ៍ ស្នើរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យលើអ្នកបើករថយន្តដឹកកម្មករ
សហជីព និងអ្នកជំនាញចរាចរណ៍ស្នើទៅរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យលើអ្នកបើករថយន្តដឹកកម្មករ ដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយការគ្រោះថ្នាក់ចំពោះពួកគេ។
អានបន្ត -
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាហៅមន្រ្តីស្ថានទូតអាមេរិកថាជា «ពួកព្រៃ» រឿងរិះគន់ការបោះឆ្នោតនៅកម្ពុជា
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចាត់ទុកមន្រ្តីស្ថានទូតអាមេរិកដែលចេញសាររិះគន់អំពីការបោះឆ្នោតនៅកម្ពុជាថាជា «ពួកព្រៃ» និង បានប្រាប់ឱ្យពួកគេបញ្ឈប់ការរិះគន់កម្ពុជាតទៅទៀត។ ប្រតិកម្មរបស់លោក ផៃ ស៊ីផាននេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» នៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកមិញនេះ។ សម្រាប់លោក ផៃ ស៊ីផាន ប្រសិនបើពួកគេមិនពេញចិត្តក្នុងការទាក់ទងការទូតជាមួយកម្ពុជាទេ វេចបង្វិចចេញពីកម្ពុជាទៅ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់បន្ថែមថា ស្ថានទូតខ្មែរនៅអាមេរិកនឹងធ្វើញត្តិតវ៉ាទៅកាន់រដ្ឋាភិបាលអាមេរិកចំពោះការរិះគន់កម្ពុជា របស់ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញនេះ។
អានបន្ត -
សារព័ត៌មានបរទេសធំៗ បន្តចាប់អារម្មណ៍ និងព្រមានអំពីអស្ថិរភាពក្នុងតំបន់រឿងយោធាកម្ពុជា-ចិន
សារព័ត៌មានធំៗបរទេស បន្តចាប់អារម្មណ៍រឿងកម្ពុជាអាចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន។ ក្រោយការផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដ៏ល្បីល្បាញរបស់អាមេរិកាំង ចុងក្រោយនេះ ដល់វេនសារព័ត៌មានជប៉ុនវិញម្ដង ដែលចេញមុខព្រមានថា ប្រសិនបើកម្ពុជាពិតជាបានចុះកិច្ចព្រមព្រៀងយោធាជាសម្ងាត់ជាមួយចិនមែននោះ នោះសណ្ដាប់ធ្នាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល នឹងត្រូវប្រឈមមុខនឹងបញ្ហាអស្ថិរភាពធ្ងន់ធ្ងរ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ស្របទៅនឹងការវិភាគនេះ និងផ្ដល់អនុសាសន៍ថា តំបន់អាស៊ានទាំងមូល គួរនាំគ្នាថ្កោលទោសកម្ពុជា ប្រសិនបើហ៊ានចុះកិច្ចព្រមព្រៀងបែបនេះ និងគួរទាមទារឱ្យបញ្ឈប់ហេតុការណ៍នេះជាបន្ទាន់។
អានបន្ត -
អាជ្ញាធរព្រមានចាត់វិធានការលើគម្រោងជួបជុំសម្ដែងមតិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
សាលារាជធានីភ្នំពេញ បានព្រមានចាត់វិធានទៅលើគម្រោងជួបជុំសម្ដែងមតិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើសមាគមមួយនេះនៅតែបន្តការជួបជុំរបស់ខ្លួននាពេលខាងមុខនោះ។
អានបន្ត -
អ្នកជំនាញបារម្ភអំពីវិជ្ជាជីវៈព័ត៌មាន ក្រោយមានការតែងតាំងទីប្រឹក្សាក្រសួងជិត២០០នាក់
ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រសួងព័ត៌មានកម្ពុជាបានស្នើបន្ថែមទីប្រឹក្សាចំនួនជិត២០០នាក់។ មន្ត្រីផ្លូវការរបស់ក្រសួងនេះអះអាងថា ពួកគេទាំងនោះមានគុណសម្បត្តិក្នុងការងារ។ ប៉ុន្តែអ្នកជំនាញព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន។
អានបន្ត -
មេដឹកនាំបក្សប្រឆាំងថា លោក ហ៊ុន សែន ទិញអាវុធពីចិន៤០លានដុល្លារទុកបង្ក្រាបពលរដ្ឋ
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ថ្កោលទោសលោក ហ៊ុន សែន រឿងចំណាយលុយជិត ៤០លានដុល្លារអាមេរិក ទិញសព្វាវុធពីក្រុងប៉េកាំង។ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ទិញអាវុធពីចិននេះ គឺដើម្បីទុកយកទៅបង្ក្រាបពលរដ្ឋខ្មែរខ្លួនឯងដែលប្រឆាំងនឹងរបបខុសច្បាប់របស់លោក។
អានបន្ត -
សព្វាវុធទិញពីចិននឹងមកដល់កម្ពុជាក្នុងខែសីហា
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសផ្តល់ថវិកាជិត៤០លានដុល្លារបន្ថែមទៀតដើម្បីទិញកាំភ្លើងរាប់ម៉ឺនដើមសម្រាប់ពង្រឹងសមត្ថភាពកងទ័ពកម្ពុជានោះ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិបន្ថែមថា គ្រឿងសព្វាវុធទាំងនោះនឹងត្រូវមកដល់កម្ពុជានាខែសីហានេះ។
អានបន្ត -
អាដហុកស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើសមត្ថកិច្ចដែលធ្វើសកម្មភាពរឹតត្បិតដល់ការជួបជុំ
សមាគមការពារសិទ្ធិមនុស្សអាដហុកនៅថ្ងៃពុធនេះ បានចេញមកស្នើឱ្យក្រសួងមហាផ្ទៃកម្ពុជាមានវិធានការឱ្យបានម៉ឺងម៉ាត់ទៅលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលសមាគមនេះចោទថា បានធ្វើសកម្មភាពរឹតត្បិតដល់ការជួបជុំរបស់អង្គការ-សមាគម។ នេះបើតាមសេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ។ ប៉ុន្តែក្រសួងមហាផ្ទៃបានស្នើតបទៅវិញដោយឱ្យសមាគមអាដហុកមានភាពស្មោះត្រង់ក្នុងការធ្វើសកម្មភាពអ្វីមួយ។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនសកម្មជនបក្សប្រឆាំង១រូបទៀតនៅយប់ថ្ងៃទី៣០ ខែកក្កដា
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុម្នាក់ទៀតហើយ គឺលោក ម៉ៃ ហុកស្រ៊ាង ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន កាលពីវេលាយប់ម៉ោង៨ និង ២០នាទី នៅរាជធានីភ្នំពេញ និងបានបញ្ជូនទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ។
អានបន្ត -
ប្រវត្តិសង្ខេបព្រះសង្ឃខ្មែរក្រោម ដែលផ្ដួចផ្ដើមបង្កើតសារព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម
នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតស្នាដៃជាច្រើន ផ្សព្ធផ្សាយព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមនៅលើទឹកដីកំណើត ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរក្រោមដល់ពលរដ្ឋខ្មែរលើពិភពលោក។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ជាអ្នកនៅពីក្រោយនៃស្នាដៃទាំងនេះ។
អានបន្ត -
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាមេរិកប្រហែលច្រឡំថា កម្ពុជាក្រោមអាណានិគមរបស់ខ្លួនហើយមើលទៅ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកថា កម្ពុជាមិនស្ថិតក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកនោះទេ។ កម្ពុជាមិនស្វាគមន៍អ្នកដែលមិនសប្បាយចិត្ត និងការរស់រានមានជីវិតដោយសន្តិភាព ស្ថិរភាព ដែលមាននៅក្នុងកម្ពុជា បើថាគេមិនសប្បាយចិត្ត ឲ្យគេដើរចេញទៅ។
អានបន្ត -
លោក សម រង្ស៊ី៖ មិនចាំបាច់ទាល់តែសោះដែលលោកហ៊ុន សែន ទិញអាវុធពីចិន
ពីប្រទេសបារាំង លោក សម រង្ស៊ី បានចេញមុខរិះគន់ថា មិនមានភាពចាំបាច់ទាល់តែ សោះដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសទិញអាវុធរាប់ម៉ឺនដើមពីប្រទេសចិន ខណៈកម្ពុជា ជាប្រទេសក្រីក្រមួយក្នុងពិភពលោក។ តែផ្ទុយមកវិញអ្នកវិភាគមើលឃើញថា ការទិញអាវុធដើម្បីការពារជាតិ ក្នុងកាលៈទេសៈបច្ចុប្បន្នគឺជាពេលវេលាមួយសមស្រប។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងបារម្ភពីសុវត្ថិភាព បន្ទាប់ពីប៉ូលិសសួរម្ដងហើយម្ដងទៀតរឿងបង្ហោះវីដេអូអំពីការផ្ដាច់ EBA
មេឃុំសិរីមានជ័យជាប់ឆ្នោតគណបក្សសង្គ្រោះជាតិស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្ដីបារម្ភនេះ បន្ទាប់ពីប៉ូលិសស្រុកសំពៅលូនទូរស័ព្ទសាកសួរជាច្រើនលើកដោយសារពួកគាត់ជួបជុំសកម្មជនគណបក្សខ្លួននៅក្នុងមូលដ្ឋានថ្លែងសារបង្ហោះក្នុងហ្វេសប៊ុកព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសគឺពលរដ្ឋក្រីក្រនៅតាមជនបទ។
អានបន្ត -
អ្នកជំនាញបារម្ភអំពីវិជ្ជាជីវៈព័ត៌មាន ក្រោយមានការតែងតាំងទីប្រឹក្សាក្រសួងជិត២០០នាក់
ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រសួងព័ត៌មានកម្ពុជាបានស្នើបន្ថែមទីប្រឹក្សាចំនួនជិត២០០នាក់។ មន្ត្រីផ្លូវការរបស់ក្រសួងនេះអះអាងថា ពួកគេទាំងនោះមានគុណសម្បត្តិក្នុងការងារ។ ប៉ុន្តែអ្នកជំនាញព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន។
អានបន្ត -
ភរិយារបស់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងប្ដីជាបន្ទាន់ ដោយថា ប្ដីមិនបានធ្វើខុសដូចការចោទប្រកាន់ទេ
ភរិយារបស់សកម្មជនបក្សប្រឆាំង នៅមូលដ្ឋានខេត្តព្រះសីហនុ ទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងប្ដីជាបន្ទាន់ ដោយសារប្ដី គ្មានបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់ឡើយ។ សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ថាបានបង្ហោះរូបភាពកាត់ត ប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល និងបង្ហោះសារញុះញង់បង្កចលាចលក្នុងសង្គម។
អានបន្ត -
ស្ថានទូតសរអានៅភ្នំពេញកត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែល«មានកំហុសឆ្គងយ៉ាងខ្លាំង»
មួយឆ្នាំក្រោយការបោះឆ្នោត ដែលគណបក្សកាន់អំណាចឈ្នះភ្លូកទឹកភ្លូកដីតែម្នាក់តែង និងក្រោយការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ស្ថានទូតស.រ.អា.នៅភ្នំពេញចេញកំណត់សម្គាល់«ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសយ៉ាងខ្លាំង» តែមន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា នេះជាការសម្រេចរបស់ពលរដ្ឋកម្ពុជា។
អានបន្ត -
អ្នកជំនាញវិស័យព័ត៌មានរិះគន់ថា របបលោក ហ៊ុន សែន ខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន ១០៦នាក់
នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ណុប វី រិះគន់របបក្រុងភ្នំពេញថា កំពុងខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានរហូតដល់ ១០៦រូប។
អានបន្ត