កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
យុវជន ២ នាក់ ត្រូវបានចោទជាប់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានបទឧក្រិដ្ឋ
យុវជន ២ នាក់ ក្នុងចំណោម ៧ នាក់ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីការញុះញង់ បង្កើតឲ្យមានបទឧក្រិដ្ឋ និងអសន្តិសុខសង្គម ក្រោយពួកគេរៀបចំការប្រារព្ធខួបគម្រប់ ៣ ឆ្នាំ នៃការធ្វើឃាតលោក កែម ឡី ដោយការបំពាក់កម្រងផ្កា និងសរសេរពាក្យស្លោកនៅលើអាវយឺត។
អានបន្ត -
ភរិយាយុវជន គង់ រ៉ៃយ៉ា ថ្លែងសារឈឺចាប់បន្ទាប់ពីសមត្ថកិច្ចចាប់ស្វាមីលោកស្រីទាំងអយុត្តិធម៌
ភរិយាអតីតអ្នកទោសមនសិការយុវជន គង់ រ៉ៃយ៉ា ថ្លែងសារឈឺចាប់ ដែលសមត្ថកិច្ចចាប់ស្វាមីលោកស្រីទាំងអយុត្តិធម៌។ លោកស្រីរៀបរាប់ថា ស្វាមីលោកស្រី មិនខុសអ្វីទាល់តែសោះ។ លោកស្រីអំពាវនាវ ឱ្យអាជ្ញាធររបបលោក ហ៊ុន សែន ដោះលែងស្វាមីលោកស្រីជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។
អានបន្ត -
បណ្តាញជនភៀសខ្លួនអាស៊ី-ប៉ាស៊ីហ្វិក ស្នើកម្ពុជាជួយការពារជនភៀសខ្លួនម៉ុងតាញ៉ា
លោក Arash Borbar ប្រធានបណ្ដាញសិទ្ធិជនភៀសខ្លួនអាស៊ីប៉ាស៊ីហ្វិក(APRRN) ដែលជាបណ្ដាញរបស់បុគ្គលនិងអង្គការសង្គមស៊ីវិលចំនួន ៤០០ មកពី ២៩ ប្រទេស បានផ្ញើលិខិតចំហមួយច្បាប់ជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យជួយការពារជនជាតិភាគតិចម៉ុងតាញ៉ា ខណៈបណ្ដាញនេះចាត់ទុកការចាប់បញ្ជូនជនជាតិម៉ុងតាញ៉ាពីកម្ពុជាទៅវៀតណាមវិញ អាចបង្កឲ្យពួកគេធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់នៃការរំលោភសិទ្ធិធ្ងន់ធ្ងរ។
អានបន្ត -
គណបក្សសង្គ្រោះជាតិទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ
គណបក្សសង្គ្រោះជាតិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរបបក្រុងភ្នំពេញ ដែលបានចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។ គណបក្សនេះ ទាមទារឱ្យអាជ្ញាធរដោះលែងអ្នកទាំងពីរវិញ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
អានបន្ត -
កម្ពុជាបដិសេធអនុសាសន៍ ២៥ ក្នុងចំណោម ១៩៨ ដែលផ្ដល់ដោយប្រទេសចំនួន ៧៣
ប្រទេស កម្ពុជា មិនទទួលយកអនុសាសន៍ឲ្យចេញលិខិតអញ្ជើញចំហអចិន្រៃ្តយ៍សម្រាប់នីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ ដែលជំរុញដោយប្រទេសចំនួន ៥។ ការបដិសេធនេះ គឺជាផ្នែកនៃអនុសាសន៍ចំនួន ២៥ ដែលកម្ពុជាបានកត់សម្គាល់។
អានបន្ត -
២ ឆ្នាំ ចាប់ម៉ាស៊ីនអារឈើបាន ២ ៣០០ គ្រឿង
គ្រាន់តែក្នុងរយៈពេល ២ ឆ្នាំ គឺក្នុងឆ្នាំ ២០១៧ និងក្នុងឆ្នាំ ២០១៨ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានចាប់ម៉ាស៊ីនអារឈើខ្នាតតូច ចំនួន ២ ៣០០ គ្រឿង ពីក្រុមជនកាប់បំផ្លាញព្រៃឈើខុសច្បាប់រួមទាំងអន្ទាក់សត្វព្រៃ គ្រឿងចក្រចូក និងឈូសឆាយ និងម៉ាស៊ីនអារឈើខ្នាតធំ មួយចំនួនទៀត ត្រូវបានរឹបអូស នៅក្នុងតំបន់ការពារព្រៃឈើជួរភ្នំក្រវាញខាងត្បូង។
អានបន្ត -
បុរសពីររូបត្រូវតុលាការចោទប្រកាន់ក្រោយពីរំឭកខួបនៃការសម្លាប់លោក កែម ឡី
បុរសវ័យកណ្តាលពីរនាក់ត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីរបទញុះញង់បង្កឲ្យមានបទឧក្រិដ្ឋដូចគ្នា បន្ទាប់ពីបុរសទាំងពីររូបធ្វើសកម្មភាពទាក់ទងទៅនឹងការរំឭកខួបនៃការបាញ់សម្លាប់អ្នកវិភាគលោកបណ្ឌិតកែម ឡី។
អានបន្ត -
មន្ត្រីរបបភ្នំពេញថា រដ្ឋគ្មានគោលនយោបាយចេញថ្លៃខាតបង់ឱ្យម្ចាស់ជ្រូកងាប់ដោយសារជំងឺ
របបក្រុងភ្នំពេញ ពុំមានគោលនយោបាយជួយកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ខណៈដែលជំងឺជ្រូកប៉េស្តអាហ្វ្រិកកំពុងរាលដាលក្នុងខេត្តចំនួន៤ នៃប្រទេសកម្ពុជា។
អានបន្ត -
តុលាការសម្រេចចោទប្រកាន់យុវជន គង់ រៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ក្រោយការសាកសួររយៈពេលពីរថ្ងៃ
តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១១ កក្កដា នេះ បានសម្រេចចោទប្រកាន់យុវជនឈ្មោះ គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខណៈដែលយុវជនម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ដែលត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី ១០ កក្កដា នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១១ កក្កដានេះ។ ភ្លាមៗនេះ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អាជ្ញាធរទីក្រុងភ្នំពេញ និងបានទាមទារឲ្យដោះលែងយុវជនទាំងពីរនាក់ជាបន្ទាន់។
អានបន្ត -
លោក គួច ចំរើន ប្រាប់ពីបញ្ហាប្រឈមក្នុងខេត្តព្រះសីហនុ ទៅកាន់ឯកអគ្គរដ្ឋទូតចិន
នាព្រឹកថ្ងៃថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
អានបន្ត -
កម្ពុជាលុបចោលផែនការបង់ប្រាក់នៅគុកដូចសណ្ឋាគារ
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកមជ្ឈមណ្ឌលឃុំឃាំងថ្មី ដូចជា សណ្ឋាគារ ហើយកាលពីពេលមុន លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានហៅមជ្ឈមណ្ឌលឃុំឃាំងថ្មីនោះថា «ជាគុកផ្កាយ៥»។
អានបន្ត -
រដ្ឋាភិបាល មិនមានវិធានការទូទាត់សំណងចំពោះម្ចាស់ជ្រូក ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ!
តំណាងរដ្ឋាភិបាល និងមន្ត្រីជំនាញ បានលើកឡើងថា រដ្ឋាភិបាលមិនមានគោលការណ៍ទទួលខុសត្រូវចំពោះការខាតបង់ប្រាក់កាស របស់ពលរដ្ឋដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ។ នេះគឺជាការលើកឡើងក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អានបន្ត -
លិខិតចំហជូនបណ្ឌិត កែម ឡី ក្នុងថ្ងៃខួបគម្រប់ ៣ឆ្នាំ
ក្នុងឱកាសខួប ៣ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នេះ ដូចរៀងរាល់ឆ្នាំដែរ លោក ជុន ច័ន្ទបុត្រ សរសេរលិខិតចំហជូន បណ្ឌិត កែម ឡី។ កាលនៅមានជីវិត បណ្ឌិត កែម ឡី តែងតាមដានស្ថានការណ៍នៅប្រទេសកម្ពុជា យ៉ាងយកចិត្តទុកដាក់ ហើយតែងចែករំលែកនូវទស្សនៈ និងការវិភាគរបស់លោក ដល់ពលរដ្ឋខ្មែរ ទុកជាការត្រិះរិះពិចារណា។ ជាការតបស្នងសងគុណ លោក ជុន ច័ន្ទបុត្រ សរសេរលិខិតរៀបរាប់ដោយត្រួសៗ ពីស្ថានការណ៍នៃប្រទេសជាតិ អានជូនលោកវិញម្ដង។
អានបន្ត -
សកម្មជនបរិស្ថានជំរុញឱ្យចាប់ខ្លួនឧកញ៉ាជាឧក្រិដ្ឋជនជួញដូរឈើខុសច្បាប់ដុះស្លែជាច្រើនទៀត
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អនុវត្តច្បាប់ដល់ក្រុមឧកញ៉ាគ្រាក់ៗមួយចំនួនទៀត ដែលជាឧក្រិដ្ឋជន រត់ពន្ធឈើឆ្លងដែន ដុះស្លែនៅខេត្តភាគឦសាន។ ការលើកឡើងនេះ ក្រោយពីគណៈកម្មការមួយនេះ បានចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងអ្នកបើកបររថយន្តបម្រើឱ្យមធ្យោបាយដឹកជញ្ជូនឈើ ៣នាក់ទៀត កាលពីថ្ងៃទី៩ កក្កដា។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនយុវជន គង់ រៃយ៉ា និងបន្តសាកសួរយុវជន កែម ឡីនិយម ម្នាក់ទៀត
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនយុវជន កែម ឡីនិយម ម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា រឿង បង្ហោះហ្វេសប៊ុក (Facebook) លក់អាវយឺតមានពាក្យបណ្តាំ និងរូបរបស់បណ្ឌិត កែម ឡី។ ចំណែក យុវជន កែម ឡីនិយម ម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ខាងតុលាការ នឹងបន្តសាកសួរថែមទៀត ជុំវិញករណីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងកាន់ខិត្តប័ណ្ណអំពាវនាវឲ្យបញ្ឈប់ ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ មន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់ យល់ថា ការចាប់ខ្លួន និងការ ចោទប្រកាន់លើយុវជនទាំងពីរនាក់នេះ មិនសមទំនងនោះឡើយ ព្រោះសកម្មភាពរបស់ពួកគេ មិនមែនជារឿងខុសច្បាប់នោះទេ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមនុស្សប្រាំពីរនាក់ក្នុងការប្រារព្ធខួបបាញ់់សម្លាប់លោក កែម ឡី
អ្នកគាំទ្រលោកបណ្ឌិត កែម ឡី ចំនួនប្រាំពីររូបត្រូវចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេបានធ្វើពិធីរំឭកខួបទី៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រម្នាក់ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការចោទប្រកាន់។
អានបន្ត -
លោកកែម ឡី ត្រូវបានចងចំាចំពោះការបំផុសស្មារតីសង្គមនិងភាពក្លាហាន
បើទោះបីលោកកែម ឡី ជាមនុស្សគ្មានឋានៈខ្ពង់ខ្ពស់នៅក្នុងស្ថាប័នរដ្ឋ ប៉ុន្តែពិធីបុណ្យសពរបស់លោកមានមនុស្សជាច្រើនម៉ឺននាក់បានចូលរួមដង្ហែរតាំងពីរាជធានីភ្នំពេញរហូតដល់កន្លែងបញ្ចុះសពនៅស្រុកកំណើតក្នុងខេត្តតាកែវ។
អានបន្ត -
កម្រងរូបភាព៖ អាជ្ញាធររារាំងការរំឭកខួបលោកកែមឡីនៅស្តុបបូកគោ
កងកម្លាំងនគរបាល និងសន្តិសុខរបស់សាលារាជធានីភ្នំពេញ បានពង្រាយគ្នាពេញស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច
អានបន្ត -
ឆ្នាំ២០១៩៖ កម្ពុជារឹបអូសសាច់ប្រាក់នាំចូលខុសច្បាប់ជាង១០លានដុល្លារពីជនបរទេស
កាលពីល្ងាចម្សិលមិញ មន្រ្តីគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ដោយសារនាំលុយចូលចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់។ នេះជាករណីរឹបអូសសាច់ប្រាក់នាំចូលខុសច្បាប់ផ្ទួនៗគ្នា បន្ទាប់ពីចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយនឹងប្រាក់ជាង២លានដុល្លារនៅព្រលានយន្តហោះខេត្តសៀមរាបកាលពីថ្ងៃទី៧ខែកក្កដា។ ជាតុល្យការធ្វើឲ្យចំនួនទឹកប្រាក់ដែលរឹបអូសបានកើនឡើងដល់ជាង១០លានដុល្លារអាមេរិក ក្នុងការបង្រ្កាបការនាំចូលលុយខុសច្បាប់នៅពាក់កណ្តាលឆ្នាំនេះ។
អានបន្ត -
តុលាការចេញដីកាកោះហៅមេធាវីសម្តេច ស ខេង ចំនួន៣នាក់ ឱ្យចូលបំភ្លឺ
តុលាការចេញដីកាកោះហៅមេធាវីចំនួន៣នាក់ (មេធាវី ពេជ្រ សូរិយា, ចៅ ប៊ុនហួន, ហាក់ សៀកលី) តំណាងដោយអាណត្តិរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបំភ្លឺនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធករណីប្តឹងលោក សម រង្ស៊ី អំពីមរណភាពលោកហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។
អានបន្ត