កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
មេធាវីប្ដឹងទាស់សាលក្រមផ្ដន្ទាទោសសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី
សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី សម្រេចប្ដឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញដែលសម្រេចឱ្យរូបលោកជាប់ពន្ធនាគារ ២ឆ្នាំ។ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងនេះ និងផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី វិញ។
អានបន្ត -
កម្ពុជាឆ្លើយតបអង្គការ Human Rights Watch ពីរឿងទាត់ចោលអនុសាសន៍ស្តីពីសិទ្ធិមនុស្ស
នៅថ្ងៃច័ន្ទនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបថាកម្ពុជាមិនអាចទទួលយកអនុសាសន៍ទាំងនោះទេ ដោយសារតែអនុសាសន៍ទាំងនោះផ្តល់ផលប្រយោជន៍ដល់អតីតគណបក្សប្រឆាំង។
អានបន្ត -
លោក ហ៊ុន សែន ខឹងសម្បារនឹងអ្នកបន់ឱ្យលោកឆាប់ស្លាប់ពេលលោកទៅព្យាបាលនៅសិង្ហបុរី
លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ប្រតិកម្មខឹងសម្បារ ដល់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ដែលហ៊ានចូលទៅបញ្ចេញមតិ (Comment) បន់ស្រន់ឱ្យលោកស្លាប់ ដោយសារជំងឺ។ ប្រតិកម្មនេះ គឺធ្វើឡើងក្នុងពេលលោក កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។
អានបន្ត -
សម្តេច ហ៊ុន សែន៖ ឈប់បានឈប់ទៅ អ្នកដែលបន់ឱ្យខ្ញុំឆាប់ស្លាប់ យមរាជមិនត្រូវការជីវិតខ្ញុំទេ
ក្នុងអំឡុងសម្រាកព្យាបាលនៅសិង្ហបុរី សម្តេច ហ៊ុន សែន បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រាប់ទៅអ្នកដែលបន់ឱ្យសម្តេចឆាប់ស្លាប់ ថា «ឈប់បានឈប់ទៅ»។
អានបន្ត -
អ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី កំពុងរៀបចំធ្វើបុណ្យខួប៣ឆ្នាំនៃការស្លាប់របស់លោក
សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមខេត្ត និងជាអ្នកគោរពស្រលាញ់ បណ្ឌិត កែម ឡី កំពុងត្រៀមសុំច្បាប់អាជ្ញាធរ ដើម្បីធ្វើបុណ្យឧទ្ទិសកុសល ជូនបណ្ឌិត កែម ឡី នៅក្នុងខួប៣ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ កម្មវិធីបុណ្យនោះ ពួកគេនឹងទទួលភ្ញៀវ ដោយនំបញ្ចុក។ អ្នកធ្វើការឃ្លាំមើលសិទ្ធិមនុស្ស ថា ពលរដ្ឋមានសិទ្ធិធ្វើបុណ្យ តាមជំនឿសាសនារៀងៗខ្លួន ដោយមិនចាំបាច់ជូនដំណឹង និងមិនត្រូវរំខានការធ្វើបុណ្យរបស់ពលរដ្ឋឡើយ។
អានបន្ត -
កម្ពុជាព្រមានដល់សមាជិកសភាអឺរ៉ុបខ្លះដែលចង់អមដំណើរលោក សម រង្ស៉ី វិលមកកម្ពុជា
នៅពេលលោក សម រង្ស៉ី មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសប្រកាសពីការប៉ុនប៉ងចូលមកកាន់ប្រទេសវិញជាមួយនឹងសមាជិកសភាអឺរ៉ុបខ្លះនោះ ក្រសួងការបរទេសកម្ពុជា បានព្រមានជាមុនពីភាពខុសច្បាប់ការទូតអន្តរ ជាតិនិងអធិបតេយ្យភាពកម្ពុជា។
អានបន្ត -
អ្នកមានជម្លោះដីខេត្តកោះកុងប្រឈមនឹងខ្វះអាហារខណៈតវ៉ារកដំណោះស្រាយពីក្រសួងដែនដី
ក្រុមប្រជាពលរដ្ឋមានជម្លោះដែលធ្វើដំណើរពីខេត្តកោះកុង ទៅរកដំណោះស្រាយដីធ្លីនៅរាជធានីភ្នំពេញ កំពុងប្រឈមភាពខ្វះខាតអាហារបរិភោគប្រចាំ ក្រោយពីចេញតវ៉ានៅមុខក្រសួងរៀបចំដែនដី ៣ថ្ងៃមកហើយ នៅតែមិនទទួលបានការសន្យាណាមួយពីខាងក្រសួង។ ប៉ុន្តែពួកគាត់នៅតែប្រកាន់ជំហរ ថានឹងនៅតវ៉ាតទៅមុខទៀត ដរាបណាមានការឆ្លើយតបពីក្រសួងរៀបចំដែនដី ករណីវិវាទដីធ្លីរបស់ពួកគាត់។
អានបន្ត -
អង្គការសេរីនិយមអន្តរជាតិប្រកាសគាំទ្រ និង អមដំណើរលោកសម រង្ស៊ី ចូលមកកម្ពុជាវិញ
អង្គការសេរីនិយមអន្តរជាតិ(Liberal International) កាលពីថ្ងៃទី០៦ កក្កដា បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង។ គណៈកម្មាធិការប្រតិបត្តិអង្គការសេរីនិយមអន្តរជាតិ បានប្រកាសជំហរគាំទ្រនិងចូលរួមអមដំណើរលោកសម រង្ស៊ី ចូលមកកម្ពុជាវិញ។ ការសម្រេចនេះ ធ្វើឡើងស្របពេលដែលក្រសួងការបរទេសកម្ពុជាទើបបង្ហាញការខកចិត្ត និង បានប្រាប់សមាជិកសភាអឺរ៉ុបដែលចង់អមដំណើរលោកសម រង្ស៊ីចូលស្រុកឱ្យគិតឡើងវិញពីបញ្ហានេះ។
អានបន្ត -
ពលរដ្ឋខ្មែរ៧០នាក់ត្រូវអាមេរិកបញ្ជូនមកកម្ពុជាវិញគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩
យ៉ាងហោចណាស់ ពលរដ្ឋខ្មែរអាមេរិកាំងចំនួន៧០នាក់ ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៩នេះ។ រាប់ចាប់តាំងពីការចុះកិច្ចព្រមព្រៀងរវាងកម្ពុជាអាមេរិក នៅក្នុងឆ្នាំ២០០២ រហូតមកទល់ពេលនេះ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរអាមេរិកកាំងត្រឡប់មកកម្ពុជាវិញ ជាង៧០០នាក់ហើយ។
អានបន្ត -
អាជ្ញាធររបបភ្នំពេញបន្តធ្វើទុក្ខបុកម្នេញចៅសង្កាត់ជាប់ឆ្នោតរបស់បក្សប្រឆាំងកញ្ញា រ៉ូហ្ស៊េត
ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅតែបន្តរងការធ្វើទុក្ខបុកម្នេញ និងចោទប្រកាន់ឥតស្រាកស្រាន្តពីអាជ្ញាធរនៃរបបលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របបនេះ រួមទាំងតំណាងរាស្ត្រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង ជុំវិញសកម្មភាពបម្រើពលរដ្ឋក្នុងមូលដ្ឋាន ដែលបោះឆ្នោតឱ្យកញ្ញា។
អានបន្ត -
អង្គការ Human Rights Watch បានរិះគន់អាជ្ញាធរអាមេរិករឿងចាប់បញ្ជូនពលរដ្ឋ ខ្មែរមកកម្ពុជា
ក្រោយពេលអាជ្ញាធរអន្តោប្រវេសន៍អាមេរិក បានចាប់បញ្ជូនពលរដ្ឋខ្មែរចំនួន៣៧ នាក់ដែលធំដឹងក្តីនៅអាមេរិកនោះ មកកាន់ប្រទេសកម្ពុជាវិញដោយបង្ខំ អង្គការសិទ្ធិ មនុស្ស Human Rights Watch បានចាត់ទុកថា នេះជាទង្វើមិនសមរម្យ។
អានបន្ត -
អង្គការសិទ្ធិមនុស្សអាមេរិកទទូចឲ្យកម្ពុជាទទួលយកអនុសាសន៍ក្រុមប្រឹក្សាសិទ្ធិមនុស្សចំពោះរឿងសិទ្ធិនយោបាយ
អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងប្រទេសអាមេរិក បាននិយាយថារដ្ឋាភិបាលកម្ពុជាបដិសេធមិនទទួលយកចំណុចសំខាន់ៗដែលក្រុម ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានស្នើឡើងទាក់ទងនឹងសិទ្ធិជន ស៊ីវិលនិងសិទ្ធិនយោបាយនោះទេ តែបានទទួលយកអនុសាសន៍ចំនួន១៧៣ពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)។
អានបន្ត -
លោកស ខេង ប្តឹងលោកសម រង្ស៊ី រឿងចោទលោកថារួមដៃជាមួយលោកឌី វិជ្ជាសងសឹកលោកហ៊ុន សែន
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្តឹងលោកសម រង្ស៊ី ទៅកាន់តុលាការក្រុងភ្នំពេញពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីតំណាងលោកស ខេង កាលពីថ្ងៃទី០១ កក្កដា តែទើបត្រូវបានបង្ហាញឱ្យដឹងជាសាធារណៈនៅថ្ងៃសៅរ៍នេះ។ ការប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី បានចោទលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា បានសម្លាប់លោកហុក ឡង់ឌី និង ចោទលោក ស ខេង ថា ចង់រួមដៃជាមួយ លោក ឌី វិជ្ជា សងសឹកលោកហ៊ុន សែនវិញ។
អានបន្ត -
សហគមន៍ឡពាងស្នើសុំសាលាខេត្តកំពង់ឆ្នាំង ផ្ដល់ឯកសារនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេឌីស៊ី ដើម្បីដាក់ជូនតុលាការក្រុងភ្នំពេញ
អ្នកឡពាងប្រមាណ៣០នាក់ ដែលភាគច្រើនជាស្ត្រីវ័យចំណាស់ នាំគ្នាទៅដាក់ញត្តិ នៅសាលាខេត្តកំពង់ឆ្នាំង និងមន្ទីរសុរិយោដីខេត្ត ស្នើសុំផ្ដល់ឯកសារពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាលពីឆ្នាំ២០១៤ ដាក់ជូនតុលាការក្រុងភ្នំពេញ និងតភ្ជាប់បណ្ដាញអគ្គិសនីឲ្យពួកគាត់។
អានបន្ត -
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលឆ្លើយបំភ្លឺនៅរដ្ឋសភា អំពីកំណែទម្រង់ប្រព័ន្ធតុលាការ
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសភា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្តាប់ចម្លើយបំភ្លឺរបស់លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តបតាមសំណើរបស់ក្រុមតំណាងរាស្រ្តទី៦ នៃរដ្ឋសភា។
អានបន្ត -
អាជ្ញាធរហាមមិនឱ្យមានការជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ឡើយ
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ធ្វើការជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅស្ថានីយប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ [ខ្លីៗ] កាលពីព្រលប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
អានបន្ត -
លោកហ៊ុន សែន សុំកុំឱ្យដកការអនុគ្រោះពាណិជ្ជកម្មពីកម្ពុជានិងប្រទេសក្រីក្រ
កម្ពុជាកំពុងតែប្រឈមនឹងការព្យួរឋានៈពន្ធអនុគ្រោះពីសហភាពអឺរ៉ុប ដោយសារតែបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយសារតែការធ្វើទុក្ខទោសអ្នកសារព័ត៌មានឯករាជ្យ សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង។
អានបន្ត -
៦ខែឆ្នាំ២០១៩ ក្រសួងយុត្តិធម៌បានផ្ដល់សេវាប្រឹក្សាផ្លូវច្បាប់ក្រៅប្រព័ន្ធតុលាការបានប្រមាណ ៣០០០ករណី
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា តាមរយៈកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌បានបង្កើតប្រព័ន្ធដោះស្រាយនៅក្រៅប្រព័ន្ធតុលាការជាច្រើនមណ្ឌលនៅតាមបណ្តាខេត្តក្រុង ហើយបានដោះស្រាយវិវាទរាប់ពាន់ករណី។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដូច្នេះ គឺធ្វើឡើងខណៈលោកចូលទៅឆ្លើយបំភ្លឺ នៅក្នុងរដ្ឋសភានាព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមការអញ្ជើញរបស់គណៈកម្មការទី៦នៃរដ្ឋសភា ពាក់ព័ន្ធនឹងការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
ការសិក្សាថ្មី៖ កម្ពុជាខាតបង់ប្រាក់ជាង៦០០លានដុល្លារនិងស្លាប់មនុស្សជាង១៥០០០នាក់នៅក្នុងមួយឆ្នាំដោយសារតែថ្នាំជក់
ការសិក្សាថ្មីមួយដោយ អង្គការ UNDP អង្គការសុខភាពពិភពលោក (WHO) និង RTI International បានរកឃើញថា ជារៀងរាល់ឆ្នាំប្រជាជនកម្ពុជាប្រមាណជា១៥០០០នាក់ បានស្លាប់ ដោយសារជំងឺដែលពាក់ព័ន្ធទៅនឹងថ្នាំជក់ ហើយភាគច្រើននៃអ្នកស្លាប់ គឺជាប្រជាជនក្រីក្រដែលមានប្រាក់ចំណូលទាប។ មិនតែប៉ុណ្ណោះ របាយការណ៍ ក៏បានរកឃើញដែរថា កម្ពុជាបានខាតបង់ប្រាក់៦៥៧លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែបញ្ហាថ្នាំជក់នេះ។
អានបន្ត -
អង្គការខ្មែរអាមេរិកាំងនាំសិល្បករមកបង្ហាញ«ស្នាដៃខ្មែរដ៏អស្ចារ្យ»នៅអាមេរិក
អង្គការខ្មែរអាមេរិកាំងមួយក្នុងរដ្ឋមីនីសូតា កំពុងខិតខំអភិរក្សនិងលើកតម្កើងវប្បធម៌និងអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណកាលមក តាមរយៈការនាំសិល្បករ សិល្បការិនីខ្មែរលេចធ្លោ ឱ្យមកបង្ហាញស្នាដៃសិល្បៈរបស់ពួកគេក្នុង សហរដ្ឋអាមេរិក។
អានបន្ត