កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
លោកទៀ បាញ់ ពន្យល់ពីការបដិសេធជំនួយយោធាអាមេរិកាំង
លោកទៀ បាញ់ មានប្រសាសន៍ថា៖ «កិច្ចការងារនេះ យើងគ្មានស្អីទៅដូចដែលគាត់ថា បដិសេធមិនទទួលស្អីគាត់ឯណា ឯណី»។
អានបន្ត -
សំណុំអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី៖ តុលាការបើកសវនាជំនុំជម្រះនៅចុងខែកក្កដា
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។ នេះបើតាមលិខិតរបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០១កក្កដា។ សូមជម្រាបថា គម្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបសួរ បានបិទបញ្ចប់កាលពីចុងខែកុម្ភៈកន្លងទៅ។
អានបន្ត -
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលឆ្លើយបំភ្លឺនៅរដ្ឋសភានៅថ្ងៃ៤កក្កដា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា នឹងដឹកនាំប្រតិភូចូលឆ្លើយបំភ្លឺនៅរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ។ ការចូលបំភ្លឺនេះ គឺពាក់ព័ន្ធការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដោយមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
អានបន្ត -
លោក ហ៊ុន សែន ស្នើអន្តរជាតិពិចារណាឱ្យដិតដល់មុនសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ
មេដឹកនាំរបបក្រុងភ្នំពេញដែលធ្លាប់តែអះអាងក្តែងៗនៅក្នុងស្រុកថា មិនខ្លាចសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនោះបាន ស្នើទៅអន្តរជាតិឱ្យពិចារណាឱ្យបានដិតដល់មុនសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធ ពីប្រទេសដែលសេដ្ឋកិច្ចរីកចំរើនតិចតូច ឬពីកម្ពុជា។ ប៉ុន្តែ អ្នកវិភាគយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជាការបំភ័ន្ត ការពិតនិងជាការភូតកុហកទាំងសហគមន៍អន្តរជាតិ និងពលរដ្ឋកម្ពុជាប៉ុណ្ណោះ ព្រោះមេដឹកនាំរូបនេះគ្មានចេតនាថែរក្សាប្រព័ន្ធអនុគ្រោះនោះទេ។
អានបន្ត -
អ្នកឃ្លាំមើលបរិស្ថានរកឃើញថា ការនាំឈើចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលទៅលក់នៅវៀតណាមកើតមានច្រើន
សកម្មជនបរិស្ថានរកឃើញថា សកម្មភាពកាប់ឈើ និងការដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលឋិតនៅចន្លោះខេត្តកោះកុង និងខេត្តកំពង់ស្ពឺ កំពុងកើតមានយ៉ាងកក្រើក។ ពួកគេថា ការកាប់រំលំដើមឈើធំៗ ធ្វើអាជីវកម្ម នៅតំបន់នោះកើតមានច្រើន ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងជនល្មើស និងសមត្ថកិច្ចពាក់ព័ន្ធ។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សថា សំណុំរឿងបណ្ឌិត កែម ឡី គ្មានយុត្តិធម៌ពិតប្រាកដឡើយ ក្នុងពេល៣ ឆ្នាំនេះ
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ អស់រយៈពេល៣ ឆ្នាំហើយ គិតត្រឹមថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩។ ភ្លាមៗក្រោយអំពើឃាតកម្ម សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ដែលមិនសូវមានគេស្គាល់សាវតារ ហើយជាច្រើនខែក្រោយមក ជននេះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ សាធារណជនមានការខកចិត្តជាខ្លាំងចំពោះតុលាការ ដែលមិនអាចនាំខ្លួនជនពាក់ព័ន្ធផ្សេងទៀតមកកាត់ទោសតាមច្បាប់។ តើសំណុំរឿងដ៏អាស្រូវមួយនេះមានការវិវឌ្ឍយ៉ាងដូចម្ដេចខ្លះ ក្នុងរយៈពេល៣ ឆ្នាំមកនេះ?
អានបន្ត -
សង្គមស៊ីវិលខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យស៊ើបអង្កេតព្រះរាជអាជ្ញារងម្នាក់ ដែលបញ្ជាឲ្យបង្ខាំងតំណាងពលរដ្ឋជម្លោះដីធ្លីម្នាក់ដោយខុសច្បាប់
សង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្ស នៅខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យមានការស៊ើបអង្កេតតំណាងអយ្យការម្នាក់ ដែលសង្ស័យថា បានបញ្ជាសមត្ថកិច្ចឲ្យចាប់ និងឃុំខ្លួន តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅស្រុកអូរជ្រៅ ដាក់ពន្ធនាគារ។ តំណាងពលរដ្ឋមានជម្លោះដីធ្លី ដែលរងការឃុំខ្លួន ចាត់ទុកទង្វើ របស់ព្រះរាជអាជ្ញារង ដែលបញ្ជាឲ្យឆ្មាំពន្ធនាគារខេត្ត ឃុំខ្លួនលោកទាំងគ្មានកំហុសជារឿងខ្លោចផ្សាសតិអារម្មណ៍ សម្រាប់គ្រួសារ និងសហគមន៍មានជម្លោះដីធ្លី ទាំង ៣៥គ្រួសារ។
អានបន្ត -
ភរិយាបណ្ឌិត កែម ឡី ប្រតិកម្មចំពោះអ្នកនាំពាក្យក្រសួងយុត្តិធម៌រឿងឃាតកម្មស្វាមី
ភរិយាបណ្ឌិត កែម ឡី បង្ហោះសារឆ្លើយតបចំពោះអ្នកនាំពាក្យក្រសួងយុត្តិធម៌ជុំវិញសំណុំរឿង ឃាតកម្មលើស្វាមីរបស់អ្នកស្រី។ អ្នកស្រីនៅតែប្រកាន់ជំហរថា ឃាតកម្មលើ បណ្ឌិត កែម ឡី គឺជា ការរៀបចំគម្រោងទុកជាមុនរបស់របបក្រុងភ្នំពេញ ម្ល៉េះហើយទើបអាជ្ញាធរព្យាយាមបំបាត់ភស្តុតាំង និងរកឃាតកពិតមិនឃើញ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ដើម្បីបញ្ជៀសការរិះគន់បែបនេះ របបក្រុង ភ្នំពេញត្រូវតែមានឆន្ទៈពិតប្រាកដ ក្នុងការនាំយកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់។
អានបន្ត -
កម្ពុជានឹងក្លាយជាចំណុចស្នូលនៃជម្លោះភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរ បើអនុញ្ញាតឱ្យចិនដាក់ទ័ព
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា កម្ពុជានឹងក្លាយជាចំណុចស្នូលនៃជម្លោះភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈានទៅអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅលើទឹកដីខ្លួន។ ការព្រមាននេះ កើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងទាមទារឱ្យកម្ពុជាពន្យល់លម្អិតអំពីមូលហេតុ ដែលខ្លួនសម្រេចផ្លាស់ប្ដូរជំហរ មិនអនុញ្ញាតឱ្យអាមេរិកជួយជួសជុលទីតាំងនៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខណៈកម្ពុជាយកលេសថា ដោយសារមានការផ្លាស់ប្ដូរទីតាំងទៅកន្លែងថ្មី។ ហេតុការណ៍នេះ កំពុងបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងបន្ថែមពីលើករណីនៅខេត្តកោះកុង ដែលថាកម្ពុជាអាចមានផែនការឈានទៅអនុញ្ញាតឱ្យចិន មានមូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន។
អានបន្ត -
ក្រុមតំណាងពលរដ្ឋថា អយុត្តិធម៌ ដែលក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុងមិនដោះស្រាយវិវាទដីធ្លីឲ្យពួកគាត់
ក្រុមតំណាងពលរដ្ឋជិត ២០០គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ នៅស្រុកស្រែអំបិល ខេត្តកោះកុង ថា ករណីក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្ត សម្រេចមិនព្រមដោះស្រាយវិវាទដីធ្លីឲ្យពួកគាត់ ជារឿងអយុត្តិធម៌។ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់នឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីបន្តស្វែងរកដំណោះស្រាយពីមេដឹកនាំរបបក្រុងភ្នំពេញ និងស្ថាប័នរដ្ឋផ្សេងទៀត លុះត្រាតែទទួលបានដំណោះស្រាយក្នុងដីធ្លីនេះ។
អានបន្ត -
ភរិយាបណ្ឌិត កែម ឡី ចោទរបបក្រុងភ្នំពេញជាអ្នកសម្លាប់ស្វាមី
ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានសរសេរសាររៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២ ខែកក្កដាថា នៅសល់តែ៨ថ្ងៃទៀតទេ គឺដល់គម្រប់ខួប៣ឆ្នាំនៃការបាត់បង់ជីវិត របស់ស្វាមី ដោយសារតែជនអគតិរបបក្រុងភ្នំពេញ បានសម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦។
អានបន្ត -
សម្តេច ហ៊ុន សែន ចេញទៅក្រុងហ្សឺណែវ ប្រទេសស្វីស ព្រឹកនេះ
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អានបន្ត -
មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ពីស្ថានភាពព្រះរាជសុខភាពរបស់សម្តេចក្រុមព្រះ
បន្ទាប់ពីចូលសម្រាកព្រះបាលនៅមន្ទីរពេទ្យជាង ១ខែ ព្រះរាជសុខភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺមកដល់ពេលនេះ មានភាពល្អប្រសើរឡើងវិញហើយ និងអាចចេញពីមន្ទីរពេទ្យនៅពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់លោក ណុប សុធារិទ្ធ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង លើកគ្នាតវ៉ារកដំណោះស្រាយជាថ្មីនៅមុខក្រសួងរៀបចំដែនដី
ក្រុមប្រជាពលរដ្ឋប្រមាណ ១រយនាក់ តំណាងឲ្យ ១៩៧គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមស្ករអំពៅ នៅខេត្តកោះកុង លើកគ្នាតវ៉ាជាថ្មីនៅមុខក្រសួងរៀបចំដែនដី ក្នុងរាជធានីភ្នំពេញ រឿងក្រសួងសម្រេចមិនទទួលយកសំណើពួកគាត់ទៅដោះស្រាយ។ ក្រុមតំណាងពលរដ្ឋថា ករណីក្រសួង និងអាជ្ញាធរខេត្តកោះកុង សម្រេចមិនព្រមដោះស្រាយវិវាទដីធ្លីឲ្យពួកគាត់ ជារឿងអយុត្តិធម៌។
អានបន្ត -
លោក ហ៊ុន សែន នាំមន្រ្តីជាន់ខ្ពស់ទៅថ្លែងពីបញ្ហាសិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្រជាជាតិនៅព្រឹកនេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងអង្គការសហប្រជាជាតិ។ នៅទីនោះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏នឹងឡើងថ្លែងសន្ទរកថាពាក់ព័ន្ធនឹងវឌ្ឍនភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាប្រាប់ទៅអង្គការសហប្រជាជាតិផងដែរ។
អានបន្ត -
លោក ហ៊ុន សែន នាំមន្រ្តីជាន់ខ្ពស់ទៅថ្លែងពីបញ្ហាសិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្រជាជាតិនៅព្រឹកនេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងអង្គការសហប្រជាជាតិ។ នៅទីនោះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏នឹងឡើងថ្លែងសន្ទរកថាពាក់ព័ន្ធនឹងវឌ្ឍនភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាប្រាប់ទៅអង្គការសហប្រជាជាតិផងដែរ។
អានបន្ត -
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ឆ្លើយតបទៅ EU អង់គ្លេស បារាំង និងអូស្ត្រាលី រឿង«សេរីភាពបញ្ចេញមតិ»
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានធ្វើការឆ្លើយតបទៅនឹងគណៈប្រតិភូសហភាពអឺរ៉ុប ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី ដែលបានចោទប្រកាន់ដោយខុសឆ្គងថាការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យលំហូរនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរួមតូច។ នេះបើយោងតាមលិខិតឆ្លើយតបកិច្ចពិភាក្សាទូទៅ សម័យប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។
អានបន្ត -
លោក សម រង្ស៊ី ផ្សាយខិត្តប័ណ្ណ ៧ចំណុច ស្ដីពីការវិលត្រឡប់ទៅកម្ពុជារបស់លោក និងមន្ត្រីខ្លួន
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ផ្សាយខិត្តប័ណ្ណ ៧ចំណុច ស្ដីពីផលប្រយោជន៍ នៃការវិលត្រឡប់ទៅកម្ពុជាវិញរបស់លោក និងមន្ត្រីបក្សប្រឆាំង។ លោកផ្សព្វផ្សាយខិត្តប័ណ្ណនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១ ខែកក្កដា និងអំពាវនាវសុំឲ្យពលរដ្ឋខ្មែរ ជួយចែកចាយ និងផ្សព្វផ្សាយបន្ត។
អានបន្ត -
ទូតអាមេរិកទទូចឲ្យរដ្ឋាភិបាលខ្មែររក្សានយោបាយនៅកណ្តាល គ្រាមានការប៉ាន់ស្មាននៃវត្តមានកងទ័ពចិន
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបដិសេធជំនួយពីសហរដ្ឋអាមេរិកដើម្បីថែទាំមូលដ្ឋានកងទ័ពជើងទឹកនៅដែនសមុទ្ររាម ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាស្នើឲ្យកម្ពុជាប្រកាន់យកនយោបាយអព្យាក្រឹតដោយសង្ស័យថា កម្ពុជាបានងាកទៅសហការជាមួយកងទ័ពចិននៅទីតាំងដដែលនោះ។
អានបន្ត -
GMACថា ខ្លួនកំពុងក្លាយជាជនរងគ្រោះដោយការរឹតបន្តឹងច្បាប់ចំពោះរថយន្តធុនធំ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា )GMAC) នៅថ្ងៃទី១ខែកក្កដាម្សិលមិញ បានស្នើឲ្យរដ្ឋាភិបាលផ្ដល់ដំណោះស្រាយបណ្តោះអាសន្នមួយទាក់ទងការដឹកជញ្ជូនទំនិញ។ ការស្នើសុំនេះបន្ទាប់ពី GMAC មើលឃើញថា កំពុងក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន ខណៈអាជ្ញាធរកំពុងរឹតបន្តឹងចំពោះរថយន្តធុនធំ ក្នុងការដឹកទំនិញចេញចូលកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ។
អានបន្ត