កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.186
-
លោក ហ៊ុន ម៉ានិត បដិសេធព័ត៌មានដែលថាលោកមានលុយ ១០០លានដុល្លារនៅធនាគារអាមេរិក
លោក ហ៊ុន ម៉ានិត កូនប្រុសសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនានេះ បានបដិសេធចំពោះព័ត៌មានដែលថា លោក និងប្អូនស្រី មានទឹកប្រាក់ក្នុងធនាគារមួយរបស់អាមេរិក ចំនួន ១០០លានដុល្លារក្នុងម្នាក់ៗ។
អានបន្ត -
លោកស្រី កុយ ពិសី៖ ឧបសគ្គព្រំដែនកម្ពុជា-ឡាវ គឺភាគីឡាវអនុវត្តខុសខ្លឹមសារ ដែលភាគីទាំងពីរផ្ញើទៅសុំជំនួយពីបារាំង
កម្ពុជានិងឡាវនៅមិនទាន់បានសម្រេចនូវកិច្ចព្រមព្រៀងរួមនៅឡើយទេលើសេចក្តីព្រាងTOR បន្ទាប់ពី ភាគីទាំងពីរ ឯកភាពគ្នាស្នើសុំដល់ភាគីបារាំងមកជួយគូសចម្លងផែនទីព្រំដែនដែលនៅសេសសល់។ ការមិនទាន់ត្រូវរ៉ូវគ្នានេះ គឺបណ្តាលមកពីភាគីឡាវបានអនុវត្តខុសនូវខ្លឹមសារ ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានស្នើទៅកាន់ប្រធានាធិបតីបារាំងកន្លងមក។
អានបន្ត -
សង្រ្គាមប៉ាការរវាង លោក សម រង្ស៊ី និង លោក ហោ ណាំហុង ផ្ទុះឡើងជាថ្មី ខណៈ លោក ហ៊ុន សែន ព្រមានប្តឹង លោក សម រង្ស៊ី ទៅតុលាការបារាំង
ជាថ្មីម្តងទៀត លោក សម រង្ស៊ី បានអះអាងថា លោកគឺជាអ្នកឈ្នះក្តីលើលោក ហោ ណាំហុង ករណីដែលលោកចោទថា អតីតប្រមុខការទូតកម្ពុជា គឺជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ ប៉ុន្តែលោក ហោ ណាំហុង បានគូសបញ្ជាក់ដោយបង្ហាញសាលដីកាមកជាមួយថា តុលាការបារាំងបានកាត់ក្តីឲ្យលោកឈ្នះលោក សម រង្ស៊ី លើសំណុំរឿងនេះ។ ប៉ុន្តែតុលាការបារាំងបានអភ័យទោសឲ្យ លោក សម រង្ស៊ី។
អានបន្ត -
លោក សម រង្ស៊ី ស្នើពលរដ្ឋជួយទប់ស្កាត់កុំឱ្យលោក ហ៊ុន សែន យកកម្ពុជាជាកម្មសិទ្ធិផ្ដាច់មុខ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋខ្មែរយកពលរដ្ឋហុងកុង ដែលបានងើបឡើងតវ៉ាការពារសិទ្ធិសេរីភាពធ្វើជាគំរូ ដើម្បីជាបុព្វហេតុការពារជាតិ និងផលប្រយោជន៍របស់ជាតិទាំងមូល។
អានបន្ត -
សំំណុំរឿងបរិហារកេរ្តិ៍៖ សាលក្រមដែលនាំឲ្យលោកសម រង្ស៊ី និងលោកហោ ណាំហុង អះអាងថាជាអ្នកឈ្នះរៀងៗខ្លួន
សង្រ្គាមប៉ាកាបានផ្ទុះឡើងសាជាថ្មី រវាងលោកសម រង្ស៊ី និងលោកហោ ណាំហុង ទាក់ទងនឹងរឿងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ រហូតមានការប្តឹងផ្តល់គ្នាដល់តុលាការបារាំង ពាក់ព័ន្ធនឹងការលើកឡើងអំពីតួនាទីរបស់លោកហោ ណាំហុង នៅគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។ ក៏ប៉ុន្តែ តាមការពិតទៅ នេះគឺជាសំណុំរឿងចាស់តាំងពី១០ឆ្នាំមុនមកម៉្លេះ។ តើតុលាការបារាំងបានធ្វើការសម្រេចយ៉ាងដូចម្តេចខ្លះបានជាភាគីម្ខាងៗសុទ្ធតែនាំគ្នាអះអាងថាខ្លួនឈ្នះរៀងៗខ្លួនបែបនេះ ?
អានបន្ត -
អាជ្ញាធរបដិសេធពីការចោទប្រកាន់ថា ផ្ទះលោក មាស នី ឆេះដោយការលួចដុត
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះ លោក មាស នី ជាអ្នកវិភាគសង្គម និងនយោបាយអះអាងថា ពិតជាផ្ទះរបស់លោក ដែលបានឆេះកាលពីល្ងាចថ្ងៃម្សិលមិញ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ថែមលើនេះ លោក មាស នី បានដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា ផ្ទះលោកឆេះអាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ជុំវិញករណីនេះអាជ្ញាធរបានអះអាងថា កំពុងធ្វើការស្រាវជ្រាវ និងបានប្រតិកម្មចំពោះការរិះគន់មួយចំនួនដែលបានចោទថា ផ្ទះលោក មាស នី ឆេះដោយការលួចដុត។
អានបន្ត -
អតីតអ្នកកាសែតអាស៊ីសេរីពីររូបនឹងបង្ហាញខ្លួនក្នុងសវនាការសាលាឧទ្ធរណ៍នៅសប្តាហ៍នេះ
អតីតអ្នកកាសែតអាស៊ីសេរីពីរនាក់នឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍ ហើយទាមទារឲ្យតុលាការដកការឃ្លាំមើល ដើម្បីអនុញ្ញាតឲ្យពួកគេទាំងពីរមានសេរីភាពក្នុងការធ្វើដំណើរ និងបំពេញការងារប្រចាំថ្ងៃ។ ពួកគេក៏ទាមទារឲ្យមានការប្រគល់សម្ភារៈដែលសមត្ថកិច្ចបានរឹបអូសផងដែរ។
អានបន្ត -
តំណាងសហគមន៍ឡពាងរងការគំរាមសម្លាប់ពីសន្តិសុខការពារដីឱ្យក្រុមហ៊ុន ខេ.ឌី.ស៊ី
សកម្មជនដីធ្លីឡពាងម្នាក់រងការគំរាមសម្លាប់ពីអ្នកភូមិជាមួយគ្នាដែលធ្វើការយាមដីឱ្យក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។ សង្គមស៊ីវិលស្នើដល់អាជ្ញាធរចុះស៊ើបអង្កេតរកឱ្យឃើញមូលហេតុពិតប្រាកដ ក្នុងរឿងនេះ និងផ្ដន្ទាទោសអ្នកគំរាមទៅតាមច្បាប់។
អានបន្ត -
អ្នកជំនាញអ.ស.បព្រួយបារម្ភរឿងរដ្ឋាភិបាលបន្តនិន្នាការបង្ក្រាបសំឡេងប្រឆាំង
មន្ត្រីជំនាញអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ព្រួយបារម្ភរឿងរដ្ឋាភិបាលបន្តបំបិទ និងបង្ក្រាបសំឡេងប្រឆាំង។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលឱ្យស្ដារស្ថានភាពឱ្យល្អប្រសើរឡើងវិញ និងងាកមករកវប្បធម៌សន្ទនា។ មន្ត្រីនាំពាក្យរដ្ឋាភិបាល បានសំដែងការសោកស្ដាយចំពោះការលើកឡើងនេះ ដោយចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។
អានបន្ត -
សាលាក្តីខ្មែរក្រហមចាប់ផ្តើមសវនាការរឿងខ្វែងគំនិតគ្នាថាតើត្រូវកាត់ទោសលោកអោ អាន ឬទម្លាក់បទចោទ
លោក អោ អាន ជាអតីតមេបញ្ជាការរងភូមិភាគមជ្ឈឹម គ្រប់គ្រងគុក មន្ទីរសន្តិសុខ និងកន្លែងកាប់សម្លាប់ជាច្រើន ក្នុងតំបន់ ៤១ ៤២ និង ៤៣។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សទទូចឲ្យរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពច្បាស់លាស់ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ EBA
ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងការទូត នឹងចេញរបាយការណ៍ពាក់ព័ន្ធនឹងបេសកកម្មស្វែងរកការណ៍ពិតអំពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា នៅខែសីហាខាងមុខ ហើយភាគីកម្ពុជាមានពេលមួយខែ សម្រាប់ការជំទាស់។
អានបន្ត -
អ្នកឃ្លាំមើលថា ចៅក្រម និងព្រះរាជអាជ្ញា ដែលរួមចំណែកធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ មិនគួរដំឡើងឋានន្តរសក្ដិទេ
អ្នកឃ្លាំមើលសង្គម និងពលរដ្ឋ យល់ថា ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម មិនគួរស្នើសុំព្រះមហាក្សត្រដំឡើងតួនាទី ចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន ដែលមានស្នាដៃខាងធ្វើទុក្ខបុកម្នេញសំឡេងរិះគន់ ជនរងគ្រោះក្នុងជម្លោះដីធ្លី និងរួមចំណែកបំផ្លាញលទ្ធិប្រជាធិបតេយ្យនោះទេ។
អានបន្ត -
មេដឹកនាំសហជីព៖ របបក្រុងភ្នំពេញគួររក្សា EBA ជាជាងការខំដើរបញ្ចុះបញ្ចូលប្រទេសតូចៗ ឲ្យជួយទិញសំលៀកបំពាក់ពីកម្ពុជា
មេដឹកនាំសហជីពផ្ដល់ទស្សនៈថា របបក្រុងភ្នំពេញគួររក្សា EBA ជាជាងការខិតខំដើរបញ្ចុះបញ្ចូលប្រទេសតូចៗ ឲ្យជួយទិញសំលៀកបំពាក់ពីកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ អះអាងថា ប្រធានាធិបតី ប្រទេសតាជីគីស្ថាន (Tajikistan) និង ប្រធានាធិបតីប្រទេសគៀគីស្ថាន (Kyrgyzstan) មានចំណាប់អារម្មណ៍ចង់ទិញក្រណាត់ និងសំលៀកបំពាក់ពីកម្ពុជា។ អ្នកវិភាគថា របបក្រុងភ្នំពេញ ចង់ស្រវាចាប់ប្រទេសតូចៗ ជំនួស អ៊ី.ប៊ី.អេ (EBA) របស់សហភាពអឺរ៉ុបនោះ នឹងគ្មានផលចំណេញអ្វីនោះទេ។
អានបន្ត -
ក្រសួងបរិស្ថានច្រានចោលសេចក្តីថ្លែងការណ៍របស់សហគមន៍ព្រៃឡង់ពីកំណើននៃការកាប់ព្រៃឈើក្នុងព្រៃឡង់
ក្រសួងបរិស្ថានបានច្រានចោលសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ដែលថា មន្រ្តីឧទ្យានុរក្សមិនបំពេញតួនាទីរបស់ខ្លួន រហូតធ្វើឲ្យមានការកើនឡើងនៃសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់នៅក្នុងឆ្នាំ២០១៩។
អានបន្ត -
សមត្ថកិច្ចខេត្តឧត្តរមានជ័យឃាត់ខ្លួនបុរសម្នាក់ដោយសង្ស័យថា ជាអ្នកដាក់បង្កៃគ្រាប់រ៉ុកកែតនៅក្រោយសាលារៀន
សមត្ថកិច្ចខេត្តឧត្តរមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ដោយសង្ស័យថា ជាអ្នកដាក់បង្កៃគ្រាប់រ៉ុកកែត ប្រភេទបេ៤០ និងដេការ ៧៥ នៅក្រោយ អនុវិទ្យាល័យរួតចំប៉ី ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង។ ជនសង្ស័យមានឈ្មោះ ហេង ចន្ថា ជាអតីតយោធានៅវរសេនាតូចលេខ ៤០២។
អានបន្ត -
សាលាឧទ្ធរណ៍នឹងជម្រះបណ្ដឹងសុំលើកលែងការត្រួតពិនិត្យលើអតីតបុគ្គលិកអាស៊ីសេរីនៅថ្ងៃសុក្រនេះ
សាលាឧទ្ធរណ៍គ្រោងបើកសវនាការជំនុំជម្រះបណ្តឹងទាស់របស់បុគ្គលិកអាស៊ីសេរីនៅថ្ងៃសុក្រ ទី២១ មិថុនា។ សវនាការនេះ ផ្តោតលើករណីពីរ គឺការស្នើសុំឱ្យតុលាការលើកលែងការត្រួតពិនិត្យ និងការស្នើសុំឱ្យតុលាការប្រគល់ឧបករណ៍ឱ្យអតីតបុគ្គលិកអាស៊ីសេរីវិញ។ មន្ត្រីសិទ្ធិមនុស្សយល់ថា សាលាឧទ្ធរណ៍គួរតែយល់ព្រមតាមសំណើរបស់អតីតបុគ្គលិកអាស៊ីសេរី ដើម្បីឱ្យពួកគេអាចប្រកបរបរចិញ្ចឹមជីវិតបាន និងមានសេរីភាពក្នុងការដើរហើរ។
អានបន្ត -
តុលាការផ្ទន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគារ១ឆ្នាំ តែអនុវត្តត្រឹម២ខែកន្លះ និងពិន័យ៤លានរៀល
លោក លី សុខលេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេច ធ្វើការប្រកាសសាលក្រមផ្តន្ទាទោស លោក ផែង វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ប៉ុន្តែតុលាការបានបង្គាប់ ឲ្យអនុវត្តត្រឹម២ខែ និង១៥ថ្ងៃប៉ុណ្ណោះ និងពិន័យជាប្រាក់ ចំនួន ៤លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
រដ្ឋសភាជាតិកម្ពុជាបានអនុម័តជាផ្លូវការហើយលើច្បាប់គ្រប់គ្រងផលិតផលប្រេងកាត
ដូចការគ្រោងទុក រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនានេះ បានប្រជុំពិភាក្សា និង បានអនុម័តជាផ្លូវការហើយលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដោយសំឡេង១០៨លើ១០៨នៃតំណាងរាស្រ្តដែលបានចូលរួមប្រជុំ។ ការអនុម័តច្បាប់នេះ ធ្វើឡើងស្របពេលដែលកម្ពុជារំពឹងទុកថា ដំណក់ប្រេងកាតដំបូងរបស់ខ្លួននឹងទទួលបាននៅចុងឆ្នាំ២០១៩នេះ ឬយ៉ាងយូរនៅដើមឆ្នាំ២០២០ខាងមុខ។
អានបន្ត -
លោក សម រង្ស៊ី៖ លោក ហ៊ុន សែន នឹងមិនប្ដឹងលោកទៅតុលាការបារាំងឡើយ ព្រោះខ្លាចចាញ់ក្ដី
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញជាថ្មីទៀតឱ្យលោក ហ៊ុន សែន ប្តឹងលោកទៅតុលាការប្រទេសបារាំង ជុំវិញរឿងមរណភាពលោក ហុក ឡងឌី និងឃាតកម្មធំៗ ជាច្រើនករណីទៀត។ លោកនៅតែចោទប្រកាន់ថា លោក ហ៊ុន សែន គឺជាអ្នកស្ថិតនៅពីក្រោយខ្នងអំពើឃាតកម្ម និងឧក្រិដ្ឋជាច្រើនករណី ចាប់ពីទសវត្សរ៍ទី៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា របបលោក ហ៊ុន សែន អះអាងថា របបនេះមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់លោក សម រង្ស៊ី ឡើយ។
អានបន្ត -
សហគមន៍ព្រៃឡង់៖ ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំង
បណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃទី១៧ខែមិថុនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់ឈើក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំង ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថានបានបដិសេធចំពោះរបាយការណ៍នេះ និងហៅការរាប់គល់ឈើហើយសន្មត់ថាជាបទល្មើសកើនឡើងនោះ គឺជារឿងបំភ្លើស។
អានបន្ត