កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សង្គមស៊ីវិលជាង៨០ បារម្ភថា កម្ពុជាអាចជួបវិបត្តិដូចអតីតកាលបើស្ថានភាពនយោបាយនៅតែដូចសព្វថ្ងៃ
អង្គការ សមាគម និង ប្រជាពលរដ្ឋចំនួន៨៥ នៅថ្ងៃចន្ទ ទី០៣ មិថុនានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយបង្ហាញពីក្តីព្រួយបារម្ភអំពីវាសនាប្រទេសកម្ពុជាប្រឈមនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន។
អានបន្ត -
អង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរបបក្រុងភ្នំពេញឈប់ធ្វើបាបសមាជិកបក្សប្រឆាំង តាមផ្លូវតុលាការ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារឲ្យរបបក្រុងភ្នំពេញបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រព័ន្ធតុលាការ ធ្វើទុកបុកម្នេញលើអតីតអ្នកគាំទ្រ និងសមាជិកបក្សប្រឆាំង។ ចំណែកមន្ត្រីនៃរបបលោក ហ៊ុន សែន មិនឆ្លើយតបនឹងការទាមទារនេះទេ ដោយចាត់ទុកសេចក្ដីថ្លែងការណ៍នេះថា មានចរិតនយោបាយ។
អានបន្ត -
ស្ត្រីសកម្មជនដីធ្លីខេត្តកំពង់ធំម្នាក់ត្រូវអាជ្ញាធរចាប់ខ្លួន និងមួយចំនួនគេចខ្លួន
ស្ត្រីមានជម្លោះដីធ្លីម្នាក់ រស់នៅឃុំដូង ស្រុកប្រាសាទបាល្ល័ង្កខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី៣១ ខែឧសភា។
អានបន្ត -
របបក្រុងភ្នំពេញថា ខ្លួននឹងមិនបញ្ឈប់ការយាយីផ្នែកតុលាការលើសមាជិកបក្សប្រឆាំងឡើយ
របបក្រុងភ្នំពេញច្រានចោលសំណើ របស់អង្គការសង្គមស៊ីវិលជាង៧០ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ស្នើសុំឱ្យរបបក្រុងភ្នំពេញបញ្ឈប់ការយាយីតាមផ្លូវតុលាការ មកលើសមាជិកបក្សប្រឆាំង និងស្នើសុំឱ្យចាត់វិធានការជាក់លាក់ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អានបន្ត -
សង្គមស៊ីវិលចំនួន៧៣ទាមទារឱ្យរបបភ្នំពេញឈប់ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង
អង្គការសង្គមស៊ីវិលចំនួន ៧៣ កាលពីថ្ងៃទី១ ខែ មិថុនា ទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការយកប្រព័ន្ធតុលាការ មកធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ។
អានបន្ត -
សង្គមស៊ីវិលថា គោលនយោបាយលើកកម្ពស់សុខុមាលភាពកុមារមិនទាន់មានប្រសិទ្ធភាព
មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថា បទបញ្ជារបស់មេដឹកនាំក្រុងភ្នំពេញ គឺលោក ហ៊ុន សែន ពាក់ព័ន្ធការលើកកម្ពស់អំពីសុខុមាលភាពរបស់កុមារកម្ពុជា នឹងមិនមានប្រសិទ្ធភាពនោះទេ។
អានបន្ត -
មន្ត្រីបក្សប្រឆាំងថា របបភ្នំពេញគួរស្ដារប្រជាធិបតេយ្យឡើងវិញកុំឱ្យបាត់បង់អនុគ្រោះពន្ធ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា សារដ៏ម៉ឺងម៉ាត់របស់សហភាពអឺរ៉ុប រម្លឹករបបលោក ហ៊ុន សែន អំពីការចៀសមិនផុតពីការបាត់បង់អនុគ្រោះពន្ធ EBA បើរបបនេះមិនស្ដារប្រជាធិបតេយ្យឡើងវិញ ឱ្យបានឆាប់ មុនឱសានវាទ នៃការបិទបញ្ចប់នីតិវិធីព្យួរការអនុគ្រោះពន្ធនេះ។
អានបន្ត -
ប្រតិភូពិសេសអឺរ៉ុបនឹងចុះមកស្វែងរកការពិតនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃស្អែក
គណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុបនឹងមកបំពេញទស្សនកិច្ចជាថ្មីនៅកម្ពុជាចាប់ពីថ្ងៃចន្ទ ទី០៣ មិថុនា ស្អែកនេះ ដើម្បីស្វែងរកការពិតពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស មុនឈានទៅសម្រេចចុងក្រោយថាដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
អានបន្ត -
សមត្ថកិច្ចប្រាប់ពលរដ្ឋកុំឱ្យភ្ញាក់ផ្អើលនឹងការចល័តរថពាសដែកពីភ្នំពេញទៅកំពង់ឆ្នាំង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ពលរដ្ឋកុំឱ្យភ្ញាក់ផ្អើល នឹងការចល័តកម្លាំងប្រដាប់អាវុធ និង រថពាសដែក ចេញពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ មិថុនា ដើម្បីហ្វឹកហ្វឺនការបើកបររថពាសដែក ដែលមានការបំពាក់គ្រឿងសព្វាវុធ និងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
អានបន្ត -
លោកថាច់ សេដ្ឋា៖ពិធីរំឮកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនៅឆ្នាំនេះនឹងមានរៀបចំវេទិកាពិសេសជាងឆ្នាំមុន
នៅថ្ងៃទី០៤ មិថុនាសប្តាហ៍ក្រោយនេះ គឺជាខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅឱ្យប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមគ្រោងនឹងរៀបចំប្រារព្ធពិធីនេះនៅទីស្នាក់ការកណ្ដាលរបស់ខ្លួននៅក្នុងខណ្ឌសែន សុខ។
អានបន្ត -
នាយករដ្ឋមន្ត្រីចិននិងរដ្ឋមន្ត្រីការបរទេសកម្ពុជាពិភាក្សាពង្រឹងទំនាក់ទំនង
លោក លី កេឈាំង នាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃសុក្រដោយអំពាវនាវឱ្យមានចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធក្នុងក្របខណ្ឌថ្នាក់តំបន់។
អានបន្ត -
បោះឆ្នោតរាជធានី ខេត្ត៖ គណបក្សប្រជាជន ទទួលបាន ៥៥០អាសនៈ, ខ្មែររួបរួមជាតិ ៦អាសនៈ, ហ៊្វុនស៊ិនប៉ិច ៣អាសនៈ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
អានបន្ត -
ជប៉ុនផ្តល់ជំនួយឥតសំណងប្រហែល៥លានដុល្លារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងធនធានមនុស្សរបស់កម្ពុជា
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងសរុបប្រហែល៥លានដុល្លារអាមេរិក ទៅលើគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។
អានបន្ត -
វិទ្យុ VOA នឹងស្នើសុំចុះបញ្ជីបើកការិយាល័យផ្សាយជាផ្លូវការនៅកម្ពុជា
ម្សិលមិញ លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសាកល និងលោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានជួបពិភាក្សាគ្នាអំពីការបើកការិយាល័យវិទ្យុVOAនៅកម្ពុជា។
អានបន្ត -
យុវជនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចគណនីហ្វេសប៊ុកអ្នកដទៃជាង២០០គណនី ដើម្បីបោកយកប្រាក់
យុវជនម្នាក់ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ឧសភា បន្ទាប់ពីយុវជនរូបនេះ ធ្វើសកម្មភាព Hack ហ្វេសប៊ុកអ្នកដទៃ រហូតដល់ជាង២០០គណនី ដើម្បីឆបោកយកប្រាក់។
អានបន្ត -
សាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់លើប្រធានសហជីព៦នាក់ខណៈមានសម្ពាធសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប
ប្រធានសហជីព៦នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទប្រព្រឹត្តិអំពើហិង្សានៅពេលតវ៉ាលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់នេះវិញ កាលពីថ្ងៃទី២៨ ខែឧសភា។
អានបន្ត -
អង្គការ Amnesty International អំពាវនាវឲ្យកម្ពុជាទម្លាក់បទចោទលើអ្នកជួយបកប្រែឲ្យបណ្តាញព័ត៌មានរុស្ស៊ី RT
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ទោស អ្នកបកប្រែឲ្យបណ្តាញព័ត៌មានរុស្ស៊ី RT ដែលបានផលិតភាពយន្តឯកសារមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ»។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសត្រៀមចាត់វិធានការច្បាប់បន្តលើបុគ្គលដែលចង់ចូលមកចាប់លោកយកទៅកាត់ទោស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងមកពីប្រទេសជប៉ុនកាលពីថ្ងៃទី ៣០ ឧសភានេះថា លោកនឹងបន្តចាត់វិធានការច្បាប់ លើអតីតគណបក្សប្រឆាំង ដែលចង់ចូលមកចាប់លោកយកទៅផ្តន្ទាទោស។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី “អនាគតរបស់អាស៊ី” ជាទីដែលមានបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកពីសំណាក់អ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុនផងដែរ។ យ៉ាងណាក៏ដោយ បើតាមលោកនាយករដ្ឋមន្ត្រី ដរាបណាគេមិនទាន់ប្រកាសចុះចាញ់សង្គ្រាមនេះទេ នោះលោកក៏មិនព្រមចុះចាញ់ដែរ។
-
របបភ្នំពេញនិងសង្គមស៊ីវិលអះអាងផ្ទុយគ្នាករណីស្លាប់លោក ទិត្យ រ៉ន ក្នុងពន្ធនាគារ
អាជ្ញាធររបបក្រុងភ្នំពេញ និងអង្គការសង្គមស៊ីវិលឃ្លាំមើលការរំលោភសិទ្ធិមនុស្សអះអាងផ្ទុយគ្នា ពាក់ព័ន្ធនឹងរឿងករណីស្លាប់លោក ទិត្យ រ៉ន កូនសកម្មជនគណបក្ស សង្គ្រោះជាតិ នៅក្នុងខេត្តកំពង់ចាម។
អានបន្ត